Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
380 | 19812683

Boeun, Geosan, Daejeon #2 - Songnisan Beopjusa, Yonggung Sikdang - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/31

Travel regions : South Korea
 | Hits : 439988
https://blog.lookandwalk.com/en/blog/mazinguide/2202/trackback

ព្រះវិហារផូអ៊ឺន ផប់ជូសាគឺជាសារមន្ទីរនៃវប្បធម៌និងសិល្បៈនៃប្រជាជនកូរ៉េ។ 법주사


ព្រះវិហារផប់ជូសាមានប្រវត្តិយូរយារណាស់មកហើយនៅលើជើងភ្នំសង់រីសានដែលបានកសាងក្នុងសម័យស្តេចជីនហ៊ូងនៃស៊ីលឡា។ វានៅតែជាសម្បត្តិជាតិ៣ និងជារតនសម្បត្តិ១២ហើយបានប្រើប្រាស់សម្រាប់រក្សាទុកនូវវិមានរាជ្យវង្សចំនួន៦០វិមាន និងប្រាសាទតូចៗចំនួន៧០ ប៉ុន្តែភាគច្រើនត្រូវបានយកចេញក្នុងកំឡុងពេលមានសង្គ្រាមដែលមាននៅសល់តែចំនួន៣០ប្រាសាទតែប៉ុណ្ណោះសព្វថ្ងៃ។ នៅតាមបណ្តោយវិហារឈើផាល់សាំងចន់ វាពិតជាមានភាពរីករាយដែលដើរមើលនូវសម្បត្តិជាតិមួយម្តងមួយម្តង។ ពួកយើងគួរតែទៅមើលអ្វីដែលយើងអាចរកឃើញនៅទីនេះ។




ប្រសិនបើអ្នកចង់ចូលទៅកាន់ខាងក្នុង គេនឹងគិតថ្លៃ៤០០០វ៉ុនសម្រាប់មនុស្សពេញវ័យ។


វាមានផ្លាកសញ្ញាដែលបានសរសេរអក្សរហូសរជេអ៊ីលខារ៉ាម់នៅលើសសរទ្វារច្រក់ចូលក្នុងវិហារផប់ជូសា។ វាមានន័យថាវិហារនេះគឺជាវិហារព្រះពុទ្ធដ៏ល្អជាងគេក្នុងឈុងឆង់ណាម់តូនិងខេត្តឈុងឆង់ផុកតូ។ តោះទៅមើលថាតើវាពិតជាត្រឹមត្រូវមែនទេ?



បន្ទាប់ពីបានដើរប្រហែលជា ៩០០ម៉ែតពីកន្លែងលក់សំបុត្រ អ្នកនឹងបានឃើញច្រកចូល។ ឆ្លងកាត់ស្ពាននេះហើយអ្នកនឹងទៅដល់វិហារផប់ជូសា។



នៅគ្រប់កូនអូរដែលនៅជុំវិញកន្លែងនេះគឺមិនអាចប្រើប្រាស់បានសម្រាប់មនុស្សប៉ុន្តែមានតែកូនអូរដែលនៅខាងមុខប្រាសាទដែលអនុញ្ញាតអោយចូលកំសាន្ត។ ប៉ុន្តែអ្នកអាចនឹងត្រូវពិន័យសម្រាប់ការចាប់ត្រីនិងខ្យងដូចដែលខ្ញុំបានរៀបរាប់ប្រាប់នៅឯផ្លូវដើរកំសាន្តសង់រីសានអញ្ចឹងដែរ។ ពេលដែលខ្ញុំចូលទៅក្នុងព្រះវិហារ



ចង្កៀងផ្កាឈូកដែលមានពណ៌ចម្រុះស្អាតៗបានតភ្ជាប់ពីច្រកចូលដល់ទ្វារវិហារ។



ថែមទាំងនៅខាងឆ្វេងមានរូបចម្លាក់ព្រះពុទ្ធរូប ឃឺមដុងមីរ៉ឺកធេផូលដ៏ធំសម្បើម. នេះគឺជារូបចម្លាក់ថ្មដែលធំជាងគេដែលមានកំពស់៣៣ម៉ែតនៅប្រទេសប៉ែកខាងកើតនេះ។ អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលអ្នកបានឃើញពីទំហំរបស់រូបចម្លាក់នេះ។



