Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
3402 | 19707570

មូនក្យ៉ង #1 - មូនក្យ៉ងសេចេ - (Korea Tour)
 | Holiday Journal
最終更新日 : 2017/03/27

旅行地域 : South Korea
 | 閲覧数 : 462727
https://blog.lookandwalk.com/ja/blog/mazinguide/1821/trackback

ការស្ទង់មតិ ក្នុងចំណោមមហាជនកូរ៉េមួយ តូ្រវបានធ្វើឡើងក្រោមប្រធានបទ “តំបន់ទេសចរណ៍ទាំង១០០ ដែលប្រជាជនកូរ៉េគួរទៅទស្សនា”។ ជាមោទនភាព មូនក្យ៉ងសេចេ ទទួលបានចំណាត់ថ្នាក់លេខមួយ។ មូនក្យ៉ងសេចេជា ផ្លូវតែមួយដែលភ្ជាប់ ម៉ុងយ៉ង ក្យងសាងប៉ុកដូ ទៅនឹង ឈុកជូ ឈុកឈងប៉ុកដូ ហើយវាគ្នានវីធីផ្សេងទៀត ក្រៅពីឆ្លងផ្លូវនេះទេប្រសិនបើយើងចង់ធ្វើដំណើរទៅ ហានយ៉ាង ដោយចេញពី ចុលឡាដួ ឫ ក្យ៉ងសាងដូ។ បន្ថែមពីនេះទៀត មានតំបន់ទេសចរណ៍ជាច្រើននៅមូនក្យ៉ង ដែលខ្ញុំមិនអាចរាប់អស់។ ក្នុងនោះមានដូចជា សារមន្ទីនៃផ្លូវបុរាណ ទីតាំងថតរបស់KBS សារមន្ទីធ្យូងថ្ម កង់លើកំនាត់រថភ្លើង។ ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាមូនក្យ៉ង តាមរយះដំណើរកំសាន្តពីរថ្ងៃមួយយប់របស់ខ្ញុំ។



ដោយសារតែអាចមាន ប្រិយមិត្តខ្លះមានបំនងចង់ធ្វើដំណើរកំសាន្តតាមខ្ញុំ ខ្ញុំសរសេរកំនត់ត្រានេះដោយមាន ការបញ្ជាក់បន្ថែមនូវពេលវេលាចំនាយផ្សេងៗ។ ខ្ញុំចង់ណែនាំឲ្យអ្នកទាំងអស់គ្នា រៀបចំទុកនូវអាហារសំរន់ខ្លះ សំរាប់ការឈប់សំរាកម្តងៗ ព្រោះយើងត្រូវធ្វើការដើរចំងាយឆ្ងាយ ហើយ កុំភ្លេចពាក់ស្បែកជើងដែលស្រួលដើរផង។ ការប្រើប្រាស់ឈើច្រត់ឡើងភ្នំពេលដើរក៏អាចសំរួលការធ្វើដំណើររបស់អ្នកផងដែរ។ ខ្ញុំប្រើប្រាស់ ឡានដើម្បីធ្វើការផ្លាស់ទីពីទីតាំងមួយទៅទីតាំងមួយទៀត។ តោះ ធ្វើដំណើរទៅមើលមួនក្យ៉ងទាំងអស់គ្នា?



មូនក្យ៉ងសេចេ “តំបន់ទេសចរណ៍ទាំង១០ ដែលប្រជាជនកូរ៉េគួរទៅទស្សនា”លេខ១ 문경새재


យើងត្រូវចំនាយពេលមួយម៉ោងកន្លះ តាមរយះឡានដោយធ្វើដំណើរពីក្យ៉ងគីដូ តាមមហាវីថីក្យ៉ងប៉ូà មហាវីថីផ្យង់ថេកចេឆន់ à សាងក្យ៉ងរ៉ូ àជុងពូរ៉ូ ទើបទៅដល់ ឧទ្យានខេត្តមូនក្យ៉ងសេចេ។



