Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
4677 | 19905510

ប៊ូសាន #4 - Haeundae, ស៊ូមែវ៉ុន - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/24

Travel regions : South Korea
 | Hits : 530370
https://blog.lookandwalk.com/en/blog/mazinguide/1433/trackback

៤០នាទីធ្វើដំណើរពីផ្សារ គុកជែ ទៅកាន់ ហេអ៊ូនដេដោយជិះរថភ្លើងក្រោមដី ហើយដើម្បីទៅដល់សណ្ឋាគារ Western Chosun Beachពួកយើងត្រូវដើរចុះពីរថភ្លើងនៅស្ថានីយ៍ ដុងពែក ហើយដើរប្រហែលជា១០នាទី។



បន្ទប់នៅសណ្ឋាគារដែលអាចមើលទេសភាព កោះដុងពែកបានមានតំលៃ ២០០ដុល្លារ ដែលរួមបញ្ចូលទាំងអាហារពេលព្រឹកសំរាប់មនុស្សពីរនាក់ ហើយសម្រាប់បន្ទប់ដែលអាច មើលឃើញសមុទ្រយើងត្រូវចំណាយបនែ្ថមប្រហែលជា៤ដុល្លារទៀត។



ពូកនៅក្នុងបន្ទប់

មានសភាពទន់ល្អដោយសារតែវាជាពូកថ្មី ហើយយើងអាចសម្រាកបានដោយងាយស្រួល



និងផាសុខភាពជាទីបំផុត។ខ្ញុំចូលចិត្តទេសភាពនៃកោះដុងពែកជាងទេសភាពនៃសមុទ្រដោយសារតែយើងអាចមើលឃើញ នូវទេសភាពនូវអគារទំនើបខ្ពស់ៗជាច្រើននៅពេលយប់។


Map

អាស័យដ្ឋានៈ ៧៣៧វូសង្កាត់១ខណ្ឌហេអ៊ូនដេ ទីក្រុងប៊ូសាន




បន្ទាប់ពីចុះឈ្មោះចូលបន្ទប់រួចខ្ញុំបានឆែកមើលអាកាសធាតុ វាបានប្រាប់ថាឥឡូវនេះ

សីតុណ្ហភាពគឺ៥អង្សារហើយភ្លៀងនឹងរាំងនៅម៉ោង៦ល្ងាច។ ខ្ញុំបានចេញទៅមើល អគារខ្ពស់ៗ

ពីកនែ្លងប្រណាំងទូក ហើយក៏ត្រលប់ទៅកាន់កន្លែងចតឡាននៅឯសណ្ឋាគារ Western Chosun វិញ។



2014:03:16 14:43:26


វាជាចំណុចដ៏ល្អមួយដែលអ្នកថតរូបតែងតែមកថត ។ ដោយសារតែមានភ្លៀងធ្លាក់ ពួកយើងអាចប្រើប្រាស់នូវតំណក់ទឹកដែលដក់នៅជាន់ខាងលើរបស់សណ្ឋាគារដើម្បីថតយករូបភាពឆ្លុះរបស់មេឃនៅពេលយប់។



បន្ទាប់ពីរៀបចំជើងកាមេរ៉ារួចយើងបានដាក់ទិសកាមេរ៉ា

សំដៅទៅលើឥដ្ឋដើម្បីថតអោយបានជិត បន្ទាប់មកយើងក៏បានថតរូបភាពដទៃផ្សេងទៀត។



បន្ទាប់ពីបានបញ្ចប់ការងារដែលបានធ្វើនៅក្នុងអាកាសធាតុដ៏ត្រជាក់នេះ ខ្ញុំបានទៅភោជនីដ្ឋាន