នៅផ្នែកខាងស្តាំនៃរូបចម្លាក់ ឃឺមដុងមីរ៉ឺកធេផូល អ្នកអាចឃើញសង់យ៉ង់ជីតូចមួយដែលដូចជាផ្កាឈូកដែលបានដាក់ជាសម្បត្តិជាតិលេខ៦៤។ សង់យ៉ង់ជីគឺជាស្រះទឹកតូចមួយដែលមានរាងដូចជាផ្កាឈូកដែលបានបង្កើតឡើងក្នុងសម័យស្តេចសេជុងរាជកាលឈរសន់។ ផ្កាឈូកបានអណ្តែតលើផ្ទៃបឹងដោយសារតែវាបានបញ្ជាក់ពីស្ថានសួគ៌ាក្នុងព្រះពុទ្ធសាសនា ដូច្នេះអ្នកប្រហែលនឹងអាចឃើញរាងបែបនេះក្នុងវិហារដែលបានចំលងរូបរាងបែបនេះ។



កន្លែងដែលគួរអោយចាប់អារម្មណ៍បំផុតក្នុងវិហារផប់ជូសានេះគឺអាគារនេះដែលបានហៅថា ផាល់សាំងចន់។ អាគារនេះត្រូវបានកសាងឡើងក្នុងសម័យស្តេចជីនហ៊ូងនៃស៊ីលឡា ដែលត្រូវបានបំផ្លាញនៅសម័យដែលជប៉ុនបានលុកលុយប្រទេសកូរ៉េប៉ុន្តែត្រូវបានកសាងឡើងវិញក្នុងសម័យស្តេចអ៊ីនចូនៃឈរសន់។ វាត្រូវបានហាមឃាត់មិនអោយថតរូបនៅខាងក្នុងដូច្នេះហើយខ្ញុំមិនបានថតរូបទេ ប៉ុន្តែបើអ្នកចូលទៅខាងក្នុង វាមានគំនូរប្រាំបីផ្ទាំងដែលបង្ហាញពីជីវិតនៃសង់កាយ៉រេនៅលើជញ្ជាំងទាំងបួនផ្នែក ហើយនេះគឺជាអ្វីដែលគេបានដាក់ឈ្មោះអោយវាថាផាល់សាំងចន់។ វាគឺជាឧទាហរណ៍តែមួយប៉ុណ្ណោះនៃប៉មធ្វើពីឈើនៃជនជាតិកូរ៉េនិងជាប៉មដែលខ្ពស់ជាងគេដែលមានកំពស់២២,៧ម៉ែត។




ខ្ញុំជូនពរអោយអ្នកដែលអានវាមានសេចក្តីសុខ និងសប្បាយរីករាយ។



ផាល់សាំងចន់ និងឃឺមដុងមីរ៉ឺកធេផូលមើលទៅស្រស់ស្អាតណាស់ពេលនៅជាមួយគ្នា មែនទេ?



អ្នកគួរតែមើលនូវសំណង់តូចៗនៅឯទីធ្លាខាងក្រៅយ៉ាងប្រុងប្រយ័ត្ន។ ចង្កៀងថ្មតូចនេះហៅថាសាំងសាចាស៊កតឺងដែលជាសម្បត្តិជាតិលេខ៥។ វាត្រូវបានកសាងឡើងក្នុងសម័យកាលរួបរួមនៃស៊ីលឡាហើយសត្វតោដែលនៅទ្រចង្កៀងថ្មនេះគឺជារូបចម្លាក់ក្នុងចំណោមរូបឆ្លាក់ជាសត្វតោដែលមានអាយុចំណាស់និងកម្រមួយជាងគេ។



នៅខាងក្រោយដើមឈើដែលព្រះពុទ្ធបានត្រាស់ដឹងខ្ញុំអាចមើលឃើញនូវ ធេហ៊ូងផូចន់។



ផ្ការីកពេលដើមផូរីស៊ូណាម៉ូហើយសត្វឃ្មុំជាច្រើនបានហោះហើរលើដើមឈើដ៏ធំពីរដើមនេះ។ ពេលទៅខាងក្រោមដើមឈើនេះ ខ្ញុំអាចលឺសំឡេងរបស់សត្វឃ្មុំ។ វាពិតជាបទពិសោធន៍ដ៏ប្លែកមួយមែន។