Map

អាស័យដ្ឋាន: ក្យ៉ងសាងប៉ុកដូ មូនក្យ៉ងស៊ី មូនក្យ៉ងអឹប សាងឈរី 288-1 (경상북도 문경시 문경읍 상초리 288-1)

លេខទូរសព្ទ័: 054-571-0709


ក្នុងចំនោមផ្លូវដែលស្អាតបំផុតជាងគេទាំង១០នៅប្រទេសកូរ៉េផ្លូវមួយនេះជាផ្លូវខ្លីជាងគេដែលតភ្ជាប់ពីសេអ៊ូលទៅ ពូសានតាំងពីជំនាន់កូរ្យ៉ ហើយផ្លូវមួយនេះ លាតត្រដាងពីជីវភាពរស់នៅដ៏លំបាករបស់មនុស្សជំនាន់មុន។ វាមានច្រកចេញចួលបីទៅកាន់ ផ្លូវនេះ។ ថ្ងៃនេះ ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាតាមច្រកចួល ទៅកាន់ច្រកចេញចួលលេខ១និងលេខ២។ ចំងាយសរុបគឺ ៩.៦គម ដោយក្នុងនោះ ១គមពីច្រកចួល ទៅកាន់ច្រកចេញចួលលេខ១ ៣គមពីច្រកចេញចួលលេខ១ទៅច្រកចេញចួលលេខ២ និង ១.៦គមក្នុងការទៅមកទឹកជ្រោះ យ៉រគង់តាមផ្លូវ។បន្ថែមពីនេះទៅទៀត អ្នកអាចធ្វើការទស្សនានូវទីតាំងថតនិង សារមន្ទីនៃផ្លូវចាស់ ដូច្នោះអ្នកត្រូវដើរប្រហែល១១ទៅ១២គម។


សំរាប់អ្នកដែលមានបំនងទៅកាន់ច្រកចេញចួលលេខ៣ អ្នកត្រូវដើរ ៧គមបន្ថែម(៣.៥គម ក្នុងមួយជើង)ដូច្នោះវាអាចជាការធ្វើដំណើរដែលហត់នឿយជាងអ្វីដែលអ្នកគិតទុក។ ដួចនេះវាជាគំនិតល្អក្នុងការប្រើប្រាស់រថយន្ត ដើម្បីធ្វើដំណើរទៅមកច្រកចេញចួលលេខ២។



សំរាប់អ្នកដែលមានបំនងទៅកាន់ច្រកចេញចួលលេខ៣ អ្នកត្រូវដើរ ៧គមបន្ថែម(៣.៥គម ក្នុងមួយជើង)ដូច្នោះវាអាចជាការធ្វើដំណើរដែលហត់នឿយជាងអ្វីដែលអ្នកគិតទុក។ ដួចនេះវាជាគំនិតល្អក្នុងការប្រើប្រាស់រថយន្ត ដើម្បីធ្វើដំណើរទៅមកច្រកចេញចួលលេខ២។



អាកាសធាតុដែលសាកសមក្នុងការដើរកំសាន្តថ្នើរជើងនៅប្រទេសកូរ៉េគឺនៅរដូវផ្ការីកនិង ស្លឹកឈើជ្រុះ។ នៅថ្ងៃដែលខ្ញុំធ្វើដំណើរទៅអាកាសធាតុមិនក្តៅក៏មិនត្រជាក់ដែរដូច្នោះ ខ្ញុំអាចដើរទាំងមានអារម្មណ៍ស្រស់ថ្លា។ ប្រសិនបើអ្នកក្រលេកមើលផ្លូវពីច្រកចូល នៅខាងឆ្វេងអ្នកនឹងឃើញមាន ស្ពានឈើឆ្លងកាត់ព្រែក និងខាងស្តាំមានផ្លូវដីចាស់បុរាណ។



