Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
599 | 2870614

ហ្កុលផាប់ 굴밥 (បាយជាមួយឱ្យស្ទើរ) - (ម្ហូបកូរ៉េ)
 | 미분류
最後修改 : 2020/08/02

旅行地区 : South Korea
 | 点击数 : 110271
https://blog.lookandwalk.com/zh/blog/foodguide/5948/trackback

១. គ្រឿងផ្សំ


- គ្រឿងផ្សំសំខាន់: បាយ, ឱ្យស្ទើរ, សណ្ដែកបណ្ដោះ

- គ្រឿងផ្សំបន្ថែម: យ៉ាងន្យុមហ្កានចាំង (ទឹកស៊ីអ៊ីវហឹរ) ធ្វើឡើងធ្វើទឹកស៊ីអ៊ីវ, ម្សៅម្ទេសក្រៀមនិងប្រេងល្ង



២. ការវាយតម្លៃរសជាតិ

- រសជាតិហឹរ: ★☆☆☆☆
- រសជាតិប្រៃ: ★★☆☆☆
- រសជាតិផ្អែម: ☆☆☆☆☆
- រសជាតិជូរ: ☆☆☆☆☆



៣. ការណែនាំអំពីម្ហូបហ្កុលផាប់ (បាយជាមួយនឹងឱ្យស្ទើរ)

រីករាយក្នុងការញ៉ាំម្ហូបឆ្ងាញ់គឺពិតជាសប្បាយស្មើនឹងគយគន់ទេសភាពស្អាតកំឡុងពេលធ្វើដំណើរទៅទីកន្លែងដែលមិនស្គាល់.


ជាដំបូងយកអ្នកគួរតែសាកល្បងញ៉ាំម្ហូបប្រពៃណីនៃតំបន់នោះ, ហេតុបន្ទាប់មកទៀតញ៉ាំម្ហូបរដូវកាលពេលនោះ. ម្ហូបតាមរដូវគឺឆ្ងាញ់ហើយធូរថ្លៃទៀត.


ឱ្យស្ទើរគឺជាមុខម្ហូបដ៏ល្បីនារដូវខែរងារក្នុងប្រទេសកូរ៉េ. វាមានរសជាតិឆ្ងាញ់និងស្រស់.

ខ្ញុំសូមណែនាំម្ហូបមួយចំនួនធ្វើពីរឱ្យស្ទើរ. មនុស្សភាគច្រើនតែងតែញ៉ាំ 'ឱ្យស្ទើរសាសុីមី', ពួកគេញ៉ាំឱ្យស្ទើរឆៅបន្ទាប់ពីជ្រលក់ជាមួយនឹងហ្កូឈូចាំង (ទឹកម្ទេសក្រហម).


'ហ្កុល់ឆន់ (នំផេនខេកឱ្យស្ទើរ)' គឺបានធ្វើឡើងពីឱ្យស្ទើរនិងម្សៅ. 'អរ៉ីហ្កុលចត់ (ឱ្យស្ទើរប្រៃជាមួយនិងម្ទេសក្រហម)' គឺបានធ្វើឡើងពីឱ្យស្ទើរឆៅនិងទឹកម្ទេសក្រហម.

ខ្ញុំនឹងណែនាំពី 'ហ្កុលផាប់ (បាយជាមួយនឹងឱ្យស្ទើរ)' ដោយសារតែខ្ញុំគិតថាវាគឺជាម្ហូបសាកសមសម្រាប់ជនបរទេស. វាបានធ្វើឡើងពីឱ្យស្ទើរនិងបាយ.


ប្រជាជនប្រទេសកូរ៉េបានញ៉ាំឱ្យស្ទើររយៈពេលយូរមកហើយពីព្រោះតែការរកឃើញសំបកឱ្យស្ទើរជាញឹកញាប់នៅក្នុងសតវត្សអាយរន់អែក. ម្ហូបឱ្យស្ទើរជាច្រើនបានកែច្នៃនៅតំបន់សមុទ្រភាគខាងលិចនិងខាងត្បូង. ជាពិសេស, នៅតំបន់ឆុនបុកម្យុន, ប៊ូរុងសុីគឺពិតជាល្បីអំពីឱ្យស្ទើរដ៏ឆ្ងាញ់. ម្ហូបនេះជាដើមឡើយបានចេញមកពីម្ហូបដែរស្ត្រីតំបន់នោះធ្វើឡើងពីបាយនិងឱ្យស្ទើររួចលាយគ្រឿងវាជាមួយនឹងយ៉ាងន្យុមហ្កានចាំង (ទឹកស៊ីអ៊ីវហឹរ).



NIKON D750 | f/2.8 | iso 100 | 2015:12:17 12:03:06 | Flash did not fire, compulsory flash mode | 38mm


ដើម្បីធ្វើម្ហូបនេះលោកអ្នកត្រូវដាំបាយជាមុន. ហើយបន្ទាប់មកទៀតដាក់ឱ្យស្ទើរនិងសណ្ដែកបណ្ដុះចូល. ម្ហូបនេះអត់បានលាយគ្រឿងអ្វីទេអញ្ចឹងអ្នកត្រូវតែដាក់គ្រឿងជាមួយនឹងយ៉ាងន្យុមហ្កានចាំងដែលបានធ្វើឡើងពីទឹកស៊ីអ៊ីវ, ម្សៅម្ទេសក្រៀមនិងប្រេងល្ង. មនុស្សតែងតែប្រើប្រាស់ប្រភេទឆ្នាំងដែលធ្វើឡើងពីថ្មក្រាស់ឬក៏ដែក.

