ទីក្រុងឈនជូ #1 - Jeondong Catholic Cathedral, ទីសក្ការៈបូជា “ខ្យងគីចុន” - (Korea Tour)
Writer : Mazinger
 | Travel regions : South Korea
 | Hits : 38935
Last Modified : 2017/04/17

ទីក្រុងឈនជូធ្វើអោយខ្ញុំគិតដល់រឿងជាច្រើន ប៉ុនែ្តរឿងដំបូងគេដែលលេចឡើងនៅក្នុងខួរក្បាលរបស់ខ្ញុំគឺ”ប៊ីប៊ីមប៉ាប់”ដែលមានន័យថា បាយស្រូប ហើយបន្ទាប់មកគឺភូមិបុរាណ “ហានូក” ព្រះវិហារកាតូលិក “ឈនដុង” និងទីសក្ការៈបូជា “ខ្យងគីចុន”។


ដើម្បីអោយបានស្នាក់នៅក្បែរភូមិបុរាណហានូក នៅយប់ថៃ្ងសៅ យើងត្រូវតែកក់បន្ទប់ស្នាក់នៅអោយបានលឿន ប៉ុន្តែដោយសារតែខ្ញុំសំរេចចិត្តថាចេញដំណើរពីទីក្រុងសេអ៊ូល នៅព្រឹកព្រលឹមថៃ្ងសៅហើយត្រលប់មកទីក្រុងសេអ៊ូលវិញនៅព្រឹកថៃ្ងច័ន្ទ ខ្ញុំអាចនៅសល់ពេលច្រើនក្នុងការស្វែងរកផ្ទះសំណាក់ ហើយប្រហែលជាខ្ញុំអាចទទួលបានការបញ្ចុះតំលៃរហូតដល់ ១០ដុល្លារឯណោះ។


កន្លែងទីមួយដែលខ្ញុំបានទៅទស្សនានោះគឺ ព្រះវិហារកាតូលិក “ឈនដុង” ហើយវាគឺជាព្រះវិហារដែលចំណាស់ជាងគេនៅក្នុងតំបន់នេះ។ ព្រះវិហារនេះមានរូបរាងស្រដៀងទៅនឹងព្រះវិហារមួយនៅក្នុងទីក្រុងសេអ៊ូល ដោយសារតែព្រះវិហារទាំងពីរនេះកសាងឡើងដោយមនុស្សតែមួយគឺលោកឪពុក ផ័យស្នេល។ លោកយូនជីជុង(ប៉ូល) និងលោកក្វនសាងយ៉ន(ចេម) បានស្លាប់កំឡុងពេលនៃការធ្វើទារុណកម្មទៅលើសាសនាកាតូលិក នៅក្នុងសម័យកាយឆុងចូ។ ឆ្នាំទីមួយនៃរដ្ឋកាលស៊ុនចូ នៅក្នុងឆ្នាំ១៨០១ លោកយូហាំងកំ(អូហ្កាសទីនឺស) ដែលជាសាវ័កទីមួយនៅក្នុងតំបន់ហូណាម ព្រមទាំងលោកយូនជីហ៊ន(ហ្វ្រង់ស៊ីស្កូ) ហើយនិងអ្នកដទៃទៀតត្រូវបានគេធ្វើទារុណកម្មនៅទីនេះ។ កំឡុងពេលការធ្វើទារុណកម្មទៅលើពួកកាតូលិកនក្នុងឆ្នាំ១៨០១ក្បាលរបស់លោកយូហាងកំ និងបងប្អូនប្រុសរបស់គាត់ត្រូវបានកាត់បន្ទាប់ពីបានសម្លាប់រួច ហើយ លោកយូនជីហន គីមយូសាននិង លីអ៊ូជីប ព្រមទាំងអ្នកដទៃទៀត ត្រូវបានចងព្យួរនៅទីនេះដែរ។


ដើម្បីគោរពវិញ្ញាណក្ខ័ន្ធដល់ពួកគេទាំងអស់នោះលោកឪបូដឺណែត ដែលមកពីប្រទេសបារាំងបានទិញដីនេះនៅក្នុងឆ្នាំ ១៨៩១ដែលជាឆ្នាំទី២៨នៃសេ្តច កូជុង ហើយបានចាប់ផ្តើមសាងសង់នៅឆ្នាំ ១៩០៨និងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ១៩១៤។



