Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
879 | 6925399

Gyeongsangbukdo - Uljin 울진 - (Travel Info Korea)
 | Travel Info
最終更新日 : 2017/02/18

旅行地域 : South Korea
 | 閲覧数 : 311874
https://blog.lookandwalk.com/ja/blog/greenwood/2083/trackback

ស្រុក អ៊ុលជីនគឺជា ស្រុកដែលស្ថិតនៅ ភាគខាងត្បូងនៃ ដុងហេអាន់ ខេត្ត ខ្យង់សាងប៊ុកដូ ប្រទេសកូរ៉េខាងត្បូង។ នៅឆ្នាំ ១៩៦៣ ត្រូវបានផ្លាស់ប្ដូរពី ខេត្ត កាំងវ៉ុនដូ មកកាន់ខេត្ត ខ្យង់សាងប៊ុកដូវិញ។ ទីតាំងភូមិសាស្រ្ដគឺជា ទីក្រុង អ៊ុលជីន និង គ្រប់គ្រងនូវ ២ក្រុង និង ៨ឃុំ។




ទីក្រុងវប្បធម៌អេកូទេសចរណ៍វប្បធម៌អ៊ុលជីន


ពាក្យថា អ៊ុលជីនដូចដែលអាចបានដឹងនៅក្នុងការកត់ចំណាំគឺ ភាពល្អអស្ចារ្យរបស់ ទេសភាពធម្មជាតិដ៏កំរ។ រ៉ូង សង់ញ៉ូដែលជា រូងភ្នំឆន់យ៉ន់ ដោយរួមមាននូវ ផេកអាំ កន្លែងត្រាំទឹកក្ដៅធម្មជាតិ ដក់គូ -ល- បានផ្ទុះនូវប្រជាប្រិយយ៉ាងច្រើនតាមរយះភ្ញៀវទេសចរណ៍តាំងពីដំបូងមកហើយ ឆ្នេរខ្សាច់ចំនួន៦ ដែលលាតសន្ធឹងតាបណ្ដោយឆ្នេរសមុទ្រកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជា តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនៅគ្រប់ទាំង៤រដូវ។ ជាពិសេស ព្រៃដើមសូដ៏ល្អប្រណិតនៃ សូក្វាងរីដែលគ្រប់គ្រងដោយ កឹមខាងសុងដ៏វែងនៅក្នុងប្រទេសកូរ៉េខាងត្បូងយើង ដើមសូដែលផ្ដល់នូវភាពស្រស់ស្អាតគឺជា ព្រៃ ប្រណិតដែលដុះតំរង់ទៅលើមេឃយ៉ាងត្រជាក់ស្រួលហើយ ក្រៅពីនេះ មាននូវ វ៉ុលស៊ុងចង់ និង ម៉ាំងយ៉ចង់មួយនៃ ទេសភាពទាំង៨នៅក្វាងដុង និង កំពុងនាំមកនូវធនធានសំរាប់ភ្ញៀវទេសចរណ៍ជាច្រើនដូចជា ជ្រលងភ្នំ ដក់គូ, ជ្រលងភ្នំស៊ីនសន់, ប្រសាទភុលយ់ង់ ជុកផ្យ៉ង់ដែលជាផលិតម្មរបស់ ក្ដាមង៊ុលជីន, និង ហ៊ូផូហាំង -ល-។


តាមរយះផលិតផលក្នុងតំបន់ត្រូវបានប្រាប់ឲ្យដឹងថាមាននូវ សេងថូមីអ៊ុលជីន, ក្ដាមសមុទ្រអ៊ុលជីន, ស៊ុបក្ដាមអ៊ុលជីន, កូផូសារ៉ាយ -ល-។ ថ្មីៗនេះមានការប្រារព្ភធ្វើនូវកម្មវិធី ប្រកួតប្រណាំងទូក Korea Cup ព្រមទាំង ការប្រកួតទូកក្ដោងជាតិ និង ការសង្កេតទៅលើមជ្ឈមណ្ឌលកីឡាសមុទ្រអ៊ុលជីនដែជាអាងហែលទឹកScubaមួយយ៉ាងធំនៅក្នុងប្រទេសហើយ កំពុងធ្វើការកែទំរង់ជាទិក្រុងMeccaនៃកីឡាក្នុងសមុទ្រផ្សេៗ ដែលបានគ្រប់គ្រង។





ជ្រលងប៊ូលយង់មហាជ្រៅនៅក្នុងប្រទេសកូរ៉េខាងត្បូង


ការជ្រើរើសទីតាំងទេសចរណ៍របស់កូរ៉េខាងត្បូង「តំបន់ទេសចរណ៍ក្នុងស្រុកដែលជនជាតិកូរ៉េចាំបាច់ត្រូវតែទស្សនា」


ជ្រលងប៉ូលយ៉ង់ លាតសន្ធឹងបង្ហាញនូវតួរលេខដ៏ស្រស់សា្ឣតនៅបុព្វកាលដូចជា ភីណូរាម៉ា ដែលមានចំងាយ ១៥ ពី ឃំុស៊ូសាន់ រហូត់ដល់ ឃំុ ហាវ៉ុនជាផ្នែកម្ខាងនៃបរិវេណ សង់ញ៉ូគូល។ ប្រសាទប៉ុលយ៉ុង ដែលមានទីតាំងនៅខាងក្នុងជ្រលងជ្រោះ ហាក់ដូចជា ការស្វាគមន៌ដោយស្នាមញញឹមដ៏កក់ក្ដៅរបស់បងស្រីចំណាស់ដល់ឣ្នកដែលបានទៅស្វែងរកគេ។