ធេហ៊ូងផូចន់ត្រូវបានដាក់ជាសម្បត្តិលេខ៩១៥។ ដូចនិងផាល់សាំងចន់ដែរ វាត្រូវបានកសាងឡើងក្នុងសម័យស៊ីលឡាប៉ុន្តែត្រូវបានដុតបំផ្លាញក្នុងសម័យដែលជប៉ុនបានឈ្លានពានប្រទេសកូរ៉េហើយបន្សល់ទុករហូតមកដល់សព្វថ្ងៃពីព្រោះបានកសាងឡើងវិញក្នុងឆ្នាំទីពីរនៃស្តេចអ៊ីនចូក្នុងសម័យរាជវង្សឈរសន់។ វាគឺជាសំណង់ដែលមានកំពស់១៩ម៉ែតមួយក្នុងចំណោមបីដែលតំណាងអោយកន្លែងដ៏ពិសិដ្ឋនៃព្រះពុទ្ធក្នុងប្រទេសកូរ៉េរួមជាមួយនិងគឺករ៉ាក់ចន់ (វិមានសួគ៌ា) នៃម៉ូរ្យ៉ាង់សា ខាក់ហ្វាំងចន់នៃហ្វាអម់សា។ នៅខាងក្នុងមានសូចូផូលចាសាំងមានកំពស់៥,៥ម៉ែតដែលជាសម្បត្តិលេខ១៣៦០។ វាគឺជាសម្បត្តិក្នុងសម្បតិ្តមួយទៀត។


តើអ្នកគិតយ៉ាងម៉េចចំពោះវា? វាមានចានគោមដ៏ធំមួយដែលធ្វើពីដែកពណ៌ខ្មៅក្នុងទីធ្លាវិហារ។ នេះគឺជាឆ្នាំងដ៏ធំ (ឆ្នាំងដាំបែបប្រពៃណីកូរ៉េធ្វើពីដែកខ្មៅ) ហៅថាឆល់ហ្វាក់ដែលបានប្រើប្រាស់សម្រាប់ស្ងោរស៊ុបសណ្តែកសៀងអោយព្រះសង្ឃ៣០០០នាក់ដែលធ្លាប់រស់នៅទីនេះពេលដែលព្រះវិហារផប់ជូសាបានកំពុងតែរីកចម្រើន។ វាបានចាត់ទុកជាវិហារដែលធំជាងគេក្នុងប្រទេសកូរ៉េ (កំពស់១២ម៉ែត អង្កត់ផ្ចិត២,៧ម៉ែត រង្វាស់រង្វង់១០,៨ម៉ែត) តាំងពីសម័យកាលរួបរួមរបស់ស៊ីលឡា។ ឆល់ហ្វាក់ក៏បានដាក់ជាសម្បត្តិលេខ១៤១៣ផងដែរ។



ប៉ុន្តែនៅក្នុងទីធ្លាមានសសរមួយដែលមើលទៅហាក់ដូចជាដំបងដែលឈរខ្ពស់តម្រង់ទៅផ្ទៃមេឃ។វាត្រូវបានហៅថា ថាំងកាន់ជីជូ ហើយថាំងកាន់មានន័យថាឆល់(វិហារ) ឯឆល់ត្រូវបានហៅថា សាឆាល់(វិហារនៃព្រះពុទ្ធ)។ នៅពេលដែលពួកយើងនិយាយឆល់មានន័យថាឆល់ដែលធ្វើលើឆាល់ដែលមានន័យថាវិហារនៃព្រះពុទ្ធ។


តោះទៅដើរមើលក្នុងវិហារដែលស្រស់ស្អាតនិងស្ងប់ស្ងាត់នេះ។ វិហារនេះមានសម្បត្តិផ្សេងៗនិងសម្បត្តិជាតិជាច្រើនដែលខ្ញុំមិនអាចដើររំលងដោយមិនបានមើលវានោះទេ។ វាមានផ្ទាំងថ្មធំដែលឈរនៅចំកណ្តាលនៃព្រៃនោះ។



