Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
4509 | 19938093

ធែអាន តុកសាន យែសាន #2 - Solmoe ដីបរិសុទ្ធ - (Korea Tour)
 | Holiday Journal
Last Modified : 2017/04/14

Travel regions : South Korea
 | Hits : 517578
https://blog.lookandwalk.com/en/blog/mazinguide/1613/trackback

ខ្ញុំបានដើររកហាងអាហារមួយដែលមានឈ្មោះថា យែតកូលប៉ាប់តូតូក អ៊ីលប៉នចារីនៅវាជាប់ច្រកចូលហាងស្បាតុកសាន។



DMC-GX7 | f/8.0 | iso 200 | 2014:12:30 11:26:27 | Flash did not fire, compulsory flash mode | 7mm


NIKON Df | f/7.1 | iso 2200 | 2014:12:30 11:33:11 | Flash did not fire. | 24mm

ខ្ញុំបានចាកចេញពីព្រះវិហារដើម្បីមកបំពេញនូវក្រពះរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាឆ្អែតមែនទែនដោយសារតែវាគឺជាពេលដែលខ្ញុំត្រូវញ៉ាំបាយ។ ហាងនេះមានឈ្មោះល្បីក្នុងការចំអិនក្តាម។ខ្ញុំបានកម្មង់ម្ហូបមួយឈុតដែលវាមាន ក្តាមប្រឡាក់ហិរហើយនិងម៉ិកអាំង ហើយមានម្ហូបនៅពេញតុដែលមើលឃើញដូចនេះ។ នៅពេលដែលខ្ញុំមើលទៅលើរូបភាពនេះធ្វើអោយខ្ញុំមានអារម្មណ៍ចង់ញ៉ាំវាម្តងទៀត។




NIKON Df | f/3.2 | iso 640 | 2014:12:30 11:42:35 | Flash did not fire. | 24mm

សាច់គោបុលកូគី និងពងមាន់ចំហុយ ដែលបានលើកមកជាមួយម្ហូបឈុតពិតជាមានរសជាតិឈ្ងុយឆ្ងាញ់មែនទែន ហើយ គេបានដាកើនូវមិកជាច្រើនទៅក្នុងកាល់ប៊ីចូរីម។




DMC-GX7 | f/4.0 | iso 500 | 2014:12:30 11:41:53 | Flash did not fire, compulsory flash mode | 7mm

ឃែចាំងប្រឡាក់គ្រឿង ដែលគេហៅថា ប៉ាប់តូតូក ដោយសារតែវាមានរសជាតិឆ្ងាញ់ ដែលអ្នកមិនដឹងរហូតដល់ពេលដែលអ្នកបានញ៉ាំវារហូតដល់បាតចានបាយ ដែលអ្នកនឹងញ៉ាំវាជាមួយនឹងទឹកជ្រលុកផ្អែមនឹងហិរ។


Map

Address: 363-1 Sinpyeong-ri, Deoksan-myeon, Yesan-gun, Chungcheongnam-do / 대한민국 충청남도 예산군 덕산면 신평리 363-1



DMC-GX7 | f/8.0 | iso 200 | 2014:12:30 13:10:30 | Flash did not fire, compulsory flash mode | 7mm

នេះគឺជាច្រកចូលទៅកាន់ទីកន្លែងស័ក្តិសិទ្ឋដែលមានឈ្មោះថា សូលមែ។ វាត្រូវបានគេកសាងឡើងនៅស្រុកកំណើតរបស់ លោកឪពុកអ៊ែនឌ្រា(គីមធែកន) ដែលជាសាវ័កជនជាតិកូរ៉េទីមួយ។ វាត្រូវបានគេហៅថា សូលមែ ដោយសារតែមានដើមស្រល់ជាច្រើនដែលបង្កើតអោយបានទៅជាកន្លែងកប់ខ្មោចមួយ។ មែគឺជាពាក្យដើមរបស់ភាសាកូរ៉េដែលមានន័យថា ភ្នំ។ មប្រហែលជាមានដើមស្រល់ចំនួន ៨០ដើម នៅជុំវិញកន្លែងស័ក្តិសិទ្ឋនេះហើយពួកវាបានជួយថែរក្សាទីកន្លែងនេះអស់រយះពេលជាង ២០០ឆ្នាំហើយ។ លោកឪពុកគីមធែកន គីមជែជូនដែលជាឪពុករបស់គាត់ គីមថេរេសា ដែលជាមីងរបស់គាត់ គីមឈីនហ៊ូដែលជាលោកតា ហើយនឹងលោកតាតូច គីមជុងហាន់ ដែលខ្ញុំលឺថាអ្នកទាំងអស់នេះធ្លាប់រស់នៅទីនេះ។ មានន័យថា គ្រួសាររបស់គាត់៤ជំនាន់ បានស្លាប់ដោយការធ្វើបាន នៅក្នុងរយៈពេល ៣២ឆ្នាំ។ ដោយសារតែវាជាកន្លែងដែលអ្នកមានជំនឿបានរស់នៅជាច្រើនជំនាន់មក ដែលធ្វើអោយគេហៅវាថា ប៊ែទែលែម ហើយមានអ្នកកាន់សាសនាកាតូលិកជាច្រើនបានមកលេងនៅទីនេះ។