ប្រសិនបើអ្នកធ្វើការដើរពីចំនតប្រហែល១គម អ្នកនឹងឃើញច្រកចេញចួលលេខ១។ ច្រកនេះមានសម្រស់ស្រស់បំព្រងជាមួយនឹង ទេសភាពភ្នំខ្ពស់។



សាកល្បងក្រលេកមើលដុំថ្មដែលកសាងក្នុងប្រាសាទម្តងទៅមើល។ដុំថ្មនីមួយៗមានទំហំនិងរាងខុសៗគ្នាគរឡើងបង្កើតជាជញ្ជាំងមួយដ៏ក្រាស់និងរឹងមាំ។ខ្ញុំពិតជាមានការភ្ងាក់ផ្អើលចំពោះបច្ចេកទេសដ៏អស្ចារ្យរបស់អ្នកជំនាន់មុនមួយនេះ។




ទឹកជ្រោះ យ៉រគង់ 여궁폭포


អ្នកនឹងឃើញផ្លូវនៅខាងស្តាំដៃបន្ទាប់ពីចូលទៅកាន់ច្រកចេញចួលលេខ១។ ដើរតាមផ្លូវនោះរយៈចំងាយប្រហែល ៨០០ម អ្នកនឹងឃើញទឹកជ្រោះ យ៉រគង់ មុននឹងចូលទៅក្នុងវត្ត ហ្យេគុកសា។ គេថាភ្នំនេះមានកំពស់ប្រហែល ៨០០ម ប៉ុន្តែដោយសារតែវាមានចោតបន្តិច វាមិនមែនជារឿងងាយស្រូលក្នុងការឡើងភ្នំនេះឡើយ។ដូច្នោះប្រសិនបើអ្នកពាក់ស្បែកជើងដែលមិនសូវស្រួល រឺក៏មានអាការៈឈឺជើង ខ្ញុំគិតថា អ្នកពុំគួរដើរតាមផ្លូវនេះឡើយ។ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តដំណើរតាមផ្លួវនេះដើម្បីធ្វើការណែនាំដល់អ្នកទាំងអស់គ្នា។


Map

អាស័យដ្ឋាន: សាន ៣៥ សាងឈររី ម៉ូនក្យ៉ងអឹប មូនក្យ៉ងស៊ី ក្យ៉ងសាងប៉ុកដូ កូរ៉េ (경상북도 문경시 문경읍 상초리 산35)




នៅពេលដែលអ្នកដើរឆ្លងកាត់ច្រកចេញចួលលេខ១ អ្នកនឹងឃើញផ្លាកដែលបញ្ជាក់ថា ០.៨គមទៀតទៅដល់ទឹកជ្រោះយ៉រគង់។ខ្ញុំបានថតរូបពីខាងផ្ទុយដូច្នោះមើលទៅវាដូចជានៅខាងស្តាំប៉ុន្តែ អ្នកត្រូវដើរឡើងទៅខាងស្តាំក្រោយពីដើរឆ្លងកាត់ច្រកចេញចួលលេខ១។


មើលពីក្រោមអ្នកអាចឃើញទឹកហូរពីទឹកជ្រោះយ៉រគង់។ ផ្លូវឡើងទៅមានទេសភាពស្អាតខ្លាំងណាស់ ដូច្នោះសំរាប់អ្នកដែលមានជើងរឹងមាំល្អ ខ្ញុំគិតថាអ្នកគួរតែពេលខ្លះដើម្បីទស្សនាតំបន់ជុំវិញ។ ដោយសារតែផ្លូវនេះមានលក្ខណៈរដិបរដុប ពុំសូវមានអ្នកឡើងប៉ុន្មានទេ ដូច្នោះអ្នកអាចដើរលេងកំសាន្តជាមួយនឹងភាពស្ងប់ស្ងាត់។


នៅផ្លូវឡើងទៅខ្ញុំបន្តឃើញទឹកហូរ ប៉ុន្តែមិនបានលឺសំលេងទឹកហូរឡើយ។ ផ្តុំនេះពិតជាមានទឹកជ្រោះតូចមួយលាក់ខ្លួនមិនខាន!