សាច់គោដ៏ល្បីមួយនៅក្នុងតំបន់នេះដើម្បីចំអែតក្រពះរបស់ខ្ញុំ ហើយភោជនីយដ្ឋាននេះមានឈ្មោះថា “សាច់គោប្រឡាក់ដ៏ល្បីឈ្មោះនៅហេអ៊ូនដេ" ដោយសារតែហាងនេះមានឈ្មោះល្បី ដូច្នេះហើយ ប្រសិនបើអ្នកមិនបានកក់មុននោះទេ អ្នកនឹងត្រូវរងចាំយ៉ាងហោចណាស់៣០នាទី។ហើយអតីតប្រធានាធិបតីក្នុងជំនាន់ឆ្នាំ ១៩៧០ គឺលោក ប្រធានាធិបតី ប៉ាក់ ធ្លាប់បានមកភោជនីយដ្ឋាននេះដែរដែលបន្ទាប់ពីនោះមកហាងនេះក៏ចាប់ផ្តើមល្បីឈ្មោះ។



ខ្ញុំក៏បានរង់ចាំអស់រយៈពេល៣០នាទីដែរ ដោយគ្មានការលើកលែងឡើយ។ មានម្ហូបក្លែមជាច្រើនប្រភេទ ត្រូវបានផ្តល់ជូនហើយសាច់គោប្រឡាក់នោះត្រូវបានយកមកចំអិនដោយការដុតធ្យូង។វាពិតជាសាច់គោប្រឡាក់អាំងលំដាប់ថ្នាក់ពិភពលោក ហើយក្នុងមួយចានមានចំនួន ១៦០ក្រាមដែលមានសាច់ពីរបន្ទះ ដែលមានតំលៃ ៣០ដុល្លារប៉ុន្តែសំរាប់បុរសវ័យជំទង់នោះប្រហែលជាត្រូវការពីរចានទើបឆ្អែត។



ភោជនីដ្ឋានសាច់ប្រឡាក់ដ៏ល្បីនៅហេអ៊ូនដេរ 해운대 소문난 암소갈비집
Map
អាស័យដ្ឋាន ១២២៥ ជូង សង្កាត់១ ខណ្ឌ ហេអ៊ូនដេរ ទីក្រុងប៊ូសាន។ (부산광역시 해운대구 중1동 1225-1)



ថ្ងៃបន្ទាប់ខ្ញុំរំពឹងថាព្រះអាទិត្យនឹងរះនៅម៉ោង ៦និង ៣០នាទីព្រឹក ត្រូវនឹងពេលដែលខ្ញុំបានចេញទៅដើរលេង។ បន្ទាប់ពីចេញពីសណ្ឋាគារ ខ្ញុំបានដើរឆ្ងាយបន្តិច

ទៅកាន់ស្ពានខ្ញុំអាចឃើញផ្លូវដ៏ស្រស់ស្អាតសម្រាប់ដើរនៅតាមឆ្នេរសមុទ្រខ្ញុំបានឃើញប្រជាជននៅតំបន់នេះជាច្រើនកំពុងដើរនៅពេលព្រឹកព្រហាម។ខ្ញុំត្រូវចំណាយពេលប្រហែលជា៣០នាទីដើម្បីដើរត្រលប់មកសណ្ឋាគារវិញ។



2014:03:16 14:47:35




ផ្ទះ APECនៅក្នុងអគារ នូរី ម៉ារូ គឺជាកន្លែងប្រជុំលើកទីបីរបស់ APEC (កិច្ចប្រជុំស្តីពីសហប្រតិបត្តិការ សេជ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច) នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០០៥ ហើយកន្លែងប្រជុំនេះត្រូវបានគេវាយតម្លៃពីសំណាក់អ្នកចូលរួមនិងអ្នកកាសែតថាជាកន្លែងប្រជុំដែលមានទេសភាពស្អាតបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ APEC ហើយពាក្យ នូរី ម៉ារូ មានន័យថា ផ្ទះសំរាប់សាលប្រជុំលំដាប់ពិភពលោក។





ខ្ញុំអាចដឹងពីកំលាំងដ៏មាំមួនរបស់ប្រជាជននៅក្នុងទីក្រុងប៊ូសានដែលចូលចិត្តចេញមកដើរកំសាន្ត



ចេញមកធ្វើលំហាត់ប្រាណនៅក្រោមពន្លឺព្រះអាទិត្យ។



នៅពេលព្រឹកពន្លឺព្រះអាទិត្យបានចាំងរំលេចទៅលើប៉មពន្លឺដែលប៉មនេះបានដំណើរការពេញមួយយប់ហើយវាក៏ដល់ពេលដែលត្រូវសំរាកដែរ។