ព្រះវិហារដែលរំលឹកដល់សាវ័កគីមធែឆន(អ៊ែនឌ្រា) ត្រូវបានកសាងជារូបសំពៅដែលមានឈ្មោះថារ៉ាហ្វាអ៊ែល ដែលបានដាក់ឈ្មោះដោយលោកអាចារ្យហ្វែរ៉ូលដែលបង្ហាញថាមានព្រះជាម្ចាស់បានការពារវា។ ហើយដែលគាត់នឹងបេសកជនសម្ងាត់ម្នាក់បានទទួលបញ្ជាអោយមកកាន់ប្រទេសកូរ៉េ ហើយបានបកប្រែវាតាមវិធីបែបទំនើប។ វាបានតំនាងអោយការពិតមួយដែលសំពៅត្រូវបានបំផ្លាញ ហើយត្រីវិស័យក៏បានបំផ្លាញដោយតែមានព្យុះនៅឯសមុទ្រខាងលិច ហើយពេលនោះពួកគេបានវង្វេងផ្លូវប៉ុន្តែដោយបានការជួយពីអ្នកម្តាយម៉ារី ដែលធ្វើអោយពួកគេបានមកដល់ ចូសន ហើយនៅពេលដែល វត្ថុពណ៌ក្រហមដែលត្រូវយកមកប្រើប្រាស់នៅខាងក្រៅដើម្បីបង្ហាញថាការវេទនារបស់ពួកគេត្រូវបានដឹងលឺដោយព្រះជាម្ចាស់ ដែលផ្លូវធំនៅកណ្តាលត្រូវបានធ្វើឡើងដើម្បីឧទ្ទិសដល់ទីស័ក្តិសិទ្ឋនេះនៅក្នុងឆ្នាំ ២០០៦ ហើយដើម្បី បញ្ជាក់អំពីស្មារតីដ៏មោះមុតរបស់លោកឪពុក គីមធែឆន ចំពោះផែនដីនេះ។




NIKON Df | f/6.3 | iso 100 | 2014:12:30 12:36:54 | Flash did not fire. | 24mm


NIKON Df | f/6.3 | iso 220 | 2014:12:30 12:37:17 | Flash did not fire. | 24mm

នៅចំពីមុខរូបសំណាករងទុក្ខរបស់លោកឪពុក គីមធែឆន ដែលមើលទៅគាត់មានអារម្មណ៍សប្បាយ និងបាននិយាយថា “ពេលនេះ ជីវិតអមតៈ បានជិតចាប់ផ្តើមហើយ” នៅពេលនោះគាត់មានអាយុ ២៥ឆ្នាំ។




NIKON Df | f/6.3 | iso 200 | 2014:12:30 12:38:55 | Flash did not fire. | 24mm


NIKON Df | f/6.3 | iso 200 | 2014:12:30 12:39:04 | Flash did not fire. | 24mm


NIKON Df | f/6.3 | iso 180 | 2014:12:30 12:39:42 | Flash did not fire. | 24mm

នៅទីលានដែលព័ទ្ឋជុំវិញដោយរូបសំណាកសាវ័កទាំង១២ ត្រូវជាកន្លែងដែលគេយកមកធ្វើការប្រគុំតន្ត្រី មហោស្របនិងការសំដែងនានា។ វាមានទំហំធំគ្រប់គ្រាន់ដែលអាចដាកើមនុស្សបានដល់ទៅ ១២០០នាក់។