រូបរាងខាងក្រៅនៃអគារនេះមើលទៅដូចជាព្រះវិហារម្យ៉ងដុងនៅទីក្រុងសេអ៊ូលហើយវាត្រូវបានគេចាត់ទុកជាព្រះវិហារមួយដែលស្អាតបំផុត ព្រះវិហារនេះគឺជាព្រះវិហារមួយក្នុងចំណោម ព្រះវិហារដែលស្អាតបំផុតនៅក្នុងប្រទេសកូរ៉េ ដោយសារវាត្រូវបានរចនាឡើងដោយប្រើរចនាបថបាយហ្សង់ទីនលាយជាមួយរចនាបថរ៉ូម៉ាំង។




ដោយសារតែវាជាអគារដែលកសាងឡើងតាមរចនាបថរ៉ូម៉ាំងទីមួយនៅក្នុងតំបន់ហូណាម មានសសរបួនជ្រុងដែលប្រើអិដ្ឋបិទជុំវិញហើយក៏មាន ប៉មសំរាប់ព្យួរជួងដែលធ្វើឡើងតាមបែបបាយហ្សង់ទីននៅចំកណ្តាល ខាងស្តាំនិងខាងឆ្វាងនៃព្រះវិហារ។ ហើយក៏មាន ទំរពីដាននៅខាងក្នុងវិហារ ហើយនៅលើច្រកចូលទាំងសងខាងមានទំរពីដានដែលមានរាងជាសញ្ញាឈើឆ្កាង។




ព្រះអាទិត្យនៅក្នុងរដូវរងារឆាប់លិចដែលចំពេលល្អហើយវាបន្តៀបខ្លួនចុះយ៉ាងលឿន។




មានរូបសំណាកនៅជ្រុងខាងស្តាំនៅក្នុងព្រះវិហារដែលជារូបសំណាករបស់អ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានគេធ្វើទារុណកម្មកំឡុងសម័យកាលឈនចូរហើយនៅពេលប្រជាជនបានឃើញរូបសំណាកទាំងនេះធ្វើអោយពួកគេមានអារម្មណ៍ក្រៀមក្រំ។ ខ្ញុំជឿជាក់ថាការលះបង់របស់ពួកគេបានធ្វើអោយប្រទេសកូរ៉េបានក្លាយទៅជាប្រទេសកាន់សាសនាដ៏គំរូមួយដែលត្រូវបានគេទទួលទូទាំងពិភពលោក។




មានរូបសំណាកអ្នកម្តាយម៉ារីនៅខាងក្រៅព្រះវិហារដូចព្រះវិហារដទៃទៀតដែរ ប៉ុនែ្តគាត់កំពុងតែបីទារកមួយជំនួសអោយការបួងសួង។




មើលចំពីក្រោមរូបសំណាករបស់ព្រះយ៉េស៊ូ មើលទៅហាក់ដូចជាគាត់ចង់អោបពួកយើងហើយនិយាយរបស់សៀវភៅគម្ពីររបស់ ម៉ាទូ “ចូលមកជិតខ្ញុំ ចំពោះអ្នកដែលមានបញ្ហា ខ្ញុំនឹងសម្រាលទុក្ខអោយអ្នក” ឃ្លានេះធ្វើអោយខ្ញុំមានអារម្មណ៍ស្ងប់ចិត្តនិងធូរស្រាល។






នៅផ្លូវម្ខាងទៀតដែលទល់មុខនឹងព្រះវិហារនេះ អ្នកអាចដើរមើលរបស់របរជាច្រើនហើយនិងទិញវត្ថុអនុស្សាវរីយ៍ដែលធ្វើពីដៃពីហាងនានា។




Map




ទីសក្ការៈបូជា “ខ្យងគីចុន”