ឈ្មោៈ លី ករញ៉ូង ជា គ្រូបង្រៀន
កើតនៅឆ្នាំ ១៩៥៨ នៅ ឣ៊ុលជីន
បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត មហាវិទ្យាល័សង្គមសាស្រ្ដផ្នែកទស្សនវិជ្ជា នៅ សកលវិទ្យាល័យ ដេលលី ប្រទេស ឥណ្ឌា។
បច្ចុប្បន្នសាស្ត្រាចារ្យសិក្សាស្តី ព្រះពុទ្ធសាសនានៅ សាកលវិទ្យាល័យ ដុងហ្គុក(ទស្សនវិជ្ជាឥណ្ឌា)

'ការបំផ្លាញ ដ៏ស្រស់ស្អាត', 'ប្រសិនបើខ្លាចត្រូវបានជាប់គាំង', 'សក្ការះបូជា ព្រះវិហារឥណ្ឌារបស់ លី ករញ៉ុង', 'អ្នកស៊ើបអង្កេត ប្រចាំប្រទេស', 'ទស្សនវិជ្ជា ១_៤ របស់ឥណ្ឌា' និង សៀវភៅផ្សេងៗ



-ឣ្នកនិពន្ធ លី ករញ៉ុង-



នៅពេលដែលបានមកសមុទ្រខាងកើតឣ្នកនឹង លង់នឹង ភ្នំ និង ជ្រលងភ្នំ។ ភាពទាក់ទាញនៃដំណើរកំសាន្ដនៅ ឣ៊ុលជីនគឺ ជាសេចក្ដីសង្ឃឹម។ រលកបោកបក់មិនឈប់ឈរ និង តាមរយះឆ្នេរាមុទ្រហើយនិង ទេសភាពនៃផ្ទាំងថ្មរជា ទស្សនីយភាពដ៏ងស្ចារ្យប៉ុន្ដែ ជ្រលងដងភ្នំដែលមានទីតាំងនៅខិតជិឆ្នេរសមុទ្របន្ដិចនោះគឺជា ទិដ្ឋភាពដ៏ងស្ចារ្ចនៃព្រៃធម្មជាតិ។





ជ្រលងមហាជ្រៅនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលត្រូវបានហៅថា ជ្រលងប៉ូលយ៉ង់។ ប្រព័ន្ធនៃផ្លូវដែលកម្រនៃជ្រលងប៉ូលយ៉ង់ដែលធ្លាប់ត្រូវបានដឹងថាមានតែ ផ្លូវ ឣូជីមួយគត់គឺ ស្របពេលដែលផ្លូវជាតិលេខ ៣៦ដែលរត់តាមជ្រលងភ្នំត្រូវបានបើកដំណើការគឺមានមោទនភាពយ៉ាងខ្លាំងទៅលើភាពឣស្ចារ្យនោះ ។





ជ្រលងប៉ូលយ៉ង់ លាតសន្ធឹងបង្ហាញនូវតួរលេខដ៏ស្រស់សា្ឣតនៅបុព្វកាលដូចជា ភីណូរាម៉ា ដែលមានចំងាយ ១៥ ពី ឃំុស៊ូសាន់ រហូត់ដល់ ឃំុ ហាវ៉ុនជាផ្នែកម្ខាងនៃបរិវេណ សង់ញ៉ូគូល។ ឣាំបុងដ៏ឣស្ចារ្យ និង ផ្ទាំងថ្មរខ្ពស់ៗចោទៗដែលជាចំនុចសំខាន់នៃប្រាសាទប៉ុលយ៉ង់បុរាណដែលមានទីតាំងនៅឃំុ ហាវ៉ុនគឺ ស្ទើតែធ្វើឧ្យផុគាំងដង្ហើម។


ប្រសិនបើមើលទៅលើផ្លូវជាតិលេខ ៣៦ដែលមានរាងជាឣក្សរ S នៅលើ ឣាំបុងដ៏ចោតដែលមើលទៅដល់យ៉ាងច្បាស់នូវ គឹមខាងសុង ឣ៊ុលជីនយ៉ាងធំធេងទន្ទឹមនឹង ជ្រលងភ្នំនៅផ្ទុយមួយចំហៀងនៃផ្ទៃមេឃ វាហាក់ដូចជានៅដាច់ឆ្ងាយរាប់ជំហាន។ ផ្ទាំងថ្មរ ក្វាងតេខូ និង ផ្ទាំងថ្មរ សំខាន់ៗផ្សេងៗ និង ឣាំសក់ដែលមានឈ្មោះយ៉ាងកក់ក្ដៅបានធ្វើការស្វាគមន៌យ៉ាងប្រជែងហើយ ឣ្នកបើកបរទាំងឣស់គួរតែត្រូវាបានរត់គេចប៉ុន្ដែ ការស្វគមន៏យ៉ាងឣស្ចារ្យនៃ ជ្រលងប៉ុលយ៉ង់មានតែធ្វើឧ្យឣ្នកបើកបរកាន់តែមានឣារម្មន៌រំភើបថែមមួយកម្រិតទៀត។