ប្រសិនបើអ្នកមើលរូបមនុស្សដែលនៅក្នុងថ្មនោះ អ្នកប្រហែលជាអាចទាយបានថាវាធំប៉ុនណា។



វាមានអារម្មណ៍ថាដូចជាមានអ្វីនៅក្នុងថ្មបីធំៗទាំងនោះ។ ខ្ញុំមិនមែនកាន់សាសនាអ្វីនោះទេ ប៉ុន្តែខ្ញុំក៏បានបួងសួងបន្តិចនិងបានដាក់លុយចូលក្នុងប្រអប់នៅតាមកន្លែងនៃសាសនានិមួយៗដែរ។



ខ្ញុំបានឃើញគំនូរកំពស់ប្រាំម៉ែតនៅលើផ្ទាំងថ្មយ៉ាងធំ។ វាគឺជាម៉ាអេយ៉ររ៉េអ៊ីសាំងដែលជាសម្បត្តិលេខ២១៦។ វាគឺតំណាងអោយគំនូរម៉ាអេផូលក្នុងរាជកាលកូរ្យ៉។ គំនូររូបព្រះពុទ្ធឆ្លាក់ជាប់លើផ្ទាំងថ្មភ្នំធម្មជាតិកំពុងអង្គុយទល់ខ្នងគ្នាលើផ្កាឈូកដែលមើលទៅគួរអោយភ្ញាក់ផ្អើល។



ឆាចាំងភរសាល់ត្រូវបានឆ្លាក់លើផ្ទាំងថ្មផ្អៀងលើម៉ាអេយ៉ររ៉េអ៊ីសាំង។ ឆាចាំងភរសាល់គឺជាព្រះពោធិ៍សាត់ដែលជួយសង្គ្រោះមនុស្សជាតិពីសេចក្តីលំបាកវេទនានៅក្នុងឋាននរក។ ប្រសិនបើអ្នកមានបុព្វបុរសណាដែលអាចនិងទទួលបាននូវសេចក្តីទុក្ខវេទនានៅក្នុងឋាននរក អ្នកគួរតែធ្វើការបន់ស្រន់ដល់ពួកគេអោយបានរួចផុតដោយចេញពីបេះដូងរបស់អ្នកដូចដែលខ្ញុំបានធ្វើ។



ខ្ញុំបានឃើញមានផ្ទាំងថ្មចំនួនបីដែលមានទឹកបរិសុទ្ធបានហូរចេញមកពីចន្លោះនៃថ្មទាំងនោះ។ ទឹកនោះមានភាពត្រជាក់ហើយខ្ញុំក៏បានផឹកវាដែរ។ ដោយសារតែខ្ញុំស្រេកទឹកពេកទឹកនោះពិតជាមានរស់ជាតិល្អមែន។


ខ្ញុំមិនដឹងថាទឹកនោះហូរមកពីណាទេ ប៉ុន្តែវាមានថ្មធំៗជាច្រើនដែលចម្លែកៗនិងថ្មដែលខ្ពស់ដែលមាននៅជុំវិញវិហារផប់ជូសា។ អាថ៌កំបាំងនិងភាពស្រស់បំព្រងនៃអារម្មណ៍នៃដួងវិញ្ញាណធ្វើអោយខ្ញុំបានដឹងថាមនុស្សជាតិមិនមានតម្លៃខ្លាំងប្រៀបធៀបទៅនឹងភ្នំនិងធម្មជាតិ។ ប្រសិនបើអ្នកធ្វើដំណើរកំសាន្តនៅលើភ្នំសង់រីសាននៃផូអ៊ឺន អ្នកគួរតែមកទីនេះ។ ខ្ញុំពិតជាចង់អោយអ្នកមកលេងនៅទីនេះណាស់។

Map

អាស័យដ្ឋានៈ ២០៩ សាណេរី ស៊ុករីសានម៉្ញន់ ផូអ៊ឺនគូន ឈុងឆង់ភុកតូ។ (충청북도 보은군 속리산면 사내리 209)



រស់ជាតិដ៏អស្ចារ្យនៃយ៉ុងគូងស៊ុនតេគុកប៉ាប់ និងឆាមឹក ភោជនីយដ្ឋានរស់ជាតិនៃផូអ៊ឺន “យ៉ុងគូង” 용궁식당


