Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
41 | 917010

ឡេពូល, ហាងកាហ្វេជាមួយនឹងវេនដាខាងក្រៅ
 | 서울먹거리
Last Modified : 2020/10/23

Travel regions : South Korea
 | Hits : 43271
https://blog.lookandwalk.com/en/blog/tourseoul/6133/trackback

នៅជុំវិញតំបន់ទីស្តីការអភិបាលក្រុងគឺមានហាងខ្ជូតៗដែលលោកអ្នកចង់ចូលទៅសម្រាកលំហែកាយមួយភ្លែត. ជាពិសេសបើសិនជាលោកអ្នកដើរតាមផ្លូវឌុកស៊ូហ្គុងលោកអ្នកអាចមើលឃើញហាងកាហ្វេជាច្រើនជាមួយនឹងលក្ខណៈបរិយាកាសបែបអឺរ៉ុប.


iPhone 11 | f/1.8 | iso 32 | 2020:06:08 12:17:05 | Flash did not fire, compulsory flash mode | 4.25mm


ក្នុងចំណោមនោះ, ខ្ញុំបានទៅហាងកាហ្វេដែលល្បីពីនំផានីនីនៅក្បែរសារមន្ទីរវិចិត្រសិល្បៈសេអ៊ូល. ឡេពូល? តើនេះជាភាសាបារាំងមែនទេ? ពូលមានន័យថាស្មៅក្នុងភាសាកូរ៉េ, ហាហា.


iPhone 11 | f/1.8 | iso 160 | 2020:06:08 12:18:32 | Flash did not fire, compulsory flash mode | 4.25mm


វាមើលទៅតូចតែមានតុអង្គុយគួរសមជាងការរំពឹងទុករបស់ខ្ញុំដែរ. វាហាក់មើលទៅដូចមានបុគ្គលិកជាច្រើន, ហេតុដូច្នេះខ្ញុំគិតថានៅទីនេះប្រហែលជាមានភ្ញៀវច្រើនគួរសម.



iPhone 11 | f/1.8 | iso 64 | 2020:06:08 13:04:21 | Flash did not fire, compulsory flash mode | 4.25mm


វាប្រហែលជាល្បីជាមួយនឹងភេសជ្ជៈច្រើនប្រភេទដូចជាកាហ្វេ, តែ, ភេសជ្ជៈផ្សេង, ផ្លែឈើនិងបន្លែដើម្បីធ្វើសាឡាត់និងទឹកផ្លែឈើគឺបានដាក់ក្នុងទូតាំង. បើមើលតាមការគេលក់គ្រឿងស្រវឹងដូចជាសាបៀ, ទីនេះប្រាកដជាបានចុះឈ្មោះហាងម្ហូបធម្មតា, ទោះបីជាវាគឺជាហាងកាហ្វេ.


iPhone 11 | f/1.8 | iso 400 | 2020:06:08 12:18:16 | Flash did not fire, compulsory flash mode | 4.25mm


នេះគឺជាមឺនុយសម្រាប់នំប៉័ងសាំងវិចនិងនំផានីនី. បើសិនជាមានមនុស្សពីរនាក់វាប្រាកដជាល្អដែលកម្មង់សាឡាត់និងនំផានីនីនិងចែកគ្នា. ខ្ញុំឮថាឡាសាហ្ណាអាចកម្មង់បាននៅពេលដែលហាងបើកក៏ប៉ុន្តែពេលនេះវាបានលក់អស់ទៅហើយ.



iPhone 11 | f/1.8 | iso 640 | 2020:06:08 12:37:31 | Flash did not fire, compulsory flash mode | 4.25mm


ខ្ញុំបានកម្មង់នំប៉័ងសាំងវិចឈីសនិងសាច់គោជាមួយនឹងកាហ្វេអាមេរិកខាណូទឹកកក. វាហាក់មើលទៅនៅជុំវិញនេះមានអ្នកធ្វើការការិយាល័យជាច្រើន. អត្រានៃនំប៉័ងផានីនី, សាច់, និងឈីសគឺគួរសមល្មមហើយចម្អិនបានល្អ. វាគឺល្អគ្រប់គ្រាន់សម្រាប់អាហារថ្ងៃត្រង់បែបសាមញ្ញ. ខ្ញុំចង់កម្មង់ឡាសាហ្ណាសម្រាប់លើកក្រោយនៅពេលដែលវាទើបបើក.



iPhone 11 | f/1.8 | iso 32 | 2020:06:08 13:05:18 | Flash did not fire, compulsory flash mode | 4.25mm


ខ្ញុំអាចមើលឃើញវេនដាតូចនៅខាងក្រៅនៅពេលដែលខ្ញុំដើរចេញមកក៏ប៉ុន្តែវាពេញបាត់ទៅហើយ. ខ្នាតបស់វេនដាគឺតូចក៏ប៉ុន្តែវាល្បីគួរសម, ហេតុដូច្នេះមើលទៅវាដូចជាភាពទាក់ទាញចំណាប់អារម្មណ៍មួយរបស់ហាងកាហ្វេនេះយ៉ាងអញ្ចឹង. ហាងបិទនូវរាល់ថ្ងៃបុណ្យ, ហើយហាងបើកចាប់ពីម៉ោងអាហារថ្ងៃត្រង់ដល់ពេលល្ងាចដោយគ្មានម៉ោងសម្រាក.

ដើរ ១០នាទីពីច្រកចេញទី ១១នៃស្ថានីយទីស្នាក់ការអភិបាលក្រុង.

Map

អាសយដ្ឋាន: ចុងដុង, ខណ្ឌជុងហ្គូ, ទីក្រុងសេអ៊ូល.


시청역, 브런치, 덕수궁, 정동, 카페, 르풀, 파니니, 라자냐, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list