កនែ្លងទីមួយដែលខ្ញុំបានទៅទស្សនានោះគឺ ទីសក្ការៈបូជា “ខ្យងគីចុន” ដែលបានកសាងឡើងនៅក្នុងឆ្នាំ ១៤១០ ត្រូវនឹងឆ្នាំទី១០នៃរជ្ជកាល “ធែចង” ជាកន្លែងដែលដាក់តាំងរូបស្តេច ធែចូ សំរាប់ធើ្វការគោរពបូជា។ នៅក្នុង “ខ្យងគីចុន” មានសាលធំមួយដែលបានដាក់ចូលជាបេតិកភណ្ឌជាតិលេខ៩៣១ ហើយមានរូបគំនូរសេ្តចជីចងគីព្រមទាំង បណ្ណាល័យប្រវត្តិសាស្រ្តរបស់ឈនជូ ដែលជាកំណត់ត្រាប្រវតិ្តសាស្រ្តរបស់រជ្ជកាលចូសន ថែមទាំងមាន វត្ថុបុរាណរួមបញ្ចូលទាំងបន្ទប់ដែលទងសុករបស់ យ៉េចន បានកក់ទុក។




លើសពីនេះទៅទៀតមានអ្នកចម្បាំងពាក់ឈុតបុរាណឈរចាំខ្លោងទ្វារដូចគ្នាទៅនឹងរាជវាំងដុកស៊ូកាំង និងរាជវាំងខ្យងបូកគុងដែរ។




សាកប្រៀបធៀបរវាងមុខមាត់របស់អ្នកចម្បាំងទាំងនេះជាមួយនឹងអ្នកចម្បាំងនៃរាជវាំងដុកស៊ូកាំង ដែលខ្ញុំបានថតកាលពីពីរបីថ្ងៃមុន។ នៅទីសក្ការៈបូជា “ខ្យងគីចុន” អ្នកចម្បាំងមើលទៅដូចជាកាចបន្តិចបើប្រៀបធៀបទៅនឹងអ្នកចម្បាំងនៃរាជវាំងដុកស៊ូកាំង។ដូច្នេះខ្ញុំចង់ថតរូបដែលមានស្នាមញញឹម។






ទីនេះមើលទៅដូចជាកនែ្លងដែលពេញនិយមសំរាប់អ្នកទេសចរមកថតរូប។ខ្ញុំឃើញក្រុមក្មេងមួយវ៉ូងដែលហាក់ដូចជាមិនសប្បាយដែលខុសពីកាយវិការរបស់អ្នកទេសចរណ៍ដែលមើលទៅមានភាពស្រស់ស្រាយ។




បន្ទាប់ពីបានចូលទៅក្នុងខ្ញុំបានឃើញច្រកចូលមួយទៀតដែលឆ្ពោះទៅកាន់ ទីសក្ការៈបូជា “ខ្យងគីចុន” កនែ្លងដែលរូបភាពរបស់ស្តេចបានតំកលើទុក។




មានគេសរសេរឃ្លាជាច្រើននៅលើរូបភាពរបស់ស្តេចធែចូនៅឯច្រកចូល។




ផ្លូវសំរាប់ព្រះ គឺជាផ្លូវដែលព្រះប៉ុណ្ណោះដែលអាចប្រើបាន ហើយផ្លូវកណ្តាលអាចធើ្វដំណើរចូលទៅកាន់វិហារបាន ប៉ុនែ្តមានសញ្ញាហាមឃាត់មិនអោយជនសាធារណៈប្រើប្រាស់ទេ។




នេះហើយគឺជារូបភាព។ វាស្ថិតនៅចំកណ្តាលវិហារ។ ហើយនឹងនៅខាងស្តាំដៃ មានរូបគំនុរផ្លិតវែងជាច្រើន ជាមួយនឹងសត្វមាន់ព្រមទាំងសត្វហង្សដែលប្រហែលជានិមិត្តសញ្ញានៃ កិត្តយសរបស់ស្តេច។