នេះគឺជាទឹកបរិសុទ្ធពីធម្មជាតិ ដែលយើងបានជួបនៅតាមពាក់កណ្តាលផ្លូវ។ ទឹកនៅទីនេះប្រាកដជាគ្នាននរណាធ្វើការត្រួតពិនិត្យត្រឹមត្រូវទេ ប៉ុន្តែខ្ញុំឆ្ងល់ថាទឹកដែលលាក់ខ្លួននៅទីនេះបរិសុទ្ធរឺអត់ ដូច្នោះខ្ញុំបានសាកល្បងក្រេបទឹកនៅទីនេះបន្តិច ហើយបន្តដំណើរតទៅទៀត។



ឆ្លងផុតផ្លូវក្រាលថ្មកៅស៊ូ ហើយឥឡូវយើងបានមកដល់ផ្លូវដែលមានថ្មដុំៗ និងពុំទាន់បានកសាង។ ដោយសារតែផ្លូវនេះមានលក្ខណៈចោតខ្លាំង វាមានលំបាកក្នុងការធ្វើដំណើរ។ សូមអ្នកដើរតាមសំរួល។



ខ្ញុំគិតយើងឡើងមកអស់ជិត៨០០ម ហើយ ប៉ុន្តែនៅតែមិនទាន់លឺសំលេងទឹកជ្រោះអ្វីសោះ។ តិចមកពីទឹករីងអស់ ដោយសារគ្មានភ្លៀងធ្លាក់ថ្មីៗនេះទៅ? រំពិច ខ្ញុំដូចជាបារម្ភបន្តិចបន្តូច។



វាមានភាពងាយស្រួលសំរាប់យើងក្នុងការដើរនៅពេលជិតទៅដល់ទឹកជ្រោះ ដោយសារតែមានស្ពានឈើដែលគេបានកសាងទុក។កន្លែងដែលមើលទៅដូចជាមានស្ពានកោងនោះ ប្រហែលជាទឹកជ្រោះហើយមើលទៅ។ ជាទីបំផុតខ្ញុំបានលឺសំលេងទឹកធ្លាក់ហើយ។




យ៉េ! ទឹកមានរីកឯណា។ វាមិនមែនជាទឹកជ្រោះធំទេ តែទឹកធ្លាក់មកមានសំលេងលឺខ្លាំងណាស់។ មកហូរញើសនៅទីនេះមិនមែនឥតប្រយោជន៍ទេ។ វាពិតជាត្រជាក់ស្រូលហើយស្អាតណាស់។ ទឹកដែលកំពុងធ្លាក់ចន្លោះ២០ម ពីថ្មខាងក្រោមមើលទៅដូចជាគ្រីសស្តាល់អញ្ចឹង។ ទឹកជ្រោះយ៉រគង់នេះត្រូវគេដាក់ឈ្មោះផ្អែកលើការប្រៀបធៀបទៅនឹង ទំរង់រូបរាងរបស់មនុស្សស្រី ហើយពេលខ្លះគេក៏ហៅថាទឹកជ្រោះយ៉រស៊ីមផងដែរ។ មនុស្សដែលរស់នៅជិតនេះហៅវាថាផារ៉ាងសូ ដោយមានដំនាលរឿងតគ្នាថា មានទេពធីតាចុះមកងូតទឹកនៅទីនេះ។


ពេលងាកមើលនៅក្រោមពីទឹកជ្រោះទៅ ខ្ញុំឃើញទិដ្ឋភាពបែបនេះ។ ស្ពាននៅខាងឆ្វេងគឺ ជាផ្លូវដែល ខ្ញុំបានឡើងមកហើយប្រសិនអ្នកដើរ២០ម ទៅខាងស្តាំពីកន្លែងដែលខ្ញុំកំពុងឈរ អ្នកនឹងអាចឃើញវត្ត ហ្យេគុកសា។ វត្តហ្យេគុកសា គ្នានក្នុងគំរោងដំណើរទេ ដូច្នេះរំលង!.