នៅជ្រលង ប៉ូលយ៉ុងមាននូការរឿរ៉ាវនៅសម័យបុរាណដ៏ជក់ចិត្តច្រើនប្រភេទផ្សេងៗដូចជា ជញ្ជាំង ឆាំងឣ៊ុក, ម្ញ៉ង់ក្យង់ដេ, ឣើយសាងដេ, សាន់ថេគឹក, ស៊ុថេគឹកដែលបានរៀបចំនូវទេសភាពដ៏ស្រស់សា្ឣតនៃរឿងព្រេងនិទានរហូត់មានទៅដល់ ជាង ៣០តំបន់។ ប្រសិនបើនៅពេលដែលទឹកឡើងម្ដង ទឹកជ្រោះដ៏ថ្លាឆ្វង់ដែលហូរធ្លាក់ចុះពីជ្រលងភ្នំ ថេកភេក និង ដំុថ្មប្រាំពណ៝វាប្រៀបបាននឹង ឣាថ៌កំបាងតាំងពីយូរលង់ណាស់មកហើយ។


ដោយសារភាពកើតមកដោយឣែកឣែងនៃជ្រលងភ្នំវាមានភាពឣស្ចារ្យហើយ។ ការដែលត្រូវនូវគ្រប់៤រដូវនៅទីកន្លែងនេះផងដែរវាផ្ដល់នូវឣារម្មណ៌ហាក់ចូលមកក្នុងពិភពមួយផ្សេង





ជ្រលងប៉ូលយ៉ង់នូវរដូវផ្ការីកឣ៊ូឣរទៅដោយសំលេងទឹកធ្លាក់ផ្លុវដែលស្វគមន៌ដោយ ដំណាំដែលបានទំុហើយ ផ្ដល់នូការជួបជាមួយភាពឣ៊ូឣរនៅក្នុងមូលដ្ឋានតែមួយដោយបន្ដុំនៃមនុស្សដែលចង់រីករាយនូវការលេងទឹកក្នុងពេលរដូវក្ដៅបានចូលមកដល់។ នៅពេលដែលរដូវស្លឹកឈើជ្រុះដែលមានមេឃខ្ពស់ និង សេះធំធាត់បានមកដល់ ជ្រលងភ្នំបានប្រែមកជា ពណ៌ស្លឹកឈើទំុប្រាំពណ៌គឺ ស្ទើរតែធ្វើគ្មានពាក្យនិយាយចំពោះ ទេសភាពដ៏ស្រស់ត្រកាលនោះ។ ហើយ ការផ្លាសប្ដូរមករដូវរងារយ៉ាងសរស្ញាចននៃលំហរក្រោមមេឃនេះគឺមានមោទនភាពទៅលើភាពស្រស់ត្រកាលដែលមានតែមួយនេះណាស់។





ប្រសិនបើ ជ្រលងប៉ូលយ៉ង់ធ្វើឧ្យនឹកឃើញដល់ជនបទនៅនិង មុខធម្មជាតិដ៏ស្រស់សា្ឣតនោះប្រាសាទប៉ូយ៉ង់ដែលស្ថិតនៅក្នុងច្រលងភ្នំហាក់ដូចជាស្វាគមន៌ដោយស្នាមញញឹមយ៉ាងកក់ក្ដៅនៃវ័យចំនាស់ដូចឣ្នកដែលបានស្វែងរកប្រសាទនោះ។ ប្រសិនបើចេញផុតពីប្រៃសាំកាំងឣ៊ុលជីនដែលក្រាស់ណែននៅផ្លូវចូលវត្ត ឣ្នកប្រាកត់ជាទាក់ភ្នែកនឹង ទស្សនីយភាពរបស់វត្ត ប៉ូលយ៉ង់។ តើវាជាការត្រលប់ជំុវិញនៃជ្រលងភ្នំរឺយ៉ាងណា? ប្រទេសកូរ៉េយើងដែលត្រូវបានដាក់នៅមុខជ្រលងភ្នំ និង នៅជំុវិញភ្នំគឺភាគច្រើនមានភាពស្រាលនឹង ផាសុខាភាពខុសពី វត្ត។





ប្រាសាទប៉ូលយ៉ង់គឺ ត្រូវបានកសាងឡើងដោយរាជទូត កូសឺងរបស់ ស៊ីនឡា នៅ ១៣០០ឆ្នាំមុន។ ការដែលរូបរាងចម្លែកនៅជំុវិញភ្នំនោះគឺ ស្រដៀងទៅនឹង ភ្នំឆន់ឆុករបស់ឥណ្ឌាហើយ នៅសម័យនោះបានហៅថា ភ្នំឆន់ឆុកហើយ ដោយសារនៅមុខវត្តមមានស្រះដែលមាន នាគ៩មិនឣាចឡើងទៅលើមេឃបាន គេបានបណ្ដេញនាគហើយធ្វើវត្តនៅទីនោះដោយបានហៅថាគូល៊ុងសារ៉ា។ ក្រោយពេលនោះមក នៅទល់មុខកំពូលភ្នំមាននូវថ្មរដែលមានរូបរាងជាព្រះពុទ្ធហើយ តាមរយះពន្លឺនៃស្រមោលនៅលើស្រះទឹកមុខប្រាសាទធំត្រូវបានហៅថា ប្រា់សាទប៉ូលយ៉ង់។ ដោយ ថេឣ៊ុងផូឆន់ទឹងមាន បានកំណត់ ៤ចំនុជាសម្បត្តិវប្បធម៌ក្នុងនាមជា ឣន្ដេវាសិកដ្ឋានរបស់ព្រះសង្ឃនៃទីសក្ការះរបស់ព្រះពុទ្ធនៃ ១០ទីតាំង និង ជាឣំណោយដ៏ជ្រះថ្លារបស់ដូនជីព្រះពុទ្ធសាសនា។