នៅពេលដែលអ្នកធ្វើម្ហូបនេះជាមួយនឹងពួកប្រភេទឆ្នាំងនោះលោកអ្នកអាចទទួលបានបាយដ៏ភ្លឺនិងលោត.

បាយជាស្វិត, ឱ្យស្ទើរគឺមានជាតិសំណើមនិងសណ្ដែកបណ្ដុះស្រួយ. មាត់របស់លោកអ្នកប្រហែលជាមានជាតិទឹកជាមួយនឹងទឹកស៊ីអ៊ីវរាងប្រៃបន្តិចនិងក្លិនឈ្ងុយរបស់ប្រេងល្ង. រសជាតិរបស់វាមិនខ្លាំងក៏ប៉ុន្តែស្រាល. លោកអ្នកអាចទទួលបានរសជាតិរបស់ឱ្យស្ទើរធម្មជាតិ.

លោកអ្នកអាចញ៉ាំឱ្យស្ទើរគ្រប់ទីកន្លែងនៅប្រទេសកូរ៉េដោយសារតែវាគឺជាម្ហូបតំណាងអោយខែរដូវរងារ. ជាពិសេសលោកអ្នកអាចញ៉ាំម្ហូបឱ្យស្ទើរជាច្រើនមុខបើសិនជាអ្នកកម្មង់ហ្កុលផាប់. វាប្រាកដជាម្ហូបដ៏ល្អបំផុតពីព្រោះតែលោកអ្នកអាចទទួលទានម្ហូបឱ្យស្ទើរជាច្រើនមុខដូចជាឱ្យស្ទើរសាសុីមី, នំផេនខេកបន្លែឱ្យស្ទើរនិងទឹកស៊ុបឱ្យស្ទើរ.



ប្រជាជនប្រទេសកូរ៉េតែងតែនិយាយថាឱ្យស្ទើរគឺជាម្ហូបមានជីវជាតិច្រើនអញ្ចឹងពួកគេបង្ហាញវាដោយនិយាយថា 'ទឹកដោះគោមកពីសមុទ្រ'.
រដូវរងាររបស់ប្រទេសកូរ៉េគឺត្រជាក់ហើយខ្យល់វិញគឺពិតជាខ្លាំង. ខ្ញុំសង្ឃឹមថាអ្នកនិងបានញ៉ាំបាយហ្កុលផាប់ដ៏ឆ្ងាញ់មួយចានដើម្បីបង្កើនថាមពលរបស់អ្នក.


៤. ប្រភេទនៃហ្កុលផាប់

ជាធម្មតាមនុស្សតែងតែញ៉ាំបាយ, សណ្ដែកបណ្ដុះនិងឱ្យស្ទើរជាមួយនឹងទឹកស៊ីអ៊ីវហឹរ. ឱ្យស្ទើរបានគេដឹងថាគឺជាម្ហូបដែលសម្បូរជីវជាតិអញ្ចឹងមនុស្សតែងតែចម្អិនវាជាមួយនឹងថ្នាំបូរាណដូចជាហ្កិនកូ, គ្រាប់ឆេសណាត់និងផ្លែពុទ្រាក្រៀមដើម្បីធ្វើម្ហូបកាន់តែមានសារធាតុចិញ្ចឹមខ្លួនយើង. វាបានហៅឈ្មោះថាបាយឱ្យស្ទើរយ៉ុងយ៉ាងផាប់ (បាយឱ្យស្ទើរឌីលូច).


NIKON D750 | f/2.8 | iso 560 | 2015:12:17 12:01:17 | Flash did not fire, compulsory flash mode | 70mm



៥. របៀបដើម្បីញុាំហ្កុលផាប់អោយកាន់តែឆ្ងាញ់


លោកអ្នកអាចភ្លក្សរសជាតិដ៏ស្រាលរបស់ឱ្យស្ទើរនិងបាយជាមួយនឹងទឹកស៊ីអ៊ីវហឹរ. ក៏ប៉ុន្តែលោកអ្នកអាចទទួលបានរសជាតិរបស់សមុទ្រនៅពេលដែលអ្នកញ៉ាំវាជាមួយនឹងសារាយសមុទ្រ.


សារាយសមុទ្រនិងបង្កើនចំណង់ញ៉ាំរបស់អ្នក.


NIKON D750 | f/2.8 | iso 100 | 2015:12:17 12:04:10 | Flash did not fire, compulsory flash mode | 29mm


ជាធម្មតាម្ហូបនេះដាក់នៅក្នុងឆ្នាំងដីឬក៏ឆ្នាំងដែកក្ដៅ. ដាក់បាយនេះចូលទៅក្នុងចានធំទៅចាក់ទឹកក្ដៅចូលទៅក្នុងឆ្នាំង. បន្ទាប់មកទៀតនូរ៉ូងជី (បាយក្ដាំង) ដ៏ទន់នឹងបានបង្កើតឡើង. ញ៉ាំបាយក្ដាំងជាមួយនឹងជ្រក់ឱ្យស្ទើរជាមួយនឹងទឹកម្ទេសគឺឆ្ងាញ់លើសលុបលើលោក!


NIKON D750 | f/2.8 | iso 125 | 2015:12:17 12:03:21 | Flash did not fire, compulsory flash mode | 28mm


クルパプ, 굴, 굴회, 간장, 굴밥, 겨울, sashimi, Winter, soy-sauce, Gul-bap, Oyster
单线意见(3) 
PDF
书签
邮件
0bytes / 200bytes
查看目录