ខ្ញុំបានដើរចុះទៅ៨០០ម ពីទឹកជ្រោះយ៉រគង់វិញរហូតទៅដល់ច្រកចេញលេខ១។ ពេលនេះខ្ញុំដើរតាមផ្លូវខាងស្តាំដែលនាំយើងទៅច្រកចេញចូលលេខ២។



ដំណើរឆ្ពោះទៅច្រកចេញលេខ២តាមផ្លូវបុរាណម៉ូនក្យងសេចេ


ចំងាយដើរពីច្រកចេញចូលលេខ១និងលេខ២គឺប្រហែល៣គម។ សង្ឃឹមថាអ្នកមិនទាន់នឿយហត់អស់កំលាំងចុះបន្ទាប់ពីដើរអស់ត្រឹមតែ១.៦គម។ អ្នកអាចដើរតាមសំរួល ពីព្រោះវាចំងាយខ្លីដែលគ្រាន់តែកូនក្មេងក៏អាចដើរបានដែរ។




មិនដឹងថាអ្នកអាចមើលឃើញក្នុងរូបថតរឺអត់ទេ ប៉ុន្តែផ្លូវទៅដល់ច្រកចេញចូលលេខ២គឺស្ទើរតែស្មើ ហើយចោតឡើងបន្តិច។ នៅខាងស្តាំមានព្រែកតូចមួយដែលដូចជាប្រលាយធ្វើស្រែអញ្ជឹង ឯខាងឆ្វេងវិញ អ្នកអាចលឺសំលេងពីល្បាក់ទឹកដ៏ធំ។ អ្នកពិតជាមានអារម្មណ៍ស្រស់ស្រាយជាមិនខាន។


ប៉ុន្តែដោយសារស្ពានមានសភាពទ្រុមទ្រោមហើយនិងអាចនឹងបាក់ យើងមិនបានត្រឹមបានអនុញ្ញាតិអោយដើរចូលទេ។ តើនៅចុងស្ពាននោះមានអ្វីទៅ? ខ្ញុំពិតជាចង់ដឹងណាស់!


នៅតាមផ្លូវមួយនេះ វាមានអ្វីៗជាច្រើនដែលយើងអាចទស្សនាទាំងខាងឆ្វេងនិងស្តាំ ហើយក្នុងនោះមានចំលាក់ថ្មមួយដែលគេហៅថា ជីរីមថីលប៉ាអ៉ូ ។គីរឹម(ប្រេង)ត្រូវគេហៅថា ជីរឹមនៅក្យងសាងដូ ហើយឈ្មោះនេះត្រូវគេដាក់អោយដោយសារតែវាមានរូបរាងដូចនឹងឧបករណ៍ចំរាញ់ប្រេង។ ថ្មនេះកើតដោយធម្មជាតិទេតែវាមានរូបរាងប្លែកណាស់មែនទេ?


អ្នកនឹងមិនអផ្សុកទេ ដោយសារមានអ្វីៗជាច្រើនដែលអ្នកទស្សនាមាននៅតាមផ្លូវនេះ។



នៅក្នុងស្រះមានត្រីតូចៗរស់នៅ ហើយក្រោយពីខ្ញុំបានបោះកំទេចនំបុ័ងដែលខ្ញុំបានយកទៅញុំចូលទៅ ត្រីក៏មកដណ្តើមគ្នាស៊ីដូចនេះ។


ប្រសិនអ្នកបន្តដំណើរតាមផ្លូវដែលពោរពេញទៅដោយព្រៃនេះ អ្នកនឹងឃើញ ជ៉ូរ្យង់វ៉ន់ថ័រ។ពាក្យវ៉ន់ប្រើសំដៅទៅលើទីកន្លែងដែលផ្តល់ម្ហូបអាហារដល់ពួកមន្រ្តីរាជការដែលត្រូវធ្វើដំណើរទៅធ្វើការឬ ជំនួញនៅតំបន់ផ្សេងៗពីជំនាន់កូរ្យ៉ ដល់ជំនាន់ចូរសន់។