បើអ្នកឆែកអ៊ឺនធើណេតថារស់ជាតិនៃផូអ៊ឺនកន្លែងដែលមានមនុស្សមកជាច្រើននោះប្រាកដជាភោជនីយដ្ឋានយ៉ុងគូងដែលមានអាហារមានរស់ជាតិឈ្ងុយឆ្ងាញ់ប៉ុន្តែហាងនេះទទួលបានភាពល្បីល្បាញដោយមានកម្មវិធីទូរទស្សន៍ល្បីបានណែនាំពីទីនេះ។ ភោជនីយដ្ឋាននេះគឺជាសាខារបស់ភោជនីដ្ឋានយ៉ុងគូងនៅយ៉ុងគូងម្ញ៉ន់ យ៉ុងគូងគូនដែលល្បីពីរស់ជាតិនៃស៊ុនតេ ហើយដោយសារតែឆ្នាំមុនយើងបានញ៉ាំនៅយ៉េចន់ ពួកយើងសម្រេចចិត្តថានិងញ៉ាំវាម្តងទៀតនៅផូអ៊ឺននេះ។



ភោជនីយដ្ឋានដែលមានរស់ជាតិឆ្ងាញ់យ៉ុងគូងនៃផូអ៊ឺនស្ថិតនៅផាល់ស៊ីនរី ស៊ូហាម្ញ៉ន់ ផូអ៊ឺនគូន ហើយវានៅឆ្ងាយបន្តិចពីឧទ្យាណជាតិសង់រីសាន កន្លែងដែលទាក់ទាញភ្ញៀវទេសចររបស់ផូអ៊ឺន ឬក៏ឆ្ងាយពីទីប្រជុំជន។



វាល្បីល្បាញប៉ុន្តែវាស្ថិតនៅកន្លែងដែលស្ងប់ស្ងាត់នៃជនបទ ដូច្នេះហើយអ្នកត្រូវតែមើលផ្លាកសញ្ញាយ៉ាងប្រុងប្រយ័ត្ន។ ដោយសារតែភោជនីយដ្ឋាននេះស្ថិតនៅចំកណ្តាលនៃដីចម្ការវាពិបាកឃើញពីលើផ្លូវ។



ងៃធម្មតាមិនសូវមានភ្ញៀវទេ! ថែមទាំងពួកយើងទៅដល់ទីនេះប្រហែលជាម៉ោង៣រសៀល ក្នុងភោជនីយដ្ឋានមិនមានមនុស្សទេ



ហើយនៅក្នុងភោជនីយដ្ឋានមិនមានក្លិនប្រេងដូចដែលអ្នកអាចធ្លាប់ដឹងនៅក្នុងភោជនីដ្ឋានស៊ុនតេផ្សេងៗនោះទេ។ នេះគឺជាម៉ានុយរបស់ភោជនីដ្ឋានយ៉ុងគូង។ ម្ហូបប្រចាំហាងនៅទីនេះគឺយ៉ន់ថានគូដែលមានមឹក សាច់ជ្រូក ពោះវៀនជ្រូកដុត និងស៊ុនតេដែលធ្វើពីមីយ៉ុងគូងមកពីយ៉េចន់គូន។ ដូច្នេះពួកយើងបានកាម៉ង់ឆាមឹកមួយចាន និងបបរស៊ុនតេមួយចាន។


ម្ហូបធម្មតាគឺស្រស់ស្អាត។ នៅតាមហាងស៊ុនតេធម្មតាមានបន្ថែមនូវអាហារក្រៅមួយឬក៏ពីរចានទៀត។



ម្ហូបធម្មតាគឺស្រស់ស្អាត។ នៅតាមហាងស៊ុនតេធម្មតាមានបន្ថែមនូវអាហារក្រៅមួយឬក៏ពីរចានទៀត។