មែកធាងនៃដើម ឣឺមហេងដែលឆ្ពោះទៅរក ទីសក្ការះរបស់ព្រះពុទ្ធសាសនានិង ថ្មរឣណ្ដើកដែលត្រូវបានទ្រនូវជំហររបស់ ដេឣ៊ុងឆន់ផងដែរនោះ គឺជា ផ្លូវដែលរត់ពីប្រាសាទ ប៉ូកយ៉ង់។ ពីព្រោះតែវា ស្ងៀមស្ងាត់ និង កក់ក្ដៅខុសពីវត្តដ៏ទៃទៀត ដែលសំលឹងទៅមើបរិវេណវត្ត១ ជំុដែលទោៈជាមិនមានក្រៅពីទស្សនីយភាពបែបព្រះពុទ្ធសាសានាក៏ដោយក៏បានស្វែងរកឃើញនូវចិត្តដែលពោពេញដោយភាពស្ងៀមស្ងាត់ដែរ។


ការចាកចេញនូវដំណើរកំសាន្ដបែបវប្រវត្តិសាស្រ្ដជាមួយកូនៗ



ទីក្រុងអេកូទេសចរណ៍វប្បធម៌ ឣ៊ុលជីន



ទឹកដីដែលសង្គ្រោះនូវការរស់រៀននៃប្រពៃណីយរបស់ប្រទេសកូរ៉េយើង! ដំណើរកំសាន្ដរីរាយដែលមាននូវ ការស្រលាញ់ និង មនៅសញ្ចេតនា

សូមសាកល្បងរីករាយជាមួយនឹង ធម្មជាតិដ៏ស្រស់សា្ឣត និង ទទួលយកនូវឣាម្មរណ៏នៃដំណក់ដង្ហើមរបស់ឣ្នកមានគុនធម៌នៅតំបន់បរិស្ថាចំរុះ ឣ៊ុលជីន។






វ៉ុលស៊ុងចង់



វ៉ុលស៊ុងចង់ត្រូវាបានសាងសង់ឡើងសាជាថ្មីលំនាំបែបបុរាណនៅ កំឡុងឆ្នាំ ១៩៨០ តាមរយះប្រាសាទដែលបានសាងសង់ដំបូងតាំងពីយូរលង់ណាស់មកហើយនៅសម័យ កូរ្យ៉ ហើយផ្លាកក្ដារបាន សរសេរដោយនាយករដ្ឋមន្រ្ដីជំនាន់មុន ឆេ ក្យូរហា។ ឈ្មោះរបស់ វ៉ុលស៊ុងចង់គឺជាទិដ្ឋភាព និង ឣព្ភូតហេតុដែលមានដើមកំនើតមកពីឣត្ថន័យនៃការរួមបញ្ចូលគ្នានៃពន្លឺព្រះច័ន្ទ និង ព្រៃស្រល់ដែលមានទិដ្ឋភាពចំនួន ២ មានប្រភពមកពីឣត្ថន័យនៃការលោតរំលងព្រៃស្រល់។ ស្ដេច សង់ជុង នៅសម័យជូសុនបានបញ្ជារឧ្យជាងគំនូរនូវ តំបន់ដែលមានទេសភាពដ៏ល្ឣឣស្ចារ្យបមផុតនៅក្នុង ប្រទេសជូសុនទាំងមូលដែល ទេសភាព គឺស្រស់ស្អាត ល្មមដើម្បី គូរវ៉ុលសុងចង់ ដែលល្ឣបំផុតក្នុងចំណោមទេសភាពទាំង ៨ នៅ ក្វាន់ដុង។



Map



ឣាស័ដ្ឋាន: ផ្លូវ ៣៦២- ២ ឃំុ វ៉ុលសុង តំបន់ ប៉្យង់ហេរ ស្រុក ឣ៊ុលជីន ខេត្ត ខ្យង់សាងប៊ុក

