គោលដៅបន្ទាប់នោះគឺភូមិវប្បធម៌ “កាំឈុន"ហើយខ្ញុំបានេជិះតាក់ស៊ីទៅកាន់ទីនោះ។ នៅពេលដែលខ្ញុំបានប្រាប់អំពីគោលដៅរបស់ខ្ញុំទៅកាន់ពូតាកុងឡានគាត់បានពន្យល់អំពីភូមិ កាំឈុននោះ។រឿងព្រេងមួយបាននិយាយថា មានមនុស្សជាច្រើនបានឡើងទៅរស់នៅលើភ្នំ
ដើម្បីចៀសអោយផុតពីជីវិតសព្វលោក ហើយមានកនែ្លងបូជាសព្វមួយនៅទីនោះក្នុង
សម័យកាលជប៉ុនចូលមកគ្រប់គ្រង។នៅពេលដែលយើងកំពុងតែជជែកគ្នា យើងបានទៅដល់ផ្លូវ
ខាងលើនៃភូមិកាំឈុន។
នៅពេលទៅដល់ រឿងដំបូងដែលខ្ញុំធ្វើនោះគឺខ្ញុំបានទៅទិញផែនទីមួយដែលមានតំលៃ ២ដុល្លារ
នៅកនែ្លងផ្តល់ព័ត៌មាន។ យើងអាចទៅទស្សនាកនែ្លងចំនួន៩ដែលបានដាក់នៅក្នុងផែនទីដើម្បី
ប្រមូលអោយបាននូវសញ្ញាត្រាសំគាល់របស់កនែ្លងនីមួយៗ ព្រមទាំងទទួលបាននូវប័ណ្ណ
ប្រៃសណីយ៍ដែលមានរូបភាពស្អាតៗពីកន្លែងទាំងអស់នោះ។យើងប្រហែលជាត្រូវចំណាយ
ពេល១ម៉ោងកន្លះដើម្បីទស្សនាជុំវិញភូមិទាំងមូល។ ពីកនែ្លងមួយទៅកនែ្លងមួយ យើងអាចរក ទិញនំចំណី ហើយឈប់សំរាករួចបន្តដំណើរទៅកាន់កនែ្លងផេ្សងទៀតតាមសំរួល។
ទីកនែ្លងទីមួយគឺសារៈមន្ទីរតូច
ហើយប្រវត្តិរបស់សារៈមន្ទីរនេះបានរៀបរាប់យ៉ាងច្បាស់លាស់ ទៅតាមសម័យកាល។
ផ្លូវសំរាប់ដើរទស្សនានៅក្នុងភូមិនេះបំពាក់ទៅដោយ ផ្លាកសញ្ញាដែលមានភាពងាយស្រួលមើល
យល់ហើយសញ្ញាត្រីទាំងនេះបញ្ជាក់អំពីលក្ខណៈពិសេសរបស់ភូមិនិងពណ៌ចំរុះរបស់ត្រី
ទាំងនេះមើលទៅដូចជាស្នាដៃសិល្បៈមួយអញ្ចឹង។
“ហានិលម៉ារូ"ដែលមានន័យថាឋានសួគ៌គឺជាកនែ្លងសំខាន់មួយដែលយើងគួរតែទៅមើល។
ក្នុងទសវត្សរ៍ឆ្នាំ១៩៥០នៅពេលដែលកងទព័ជើងទឹករបស់សហរដ្ឋអាមេរិកបានមកធ្វើទស្សនកិច្ច
នៅទីក្រុងប៊ូសាន ពួកគេមានការភា្ញក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញអគារខ្ពស់ៗជាច្រើន
នៅទីនេះប៉ុនែ្តតាមការពិតទៅវាគ្មានអគារខ្ពស់ៗអីទេគឺគ្រាន់តែមានផ្ទះតូចៗដែលបានសង់
នៅលើកំពូលភ្នំប៉ុណ្ណោះ។វាគ្រាន់តែជារូបភាពបន្លំភ្នែកនៅពេលយប់ប៉ុណ្ណោះ។
នៅពេលដែលខ្ញុំ
បានដើរទស្សនានៅជុំវិញភូមិទាំងអស់ ខ្ញុំគិតថាអ្នកភូមិធ្វើការបូជាចំពោះសត្វត្រី ដោយសារ
តែមានរូបសត្វត្រីជាច្រើននៅក្នុងភូមិ។
ដោយសារតែមានរូបផ្កានិងសត្វបក្សីជាច្រើននៅលើ
ជញ្ជាំងយើងមានអារម្មណ៍ថាវាជាសួនកំសាន្ត មួយដ៏រស់រវើកមួយ។រឿងដែលគួរអោយចាប់
អារម្មណ៍មួយទៀតនោះគឺការប្រើប្រាស់តែពណ៌ចំនួនបី ប៉ុណ្ណោះគឺ ពណ៌បៃតង ពណ៌ស និងពណ៌ទឹកក្រូច។
ក្នុងនោះក៏មានឆ្មាមួយ
ក្បាលកំពុងកកាយរកអ្វីមួយនៅលើដំបូល ហើយនៅពេលដែលខ្ញុំប្រើកាមេរ៉ាថតពីសកម្មភាព របស់វានោះវានៅតែបន្តជីកកកាយរកអ្វីមួយដើម្បីបំបាត់ចម្ងល់។ចាំមើលតើវានឹងស្វែងរកឃើញ