Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
274 | 885301

ហាងនំប័ុងបុណណានស្សា, គ្រឿងផ្សំល្អរួមជាមួយតម្លៃសមរម្យ
 | 서울먹거리
Last Modified : 2020/07/03

Travel regions : South Korea
 | Hits : 42154
https://blog.lookandwalk.com/km/blog/tourseoul/5846/trackback
សព្វថ្ងៃនេះមនុស្សជាច្រើនតែងតែញ៉ាំនំប៉័ងនៅពេលព្រឹក. ប្រហែលជារយះពេលរាងយូរដែរបន្ទាប់ពីខ្ញុំផ្លាស់ប្ដូរអាហារពេលព្រឹកជាមួយនឹងនំប៉័ង. ញ៉ាំនំប៉័ងសម្រាប់អាហារពេលព្រឹកជំនួសបាយគឺវាស្រាលច្រើន, ហើយប្រហែលជាមូលហេតុនេះទើបវាល្បី. ខ្ញុំបានមកហាងនំបុ័ងបុណណានស្យា, ហាងនំប៉័ងតូចនៅផ្លូវសុងស៊ូដុងដែលល្បីឈ្មោះនំប៉័ងប្រភេទរឹងដែលបានធ្វើពីម្សៅធម្មជាតិ.



SM-G986N | f/2.2 | iso 50 | 2020:05:29 12:24:24 | Flash did not fire. | 2.2mm


នេះនិយាយថា 'អត់មានប័រ, ស្ករស, ទឹកដោះគោ, ពងមាន់', 'អាំងជាមួយនឹងម្សៅធម្មជាតិដែលបានអប់ទុកជាយូរនៅសីតុណ្ហភាពទាប' នៅលើផ្លាក. ខ្ញុំពិតជាឆ្ងល់ថាវាមានរស់ជាតិម៉េចដោយមិនបានប្រើប្រាស់គ្រឿងផ្សំឆ្ងាញ់ទាំងអស់នោះ.



SM-G986N | f/2.2 | iso 200 | 2020:05:29 12:25:00 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 200 | 2020:05:29 12:24:39 | Flash did not fire. | 2.2mm


វាគឺជាហាងនំប៉័ងតូច, ហើយប្រហែល ៧០% នែហាងគឺចង្ក្រានបាយនិងកន្លែងគិតលុយ. មានតែកៅអីតូចសម្រាប់មនុស្សពីរនាក់គឺជាកន្លែងអង្គុយតែមួយគត់, អញ្ចឹងមានន័យថាអ្នកបានតែខ្ចប់យកទៅប៉ុណ្ណោះ.



SM-G986N | f/2.2 | iso 250 | 2020:05:29 12:24:49 | Flash did not fire. | 2.2mm


របស់ដំបូងដែលខ្ញុំឃើញនៅពេលដែលខ្ញុំដើរចួលដល់ខាងក្នុងនោះគឺនំប៉័ងថ្មីៗបានដាក់តាំងនៅក្នុងទូកញ្ចក់. នំប៉័ងប្រភេទរឹងគឺជានំប័ងទាំងមូល, នំប៉័ងវែង, នំបុ័ងមូលគឺវាស្រដៀងទៅនឹងបាយដែល. ពួកយើងមិនងាយធុញនឹងវាទេ.



SM-G986N | f/2.2 | iso 250 | 2020:05:29 12:24:57 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 200 | 2020:05:29 12:28:03 | Flash did not fire. | 2.2mm


ទីធ្លាភាគច្រើនគឺជាកន្លែងធ្វើនំបុ័ង. ខ្ញុំបានឃើញឡអាំងនំប៉័ងធំនិងក្ដាកាត់. ទីធ្លាដែលបានមើលឃើញគឺរៀបរយល្អ.



SM-G986N | f/1.8 | iso 250 | 2020:05:29 15:40:26 | Flash did not fire. | 5.4mm

ខ្ញុំបានជ្រើសរើសនំប័ងដែរមានផ្លាក់ 'ល្អបំផុត' និងនំប៉័ងប្លែកមួយចំនួន. មួយមានតម្លៃចាប់ពី ៣,៥០០~៤,៥០០វ៉ុន តម្លៃដ៏គួរសមមួយ.



SM-G986N | f/1.8 | iso 250 | 2020:05:29 15:40:49 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 200 | 2020:05:29 15:41:20 | Flash did not fire. | 5.4mm


នំបុ័ងបាល់ឈីស. បើសិនជាអ្នកកម្ដៅវាបន្តិច, ឈីសខាងក្នុងនំប៉័ងនឹងរលាយបន្តិច, អញ្ចឹងអ្នកអាចបានញ៉ាំរសជាតិជ្រៅរបស់ឈីស. វាយនភាពគឺរឹងហើយស្អិតបន្តិច, អ្នកកាន់តែទំពាអ្នកកាន់តែទទួលបានរសជាតិរឆ្ថាញ់បស់ឈីស.