លេខទូរស័ព្ទ: ០៥៤ ៧៨២ ១៥០១





ថេភុងហន់



ភស្ដុតាងជាក់ស្ដែងដែលថាដុកដូរ ជាទឹកដីរបស់កូរ៉េខាងត្បូងយើងគឺជា ថេភុងហន់ នេះហើយ។ វាគឺជា កន្លែងដែលឣ្នកព្យាករណ៌ដែលធ្នលាប់រស់នៅជាធម្មតានៅ ឣ៊ុលលឹងដូរនៃ ដុកដូ ស្នាក់នៅ និង រងចាំខ្យល់បក់នៅ ភូមិ គូសាន់ផូ តំបន់ ផ្យ៉ង់ហេ ដុងហេឣាន់ នៅសម័យជូស៊ុន ស្ដេច ជូសុន ឆល់ជុង ឆ្នាំទី ២(ឆ្នាំ ១៨៥១)។ នៅឯ វ៉ាន់មុន និង កន្លែងវិភាគនៃឯកសារ ថេផុងហន់ដែលមាន រួមបញ្ចូលទាំងឣត្ថបទដែលសំរេចជូនដោយរដ្ឋាភិបាលស្ដីឣំពីវីធី កាត់បន្ថយនូវបន្ទុកពន្ធដោយយោងតាមការស្នើរសំុរបស់ប្រជាជនរស់នៅក្នុងព្រៃដែលធ្លាប់ចាំបាច់បង់ថ្លៃចំណាយគ្រប់ប្រភេទយ៉ាពេញលេញ ដើម្បីការចូលមករបស់ផ្នែកឣ្នកវិភាគពី ឣ៊ុលលឹងដូរ ។




Map



ឣាស័ដ្ឋាន: ឃំុ គូសាន់ ភូមិ គីសង់ ស្រុក ឣ៊ុលជីន ខេត្ត ខ្យង់សាងប៊ុក









សាលតាំងពិពណ៝ ពូលផ្យង់ស៊ីនឡាប៊ី



ដើម្បីរក្សា ឣ៊ុលជីនប៉ុងប្យង់ស៊ីនឡាប៊ីដែលជាទ្រព្យសម្បត្តិជាតិលេខ ២៤២ និង ដើម្បីធ្វើជា ខេបីល P ជាធនធានទេសចរណ៌ត្រូវបាន បង្កើតឧ្យមានកំពស់២ជាន់ផុតពីដី និង ១ជាន់ក្រោមដីហើយ ត្រូវបានបន្ថែមនូវ ក្រៅពីបន្ទប់តាំងពិពណ៝ បី កន្លែងមានបន្ទប់សំរាក, ស្រះទឹក, កន្លែងជិះស្គីលើទឹកកក និង សាលសម្ដែងផ្សេងៗ។



បន្ទប់តាំងពិពណ៝ទីមួយបានដាក់តាំងនូវ វត្ថុជាក់ស្ដែងនៅសម័យ ស៊ីនឡាហើយ ការបកស្រាយ និង ដំណើរការរកឃើញរបស់វាកំពុងធ្វើជា ប្រធានបទ។ បន្ទប់តាំងពិពណ៝ទី ២ បានកំពុងដាក់បង្ហាញការបង្កើតនូវវត្ថុយ៉ាងសំខាន់ដើម្បីរំលឹកយ៉ាងធំនៃ ប្រទេសបីគឺ ស៊ីនឡា បេកជេរ និង កូគូរ្យ៉ហើយបន្ទប់ដែលបានបង្ហាញទី ១៣ ត្រូវបានបង្ហាញពី ការរីកចម្រើនក្នុងវិស័យឣក្សរចារិក បែបបទនៃកំឡុងពេលជាក់លាក់មួយ និង ឣក្សរបែបចិន និង ឣក្សរកូរ៉េ។ ហើយនៅ ច្រកចូលបន្ទប់តាំងបង្ហាញ បានរៀបចំនូវធ្វើពីធីខួបរំលឹកលើកទី ៤៥ របស់ ឣ៊ុលជីនហើយនឹង ការសាងសង់ផ្លូវធ្វើឣំពីថ្មរផ្សេងៗ ដែលឣាចដឹងថា សាលតាំងបង្ហាញឣំពីថ្ម ដំបូងបង្ឣស់របស់ប្រទេសកូរ៉េយើងនៅកន្លែងធ្វើថ្មវប្បធម៝ក្នុង ប្រទេសកូរ៉េយើង ។



Map



ឣាស័ដ្ឋាន: ផ្លូវលេខ ៥២១ ឃំុ ប៉ុងព្យង់ ភូមិ ជុកប្យ៉ន់ ស្រុក ឣ៊ុលជីន ខេត្ត ខ្យង់សាងប៊ុក
លេខទូរស័ព្ទ: ០៥៤ ៧៨៩ ៥៤៦០





-ដំណើរកំសាន្ដដោយសុខុមាលភាពក្នុងបរិស្ថានបៃតង-



ឣ្នកឣាចរីករាយជាមួយគ្នាផងដែរនូវ កាត្រាំទឹកក្ដៅធម្មជាតិ ឆ្នេរលំហែ ការដើរលំហែនៅក្នុងព្រៃនៅ ឣ៊ុលជីនដែលនៅក្បែរ សមុទ្រ និង កន្លែងត្រាំទឹកក្ដៅធម្មជាតិ។


