Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
669 | 895734

៣៧.៥ សាខាភូមិសររ៉េ, ម្ហូបអាហារផ្ទះបែបសុខភាព
 | 서울먹거리
Last Modified : 2020/09/19

Travel regions : South Korea
 | Hits : 38436
https://blog.lookandwalk.com/en/blog/tourseoul/6066/trackback
មានហាងម្ហូបអាហារឆ្ងាញ់លាក់ខ្លួនជាច្រើននៅតំបន់ភូមិសររ៉េ. ៣៧.៥ ក៏ល្បីឈ្មោះអំពីម្ហូបអាហារពេលព្រឹករបស់ហាង. វាគឺជាទីកន្លែងដែលអ្នកអាចមានបទពិសោធន៍ជីវិតរស់នៅរបស់អ្នកមានឋានៈកណ្ដាល. តោះចាប់ផ្ដើមមើលទាំងអស់គ្នា.



SM-G986N | f/2.2 | iso 50 | 2020:07:10 11:37:10 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 400 | 2020:07:10 11:37:33 | Flash did not fire. | 2.2mm


វាហាក់មើលទៅអាគារទាំងមូលគឺជាហាងក៏ប៉ុន្តែហាងនេះស្ថិតនៅជាន់ទី២. មានហាងផ្សេងមួយទៀតនៅជាន់ទីមួយ. ខ្ញុំគិតថាកន្លែងនោះក៏មើលទៅគួរសមដែរ.



SM-G986N | f/2.2 | iso 400 | 2020:07:10 11:38:01 | Flash did not fire. | 2.2mm


បើសិនជាអ្នកដើរចូលទៅខាងក្នុង, មានទីធ្លាដ៏ប្រណិតដែលបានតុបតែងជាមួយនឹងពណ៌សនិងពណ៌មាស.



SM-G986N | f/1.8 | iso 125 | 2020:07:10 11:42:16 | Flash did not fire. | 5.4mm




SM-G986N | f/2.2 | iso 200 | 2020:07:10 11:43:45 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 200 | 2020:07:10 11:43:52 | Flash did not fire. | 2.2mm


ច្រកចេញចូលគឺធ្វើអោយរំលឹកដល់ស្ទូឌីយោថតរូបអញ្ចឹង. វាថ្លៃថ្នូរដូចទីធ្លាដែលយើងអាចមើលឃើញនៅក្នុងទស្សនាវដ្តីអញ្ចឹង.



SM-G986N | f/2.2 | iso 100 | 2020:07:10 11:38:13 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 200 | 2020:07:10 11:38:50 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 200 | 2020:07:10 11:38:35 | Flash did not fire. | 2.2mm


វ៉ោ! ឥឡូវនេះគឺម៉ោង ១១:៣០នាទីថ្ងៃត្រង់នៃថ្ងៃក្នុងសប្តាហ៍ហើយតុជាច្រើនបានពោរពេញទៅដោយភ្ញៀវរួចទៅហើយ.



SM-G986N | f/2.2 | iso 80 | 2020:07:10 11:38:38 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 100 | 2020:07:10 11:39:31 | Flash did not fire. | 2.2mm


ហាងនេះចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១៣ហើយបានបញ្ជាក់ថាហាងមិនបានប្រើប្រាស់គ្រឿងទេសធ្វើឱ្យម្ហូបឆ្ងាញ់ក៏ប៉ុន្តែគឺជាកន្លែងដែលផ្ដោតទៅលើម្ហូបអាហារផ្ទះទៅវិញ. បន្ទាប់ពីការពេញនិយមដូច្នេះហាក់មើលទៅមានកន្លែងជាច្រើនបានប្រើប្រាស់គ្រឿងផ្សំដ៏ល្អ.



SM-G986N | f/2.2 | iso 100 | 2020:07:10 11:39:38 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 80 | 2020:07:10 11:39:53 | Flash did not fire. | 2.2mm


ពួកគេមានម្ហូបជាច្រើនមុខគួរសម. ហាងបើកនៅម៉ោង ៩ព្រឹក. ពួកយើងអាចញ៉ាំអាហារពេលព្រឹកនៅទីនេះបាន. ខ្ញុំបានកម្ម៉ង់ម្ហូបសាច់គោបែបញូវយ៉កជាប្រភេទម្ហូបឆ្ងាញ់បំផុតក្នុងចំណោមម្ហូបរបស់ហាង.