SM-G986N | f/1.8 | iso 500 | 2020:05:29 15:44:43 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 640 | 2020:05:29 15:45:07 | Flash did not fire. | 5.4mm

នេះគឺនំប៉័ងឈ្មោះ 'ណាឆូកូ' នំប៉័ងដែលមានឈ្មោះខ្ជូត. វាគឺជានំប៉័ងពណ៌សូកូឡាជាមួយនឹងគ្រាប់សូកូឡានៅខាងក្នុង. ខ្ញុំគិតថាវាប្រហែលជាល្អបើសិនជាញ៉ាំជាមួយនឹងទឹកដោះគោ.



SM-G986N | f/1.8 | iso 250 | 2020:05:29 15:48:49 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 500 | 2020:05:29 15:49:10 | Flash did not fire. | 5.4mm

នេះគឺជានំបុ័ងផ្លែក្រានប៊ីរីគ្រាប់ណាត់. ភាពស្រស់ស្រាយរបស់ផ្លែក្រានប៊ីរីស្វាគមន៍ខ្ញុំ, ហើយរសជាតិឈ្ងុយរបស់គ្រាប់ណាត់បញ្ចប់នៃរសជាតិរបស់វា.



SM-G986N | f/1.8 | iso 400 | 2020:05:29 15:50:55 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 500 | 2020:05:29 15:51:13 | Flash did not fire. | 5.4mm


នេះគឺជានំប័ងផ្លែល្វាគ្រាប់ណាត់. ចំនួនរបស់ផ្លែល្វាគឺច្រើន. ពីព្រោះតែផ្លែល្វា,វារាងមានរសជាតិធ្ងន់ជាងនិងស្វិតជាងនំដទៃ.



SM-G986N | f/1.8 | iso 250 | 2020:05:29 15:53:43 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 400 | 2020:05:29 15:54:01 | Flash did not fire. | 5.4mm


នំបុ័ងមូលសីុបាតថាប្រាកដជាល្អបើសិនជាញ៉ាំជាមួយនឹងទឹកអូលីវបាល់សាមិចឬក៏ធ្វើនំប៉័ងសាំងវិចគ្រាន់ជាងញ៉ាំទទេ. បើសិនជាអ្នកចង់ញ៉ាំនំប៉័ងជាច្រើនប្រភេទ, អ្នកគួរតែញ៉ាំនំប៉័ងនេះមុនដើម្បីទទួលបានរសជាតិដើមរបស់វា.



SM-G986N | f/1.8 | iso 500 | 2020:05:29 15:57:21 | Flash did not fire. | 5.4mm


នំប៉័ងបុណណានស្សាពាក្យខ្លី 'នំប័ងដូចបាយ'.



SM-G986N | f/1.8 | iso 125 | 2020:05:29 12:27:42 | Flash did not fire. | 5.4mm


  • ម្ហូបអាហារ ★★★☆☆

នំប័ងប្រភេទរឹងមានរសជាតិសាបហើយវាយនភាពរឹង, អញ្ចឹងវាអាចបំបែកចេញជាចូលចិត្តឬមិនចូលចិត្ត.


  • អនាម័យ ★★★★☆

ចំការបងឯងនៅច្រកចូលគឺមានជួរត្រង់, អញ្ចឹងវាប្រាកដជាពិបាកដើម្បីរារាំងធូលីចូលមក.


  • សេវាកម្ម ★★☆☆☆

អត្តចរិកមិនរាក់ទាក់របស់បុគ្គលិកនិងការឆ្លើយតបធ្វើឲ្យខ្ញុំស្ទាក់ស្ទើរចិត្តនឹងមកម្ដងទៀត.


  • បរិយាកាស ★★★☆☆

ហាងនំប័ងធម្មតាក្នុងស្រុក


  • ភាពងាយស្រួល★★★★☆

ច្រកចេញទី ៨ នៃស្ថានីយតុកសមដើរ ៥ នាទីពីច្រកចេញពី ៤ នៃស្ថានីយព្រៃឈើនៅជួរបុនដាំង.


  • ម៉ោងធ្វើការ: ១២:០០~២១:០០ (អាចបិទមុនម៉ោងបើសិនជាអស់នំ)
  • ចំនួនមនុស្សណែនាំ:
  • ម្ហូបណែនាំ: នំប៉័ងណាឆូកូ, នំប៉័ងបាល់ឈីស
  • តម្លៃ: ៣,៥០០~៤,៥០០វ៉ុន
  • ភាពទាក់ទាញ: មានកន្លែងចតឡាន, មានការកក់ទុក

Map

អាសយដ្ឋាន: ៩-២ ផ្លូវវោងសុីមនីរ៉ូ ៥ហ្កិល, ខណ្ឌសុងដុងហ្កូ, ទីក្រុងសេអ៊ូល.


보난자, 베이커리, 뚝섬역, 뚝섬, 성수동, 서울숲역, 분당선, 2호선, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list