គ្មានសំណង់ដែលត្រូវបានបន្សល់ទុកក្នុងជ៉ូរ្យង់វ៉ន់ថ័រ ទេគឺនៅសល់តែសំបកផ្ទះទទេប៉ុណ្ណោះ។ សំណង់ក្នុងរូបថតគឺជាសំណង់ដែលបង្កើតឡើងវិញជាបណ្តោះអាសន្ន។ ជញ្ជាំងបន្ទាយដែលបង្កើតឡើងដោយគំនរថ្មតូចធំមើលទៅពិតជាចំឡែកអស្ចារ្យមែន។



នៅខាងក្រៅថ្មត្រូវបានគេសង់ឡើងលើត្រង់ ឯនៅក្នុងគឺសង់ជាកាំៗ ខ្ញុំសន្និដ្ឋានថាវាត្រូវបានប្រើប្រាស់ជាជញ្ជាំងបន្ទាយក្នុងសម័យមុន។



វាអាចធ្វើអោយធុញក្នុងការដើរតាមផ្លូវដដែលៗ ដូច្នោះខ្ញុំឆ្ពោះទៅតាមផ្លូវបុរាណចាស់វិញ។ ថ្មីៗនេះផ្លូវនេះត្រូវបានគេពង្រីកធំ ប៉ុន្តែកាលពីមុនវាធ្លាប់ជាផ្លូវដែលឆ្ពោះទៅហានយ៉ាង។ យើងអាចដើរលើចំនុចជាន់គ្នារវាងផ្លូវចាស់និងផ្លូវថ្មីយ៉ាងងាយស្រូល។



ខ្ញុំបានប្រទះឃើញថ្មចំលាក់ថ្មយ៉ាងធំនៅពេលដែលកំពុងដើរតាមផ្លូវនោះ។ កាលពីជំនាន់មុន ចោរចូលចិត្តលាក់ខ្លួនក្រោយថ្មនេះហើយចាំវាយឆ្មក់សិស្សៗដែលធ្វើដំណើរទៅហានយ៉ាងដើម្បីចូលរួមការប្រលងបំរើការស៊ីវិល។ ខ្ញុំគិតថាមិនថាជំនាន់ទេ តែងតែមានមនុស្សអាក្រក់។



នៅពេលដែលខ្ញុំធ្វើដំណើរជិតដល់ចំនុចកណ្តាលរវាងច្រកចេញលេខ១និងលេខ២ ខ្ញុំបានឃើញផ្ទះប្រក់ស្បូវនៅម្ខាងនៃផ្លូវ។ គេថាកន្លែងនេះធ្លាប់ជាផ្ទះសំណាក់ក្នុងសម័យចូរសន់។ ផ្ទះប្រក់ស្បូវដែលពទ្ធ័ជុំវិញដោយជញ្ជាំងនេះមើលទៅពិតជាបង្ហាញសេចក្តីស្រលាញ់ខ្លាំងមែន។


ខ្ញុំជឿជាក់ថាកាលពីសម័យមុន កន្លែងនេះគឺប្រមូលផ្តុំដោយសិស្សៗដែលទៅប្រលងបំរើការស៊ីវិល អ្នកលក់ដូរ និង ប្រជាជនដែលធ្វើដំណើរទៅលេងសាច់ញាតិ។ ប្រសិនបើមានម៉ាស៊ីនបង្វិលពេលវេលាខ្ញុំពិតជាចង់ទៅពេលនោះណាស់។



