ខ្ញុំបានឡើងជិះរថភ្លើងKTX នៅប្រហែលម៉ោង៩និង៤០នាទីព្រឹកនាថ្ងៃទី១៣ ខែមិនា។ ខ្ញុំបានដឹងជាមុនថា នឹងមានភ្លៀងធ្លាក់ដូច្នោះហើយខ្ញុំក៏បានត្រៀមឆ័ត្រមកជាមួយដោយដាក់វា
ក្នុងកាបូប ហើយបានប្តូរចិត្តថានឹងមិនថតរូបទេនៅថ្ងៃមានភ្លៀងដូចនេះ។
ប៉ុន្តែនៅក្នុងចិត្តខ្ញុំតែងតែគិតថាជាអ្នកថតរូបអាជីពអាចយកម៉ាស៊ីនថតរូបតាមខ្លួនជាប់ជានិច្ច
ដើម្បីផ្តិតយករូបថតបើទោះបីជាថ្ងៃមានភ្លៀងធ្លាក់ក៏ដោយចំណែក ឯអ្នករៀនថតដំបូង
គឺថតរូបតែនៅពេលមានពន្លឺថ្ងៃប៉ុណ្ណោះ។ ហេតុដូច្នោះហើយខ្ញុំក៏បានប្តូរចិត្តថា
នឹងថតរូបយកមកអោយបាន ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។
ការចេញដំណើរពីទីក្រុងស៊េអូលទៅទីក្រុងប៊ូសានគឺមានរថភ្លើងប្រភេទKTXច្រើនណាស់។ ប្រភេទរថភ្លើងលឿនដែលទៅមុខរហូតដោយមិនឈប់តាមចំណតនិងប្រភេទរថភ្លើងយឺតជាង
នោះដែលរត់ និងឈប់តាមចំណតជាច្រើនដង។ជាសំណាងល្អខ្ញុំបានទៅទាន់ជិះរថភ្លើង
ប្រភេទលឿនដោយត្រូវចំណាយពេលត្រឹមតែ២ម៉ោង និង២២នាទីតែប៉ុណ្ណោះក្នុងការឆ្ពោះ
ទៅដល់ទីក្រុងប៊ូសាននៅម៉ោង១២និង២នាទី។ វាគឺជាការធ្វើដំណើរដែលមានរយះពេលខ្លីមួយ
ដែលធ្វើអោយខ្ញុំគិតថាអ្វីៗគ្រប់យ៉ាងបានប្រែប្រួលទាំងស្រុង។ស្របពេលនោះដែរ ខ្ញុំក៏បានអានសៀវភៅតាមរយះឧបករណ៍អេឡិចត្រូនិចដើម្បីកាត់បន្ថយភាពអផ្សុកពេលកំពុង
ធ្វើដំណើរ។ ខ្ញុំជ្រើសរើសយករឿង៉ដំណើរផ្សងព្រេងរបស់ហក្ខលប៊ើរីហ្វីន៉និពន្ធដោយ
លោកម៉ាកថ្វេនដែលជារឿងនិទានខ្ញុំធ្លាប់អានតាំងពីនៅតូច។ខ្ញុំបានអានដោយយកចិត្តទុកដាក់
ហើយពេលខ្លះខ្ញុំញញឹមដោយសារភាពទាក់ទាញនៃដំណើរផ្សងព្រេងរបស់ប្រលោមលោកនេះ។
ដោយសារបានអានប្រឡោមលោកដ៏ល្អនេះធើ្វអោយពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយខ្ញុំចង់ណែនាំការអានសៀវភៅតាមរយះឧបករណ៍អេឡិចត្រូនិចនេះ
វាពិតជាមានប្រយោជន៍យ៉ាងខ្លាំង ក្នុងការអានជំនួសសៀវភៅបានយ៉ាងច្រើន។
នៅពេលដែលខ្ញុំបានទៅដល់ស្ថានីយ៍ប៊ូសានខ្ញុំបានជិះរថយន្តតាក់ស៊ីទៅកាន់ហាងលក់សៀវភៅ
ដែលគេប្រើរួចហើយនៅក្នុងសង្កាត់បូស៊ូ។នៅពេលដែលខ្ញុំទៅដល់ទីនោះខ្ញុំបានរកឃើញផ្សារ