នៅតាមសងខាងផ្លូវឆ្ពោះទៅកាន់វិហារនោះមានថ្លាងធំៗដែលធ្វើពីដែកចំនួនបីតំរៀបនៅសងខាងផ្លូវ ដែលគេហៅវាថា “ធឺមឺ” ជាកន្លែងដែលសំរាប់ដាក់ទឹកទុកពន្លត់ភ្លើងដែលមើលទៅដូចជាមធ្យោបាយដ៏ល្អមួយសំរាប់ពន្លត់ភ្លើងនៅគ្រាមានអាសន្ន ហើយវាក៏មានរឿងនិទានមួយមានការប្រយុទ្ធគ្នានៅទីនេះហើយពួកខ្មាំងបានរត់គេចខ្លួនអស់ដោយសារឃើញរូបភាពខ្លួនឯងនៅក្នុងទឹកច្រឡំថាជាសត្រូវ។






នៅពេលដែលខ្ញុំបានទៅទស្សនារាជវាំង រឺក៏វត្ថុបុរាណប្រវត្តិសាស្រ្ត ខ្ញុំបានឃើញដើមឈើដែលមានអាយុចំណាស់ស្មើទៅនឹងវិហារដែរ ដែលវាបានបង្ហាញអំពី ភាពលំបាកនៃប្រវត្តិសាស្រ្តដ៏វែងអន្លាយ ដូច្នេះហើយខ្ញុំថតរូបរបស់ពួកវាជាមួយនឹងដំបូលនៃអគារ។




មួយនេះគឺជាបន្សំរវាងដើមឈើនិងដំបូលអគារ។ ហើយពួកវាបានឃ្លាំមើលនូវការខិតខំប្រឹងប្រែង ការជោគជ័យនិងការបរាជ័យពីរជ្ជកាលចូសន។





បន្ទាប់ពីខ្ញុំបានដើរមើលជុំវិញទីសក្ការៈបូជា “ខ្យងគីចុន” ហើយ ខ្ញុំបានឆ្ពោះទៅកាន់សារៈមន្ទីររូបគំនូរជាកន្លែងដែលខ្ញុំបានស្តាប់នូវរឿងរ៉ាវលំអិត និងមើលឃើញរបស់ជាច្រើនដែលទាក់ទងទៅនឹងរូបគំនូរទាំងអស់។





នៅពេលដែលកំពុងធ្វើរដំណើរ ខ្ញុំបានឃើញដើមឬស្សីខ្ពស់ៗ ដែលមានពណ៌បៃតងស្រស់ស្អាតមែនទែន។ ខ្ញុំគិតថាទីនេះគឺជាកន្លែងល្អមួយសំរាប់ថតរូបភាពគោល។








មានស្លឹកដើមគីងកូដែលដុះគ្របដណ្តប់ទៅលើដំបូលអគារ ហើយពួកវាមើលទៅដូចជាស៊ីគ្នាជាមួយស្លឹកពណ៌ក្រហមនារដូវស្លឹកឈើជ្រុះ។





ក្មេងស្រីៗជាច្រើនកំពុងតែថតរូបភាពខ្ញុំឯងជាមួយនឹងបរិយាកាសនៃរដូវស្លឹកឈើជ្រុះដោយប្រើដងសំរាប់ដាក់កាមេរ៉ាថត។ មិនថានៅទីណាទេ កន្លែងទេសចរណ៍នៅក្នុងប្រទេសកូរ៉េ ថ្មីៗនេះ ពោរពេញទៅដោយយុវវ័យដែលឈរកាន់ដងសំរាប់ដាក់កាមេរ៉ាថតជាច្រើន។




មានស្លឹកឈើនៃរដូវរំហើយដែលទុំជាប់នឹងជញ្ជាំងនៅជុំវិញរាជវាំងចាស់ដែលវាបានបង្ហាញអំពី ភាពស្រស់ស្អាតរបស់រដូវរំហើយ។




ពួកយើងបានមកដល់សារៈមន្ទីររូបគំនូរដែលជាកន្លែងដែលរូបគំនូរពិតរបស់ស្តេចធែចូបានដាក់បង្ហាញ។ ហើយរូបគំនូរនេះគឺជារូបគំនូរតែមួយគត់ដែលសេសសល់។




រូបគំនូររបស់ស្តេចធែចូ បង្ហាញអំពីមនុស្សពីរវ័យ ម្នាក់គឺជាក្មេងកំលោះដែលបានកសាងរជ្ជកាលចូសន ហើយរូបគំនូរបុរសចំណាស់បង្ហាញអំពីភាពពេញវ័យដែលបានដាក់នៅក្នុងទីសក្ការៈបូជា “ខ្យងគីចុន” ។