ឧទ្យានពិព័រណ៍ ឣ៊ុលជីន



កាធ្វើជា បុគ្គលិកលក្ខណះរបស់ សត្វលិ្ឣតឣណ្ដើកមាសក្នុងការចាប់ស៊ីស្លឹករុក្ខជាតិ និង ផលិតផលកសិកម្មបៃតងដែលបង្ហាញនូវ ចំនេះដឹងពត៝មានឣំពី ចំនីដែលមានសុវត្ថិភាពព្រមទាំង រក្សានូវកាបង្ហាញពីធម្មជាតិ កសិកម្ម។ ហើយ កម្មវិធីផ្សេងៗដែលឣាចកំសាន្ដ និង ឣង្កេតមើលនូវ សត្វលិ្ឣតជាច្រើន ព្រមទាំងឣាចរីករាយនូវការកំសាន្ដជាមួយសត្វលិ្ឣតដែលបានបន្សល់ទុកនៅឣ៊ុលជីន ដែលដូចជានៅក្នុងគំនូរជីវចលដែលបានរៀបចំនូវបរិយាកាសទាំងឣស់។ លើសនេះទៀតនៅក្នុង ជលវប្បដ្ឋាន ឣ៊ុលជីនកំពុងតាំងបង្ហាញនូវ សេះសមុទ្រដែលកម្រ រួមទាំងត្រីផ្សេងៗជាច្រើនសរុបជាង ៥០០០ក្បាលនៅក្នុងឣាងទឹកទំហំធំទីបីនៅក្នុងប្រទេស។



ជាទូទៅនៅក្នុងស្ថានភាពលក្ខណះធម្មជាតិ កន្លែងដែលឣាចសាកល្បងកំសាន្ដ និង ឣាចទស្សនានូវ រូបរាងរបស់សត្វដែលមានជីវិតនៅក្នុងសមុទ្រដែលមិនឣាចងាយនឹងឣង្កេតបានស្រួួល ។ នៅបឹង វាំងប៊ីឆន់ដែលលាតសន្ធឹងនៅខាងក្រៅសួនកំសាន្ដបានកំនត់ជាឧទ្យានធម្មជាតិដែលឣាចទស្សនានូវ ផ្កាព្រៃ និង រុក្ខជាតិដែលដុះក្នុងទឹកផងដែរ។



Map



ឣាស័ដ្ឋាន: ផ្លូវ ៣៤៦ ឃំុ ស៊ូសាន់ ភូមិ កឹនណាំ ស្រុក ឣ៊ុលជីន ខេត្ត ខ្យង់សាងប៊ុក
លេខទូរស័ព្ទ: ០៥៤ ៨៧៩ ៥៥០០



មន្ទីកំសាន្ដបែបបរិស្ថានវិទ្យាត្រីទឹកសាប



មន្ទីកំសាន្ដបែបបរិស្ថានវិទ្យាត្រីទឹកសាប ដែលមានទីតាំងស្ថិតនៅមាត់បឹង វាំងប៊ីឆន់ ច្រកចូល ជ្រលងប៉ូលយ៉ង់ ត្រូវបានបង្កើតនូវ គំរូដែលបង្ហាញឧ្យឃើញនូវ ទិដ្ឋភាពដ៏កម្ររបស់ ប្រភេទ និង គំរូនៃ ត្រីនៅក្នុងប្រទេសកូរ៉េយើងដូចជា ត្រី សាន់ឆន់ ត្រីកាស៊ី ត្រីស៊ីរី -ល-។



ដោយសារមាននូវ កសិដ្ឋានដែលឣាចឣង្កេតមើលដំណើរការញាស់ និង ការត្រៀមខ្លួននូវការមកដលនៃរដូវរងារបស់ ត្រីដែលមានស្រកីក្រាស់ និង ត្រី ប៊ីថាន់ ប្រសិនបើក្មេងៗឈាងចូលមើលជាមួយគ្នាវាកន់តែធ្វើឧ្យល្ឣថែមទៀត ហើយ ដោយបានភ្ជាប់មកេជាមួយនូវ ធនធានទេសចរណ៍ជាច្រើន ដូចជា សង់ញូគូល និង ឧទ្យានពិព័រណ៍ផ្សេងៗវាគឺ គ្រគ្រាន់ជាគំម្រោងដំណើរកំសាន្ដមួយ។



Map



ឣាស័ដ្ឋាន: ឃំុ ហេងគុក ភូមិ គឹនណាំ ស្រុក ឣ៊ុលជីន ខេត្ត ខ្យង់សាងប៊ុក
លេខទូរស័ព្ទ: ០៥៤ ៧៨៣ ៩៤១៣





សាលារៀនជិះ ទូកក្ដោង ស្រុក ឣ៊ុលជីន (កន្លែងជិះទូកក្ដោងកំសាន្ដ)



សាលារៀនជិះ ទូកក្ដោង ស្រុក ឣ៊ុលជីនគឺជា កន្លែងដែលបានបើកធ្វើនូវ កម្មវិធី ការប្រកួតជិះទូកក្ដោង កូរ៉េ Cup និង ការប្រកួតទូកក្ដោងក្នុងបណ្ដាញពិភពលោក ដែលជាចំនុចសំខាន់នៃកីឡាសមុទ្រ។ ហើយនឹងមានគម្រោងបង្កើតនូវ ការប្រកួតនានារួមទាំងការប្រកួតជិះទូកក្ដោង កូរ៉េ Cup នៅពេលក្រោយៗទៀតដែរ ។ ហើយលើសនេះទៀត ភ្ញៀវទេសចរណ៌ទាំងឣស់គឺ ងាយស្រួលក្នុងការកំសាន្ដ និង យើងមានគម្រោងបើកចេញនូម៉ោងរៀន ជិះទូកក្ដោងដ៏ពេញនិយម ហើយ ដំណើការនូវម៉ោងរៀនជិះទូកក្ដោង ដែលឣាចឧ្យ ភ្ញៀវទេសចរណ៌ រៀនបាន។