នៅពេលដែលខ្ញុំឃើញព្រះអាទិត្យរះ សត្វបក្សីមមួយក្បាលបានហើរឡើងលើហើយវាក៏បាត់ខ្លួនសូន្យ វាប្រហែលជាទៅរកចំណី។



ខ្ញុំអាចដឹងពីកំលាំងដ៏មាំមួនរបស់ប្រជាជននៅក្នុងទីក្រុងប៊ូសានដែលចូលចិត្តចេញមកដើរកំសាន្តធ្វើលំហាត់ប្រាណនៅក្រោមពន្លឺព្រះអាទិត្យ។ នៅពេលព្រឹកពន្លឺព្រះអាទិត្យបានចាំងរំលេច


ទៅលើប៉មពន្លឺដែលប៉មនេះបានដំណើរការពេញមួយយប់ហើយវាក៏ដល់ពេលដែលត្រូវសំរាកដែរ។នៅពេលដែលខ្ញុំឃើញព្រះអាទិត្យរះ សត្វបក្សីមមួយក្បាលបានហើរឡើងលើហើយវាក៏បាត់



ខ្លួនសូន្យវាប្រហែលជាទៅរកចំណី។នៅតាមផ្លូវត្រលប់ទៅសណ្ឋាគារវិញ ខ្ញុំបានឃើញបុរសម្នាក់

ដែលបានពាក់អាវចាំភឺដែលមានពណ៌ស្រស់ឆើតនៅខាងស្ពានម្ខាងទៀតនៅពេលដែលខ្ញុំ

កំពុងដើរលេងនៅពេលព្រឹក។ បើយើងមើលពីកនែ្លងទទួលភ្ញៀវរបស់សណ្ឋាគារ

យើងអាចមើលឃើញនូវទេសភាពរបស់ហេអ៊ូនដេរទាំងមូល។



ខ្ញុំបានញ៉ាំអាហារពេលព្រឹកបែបប៊ូហ្វេនៅឯភោជនីយដ្ឋានដ៏ស្រស់ស្អាតនៅជាន់ទី៩។ បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចខ្ញុំបានដើរទៅកន្លែងចតឡានដែលខ្ញុំបានថតរូបភាពកាលពីម្សិលមិញ។ ខ្ញុំបានថតរូបភាពនៃអគារដែលខ្ពស់ជាងគេបង្អស់ជាមួយនឹងផ្ទៃមេឃពណ៌ខៀវ។ ខ្ញុំគួរតែថតរូបដោយប្រើកាយវិការយ៉ូហ្កា ដោយដាក់កាមេរ៉ាទៅលើដីហើយខ្ញុំត្រូវបត់បែននិងពត់ពែនខ្លួនប្រាណរបស់ខ្ញុំអោយបានស្ទាត់ជំនាញដើម្បីថតរូបអោយបានស្អាតល្អ។



វាគឺផ្នែកនេះ


ខ្ញុំបានញ៉ាំអាហារថៃ្ងត្រង់នៅឯហាង Dragon Dream ដែលស្ថិតនៅក្នុងសង្កាត់ ផមអ៊ីល ដែលមានឈ្មោះល្បីក្នុងការចំអិនអាហារសមុទ្រចំហុយ។ហេតុផលដែលខ្ញុំមកកាន់ទីនេះដោយសារតែរសជាតិដ៏ឆ្ងាញ់របស់វា។ ហើយទីតាំងរបស់ហាងនេះមានលក្ខណៈពិសេស និងល្បី

ដោយសារតែវាមានទីតាំងស្ថិតនៅក្នុងរូង។


Map

អាស័យដ្ឋានៈ ១៣១៣-១២ សង្កាត់ផមអ៊ីល១ ខណ្ឌធុង ទីក្រុងប៊ូសាន (부산광역시 동구 범일1동 1313-12)



រូងនេះបានកសាងឡើងកំឡុងពេលរបបជប៉ុន សម្រាប់លាក់ខ្លួនហើយក្រោយមកវាក៏បាន ជួសជុលឡើងវិញទៅជាភោជនីយដ្ឋាន