អ្វីដែលខ្ញុំពេញចិត្តជាងគេអំពីអាហារបន្ថែមគឺកាក់ទូគី។ កាក់ទូគីមិនអាចអត់បាននៅពេលដែលយើងកាម៉ង់សល់រ៉ង់ថាំង កាល់ពីថាំង បបរស៊ុនតេដែលញ៉ាំជាមួយស៊ុប។ កាក់ទូគីដែលមានរស់ជាតិហឹរល្មមនិងត្រជាក់លាយជាមួយជាតិផ្អែមបន្តិចពិតជារស់ជាតិដ៏អស្ចារ្យ។ ពេលដែលយើងកំពុងតែរង់ចាំអាហារដែលកាម៉ង់ និងបន្ទាប់ពីយើងទទួលបានអាហារបន្ថែមពួកយើងបានដើរមើលជុំវិញក្នុងហាងហើយបានឃើញមានគំនូសចំណាំរបស់មនុស្សល្បីៗដែលធ្លាប់បានមកហាងនេះពីមុន។ តួគុនស្រីដែលខ្ញុំចូលចិត្តក្នុងភាពយន្តភាគ “ម៉ាកធេម៉ក់គឺន យ៉ង់អេស៊ី” កញ្ញាគីម ហ្ញ៉ន់ស៊ុកក៏មាននៅទីនេះដែរ។ វាធ្វើអោយខ្ញុំកាន់តែជឿជាក់ពីរស់ជាតិរបស់វា។


ម្ហូបដំបូងដែលយកមកគឺឆាមឹក ខ្ញុំបានគិតថាវាមិនគ្រាប់គ្រាន់សម្រាប់មនុស្សម្នាក់ពេលដែលបានឃើញវា ប៉ុន្តែគ្រឿងផ្សំភាគច្រើនគឺមឹកដែលមានបន្លែបន្តិចតែប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នកកាម៉ង់ថែមបាយមួយចានទៀតអ្នកប្រាកដជាស្ទើរតែមិនជឿថាអាចសម្រាប់មនុស្សពីរនាក់បាន។



មូលហេតុដែលភោជនីយដ្ឋាននេះមានឈ្មោះល្បីនៃសាច់ដុតដោយសារតែគេប្រើភ្លើងធ្យូងសម្រាប់ដុត។ ខ្ញុំមិនបានភ្លក់ទេតែក្លិននៃគ្រឿងផ្សំដុតជាមួយនិងភ្លើងធ្យូងពិតជាធ្វើអោយខ្ញុំស្រក់ទឹកមាត់។



នៅពេលដែលអ្នកឆាវាក្នុងខ្ទះវាធ្វើអោយមានជាតិទឹកតែពេលដែលឆាជាមួយនិងភ្លើងធ្យូងវាគ្មានជាតិទឹកតែការផ្សំគ្រឿងដ៏ល្អជាមួយនិងជាតិហឹរ ផ្អែម និងប្រៃបន្តិចគឺពិតជាឈ្ងុយឆ្ងាញ់។ មឹកនឹងឡើងក្រាស់នៅដែលអ្នកឆាវាយូរពេកប៉ុន្តែមួយនេះឆាបានយ៉ាងល្អ ទន់ហើយស្រួលទំពារ។ និយាយរួមទៅមិនពិបាកក្នុងការប្រាប់ពីរស់ជាតិមឹកឆាជាមួយនិងភ្លើងធ្យូងណាស់ គឺថាវាពិតជាឆ្ងាញ់ណាស់។


កាក់ទូគីនិងគីមឈីក៏មានរស់ជាតិឆ្ងាញ់ដែរនៅក្នុងភោជនីយដ្ឋាននេះ ដូច្នេះខ្ញុំបានញ៉ាំបាយអស់មួយចានញ៉ាំជាមួយតែសាច់មឹកសោះ។


ម្ហូបដែលលើកមកទីពីរនេះគឺ បបរស៊ុនតេ។ ពីមុនភោជនីយដ្ឋានយ៉ុងគូងនេះល្បីពីស៊ុនតេតែភ្លាមៗស្រាប់តែសាច់យ៉ាន់ថាំល្បីជាង។ វាមានក្លិនដូចជាក្រពះជ្រូកបន្តិចដូច្នេះហើយមនុស្សមូយចំនួនប្រហែលជាគិតថាវាកខ្វក់ ប៉ុន្តែបើអ្នកគិតថាវាជាម្ហូបកខ្វក់អ្នកក៏មិនកាម៉ង់វាដែរ!! ទឹកស៊ុបមានរស់ជាតិឆ្ញាញ់ អនាម័យនិងមានជាតិ។