NIKON Df | f/6.3 | iso 110 | 2014:12:30 12:40:57 | Flash did not fire. | 24mm

ខ្ញុំបានឃើញកន្លែងកំណើតរបស់ គីមធែឆន។ មានមនុស្សជាច្រើនកំពុងតែមើលនូវកាលវេលានៃប្រវត្តិសាស្រ្តរបស់សាសនាដែលមាននៅលើតុនៅក្នុងផ្ទះ។




NIKON Df | f/3.2 | iso 220 | 2014:12:30 12:43:44 | Flash did not fire. | 24mm

រូបភាពរបស់សម្តេច ប៉ូប ដែលបានមកទស្សនានៅទីនេះកាលពីពេលថ្មីៗនេះ ត្រូវបានគេដាក់ព្យួរនៅលើជញ្ជាំងនៅឯបន្ទប់ធំនៃទីកន្លែងកំណើតរបស់លោកឪពុក គីមធែឆនដើម្បីស្វាគមន៍ពួកយើង។




NIKON Df | f/2.2 | iso 100 | 2014:12:30 12:46:55 | Flash did not fire. | 24mm

ទីកន្លែងកំណើតរបស់គីមធែឆននេះគឺជាភស្តុតាងប្រវត្តិសាស្រ្តដែលបានសិក្សាដោយ លោកឪពុកគ្រែម ដែលមកពី ព្រះវិហារកាតូលិកហាប់តុក។ ហើយអគារធំនៅទីនេះត្រូវបានជូសជុលឡើងវិញនៅក្នុងឆ្នាំ ២០០៣ ដោយការជីករកឃើញនូវបំណែកនៃដំបូលក្បឿងព្រមទាំងមាន ការស្រាវជ្រាវប្រវត្តិសាស្រ្តដោយសមាគមនៃបេតិកភណ្ឌវប្បធម៌។ នៅថ្មីៗនេះវាត្រូវបានគេប្រើជាបន្ទប់សំរាប់ការបូជាទៅដល់ អ៊ែការីស។ វាកាន់តែមានភាពល្បីល្បាញបន្ទាប់ពី សម្តេចប៉ូបហ្វ្រង់សេសបានមកទស្សនានៅទីនេះពេលដែលគាត់បានមកកាន់ប្រទេសកូរ៉េ។




NIKON Df | f/3.2 | iso 180 | 2014:12:30 12:47:08 | Flash did not fire. | 24mm

នៅចំនុចដែលសម្តេច ប៉ូបបានឈរបួងសួង ខ្ញុំបានព្យាយាមដើម្បីស្មាននូវអារម្មណ៍របស់គាត់ដែលមកកានើពួកយើងដូចលោកតា សាន់តា នៅក្នុងខែ កញ្ញា។




DMC-GX7 | f/6.3 | iso 200 | 2014:12:30 12:42:21 | Flash did not fire, compulsory flash mode | 7mm


DMC-GX7 | f/7.1 | iso 200 | 2014:12:30 12:41:35 | Flash did not fire, compulsory flash mode | 7mm

ពួកគេបានបួងសួងនៅកន្លែងដែលសម្តេចប៉បបានបួងសួងដូចយើងដែរ។




NIKON Df | f/1.4 | iso 200 | 2014:12:30 12:51:38 | Flash did not fire. | 58mm


NIKON Df | f/1.4 | iso 180 | 2014:12:30 12:52:39 | Flash did not fire. | 58mm

រូបភាពរបស់សម្តេចប៉ូបហ្វ្រង់សេស ដែលជាដួងព្រលឹងអ្នកដឹកនាំនៃប្រជាជននៅក្នុងពិភពលោក ដែលមានអកប្បកិរិយាសមសួន ដូចជា បេះដូងដ៏កក់ក្តៅនិងភាពស្មោះត្រង់របស់គាត់ដែលបានមកទស្សនានៅទីកន្លែងកំណើតរបស់លោក គីមធែឆន ព្រមទាំងបានបួងសួង និង តាំងសម្មាធិ នៅក្នុងទីធ្លាផ្ទះកូរ៉េបែបនេះមើលទៅគួរអោយភ្ញាក់ផ្អើលមែនទែន។ តើអ្នកគិតថាគាត់បានគិតអ្វីខ្លះ ហើយគាត់បានបួងសួងអ្វីខ្លះនៅថ្ងៃនោះ?