នៅជ្រុងម្ខាងនៃទីធ្លាសួន វាមាន ចាងដុកឌែ ដ៏ស្អាតពទ្ធ័ជុំវិញសួនផ្កា។



បើអ្នកបន្តដំណើរបន្តិចទៀត អ្នកនឹងឃើញព្រះរាជវាំងឈ្មោះ ក្យូរគ្វីចង់នៅខាងស្តាំដៃ។កន្លែងនេះឈ្មោះក្យូរអ៊ីនឆរ ជាកន្លែងដែលសាវនករប្រចាំខេត្តក្យ៉ងសាងធ្លាប់ផ្ទេរកិច្ចការជំនួញដល់អ្នកបន្តវេន។ ក្រោយមកសំណង់ត្រូវបានជួលជុល ហើយវាជាអគារដែលសល់តែមួយគត់នៅប្រទេសកូរ៉េ។


ប្រសិនបើអ្នកមកដល់មុខក្យូរគ្វីចង់ នៅសល់តែមួយគីឡូម៉ែតទៀតអ្នកនឹងឃើញច្រកចេញចូលទី២ហើយ។ ខំប្រឹងឡើង!



ដោយសារការធ្វើដំណើរពីទឹកជ្រោះយ៉រគង់ ខ្ញុំដូចជាអស់ជើងបន្តិចហើយ។ នេះជាថ្មដ៏ធំមួយ កន្លែងដែលគង់យ៉េបានស្លាប់ក្នុងឈុតឆាកចុងក្រោយក្នុងរឿងភាគ ថេចូរ ហ្វាងកន់។ ខ្ញុំនឹងអង្គុយសំរាកកន្លែងនេះមួយភ្លែតសិន។



ប្រសិនបើអ្នកឡើងបន្តិចទៀតពីទីនេះ នៅខាងស្តាំដៃអ្នកនឹងឃើញទឹកជ្រោះចូរគុកដែលកំពុងហូរខ្លាំង។ អាកាសធាតុក្តៅបន្តិច ប៉ុន្តែទឹកនៅទីនេះអាចជួយឲខ្យល់អាកាសត្រជាក់។ គ្រាន់តែដើរកាត់ក៏មានអារម្មណ៍ថាត្រជាក់ខ្លាំងដែរ។



ជាទីបំផុត ខ្ញុំបានមកដល់ច្រកចេញចូលទី២ហើយ។ នៅក្នុងវសន្តរដូវ ទេសភាពពិតជាស្អាតជាមួយស្លឹកឈើជ្រុះពណ៌ក្រហម។ ប៉ុន្តែខ្ញុំអាចនិយាយថា ជាមួយនឹងស្លឹកឈើបៃតងស្កេះស្កះនៅរដូវផ្ការីកក៏មិនណយប៉ុន្មានដែរ។ នៅលើស្ពានវិញ ភ្ងៀវទេសចរកំពុងមមារញឹកក្នុងការថតរូប។ នៅមូនក្យ៉ងភ្ងៀវទេសចរកូរ៉េមានច្រើន តែភ្ងៀវទេសចរបរទេសក៏មិនតិចដែរ។



ពីច្រកចេញចូលទី២ដល់ច្រកចេញចូលទី៣ មានចំងាយ៣.៥គម។ការដើរលើផ្លូវរដិបរដុបនេះវាមិនស្រួលឡើយ ត្រូវចំនាយប្រហែល៣ម៉ោងក្នុងការដើរទៅដើរមក ដូច្នោះសំរាប់អ្នកដែលមានពេលត្រឹមមួយយប់ពីរថ្ងៃ អ្នកមិនគួរទៅកំសាន្តឫ ទស្សនាកន្លែងនេះទេ។ ខ្ញុំនឹងដើរត្រឡប់ទៅច្រកចេញចូលទី១វិញ។



