Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
3983 | 902860

ហាងនំប័ុងគីមជីនហ្វាន, នំបុ័ងសាបដ៏អស្ចារ្យ
 | 서울먹거리
Last Modified : 2020/06/30

Travel regions : South Korea
 | Hits : 42859
https://blog.lookandwalk.com/en/blog/tourseoul/5837/trackback
ខ្ញុំធ្លាប់បានឮថាមានហាងនំប៉័ងដល់ល្បីមួយអំពីនំប័ងសាបនៅម្ដុំតំបន់ផ្លូវដុងហ្ក្យូដង. វាគឺជានំបុ័ងមូលដ្ឋានដំបូងទាំងអស់, ក៏ប៉ុន្តែវាពិតជាកម្របានឃើញហាងនំបុ័ងដែលល្បីដោយសារនំបុ័ងសាប. ម្ចាស់ហាងទីនេះបានបញ្ចប់ការរៀននៅសាលា 'ECOLE DE PATISSERIE DE TOKIO (សាលាដុតនំថូគីយ៉ូ) និងបានធ្វើនំបាំងអស់រយៈពេល ២០ ឆ្នាំមកហើយ. ខ្ញុំបានទៅហាងនំប៉័ងនៅពេលព្រឹកព្រលឹម.



iPhone 11 | f/1.8 | iso 50 | 2020:05:16 08:55:50 | Flash did not fire, compulsory flash mode | 4.25mm


ផ្លាកសញ្ញារបៀបចាស់ក៏ប៉ុន្តែរៀបរយ. ខ្ញុំមិនបានឆែករកលើវេបសាយមុនពេលខ្ញុំទៅ, ហេតុដូច្នេះខ្ញុំរំពឹងទុកថានេះគឺជាហាងនំបុ័ងធំមួយក៏ប៉ុន្តែខ្ញុំបានខុសទាំងស្រុង. វាប្រហែលជាហាងដែលអាចខ្ចប់យកទៅតែប៉ុណ្ណោះ.



iPhone 11 | f/1.8 | iso 125 | 2020:05:16 08:56:35 | Flash did not fire, compulsory flash mode | 4.25mm
មឺនុយគឺពិតជាសាមញ្ញហេតុដូច្នេះខ្ញុំកាន់តែរំពឹងទុកជាមុន. វាដូចជាហាងលក់ហ្កូមថាំង (ស៊ុបឆ្អឹងគោ) យូរឆ្នាំមកហើយ. ខ្ញុំបានកម្ម៉ង់នំប៉័ងទឹកដោះគោ, នំប៉័ងកាហ្វេគ្រាប់ណាត់, នំប៉័ងគ្រាប់ឆេសណាត់. នំប័ងទឹកដោះគោបានលក់ជាដុំឬក៏ជាចំណិត.



iPhone 11 | f/1.8 | iso 160 | 2020:05:16 08:56:46 | Flash did not fire, compulsory flash mode | 4.25mm


ប្រហែលជានៅម៉ោង ៩:០០ ពេលព្រឹក? មាននំប៉័ងជាច្រើននៅលើទូហើយក៏មានភ្ញៀវច្រើនកំពុងតែទិញផងដែរ. ហាងនំប៉័ងបើកនៅម៉ោង ៨:០០ ព្រឹកអញ្ចឹងខ្ញុំយល់ថាម៉េចក៏មនុស្សចង់ទិញនំប៉័ងថ្មីៗ.



iPhone 11 | f/1.8 | iso 250 | 2020:05:16 09:10:07 | Flash did not fire, compulsory flash mode | 4.25mm


អ្វីដែលខ្ញុំដឹងអំពីនំប៉័ងសាបនោះគឺនំប៉័ងល្អគឺគេមិនលាយទឹកនៅពេលធ្វើវា. អញ្ចឹងបើសិនជាអ្នកហែកនំប៉័ងដែលមិនល្អគឺវាដូចហែកក្រដាស់អញ្ចឹងហើយបើសិនជានំប័ុងល្អគឺដូចហែកសាច់ទ្រូងមាន់អញ្ចឹង. នំប៉័ងទឹកដោះគោនេះគឺពិតជាអស្ចារ្យណាស់. វាទន់ហើយឆ្ងាញ់ទោះបីជាមិនបានលាបអ្វីពីលើឬក៏ផឹកអ្វីនៅពេលញ៉ាំវា.



iPhone 11 | f/1.8 | iso 250 | 2020:05:16 09:43:16 | Flash did not fire, compulsory flash mode | 4.25mm


ខ្ញុំពិតជាភ្ញាក់ផ្អើលនៃចំនួនរបស់គ្រាប់ឆេសណាត់នៅក្នុងនំប័ងឆេសណាត់នេះ. មនុស្សចាស់ប្រាកដជាចូលចិត្តវា.



iPhone 11 | f/1.8 | iso 320 | 2020:05:16 09:44:26 | Flash did not fire, compulsory flash mode | 4.25mm


នំប័ងកាហ្វេគ្រាប់ណាត់គឺមានក្លិនឈ្ងុយរបស់កាហ្វេនិងគ្រាប់ណាត់ដ៏ស្វិត. នេះប្រាកដជាចំណូលចិត្តរបស់ក្មេងៗ. ខ្ញុំចូលចិត្តទាំងនំប៉័ងគ្រាប់ឆេសណាត់នឹងនំប័ងកាហ្វេគ្រាប់ណាត់, ក៏ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តជាងគេគឺនំប៉័ងទឹកដោះគោ. វាស្វិតដល់ថ្នាក់ខ្ញុំអាចនឹកឃើញវាក្នុងចិត្តជារឿងរាល់ព្រឹក. ខ្ញុំបានឆែកលើវេបសាយនៅពេលខ្ញុំញ៉ាំនំប័ុងនៅផ្ទះហើយហាងនំប៉័ងនេះក៏ធ្លាប់បានផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តី 'Vogue' និងប៉ុស្តិ៍ទូរទស្សន៍ផ្សេងទៀត. ហាងនេះបើកតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ដោយគ្មានថ្ងៃសម្រាក. ដើរ ១០ នាទីពីច្រកចេញទី ៨ នៃស្ថានីយសិនឆុន.


Map

អាសយដ្ឋាន: ៤១ រ៉ោសានរ៉ូ ៣២ហ្កិល, សង្កាត់ដុងហ្ក្យូដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.


동교동, 식빵, 김진환, 제과점, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list