គំរោងដើរកំសាន្តថ្នើរជើងទី១នៅ ម៉ូនក្យងភ្នំដេយ៉ាសាន់ សន់យ៉ួដុងឆន់ណាដឺលកីល
ខ្ញុំជាអ្នកដែលចូលចិត្តធ្វើការដើរកំសាន្តថ្មើរជើង។ក្នុងចំនោមគំរោងដើរកំសាន្តថ្មើរជើងទាំងអស់ ដំណើរកំសាន្តនៅសន់យ៉ួដុងឆន់ណាដឹលកីល ពិតគួរឲ្យចាប់អារម្មណ៍ជាងគេ។ ផ្លូវលំមានលក្ខណៈស្អាតជាមួយនឹងទេសភាពភ្នំដែលមានទ្រង់ទ្រាយដ៏អស្ចារ្យ ព្រមទាំងជ្រលងភ្នំផងដែរ។ ដំណើរកំសាន្តថ្មើរជើងនេះមានពីរគំរោងគឺ គំរោងទី១និងទី២ដែលភ្ជាប់គ្នា។ ជាដំបូងខ្ញុំនឹងធ្វើការណែនាំគំរោងទី១ដល់អ្នកទាំងអស់គ្នា។
គំរោងដំណើរកំសាន្តទាំងអស់មានសរុប ៨គម ដែលមានដូចជា សាលរំលឹក អ៊ុនកាងអ៊ីកាងញន់គីញម់ក្វាន់(ចេញដំណើរ) → ឆីលអ៊ូដេ→ ប៉េកសក់ថាន់→ ហាក់ឆន់ចុង(បញ្ចប់គំរោងទី១) →យ៉ង់ឈូ→ វ៉ុលរ្យុងដេ(បញ្ចប់គំរោងទី២)
រូបខាងលើគឺជាគំរោងដំណើរកំសាន្តថ្នើរជើងទាំងមូលនៃសន់យ៉ួដុងឆន់ណាដឹលកីល។ គំរោងខាងលើគឺជាគំរោងទីមួយ ហើយខ្ញុំនឹងធ្វើការណែនាំគំរោងទី២ដល់អ្នកទាំងអស់គ្នា។
អ្នកអាចចាប់ផ្តើមធ្វើដំណើរពីមុខនកាងអ៊ីកាងញន់គីញម់ក្វាន់។
អាស័យដ្ឋាន : ៩៦ វ៉ាន់ចាំងរ៉ី កាអ៊ឺនអឹបមូនក្យ៉ងស៊ីក្យងសាងប៉ុក ដូ
ទូរស័ព្ទ : ០៥៤-៥៥០-៦៤១៥
ខ្ញុំអាចដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់មូនក្យ៉ងស៊ីមកលើកន្លែងនេះ។ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញផ្លូវត្រូវបានធ្វើស្អាតយ៉ាងនេះ។
ថ្មដ៏ធំអស្ចារ្យនេះគឺ ឆីលអ៊ូដេ (七愚臺; seven Wus)។ នៅចំហៀងថ្មមានឈ្មោះអ្នកប្រាជ្ញទាំង៧ ពីកាអ៊ឺន(加恩)អឹប ហើយខ្ញុំគិតថាពួកគេហៅវាថាឆីលអ៊ូដេព្រោះដើម្បីបង្ហាញថា អ្នកទាំង៧នោះមានអក្សរ អ៊ូ(愚) នៅក្នុងឈ្មោះរបស់ពួកគេ។
នៅពេលដែលអ្នកមើលឲ្យជិត អ្នកនឹងឃើញអក្សរដែលត្រូវបានឆ្លាក់នៅលើថ្មគឺដូចក្នុងរូបថតអញ្ចឹង។ គឺដូចជាសិស្សៗសព្វថ្ងៃនេះរក្សាទុកឈ្មោះរបស់ពួកគេដើម្បីទទួលបានការទាក់ទាញ បុព្វបុរសរបស់យើងគឺតែងតែទុកឈ្មោះរបស់គាត់ឆ្លាក់ជាប់ជាមួយធម្មជាតិ ជាពិសេសគឺនៅលើថ្ម។ នៅកន្លែងណាក៏ដោយដែលអ្នកទៅក្នុងប្រទេសកូរ៉េ ដែលមានថ្មល្បីៗ អ្នកនឹងឃើញថ្មទាំងនោះមានឈ្មោះសរសេរជាអក្សរចិន ហើយខ្ញុំអាចនិយាយថាអក្សរទាំងនោះគឺគ្មានអ្វីក្រៅពីឈ្មោះរបស់អ្នកប្រាជ្ញបុរាណឡើយ។
និយាយអញ្ចឹង នៅពេលនេះខ្ញុំកំពុងដើរយ៉ាងរីករាយ នៅខណះពេលដែលខ្លួនរបស់ខ្ញុំផលិត វីតា មីនD នៅក្រោមពន្លឺព្រះអាទិត្យ។
ទឹកជ្រោះឆីលអ៊ូ គឺនៅខាងមុខបន្ទាប់ឆីលអ៊ូដេ ប៉ុន្តែទឹកនៅទីនោះស្ទើតែរីងអស់ទៅហើយ ដោយសារតែគ្មានភ្លៀង។ នៅរដូវក្ដៅ រឺបន្ទាប់ពីភ្លៀង គឺមានទឹកធ្លាក់យ៉ាងខ្លាំង។
ខ្ញុំជឿថានេះគឺជាផ្លូវដែលត្រូវទៅ ហាក់ឆន់ចុងហើយ ប្រសិនបើយើងដើរទៅតាមបណ្ដោយដងទន្លេ។
បាតទន្លេ និងកំទេចថ្មសំប៉ែតទាំងនោះ មើលទៅគួរឲ្យស្អាតមែនទែន។ វាត្រូវបានហ៊ុំព័ទ្ធដោយដើមឈើខ្ពស់ៗ និងធំៗជាច្រើន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅរដូវក្ដៅ។
គោលដៅកន្លែងដំណើរកំសាន្តទី១ ហាក់ឆន់ចុង 학천정
អាស័យដ្ឋាន : ៤០៥-២ វ៉ាន់ចាំងរីកាអ៊ឺនអឹបមូនក្យ៉ងស៊ីក្យងសាងប៉ុក ដូ (경상북도 문경시 가은읍 완장리 405-2)