តូចមួយដែលមានឈោ្មះថា“ខ្វាងដុង"ដែលមានន័យជាភាសាខែ្មរថាកំប៉ុងទទេរ ដែលនៅទល់មុខ
ផ្លូវនោះមានហាងលក់សៀវភៅដែលគេប្រើប្រាស់រួច ហើយបន្ទាប់មកខ្ញុំបានសែ្វងរក
កនែ្លងញ៉ាំអាហារថៃ្ងត្រង់។
នៅក្នុងទីក្រុងសេអ៊ូលហាងលក់សៀវភៅដែលគេប្រើប្រាស់រួចជាច្រើនដែលកាលពីមុនធ្លាប់មាននៅក្នុងសង្កាត់តូចៗនោះឥឡូវនេះមិនមានទៀតទេហើយខ្ញុំពិតជាមានអារម្មណ៍រីករាយមែនទែនដែលបានមកឃើញហាងសៀវភៅទាំងនេះម្តងទៀត។ហាងសៀវភៅទាំងអស់នេះវាមានទំហំតូចជាងអ្វីដែលខ្ញុំបានប៉ាន់ប្រមាណទុកប៉ុនែ្តហាងទាំងអស់ត្រូវបានគេរៀបចំបានយ៉ាងល្អដែលមើលទៅដូចជាព្រៃមួយដែលពោរពេញទៅដោយដើមឈើជាច្រើន។ហាងសៀវភៅខ្លះមានលក់សៀវភៅជាភាសាបរទេស និងសៀវភៅសម្រាប់សិក្សាភាសាបរទេសហើយហាងខ្លះទៀតមានលក់សៀវភៅជីវវិជ្ជា។លើសពីនេះទៅទៀត ហាងខ្លះទៀតមានឈ្មោះល្បីក្នុងការលក់សៀវភៅរឿងតុក្កតាព្រមទាំងសៀវភៅពុម្ពសម្រាប់ការសិក្សានៅក្នុងសាលារៀនទៀតផង។ហើយសៀវភៅតុក្កតាសម្រាប់កុមារក៏មានលក់នៅទីនោះដែរ។
ខ្ញុំបានចូលទៅមើលនៅក្នុងហាងមួយ ដើម្បីសែ្វងរកស៊ីឌីមួយទឹកហើយខ្ញុំបានរកឃើញនូវ កាមេរ៉ាម៉ាក យ៉ាស៊ីកា ព្យួរនៅលើជញ្ជាំងហើយវាក៏ជាកាមេរ៉ាដែលលោកប៉ារបស់ខ្ញុំចូលចិត្តជាទីបំផុត។ខ្ញុំបានជជែកលេងជាមួយនឹងម្ចាស់ហាងនេះអំពីតន្ត្រី ព្រមទាំងកង់សំរាប់ជិះឡើងភ្នំអស់មួយស្របក់ធំហើយម្ចាស់ហាងបានឆុងកាហ្វេអោយខ្ញុំមួយកែវផងដែរ។
បន្ទាប់ពីញ៉ាំកាហ្វេរួច ខ្ញុំបានជ្រើសរើសអាល់ប៊ុមចម្រៀងនិងសៀវភៅជាច្រើនក្បាលហើយខ្ញុំបាន
សរសេរអាស័យដ្ឋានអោយគាត់ដើម្បីអោយគាត់ផើ្ញររបស់ទាំងអស់នោះទៅកាន់ផ្ទះរបស់ខ្ញុំ។
National Geographic មានតំលៃ ២ដុល្លារនិង Paravotti មានតំលៃ៨ដុល្លារ។ខ្ញុំបានទិញសៀវភៅ ដែលមានឈ្មោះថាLife of Hilary ព្រមទាំងសៀវភៅសំណេររបស់លោក ប៉ាកដុងឃ្យូ ដែលមានតំលៃសរុបចំនួន៥៥ដុល្លារ។
នេះគឺជាអាស័យដ្ឋានរបស់ ហាងលក់សៀវភៅទាំងនេះដែលស្ថិតនៅសង្កាត់ បូស៊ូ។
ស័យដ្ឋាន:១-១១៩១-កាសង្កាត់បូស៊ូខណ្ឌ័ជុងទីក្រុងប៊ូសាន (부산광역시 중구 보수동1가 119)
គេហទំព័រ:www.bosubook.com