ខ្ញុំដួសស៊ុបវាមានស៊ុនតេពេញក្នុងចាន ចំណិតសាច់ក្បាលផ្សំជាមួយនិងគ្រឿងផ្សំ តម្លៃ៥០០០វ៉ុនជាមួយនិងបាយមួយចានពិតជាល្អមែន។ អ្នកដឹងហើយថាបបរស៊ុនតេមានរស់ជាតិឆ្ងាញ់ពេលដែលអ្នកដាក់កាពិបន្តិចអោយប្រៃមែនទេ? ខ្ញុំបានដាក់ទឹកជ្រលក់ម្រេចក្រហមមួយស្លាបព្រាដែលបានយកមកជាមួយនិងស៊ុបដើម្បីអោយវាមានរស់ជាតិហឹរហើយដាក់បាយមួយចានចូលទៅលាយជាមួយគ្នាមានរស់ជាតិឆ្ងាញ់។ សាច់ដែលស្ងោរបានល្អមានភាពទន់និងស៊ុនតេនៅក្នុងស៊ុបមានភាពផុយនេះមិនទាន់ទាំងនិយាយពីរស់ជាតិរបស់ទឹកស៊ុបផង។




ម្ហូបដែលឆ្ងាញ់គឺមានរស់ជាតិមិនថាអ្នកលាយវាជាមួយម្ហូបផ្សេងឬក៏ញ៉ាំវាតែឯង។ បបរស៊ុនតេមួយស្លាបព្រាលាយជាមួយនិងឆាមឹកពិតធ្វើអោយខ្ញុំមានអារម្មណ៍ស្រស់ថ្លា។ ខ្ញុំហ៊ានភ្លាល់ថាភោជនីយដ្ឋានយ៉ុងគូងគឺជាទីពេញចិត្តរបស់អ្នករាល់គ្នាដោយសារតែយើងអាចញ៉ាំអាហារឆ្ងាញ់ៗរហូតដល់ពេញពោះក្នុងតម្លៃមួយដែលសមរម្យ។ បបរស៊ុនតេមានអនាម័យតែខ្ញុំសូមប្រាប់ថាអ្នកគួរតែសាកយ៉ន់ថាន់ជីកហ្វាគូគី (ដុតដោយប្រើភ្លើងធ្យូង)នៅទីនេះដែលអ្នកមិនអាចរកឃើញនៅក្នុងទីក្រុងពេលក្រោយ។

Map

អាស័យដ្ឋានៈ ៩៩-៤ ផាល់សានរី ស៊ូហាម៉្ញន់ ផូអ៊ឺនគូន ឈុងឆង់ភុកតូ។ (충청북도 보은군 수한면 발산리 99-4)
ទូរសព្ទ័លេខៈ ០៤៣ ៥៤២ ៩២៨៨
ម៉ោងបើកៈ បិទថ្ងៃចន្ទ័សប្តារហ៍ទីពីរ និងទីបួន ម៉ោងសម្រាកពីម៉ោង៣ដល់ម៉ោង៥ល្ងាច ដើម្បីរៀបចំតុអាហារក្នុងពេលដែលភោជនីយដ្ឋាននេះរវល់រួមទាំងចុងសប្តាហ៍និងថ្ងៃបុណ្យជាតិតេទៅកក់មុនពេលអ្នកទៅទីនោះ។




속리산, 법주사, 절, 금동미륵대불, 불상, 용궁식당, 오징어불고기, 불고기, 순대국밥, Songnisan, BeopjusaTemple, Temple, GeumdongMireukDaebul, BuddhaStatue, YonggungSikdang, OjingeoBulgogi, Bulgogi, Sundaeguk, Koreansausagesoup, 俗離山, 法住寺, 寺, 金銅弥勒大仏, 仏像, ヨンクン食堂, イカプルコギ, オジンオブルゴギ, 焼肉, スンデクッパ, 俗离山, 寺院, 金铜弥勒大佛, 佛像, 龙宫餐馆, 鱿鱼烤肉, 烤肉, 米肠汤饭, Songni, Beopjusa, ส่วน, Maitreyaบรอนซ์ทองพระพุทธรูป, พระพุทธ, พระราชวังของราชามังกรร้านอาหาร, ปลาหมึกBulgogi, บาร์บีคิว
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list