។រូបនាគនៅតាមចំពីមុខច្រកទ្វារចូលគឺទុកសម្រាប់



ស្វាគមន៍ភ្ញៀវ ហើយ ហាងអាហារវិញគឺស្ថិតនៅខាងក្នុងជ្រៅចូលរូង។ ហាងនេះមានភាពត្រជាក់នៅរដូវក្តៅនិងមានភាពកក់ក្តៅនៅរដូវរងា។


បន្ទាប់ពីស្រស់ស្រូបអាហារថៃ្ងត្រង់រួចគោលដៅបន្ទាប់នោះគឺ ស៊ូនមែវ៉ុន។ ទីកនែ្លងនេះធ្លាប់បានយកមកថតកម្មវីធីទូរទស្សន៍ដ៏ល្បីមួយដែលមានឈ្មោះថា“មួយថៃ្ងពីរយប់"ហើយនៅពេលនោះវាមានភាពមមាញឹកមែនទែននៅពេលកំពុងថត។ ទីកនែ្លងនេះក៏មានឈ្មោះល្បីក្នុងការថតរូបជាមួយនឹងផ្កាជប៉ុនអាព្រីកូតរួមផ្សំជាមួយផ្លូវរថភ្លើង។




មានអ្នកថតរូបជាច្រើនរៀបចំជើងកាមេរ៉ារងចាំការមកដល់នៃរថភ្លើង។ នៅពេលដែលរថភ្លើង

សំដៅមកជាមួយនឹងសំឡេងដ៏កងរំពងអ្នកថតរូបទាំងអស់ចាប់ផ្តើមចុចកាមេរ៉ាថតបន្តឥតឈប់។ សម្លេងបញ្ចូលគ្នារវាងសម្លេងកាមេរ៉ាថត និងសម្លេងរថភ្លើងរត់ធ្វើអោយមានភាពញាប់ញ័រ

ជាខ្លាំង។


ខ្ញុំឃើញរថភ្លើងបើកឆ្លងកាត់ជាច្រើនប៉ុនែ្តខ្ញុំចូលចិត្តរថភ្លើងវែងៗដឹកឥវ៉ាន់សម័យចាស់ៗជាងរថភ្លើងសម័យឥឡូវ។ រថភ្លើងនៅសម័យដើមមើលទៅដូចជាស្រស់ស្អាតជាង។




ពណ៌ចំរុះរបស់រថភ្លើងទាំងនេះមើលទៅដូចជារថភ្លើងដែលក្មេងលេងអញ្ចឹង។ផ្កាជប៉ុនអាព្រីកូត




កំពុងតែរីកយ៉ាងស្រស់ល្អ ហើយអ្នកទេសចរណ៏ទាំងឡាយកំពុងតែរីករាយក្នុងការញ៉ាំមី នៅក្រោមដើមផ្កាទាំងនោះហើយពួកគេក៏រីករាយជាមួយនិង ក្លិនដ៏ក្រអូបនៃរដូវផ្ការីក។





ស៊ូមែវ៉ុន 순매원
Map

អាស័យដ្ឋានៈ ១១០២-១ វ៉ុនរី វ៉ុនដុង មីយ៉ន ទីក្រុងយ៉ាងសាន



បន្ទាប់ពីថតរូបរួចខ្ញុំបានត្រលប់ទៅកាន់ស្ថានីយ ហូផូ ដើម្បី ទៅកាន់ស្ថានីយរថភ្លើងប៊ូសាន។ កំឡុងពេលដែលខ្ញុំកំពុងរងចាំរថភ្លើង ព្រះអាទិត្យកំពុងតែរៀបលិច ដែលហាក់ដូចជាស្វាគមន៍ ការមកដល់របស់រថភ្លើងនាពេលយប់។



នៅពេលដែលម្តាយម្នាក់កំពុងមើលព្រះអាទិត្យរៀបលិច តើនាងកំពុងគិតពីអ្វី? នាងប្រហែលជាបួងសួងអោយកូនៗរបស់នាងមានអនាគតល្អនិងសុំអោយគ្រួសាររបស់នាងមានសេចក្តីសុខ។