ប្រសិនបើអ្នកមកក្នុងបំនងដើរកំសាន្តទស្សនា ខ្ញុំគិតថាអ្នកគួរតែដើរតាមផ្លូវបុរាណដែលមានឈ្មោះថា មូនក្យ៉ងសេចេ។ការដើរតាមផ្លូវដ៏ចាស់បុរាណនឹងផ្តល់ចំណីភ្នែកប្លែកពីព្រោះអ្នកអាចទទួលអារម្មណ៍ដូចនៅកាលពីសម័យនោះ ហើយក៏អាចចំនាយពេលទស្សនា កំណាព្យនៅតាមផ្លូវដែលបានសរសេរដោយដូនតានៅសម័យចូរសន់។រូបភាពខាងលើនេះគឺជាថ្មទាំងបីដែលមានឆ្លាក់កំណាព្យកូរ៉េពីលើ។



ខ្ញុំចាប់ផ្តើមដើរបកពីច្រកចេញចូលទី២ ឆ្ពោះទៅច្រកចេញចូលទី១។ សាកល្បងក្រលេកមើលក្លោងទ្វារនិងជញ្ជាំងបន្ទាយពីក្រោយ អ្នកនឹងអាចដឹងថាវាត្រូវបានធ្វើឡើងដើម្បីការពារពីទិសខាងណា។ តើអ្នកបានចាប់អារម្មណ៍ថាវាធ្វើឡើងសំរាប់ការពារពីទិសខាងត្បូងទេ។ យើងឃើញថាជញ្ជាំងបន្ទាយនេះកសាងឡើងតាំងពីសម័យឈ្លានពានរបស់ជប៉ុនដើម្បីការពារខ្លួនពីសត្រូវដែលមានបំនងវ៉ៃលុករាជធានី។



ផ្លូវចុះទៅវិញមានលក្ខណៈចោតតិចៗ ដូច្នោះវាមានភាពងាយស្រួលក្នុងការដើរ។ ខ្ញុំក៏បានឃើញផ្កាដែរ។


ពណ៌ដ៏ស្រស់នៃស្លឹកឈើដែលរីកស្កេកស្កះពិតជាស្រស់បំព្រងណាស់។ វាជាកន្លែងដែលយើងអាចស្រង់ក្លិនធម្មជាតិពិតៗ។



យើងបានធ្វើដំណើរមកដល់ច្រកចេញចូលលេខ១វិញយ៉ាងលឿន។ នៅជិតក្លោងទ្វារនេះមានទីតាំងថតរឿងភាគសំរាប់សម័យចូរសន់ ដូច្នោះយើងនឹងទៅមើលទាំងអស់គ្នា។ មុននឹងចូលយើងត្រូវដោះស្បែកជើងឫស្រោមជើងដើម្បីលាងជើងឲស្អាតជាមួយទឹកដែលគេរៀបចំទុកសំរាប់អ្នកដែលទើបតែមកពីការដើរកំសាន្ត។ ទឹកនៅទីនេះស្អាតរហូតពីព្រោះវាជាប្រពន្ធ័ទឹកដែលហូររហូតមិនឈប់។



문경새재, 산책, 성문, 여궁폭포, 폭포, 여심폭포, 지름틀바우, 조령원터, 교귀정, 조곡폭포, 제1관문, 제2관문, Mungyeongsaejae, walk, fortressgate, YeoGungFalls, fall, YeosimFalls, Jireumteulbau, Joryeongwonteo, Gyoguijeong, JogokFalls, GatewayNo1, GatewayNo2, 聞慶セジェ, 散歩, 城門, 女宮瀑布, 滝, 瀑布, 女深瀑布, 油しめ木岩, チルムトルバウ, 鳥嶺院址, 交龜亭, 鳥谷瀑布, 第1関門, 第2関門, 文庆鸟岭, 散步, 城门, 女宫瀑布, 榨油机岩石, 鸟岭院址, 交龟亭, 鸟谷瀑布, 第一关门, 第二关门, เดิน, ประตู, yeogungฟอลส์, ฟอลส์, yeosimฟอลส์, กรอบเส้นผ่าศูนย์กลางโบว์, joryeongOneTouch, สะพานgwijeong, ชุดน้ำตก, ประตูที่สอง
一行コメント(0) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示