មានអក្សរមួយឃ្លានៅលើរូបគំនូរដែលនិយាយថា រូបនេះត្រូវបានចំលងនៅក្នុងឆ្នាំ ១៨៧២ ដែលត្រូវនឹងឆ្នាំទី៩នៃស្តេចកូចូង។ សេ្តចធែចូ មានកំពស់ខ្ពស់ មានរាងកាយមាំមួននិងមានត្រចៀកធំ។ ខ្ញុំគិតថាមនុស្សដែលមានរូបរាងបែបនេះពិតជាសាកសមក្នុងការកសាងប្រទេសបាន។




នៅជាន់ផ្ទាល់ដីជាកន្លែង ដែលដាក់បង្ហាញនូវរបស់ដែលតំនាងអោយជ័យជំនះ។




ពីធីដង្ហែរស្តេចត្រូវបានដាក់បង្ហាញជាមួយរូបតុក្កតាតូចៗដែលគួរអោយស្រលាញ់។






ហើយវាគួរអោយអស់សំណើចដែលឃើញក្មេងតូចៗលេងស្គរនៅក្នុងចំណោមមនុស្សដែលកំពុងធ្វើពិធីដងែ្ហរសេ្តច។






មានគ្រែស្នែងសំរាប់សែងស្តេច ដែលគេហៅថា កាខ្យ៉ូ។




មានរូបគំនូររបស់ស្តេចជាច្រើន(អជីន) ក្នុងរជ្ជកាលចូសន និង សេឈន ដែលបានទាក់ទាញនូវចំណាប់អារម្មណ៍របស់ ហើយខ្ញុំក៏បានថតរូបនេះទុក។




បន្ទាប់ពីបានមើលចប់សប់គ្រប់ហើយ ខ្ញុំមានអារម្មណ៍ថារដូវរំហើយកំពុងតែហៅខ្ញុំអោយមើលនូវទេសភាពលើកចុងក្រោយរបស់វានៅតាមផ្លូវច្រកចេញរបស់ ទីសក្ការៈបូជា “ខ្យងគីចុន” ។






មានអ្នកលក់ការ៉េមជនជាតិទួគីម្នាក់កំពុងលេងសើចជាមួយក្មេងស្រីតូចម្នាក់ ហើយនាងបានញញឹមដោយសារភាពកំប្លែងរបស់គាត់។




នេះពិតជាថ្មីសំរាប់ខ្ញុំមែនទែនខ្ញុំបានព្រីនរូបភាពទៅលើក្រដាសហាន់ជី (ជាក្រដាសបែបបុរាណរបស់កូរ៉េដែលធ្វើឡើងពីដើមម៉ាល់ប៊ឺរី) ដែលធ្វើអោយវាមានពណ៌ប្លែក។ ប្រសិនបើយើងផ្ញើរហ្វាល់រូបភាពទៅអោយគេ ពួកគេនឹងផ្តល់ជួននូវសេវាកែសំរួលនិងផ្តិតជូនយើង។ កំឡុងពេលដើរលេងនៅពេលថ្ងៃយើងអាចថតរូប ហើយនៅពេលយប់យើងអាចជ្រើសរើសយករូបណាដែលល្អ ហើយផ្ញើរទៅអោយពួកគេនៅថៃ្ងបន្ទាប់។ ហើយគេនឹងផ្ញើរអោយយើងទៅដល់ផ្ទះ។




នេះគឺជាទេសភាពនៃស្លឹកឈើគីកកូពណ៌លឿងនៅទល់មុខទីសក្ការៈបូជា“ខ្យងគីចុន”និង មនុស្សដែលកំពុងរីករាយជាមួយរដូវរំហើយដែលខ្ញុំយកមកពីហាងផ្តិតរូបថត។