SM-G986N | f/2.2 | iso 200 | 2020:07:10 11:53:27 | Flash did not fire. | 2.2mm


ម្ហូបបានចេញមកមួយសន្ទុះក្រោយមក. ជាដំបូងម្ហូបនេះមានរូបរាងស្រដៀងទៅនឹងរូបថតនៅក្នុងមឺនុយ. ដំឡូងបារាំងចិញ្ច្រាំ, សាច់បេខន់ក្រាស់, សាច់ក្រក, បាយពណ៌ខ្មៅនិងពងមាន់ចៀនផ្នៅនិងសាច់គោប្រឡាក់គ្រឿង.



SM-G986N | f/2.2 | iso 200 | 2020:07:10 11:54:01 | Flash did not fire. | 2.2mm




SM-G986N | f/1.8 | iso 250 | 2020:07:10 11:57:15 | Flash did not fire. | 5.4mm


ខ្ញុំឆ្ងល់ថាតាមមនុស្សនៅទីក្រុងញូយ៉កពិតជាញ៉ាំបែបនេះដែរឬទេ. ខ្ញុំមានអារម្មណ៍ថាដូចជាមានទឹកស៊ីអ៊ីវក្នុងម្ហូបប៊ូលហ្កូហ្គីក្នុងម្ហូបនេះអញ្ចឹង. សាច់រាងពិបាកញ៉ាំបន្តិច. ទឹកជ្រលក់រាងប្រៃក៏ប៉ុន្តែវាល្អគ្រប់គ្រាន់ដើម្បីញ៉ាំជាមួយនឹងពងមាន់ចៀនឬក៏បាយ. ខ្ញុំគិតថាដំឡូងបារាំងចិញ្ច្រាំពីរគឺច្រើនពេកហើយ. បើមិនអញ្ចឹងខ្ញុំគិតថាវាប្រហែលជាល្អជាងបើសិនជាដាក់បន្លែឆៅខ្លះ.



SM-G986N | f/2.2 | iso 250 | 2020:07:10 11:39:09 | Flash did not fire. | 2.2mm


ក៏ប៉ុន្តែម្ហូបផ្សេងៗហាក់មើលទៅគួសមគ្រាន់បើ. ភ្ញៀវនៅតុផ្សេងកំពុងតែញ៉ាំអាហារពេលព្រឹកដ៏ឆ្ងាញ់ហើយនិយាយគ្នាអំឡុងពេលញ៉ាំអាហារសម្រន់. បើសិនជាអ្នកចង់មកលេងភូមិសររ៉េហេតុអ្វីបានជាអ្នកមិនមកសាកល្បងនៅទីនេះ?


  • ម្ហូបអាហារ ★★★☆☆

សាច់គោបែបញូវយ៉កមិនដូចការរំពឹងទុកក៏ប៉ុន្តែម្ហូបផ្សេងប្រហែលជាល្អជាង.

  • អនាម័យ ★★★★☆

ដោយសារតែពណ៌សគឺជាពណ៌ចម្បងរបស់ហាងវាមើលទៅគឺស្អាតបាត.

  • សេវាកម្ម ★★★☆☆

ធម្មតា

  • បរិយាកាស ★★★★☆

បរិយាកាសបែបថ្លៃថ្នូរជាមួយនឹងកាប្រើប្រាស់ថ្មម៉ាបនិងពណ៌មាសជាប្រធាន. វារាងអ៊ូអរបន្តិចដោយសារតែមានក្រុមអាយុវ័យកណ្ដាល.

  • ភាពងាយស្រួល ★★☆☆☆

ដើរ ១០នាទីពីច្រកចេញទី ៤ជួរទី ៩នៃស្ថានីយសុិនបា ផូ.

  • ម៉ោងធ្វើការ: ៩:០០~២២:០០ ថ្ងៃក្នុងសប្តាហ៍
  • ចំនួនមនុស្សណែនាំ: ២~៦នាក់
  • ម្ហូបណែនាំ: អាហារពេលព្រឹកបែបអាមេរិច
  • តម្លៃ: ចាប់ពី ១៦,០០០វ៉ុន
  • ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ចំណតឡាន, ខ្ចប់យកទៅ, ដឹកជញ្ជូន, ការកក់កន្លែងជាមុន, បន្ទប់ទឹកផ្សេងគ្នា.

Map

អស័យដ្ឋាន: ១៦សរ៉េរ៉ូ ៧ហ្កិល, ខណ្ឌសរចូហ្កូ, ទីក្រុងសេអ៊ូល.


37-5, 브런치, 서래마을, 신반포역, 9호선, 데이트, 모임, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list