កន្លែងតាំងពិពណ៌រូបភាពរ៉ូស 장미갤러리
កន្លែងបង្ហាញរូបភាពរ៉ូសគឺជាកន្លែងតាំងពិពណ៌សិល្បៈមួយដែលមានទីតាំងនៅជិតសារមន្ទីរប្រវតិ្តសាស្រ្តសម័យទំនើប។ អ្នកនឹងអាចទទួលបាននូវកម្មវិធីមួយដែលអ្នកអាចសាកល្បងនៅជាន់ទី១ និង កន្លែងតាំងរូបភាពនៅជាន់ទី២។
នៅឯជាន់ទី២ដែលបង្ហាញនូវគំនូរសិល្បៈសម័យទំនើប ដែលមានរូបគំនូរ ១០០ផ្ទាំងបានមកពីការបរិច្ចាគដោយវិចិត្រករ ហាប៉ាន់យ៉ង ដែលពួកវាបានដាក់តាំងបង្ហាញជាអចិន្ត្រៃយ៍។
គោលរឿងដែលគាត់បានប្រើនោះគឺសត្វស្រមោចមួយដែលបានវារឡើងលើចានប៉បសាឡែន
មីស សាំងសា 미즈상사
មានហាងកាហ្វេមួយដែលមានឈ្មោះថា មីស សាំងសា ដែលមានទីតាំងនៅជិត កន្លែងតាំងពិពណ៌រូបភាពសិល្បៈសម័យទំនើប។ វាមើលទៅមានលក្ខណៈដូចជាភាពប្លែកពីគេ ដែលវាមានតុនិងកៅអីជាច្រើននៅជាន់ទី១ និងដែលមានអិដ្ឋក្រាលតាតាមី ព្រមទាំងមានបង្អួចដ៏ធំមួយនៅជាន់ទី២។
មានកន្លែងដែលមានតុដែលយើងអាចអង្គុយនៅលើអិដ្ឋដែលក្រាលតាតាមីនៅជាន់ទី២។
មើលទៅតាមបង្អួច យើងអាចស្រូបយកនូវខ្យល់ដ៏ត្រជាក់បរិសុទ្ធ និងរីករាយជាមួយនឹង ទឹកកកឈូសសណ្តែកក្រហមអង្គុយនៅលើកៅអី។ ទឹកកកឈូសសណ្តែកក្រហមដែលមានតំលៃ៨ដុល្លារដែលដាក់អោយញ៉ាំនៅលើចានដែកនីកែល។ នៅពេលដែលអ្នកញ៉ាំវាសូមប្រយ័ត្ន ព្រោះថាវាអាចធ្វើអោយអ្នកឆ្អែតដោយសារតែគេបានដាក់នំដែលធ្វើពីអង្ករជាច្រើន។
មានគ្រាប់ឡុកឡាក់ដែលធ្វើឡើងពីឈើដែលវាមើលទៅដូចជាបង់អង្គុយអញ្ចឹងដែលវានៅជិតកន្លែងតាំងពិពណ៌រូបភាពសិល្បៈសម័យទំនើប។
ប្រវតិ្តសាស្រ្តត្រូវបានដាក់បង្ហាញនៅក្នុងអតីតសាខាធនាគារការិយាល័យរបស់អ្នកចាត់ការ។