មានមនុស្សជាច្រើនឈរតំរង់ជួរយ៉ាងវែងដើម្បីរង់ចាំទិញនំគាវពីហាងល្បីមួយ ប៉ុនែ្តខ្ញុំមិនបានរង់ចាំទេ ខ្ញុំបានស្វែងរកហាងមួយទៀតដែលមានឈ្មោះថា សូដាំកូល ប៉ុនែ្តវាក៏មានមនុស្សឈរចាំច្រើនដែរ ដែលធើ្វអោយខ្ញុំមិនបានសាកល្បងរសជាតិនំគាវរបស់ ឈនជូ។




នៅផ្លូវម្ខាងដែលទល់មុខនឹងព្រះវិហារកាតូលិក “ឈនដុង” មានហាងលក់ប៊ីប៊ីមប៉ាប់បែបបុរាណមួយដែលមានឈ្មោះថា “ភូងណាមឆង” ហើយវាមានភាពទាក់ទាញដោយសារតែវាមានរូបរាងដូចជាផ្ទះបុរាណហាណូក(ផ្ទះបុរាណកូរ៉េ)។




ប្រសិនបើយើងឆ្លងពីព្រះវិហារកាតូលិក “ឈនដុង”ទៅផ្លូវម្ខាងទៀត មានផ្លូវមួយដើរទៅកាន់ ហាងអាហារភូងណាមឆង ហើយក៏មានរូបសំណាកមនុស្សម្នាក់កំពុងតែរត់គេចខ្លួនស្លន់ស្លោរទៅកាន់ទិសព្រះវិហារកាតូលិក “ឈនដុង”។ ដោយសារហេតុអ្វី ហើយតើគេចង់រត់ទៅទីណា? ខ្ញុំគិតថា វាគឺជារូបរបស់ពួកយើងដែលមិនដឹងថាទៅទីណាប៉ុនែ្តតែងតែរវល់ជាប់ជានិច្ច។




“ភូងណាមមូន”មានទីតាំងស្ថិតនៅឈនដុង នៃទីក្រុងឈនជូ។ វាមានទីតាំងនៅទា្វរខាងត្បូងនៃ ឈនជូអ៊ឹបសងជំនាន់ដើម(ដែលបានបំផ្លាញកំឡុងពេលរបបឈ្លានពានរបស់ជប៉ុនមកលើកូរ៉េ ក្នុងឆ្នាំ១៥៩២ ប៉ុនែ្តវាត្រូវបានជួសជុលឡើងវិញនៅក្រោមបញ្ជារបស់ស្តេច យ៉ងចូ នៅក្នុងឆ្នាំ១៧៤៣។ ក្រោយមកវាត្រូវបានបំផ្លាញដោយភ្លើងនៅឆ្នាំ១៧៦៧ ប៉ុនែ្តវាត្រូវបានជួសជុលឡើងវិញម្តងទៀតដោយលោកមន្ត្រីខេត្ត ហុងណាក់អ៊ីន ហើយក៏បានដាក់ឈ្មោះវាថាភូងណាមមូន ។នេះគឺជា ឈុងឈឹងមូនរូ (ច្រកទ្វារដែលមានច្រើនជាន់) ដំបូងផាល់ចាក់ ដែលមាន៣ច្រកនៅជាន់ទីមួយ ហើយមាន៣ច្រកនៅមួយម្ខាងនិង១ច្រកនៅម្ខាងទៀត នៅឯជាន់ទីពីរ។ វាគឺជា បិតិកភណ្ឌជាតិលេខ ៣០៨។



Map


한옥마을, 전동성당, 성당, 로마네스크양식, 경기전, 어진, 궁궐, 산책, 전시관, 풍남문, 성문, HanokVillage, JeondongCatholicChurch, Cathedral, Romanesque, style, GyeonggijeonShrine, Eojin, Portrait, PalacesWalk, Hall, Pungnammun, Gate, 韓屋村, 殿洞聖堂, 聖堂, ロマネスク様式, 慶基殿, 御真影, 宮殿, 散歩, 展示館, 豊南門, 城門, 韩屋村, 殿洞天主教堂, 天主教堂, 罗马风格, 庆基殿, 御像, 散步, 展览馆, 丰南门, 城门, ไฟมหาวิหาร, วิหาร, โรมัน, การแข่งขันก่อนที่จะ, eojin, พระราชวัง, เดิน, นิทรรศการ, เมืองPungnammun, ประตู
0bytes / 200bytes
View list