DMC-GX7 | f/7.1 | iso 200 | 2014:12:30 12:47:30 | Flash did not fire, compulsory flash mode | 7mm

យើងមិនចាំបាច់ដុតភ្លើងទេ ដោយសារតែមានការដុតភ្លើងដោយប្រើឈើយ៉ាងច្រើន ហើយវាមើលទៅពិតជាភ្ញាក់ផ្អើលមែនទែន។




DMC-GX7 | f/9.0 | iso 200 | 2014:12:30 12:56:53 | Flash did not fire, compulsory flash mode | 7mm

មានថ្មសាវ័កជាច្រើន ដែលនៅជិតនឹង រូបសំណាកលោក គីមធែឆន និងលោកឪពុក អ៊ែនឌ្រា ដែលថ្មនេះបានកសាងឡើងនៅក្នុងឆ្នាំ ១៩៤៦ ដើម្បី ប្រារព្វពិធីគួប១០០ឆ្នាំ តាំងពីពេលរងទុក្ខេវេទនារបស់លោកឪពុក គីមធែឆន ហើយតាំងពី ការកសាងនិងការបដិសដ្ឋានពិសិទ្ឋ នៃរូបភាពដើមដ៏ស័ក្តិសិទ្ឋដែលបានធ្វើឡើងពីផ្លាស្តឺ ដែលបានបំផ្លាញ ហើយរូបភាពថ្មីនៅពេលនេះត្រូវបានបង្កើតឡើងដោយលោកសាស្រ្តាចារ្យ ឆនរែជីននៅក្នុងឆ្នាំ ១៩៧៧។




DMC-GX7 | f/9.0 | iso 200 | 2014:12:30 12:56:20 | Flash did not fire, compulsory flash mode | 7mm

រូបសំណាករបស់លោកឪពុកគីមធែឆនដែលឈរមានរាងបួនជ្រុងព័ទ្ឋជុំវិញដោយដើមស្រស់ពណ៌បៃតងជាច្រើន ដែលនៅតែមានសភាពដដែលដូចការតាំងចិត្តរបស់គាត់អញ្ចឹង។ ផ្ទៃមុខរបស់គាត់មានមើលទៅមានសភាពទន់ល្មើយ ហើយខ្ញុំអាចថ្មណែនាំដែលបាននិយាយថាគាត់បានស្លាប់នៅពេលដែលគាត់មានអាយុ២៥ឆ្នាំ។


ទោះបីជានៅពេលដែលគាត់កំពុងជាប់គុក គាត់បានបកប្រែផែនទីពិភពលោកចំនួនពីរ ពីភាសរអង់គ្លេសទៅជាភាសាកូរ៉េ ព្រមទាំងសរសេរសៀវភៅមួយអំពីភូមិសាស្រ្ត ហើយសូម្បីតែ មន្រ្តីជនជាតិជប៉ុនជាន់ខ្ពស់បានកោតសរសើរដោយសារតែចំណេះវិជ្ជានិងការប្រឹងប្រែងរបស់គាត់ ដែលពួកគេបានចាប់ផ្តើមយុទ្ឋនាការមួយដើម្បីជួយសង្រោះជីវិតរបស់គាត់។ខ្ញុំសូមកោតសរសើរដល់ភាពក្លាហានរបស់គាត់ដែលគាត់បានលះបង់ជីវិតរបស់ខ្លួនដើម្បីសាសនានៅពេលដែលគាត់មានអាយុត្រឹមតែ ២៥ឆ្នាំប៉ុណ្ណោះ។




NIKON Df | f/1.4 | iso 100 | 2014:12:30 13:01:09 | Flash did not fire. | 58mm

ខ្ញុំស្ទើរតែមានអារម្មណ៍ឈើចាប់របស់ព្រះយេស៊ូនៅពេលដែលគាត់បានត្រូវគេយកដែកគោលដំជាប់លើឈើឆ្កាង។




NIKON Df | f/1.4 | iso 160 | 2014:12:30 13:02:01 | Flash did not fire. | 58mm


NIKON Df | f/1.4 | iso 125 | 2014:12:30 13:02:46 | Flash did not fire. | 58mm

성지 안에는 두 가지로 십자가의 길이 제작되어

នៅក្នុងទីស័ក្កិសិទ្ឋ មានផ្លូវមានរាងជាឈើឆ្កាងដែលបង្កើតបានជាផ្លូវពីរ យើងដើរទៅមើល ការឈឺចុកចាប់ចុងក្រោយរបស់ព្រះយេស៊ូ និងការរស់ឡើងវិញរបស់គាត់។ ផ្លូវមួយមានថ្មតំរៀបដែលមានរាងជារូបដៃរបស់ព្រះយេស៊ូ ហើយមួយទៀតធ្វើឡើងពីសំរឹត។ ហើយខ្ញុំក៏សំរេចចិត្ត ដើរតាមផ្លូវដែលមានរូនសំណាកធ្វើពីសំរឹត។ សាច់ផ្ទៃរបស់វាមានសភាពរឹងនឹងគ្រាតដែលធ្វើអោយខ្ញុំមានអារម្មណ៍ឈឺចាប់ដែលវាមិនមែនជារឿងល្អដែលថាវាជាកន្លែងស័ក្តិសិទ្ឋ។




