វាមើលទៅដូចជាមិនមានបន្ទប់ទឹកត្រឹមត្រូវទេ ប៉ុនែ្តនៅខាងក្នុងវាមានបន្ទប់ទឹកដ៏ទាន់សម័យ ដែលមិនធ្វើអោយខ្ញុំមានភាពលំបាក។ ប្រសិនបើខ្ញុំមើលរំលងជញ្ជាំងខាងក្រៅនោះ ខ្ញុំនឹងឃើញមានផ្លូវមួយ ហើយវាមិនមានឡានច្រើន ព្រមទាំងវាមានសភាពស្ងត់ដូច្នេះហើយខ្ញុំមិននឹកស្មានថាខ្ញុំកំពុងរស់នៅបន្ទប់នៅជិតផ្លូវថ្នល់ទេ។
បើសិនជាអ្នកសួរអ្នកនៅ ឈនជូថា តើគួរតែទៅញ៉ាំប៊ីប៊ីមប៉ាប់នៅទីណា ពួកគេនឹងប្រាប់អ្នកអោយទៅញ៉ាំនៅភោជនីយដ្ឋានដែលមានឈ្មោះថា “ខាចូកហែ្វក្វាន់”។ ហើយខ្ញុំក៏បានលឺថា រូបមន្តធើ្វ ប៊ីប៊ីមប៉ាប់របស់ហាងនេះបានផ្តល់ទៅអោយក្រុមហ៊ុនអាកាសចរណ៍អាស៊ានណា។
បើសិនជាខ្ញុំមានឱកាសមកទីនេះម្តងទៀត ខ្ញុំនឹងមកកក់ទុកជាមុន។ បន្ទាប់ពីបានស្រស់ស្រូបអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់នេះ ខ្ញុំចេញដំណើរទៅកាន់ភូមិហានូក ខ្ញុំបានឃើញហាងកាត់សក់មួយដែលមើលទៅមានអាយុប្រហែល៤០ឆ្នាំ។
Address: 전라북도 전주시 완산구 전라감영5길 17 / 대한민국 전라북도 전주시 완산구 중앙동3가 80
នៅលើផ្លូវធំនៃភូមិហានូក មានផ្លូវទឹករាងកោងមួយដែលបានរៀបចំយ៉ាងស្រស់ស្អាតនិងមានភាពទាក់ទាញ។ ទោះបីជាវាមានទំហំតូច ប៉ុន្តែវាអាចធ្វើអោយមានភាពត្រជាក់នៅក្នុងពេលដែលកំពុងក្ដៅនេះព្រមទាំងធ្វើអោយយើងមានអារម្មណ៍ស្រស់ស្រាយ។
ខ្ញុំអាចមើលឃើញនូវភាពស្រស់ស្អាតដែលបានផ្លាស់ប្តូរទីក្រុងមួយនេះអោយទៅជាទីក្រុងសិល្បៈមួយ។
ខ្ញុំឃើញមានមនុស្សវ័យជំទង់ជាច្រើនកំពុងតែធ្វើពិចនិចនៅពេលចុងរដូវរំហើយនេះ ហើយវាធ្វើអោយខ្ញុំរំភើបមែនទែន។
មានក្មេងស្រីៗជាច្រើនកំពុងតែថតរូបភាពដោយប្រើដងថតរូប។
មានក្មេងស្រីម្នាក់កំពុងតែឈរបញ្ចេញរាងដើម្បីអោយសង្សាររបស់នាងថតអោយ។
ហើយវាមើលទៅដូចជាកំពុងតែប្រកួតប្រជែងគ្នាថាអ្នកណាស្អាតជាងអ្នកណា។
ខ្ញុំបានជួបនារីជាច្រើនជានៅច្រកចេញហើយពួកគេកំពុងឆែកមើលរូបថតរបស់ពួកគេ។ ពួកគេប្រហែលជាចង់ដឹងអ្នកណាមានរូបស្អាតជាងគេហើយ?
ប៉ុនែ្តខ្ញុំគិតថា កាស៊ឺអូពូស៊ី នេះគឺមើលទៅដូចជាឆ្ងាញ់ជាង។
អាហារដែលពេញនិយមមួយមុខទៀតនោះគឺ បបរសណែ្តកប្រដុះ។ ហើយខ្ញុំក៏មិនស្មានថាមានភោជនីយដ្ឋាននេះនៅទីក្រុងឈនជូដែរ ដោយសារតែវាគឺជាហាងមួយដែលបានជ្រើសរើសថាជាហាងដ៏ឆ្ងាញ់មួយដោយកម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា អាហារអ៊ិចហ្វែល។
ការ៉េម ម៉ាការូន ដែលមានតំលៃ ៣ដុល្លារពិតជាមានរស់ជាតិឆ្ងាញ់មែន។ វាគឺជាអាហារមួយដែលប្រើប្រាស់រស់ជាតិផ្លែឈើធម្មជាតិសុទ្ធ។
ខ្ញុំឃើញមានមនុស្សឈរតំរៀបជួរគ្នាយ៉ាងវែងដើម្បីរងចាំទិញនំរមូលនេះដែលមានតំលៃ ២ដុល្លារ។ ហើយអ្នកលក់នំនោះកំពុងតែធ្វើនំជាបន្តបន្ទាប់ដោយដៃផ្ទាល់របស់នាង។
អូ! ហើយរឿងមួយដែលខ្ញុំចង់ធ្វើនៅពេលដែលខ្ញុំមកលេងទីក្រុងឈនជូលើកក្រោយនោះគឺ មកញ៉ាំ អាហារមួយដែលមានឈ្មោះថា ស៊ូនទែនៅក្នុងហាងនេះ។
ពួកយើងបានទិញនំអង្ករលីងចំនួនមួយថង់ ហើយអ្នកលក់បានអោយនាមប័ណ្ណមកពួកយើងសំរាប់ទុកនៅពេលដែលយើងត្រូវការទិញបន្ថែមទៀត ដោយមាមនូវសេវាដឹកជញ្ជូនដល់ផ្ទះ។