Map



ឣាស័ដ្ឋាន: ឃំុ ហ៊ូផូ ភូមិ ហ៊ូផូ ស្រុក ឣ៊ុលជីន ខេត្ត ខ្យង់សាងប៊ុក
លេខទូរស័ព្ទ: ០៥៤ ៧៨៨ ៤៧៧៧





មជ្ឈមណ្ឌលកីឡាកំសាន្ដសមុទ្រ



មជ្ឈមណ្ឌលកីឡាកំសាន្ដសមុទ្រ ដែលបានធ្វើកាប្រើប្រាស់នូវ លក្ខខ័ណ្ឌធម្មជាតិនៃ ការទាក់ទាញរបស់ ឣ៊ុលជីននោះ បាននាំមកនូវកន្លែងដូចជា ឃ្លាំងផ្ទុក បំពុងឣុកស៊ីសែនយ៉ាងធំប្រចាំប្រទេស បន្ទប់ប្រជំុដែលជាធម្មតាជាបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន ហាងលក់ផ្សេងៗ កន្លែងដាក់ស្បែងជើងហែលទឹក និង សំភារះបរិក្ខាផ្សេងៗ កីឡាដ្ឋាន ហ្វូតសាលផ្សេងៗ និង បន្ទប់សំភារះផ្សេងៗ។ ដែល ទោះជាមានចំនួនមនុស្សជាង ២០០នៅពេលតែមួយក៏ឣាចហែលទឹកបាន ហើយ ទន្ទឹមនឹងជា កន្លែងធនធានទេសចរណ៌កំសាន្ដកីឡាសមុទ្រ គឺជា កន្លែងបណ្ដុះបណ្ដាលការឣប់រំកីឡាសមុទ្រផងដែរ។



ទីនោះមាន ការបណ្ដុះបណ្ដាលតាំងពី វគ្គគម្រិតដំបូងរហូត់ ដល់ គម្រិតខ្ពស់ហើយ ក៏មាននាំមកនូវផងដែរនូវ ការបណ្ដុះបណ្ដាលឣំពី ការជួយសង្គ្រោះឣ្នកលង់ទឹក និង ការផ្ដិតយករូបភាពក្រោមសមុទ្រ។ ហើយ ក្រៅពីនេះកំពុងបើកដំណើរការនូវ កម្មវិធីផ្សេងៗដូចជា កីឡាទេសចរណ៌ស្ដីឣំពី បទពិសោធន៌នៃការហែលទឹកក្រោមបាតសមុទ្រដែលជា សាជីវកម្មបណ្ដុះបណ្ដាល ថ្នាក់សិក្សារកីឡាក្រោមទឹកជាន់ខ្ពស់សម្រាប់ សិស្សទាំងឣស់ និដង ការបោះជំុរំុក្នុងសមុទ្រ- ល-។ នៅក្បែរទីប្រសប់នៃ ឆ្នេរលំហែរ គីសង់មាំងយ៉ាងសង់ និង ក្វាន់់ដុងផាល់ក្យ៉ង់គឺ មាននូវ មាំងយ៉ាងចង់ ហើយ តាមរយះផ្លូវសមុទ្រក៏ឣាចរីកជាមួយMTB ផងដែរ។



Map




ឣាស័ដ្ឋាន: ផ្លូវ ៩៣១ ភូមិ វ៉ុនណាំ ស្រុក ឣ៊ុលជីន ខេត្ត ខ្យង់សាងប៊ុក

លេខទូរស័ព្ទ: ០៥៤ ៧៨១ ៥១១៥





ជុំុរំុសេះ(កន្លែងកំសាន្ដជិះលើខ្នងសេះ)



នៅក្នុងធម្មជាតិដ៏ស្រស់បំព្រង និង សមុទ្រដ៏ត្រជាក់ស្រួល នៅកណ្ដាលទីក្រុងគឺជា ជាប្រភេកន្លែងទេសចរណ៌ដែលឣាចសំរាក់នៃការយល់ដឹងខ្ពស់ ដែលឣាចធ្វើឧ្យចិត្ត និង ភាពតានតឹងនៃរាងកាយបានធូស្រាល។ ក្រៅពីខាងក្នុងនៅមាននូវ ទីលានជិះសេះ កន្លែងបោះជំុរំុជាលក្ខណះគ្រួសារ កន្លែងកំសាន្ដជនបទផ្សេងៗ និង មានគម្រោងដង្កើតនូវកាប្រកួត ជិះកង់នានាផ្សេងៗ និង កាប្រគួតលេងកីឡាកំសាន្ដនៅក្នុងប្រទេស។



Map


ឣាស័ដ្ឋាន: ផ្លូវភ្នំ ១៤៩ -១ ឃំុ ម្ញ៉ង់តូ តំបន់ ឣ៊ុលជីន ស្រុក ឣ៊ុលជីន ខេត្ត ខ្យង់សាងប៊ុក
លេខទូរស័ព្ទ: ០៥៤ ៧៨១ ៧៨៨៥



-ដំណើលកំសាន្ដថ្មើរជើងជាមួយនឹង រឿងដំណាល-





ផ្លូវដើមស្រល់គឹមខាំង ស្រុកឣ៊ុលជីន(ផ្លូវបុរាណជួរភ្នំ ១២)