នៅពេលដែលខ្ញុំមកដល់ស្ថានីយរថភើ្លងប៊ូសាន ព្រះអាទិត្យបានលិចទៅហើយ ឯមេឃ



ក៏ចាប់ផ្តើមងងឹត។យប់ងងឹតបានធ្វើអោយសញ្ញានេអូ នៅក្នុងស្ថានីយរថភ្លើងមាន

ភាពស្រស់ស្អាត ហើយក្រុមសិស្សមួយក្រុមបានថតរូបភាពនេះទុកជាអនុស្សាវរីយ៍។នៅតាមផ្លូវ



ខ្ញុំបានញ៉ាំបាយស្រូបរបស់ទីក្រុងឆនជូសំរាប់អាហារពេលល្ងាច។ ខ្ញុំបានញ៉ាំស៊ុបសាច់ជ្រូក

ដែលមានតម្លៃ៦ដុល្លារបន្ទាប់មកខ្ញុំបានញ៉ាំបាយស្រូបរបស់ទីក្រុងឆនជូ។ ខ្ញុំចូលចិត្តពណ៌ចំរុះ

របស់បាយស្រូបនេះហើយវាមានរសជាតិឆ្ងាញ់មែនទែន។



រថភ្លើងបានចេញដំណើរពីស្ថានីយ

ប៊ូសានទៅកាន់ទីក្រុងសេអ៊ូលនៅម៉ោង៧និង២០នាទី ហើយវានឹងត្រូវចំណាយពេលប្រហែលជា

២ម៉ោងនិង ៤០នាទី ដោយសារតែរថភ្លើងនេះឈប់ច្រើនចំណតពេក នៅឯ គូពោធែគូធែចុនក្ខាងមីយ៉ុង។ ដូច្នេះវាចំណាយពេល២០នាទី ច្រើនជាងរថភ្លើងដែល

ខ្ញុំជិះពេលមកកាន់ប៊ូសាន។



ពេលនេះខ្ញុំមានអារម្មណ៍ថាខ្ញុំបានវិលមករកជីវិតដែលមានភាពជាប់រវល់ដូចសព្វដងវិញហើយ ប៉ុនែ្តខ្ញុំក៏ស្រលាញ់គ្រួសាររបស់ខ្ញុំនៅទីក្រុងសេអ៊ូលព្រមទាំងទីក្រុងសេអ៊ូលផងដែរ។



웨스턴조선비치호텔, 해운대, 해운대소문난암소갈비, 누리마루길, 용꿈, 순매원, 양산순매원, 매화, 부산역, 서울역, 소갈비, 갈비, 뷔페, 해물찜, 비빔밥, WestinChosun, BeachHotelHotel, Haeundae, HaeundaeFamousMarinatedBeef, Nurimaruroute, Sun-Mae-Won, YangsanSun-Mae-Won, Japaneseapricotflower, Busanstation, SeoulStation, beefrib, rib, buffet, Haemul-jjim, Bibimbap, ウェスタン朝鮮ビーチホテル, ホテル, 海雲台, ヘウンデ, 海雲台の噂の牝牛カルビヌリマル, ヌリマル道, 龍の夢, 純梅園, 梁山純梅園, 梅, 釜山駅, ソウル駅, 牛カルビ, カルビ, ビュッフェ, 海鮮蒸し, ヘムルチム, ビビンバ, 威斯汀朝鲜酒店, 沙滩酒店, 海云台, 海云台闻名四方的母牛排骨, NURIMARU路, 龙梦, 纯梅园, 梁山纯梅园, 梅花, 釜山站, 首尔站, 牛排, 排骨, 自助餐, 辣炖海鲜, 拌饭, เวสเทิร์ChosunBeachHotel, ปูซาน, Haeundaeซี่โครงวัวสุภาษิต, Nurimaruถนน, yongkkum, สุทธิพลัมการ์เด้น, ใบสั่งผลิตพลัมการ์เด้น, พลัม, โซล, sogalbi, ซี่โครง, บุฟเฟ่ต์อาหาร, อาหารทะเลนึ่ง, bibimbap
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list