NIKON Df | f/1.4 | iso 250 | 2014:12:30 13:03:14 | Flash did not fire. | 58mm


NIKON Df | f/1.4 | iso 250 | 2014:12:30 13:03:19 | Flash did not fire. | 58mm


NIKON Df | f/1.4 | iso 220 | 2014:12:30 13:03:41 | Flash did not fire. | 58mm


NIKON Df | f/1.4 | iso 110 | 2014:12:30 13:04:01 | Flash did not fire. | 58mm


NIKON Df | f/1.4 | iso 640 | 2014:12:30 13:04:49 | Flash did not fire. | 58mm


NIKON Df | f/1.4 | iso 125 | 2014:12:30 13:05:12 | Flash did not fire. | 58mm

ទោះបីជានៅពេលដែលព្រះយេស៊ូកំពុងតែមានការឈឺចុកចាប់យ៉ាងខ្លាំងដូចជាត្រូវគេយកថ្មមកសង្កត់ គាត់នៅតែមានទឹកមុខស្រស់ស្រាយនិងសន្តោសប្រណី។




NIKON Df | f/1.4 | iso 140 | 2014:12:30 13:05:29 | Flash did not fire. | 58mm

វាមានទំហំដូចជាទំហំរបស់មនុស្សមែនទែនអញ្ចឹងដែលធ្វើអោយខ្ញុំមានអារម្មណ៍ខ្ញុំកំពុងតែនិយាយទៅកាន់អ្នកដើរធម្មយាត្រាអញ្ចឹង។




NIKON Df | f/3.2 | iso 125 | 2014:12:30 13:06:38 | Flash did not fire. | 58mm

នៅពេលដែលខ្ញុំរៀបនឹងចាកចេញពីផ្លូវខ្វែងនេះ ឈើឆ្កាងដែលបានដាក់បញ្ឈរយ៉ាងខ្ពស់ដូចមើលទៅដូចជា ភ្នំហ្គល់កូថា ដែលវាបានទាក់ទាញនូវការចាប់អារម្មណ៍។




NIKON Df | f/3.2 | iso 180 | 2014:12:30 13:09:42 | Flash did not fire. | 24mm

នៅពេលដែលខ្ញុំបានដើរចូលទៅតាមផ្លូវ ខ្ញុំអាចមើលឃើញវាពីចំងាយ។



Map


덕산온천, 옛골밥도둑1번지, 솔뫼성지, 성김대건안드레아기념성당, 김대건, 김대건신부생가, 산책, 성지, 고택, 양념게장, 불고기, DuksanHotSprings, DeoksanSpa, YetgolBabdoduk1-Beonji, SolmoeHolyGround, StGimDae-geonAndreas, MemorialChurch, Andrew, GimDae-geon, GimDae-geonsBirthplace, Walk, Sacredplace, Old, house, Yangnyeom-gejang, spicymarinatedcrab, Bulgogi, 徳山温泉, 昔の村ご飯ごくつぶし1番地, イェッコル・パプドドゥク1バンジ, ソルメ聖地, セイント金大建アンドレア記念聖堂, 金大建, 金大建神父の生家, 散歩, 聖地, 古宅, 味付けケジャン, ブルコギ, 德山温泉, 深沟1号饭小偷, 松山圣地, 圣金大建Andrea纪念天主教堂, 金大建神父个故居, 散步, 圣地, 辣拌蟹, 烤肉, Duksanสปา, yetgolbapdodukครั้งที่1, solmoeดินแดนศักดิ์สิทธิ์, วิหารเซนต์แอนดรูอนุสรณ์คิม, Taegonเอนเดรีย, แอนดรูคิมTaegon, พระสงฆ์แอนดรูคิมTaegonบ้าน, เดิน, เขตรักษาพันธุ์, gotaek, ปูเก๋า, บาร์บีคิว
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list