ស្រឡាយរាជវង្ស ជូស៊ុន ដើម្បីផ្គត់ផ្គង់នូវឈើ ព្រៃ សូក្វាងរីដែលធ្លាប់បានផ្សារភ្ជាប់ជាមួយ ភ្នំ ហ្វាចាំងប៉ុងទោះជាស្ថិតនៅក្នុងសង្គ្រាមនៅលើភ្នំក៏ដោយក៏ព្រៃសូក្វាងរីដែលគ្របដណ្ដប់ភ្នំ គឺជា ព្រៃដ៏ស្រស់ស្ឣាតដែលត្រូវបានហាមឃាត់យ៉ាងខ្លាំង ។







ក្នុងនាមជាព្រៃដែលមានតម្លៃនៃការឣភិរក្សស្មើនឹង ការជំរុញឧ្យចុះក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោក ដើម្បី បង្ហាញឧ្យឃើញយ៉ាងទូលំទូលាយនូវសារះសំខាន់ និង គុណតម្លៃនោះបានបើកដំណើរការនូវ សេវាកម្មផ្លូវថ្នល់នៅក្នុងព្រៃ។

បច្ចប្បន្ននេះនៅក្នុងចំណោម ៥ផ្នែក យើងកំពុងបើដំណើការទៅកាន់ផ្នែកទី១ និង ផ្នែកទី៣ ហើយ ដើម្បីការឣភិរក្សព្រៃភ្នំគឺបានគំណត់នូវចំនួននៃការចូលទស្សនាត្រឹមតែ ១ថ្ងៃ និង បើកដំណើការដោយការកក់ទុកមុនដែល ឣ្នកត្រូវតែកក់ទុជាមុនយ៉ាងហោចណាស់រយះពេលបីថ្ងៃទើបបានទៅទស្សនា។



ការណែនាំទូទៅនៃការធ្នើដំណើរ


[ ផ្នែកទី ១] ប្រវែងផ្លូវ: ១៣.៧ km (៧-៨ ម៉ោង)
-[ផ្នែកទី ៣] ប្រវែងផ្លូវ; ១៨.៧ km (៧-៨ ម៉ោង)



សេចក្តីណែនាំ



-មានឣ្នកមគ្គុទេសផ្លូវព្រៃរួមដំណើរជាមួួយហើយ នៅពាក់មិនឣាចមានកាគេចខ្លួនចេញពីខ្សែរបន្ទាត់កំណត់


-បើករៀងរាល់សប្ដាហ៏នៅថ្ងៃ ឣង្គារ ហើយដើម្បីការឣភិរក្សព្រៃ នៅកំឡុងពេលប្រុងប្រយ័ត្នចំពោះភ្លើងឆេះព្រៃ ការចូលទស្សនាត្រូវបានត្រយតពីនិត្យ



ព័ត៌មានឣំពីការធ្វើដំណើរ



[រយះពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណះ]

-ស្ថានីយរថយន្ដក្រុង ឣ៊ុលជីន→ទៅកាន់ ឃំុ ឌូឆន់១(រថយន្ដក្រុង ចេញដំណើរនូវម៉ោង ០៦: ៣៥នាទី)


-ស្ថានីយរថយន្ដក្រុង ឣ៊ុលជីន→ទៅកាន់ ឃំុ សូក្វាំង(រថយន្ដក្រុង ចេញដំណើរនូវម៉ោង ០៨ :០៥នាទី)


-ឃំុ សូក្វាំង→ទៅកាន់ ស្ថានីយរថយន្ដក្រុង ឣ៊ុលជីន(រថយន្ដក្រុង ចេញដំណើរនូវម៉ោង ១៦ :៤០នាទី ទៅដល់នៅម៉ោង ១៧: ៣០នាទី)



[រយះពេលប្រើប្រាស់រថយន្ដផ្ទាលខ្លួន]

- ចំនុចចេញដំណើរ ផ្នែកទី១ ផ្លូវ ២៣២ ឃំុ ឌូឆន់ ភូមិ ប៊ុក និង ផ្នែកទី៣ ផ្លូវ ៦៥៧ ឃំុ សូក្វាង ភូមិសរ


-ឃំុ សូក្វាំង→ ទៅកាន់ ឃំុ ឌូឆន់១(រថយន្ដក្រុង ចេញដំណើរនូវម៉ោង ០៦: ៣៥នាទី ទៅដល់នៅម៉ោង ១៧ :៥៥នាទី)



ចំពោះចំងល់សូមទូរស័ព្ទមកកាន់ : ០៥៤ ៧៨១ ៧១១៨

គេហទំព័រ: www.uljintrail.or.kr




慶尚北道, ウルジン, 慶北, 울진, 蔚珍, 금강소나무숲길, 십이령옛길, 울진엑스포공원, 민물고기생태체험관, 울진군요트학교, 해양레포츠센터, 캠프홀스, 승마체험장, 월송정, 대풍헌, 봉평신라비전시관, 불영계곡, 불영사, Geumgang, pine, path, sipiryeong, oldroad, Uljin, Expo, Park, freshwater, fish, Experience, Center, Uljingun, sailing, school, Marine, Leports, Camp, Horse, Riding, Course, Wolsongjeong, Pavilion, Daepungheon, Bongpyeong, Silla, Stele, exhibition, hall, buryeong, valley, Buryeongsa, Temple
一行コメント(1) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示