Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
12410 | 19804250

ជេជូ#៤- ប៊ឺហ្គ័រហ្វាងឃឺមញ៉ូង, កោះបៃតង, សបជីឃូជី - (Korea Tour)
 | Holiday Journal
最終更新日 : 2017/03/30

旅行地域 : South Korea
 | 閲覧数 : 387143
https://blog.lookandwalk.com/ja/blog/mazinguide/1849/trackback

ប៊ឺហ្គ័រហ្វាងឃឺមញ៉ូង 황금륭


ខ្ញុំតែងតែចង់ញ៉ាំ ខាល់ឈីឃូអ៊ី (ត្រីអាំង) ដែលមានប្រវែងរហូតដល់១ម៉ែត្រ ដូច្នេះពួកយើងធ្វើដំណើរឆ្ពុះទៅស៊ូមស៊ីនីនេ ដែលជិតនឹងភ្នំសូងអាក។


ខ្ញុំហៀបនឹងដើរចូលទៅច្រកចូលនោះ បុគ្គលិកក៏បានចេញមកក្រៅប្រាប់ពួកយើងថា ពួកគេបានលក់ត្រីដែលពួកគេមានសំរាប់ថ្ងៃនេះអស់ហើយ។
អឺ...ពិតជាគួរអោយសោកស្តាយណាស់! ខ្ញុំពិតជាចង់ឃើញត្រីប្រវែង១ម៉ែត្រណាស់។ ពួកយើងគ្មានជំរើសផ្សេងឡើយ ក្រៅពីត្រឡប់មកវិញដើយមិនបានទាំងអង្គុយនៅលើកៅអីផងនោះ។


“តោះទៅញ៉ាំប៊ឺហ្គ័រ រឺអ្វីផ្សេងទៅ។” ជាជំរើសផ្សេងនោះ ពួកយើងបានទៅ ហ្វាងឃឺមញ៉ូងដែលធ្លាប់ល្បីនៅជេជូម្តងដែរ។
វាជាប៊ឺហ្គ័រដែលមានទំនោរទៅលើគ្រឿងផ្សំសុខភាព ដូច្នេះពួកគេធ្វើអ្វីៗទាំងអស់ដោយគ្មានគីមីដោយខ្លួនឯង។



ម៉ូដែលប៊ឺហ្គ័រកំពុងឈរនៅមុខភោជនីយដ្ឋាន ហើយនិយាយថា នេះគឺជាហាងប៊ឺហ្គ័រ។ សិស្សសាលាបឋមសិក្សាដែលអស់សង្ឃឹមនឹងហាងត្រីនោះ មើលទៅហាក់បីដូចជាអាចញ៉ាំទាំងម៉ូដែលនោះទៀតផង។

“ហេ! នេះមិនមែនជាអាហារទេ!”



ភ្លាមៗដែលយើងចូលក្នុងហាង សំណេរខ្វៀក និងរូបភាពនៅលើជញ្ជាំងទាក់ទាញភ្នែករបស់ពួកយើងអោយមើលវា និងបង្ហាញថាវាជាហាងដ៏ល្បីនិងចំណាស់មួយ។

នៅទីនេះអ្នកនឹងតំរូវអើយបង់លុយនិងកុម្ម៉ង់អ្វីៗទាំងអស់ដោយខ្លួនឯង។ ពួកយើងមើលជុំវិញខ្លួនបន្តិច ហើយចុងក្រោយពួកយើងធ្វើការកុម្ម៉ង់នៅបញ្ជរ។



ពួកយើងបានទទួលលេខរង់ចាំ ហើយពេលដើរចូលចូលខាងក្នុងមួយជំហាន មានផ្ទះបាយមួយ ប៉ុន្តែជញ្ជាំងនៅតែដដែល ដែលពោរពេញទៅដោយសំណាកខ្វៀករបស់មនុស្ស។
វាពិតជាធ្វើអោយខ្ញុំចង់សាកល្បងសរសេរដែរ។ ខ្ញុំចង់សរសេរថាខ្ញុំបានមកញ៉ាំអីនៅភោជនីយដ្ឋាននេះ ប៉ុន្តែខ្ញុំជាមនុស្សដែលមានសីលធម៌ក្នុងខ្លួន ដូច្នេះ...




មានបន្ទប់ក្រោមដំបូលមួយនៅជាន់ទី២ ប៉ុន្តែវាពោរពេញទៅដោយមនុស្សទៅហើយ។ ភាគច្រើននៃពួកគេ គឺជាអ្នកទេសចរក្មេងៗ។ ដំបូងឡើយអ្នករាល់គ្នាកំពុងថតរូប។
បន្ទាប់មកពួកយើងបានលឺថា ប៊ឺហ្គ័ររបស់ពួកយើងធ្វើហើយៗ ដូច្នេះពួកយើងស្ទើរតែកញ្ឆក់វា ហើយដើរទៅកាន់តុអង្គុយ។


តែនតែនតែន! នេះគឺជាប៊ឺហ្គ័រហ្វាងឃឺមញ៉ូងរបស់ជេជូ។ តើអ្នកមានកត់សំគាល់ថា វាល្អសំរាប់ធ្វើជាបង្អែមទេ?
នំបុ័ងដែលធ្វើពីស្រូវសាលីជាមួយនិង rosemary, lemon grass, laurel, basil និងម្សៅដើមតែទឹកក្រូច ហើយនៅខាងក្នុងវាមានត្រសក់ បន្លែស្រស់ ម្ទេសក្រហម ស្ពៃក្តោប ម្ទេសប្លោកកិនល្អិតៗ ប៉េងប៉ោះ ខ្ទឹមបារាំង ផ្លែប៉ោម ការ៉ុត mastards ផ្លែឈើ និងទឹកជ្រលក់សាច់ពណ៌ស។
បន្ថែមពីលើនេះសាច់ ត្រូវបានធ្វើចេញពីសាច់ជ្រូកខ្មៅជេជូ ដែលល្បីនៅជេជូ។


ទំហំធំរបស់វា ទាក់ភ្នែករបស់ខ្ញុំណាស់ និងនំបុ័ងនោះមិនសូវក្រាស់ពេកទេ ហើយវាថែមទាំងមានសំនើម និងផ្អែម ដូចនេះខ្ញុំមិនអាចឈប់ញ៉ាំបានឡើយ។
ខ្ញុំនិងមិត្តភក្តិខ្ញុំ ញ៉ាំអស់៣ចាននៃប៊ឺហ្គ័រទំហំធំ ហើយតុដែលយើងអង្គុងនោះរញ៉េរញ៉ៃណាស់ ពេលពួកយើងចាកចេញទៅ។
ប៊ឺហ្គ័រដែលយើងកុម្ម៉ង់គឺចានដែលមាន៨ដុំ សំរាប់មនុស្ស៣ទៅ៤នាក់។ ពួកគេក៏មាន ចានដែលមាន៤ដុំសំរាប់គូស្នេហ៍ដែរ។


ពួកយើងញ៉ាំសាច់ជ្រូកខ្មៅជេជូច្រើនណាស់ ហើយយើងបានក្រោកឡើង និងសំដៅទៅគោលដៅផ្សេងទៀត។



NX300 | f/4.5 | iso 100 | 2014:05:12 00:25:34 | Flash did not fire. | 18mm


ប៊ឺហ្គ័រហ្វាងឃឺមញ៉ូងមានរសជាតិស្រស់ ព្រោះជាប៊ឺហ្គ័រដែលធ្វើដោយដៃផ្ទាល់ មិនមែនអាហារកំប៉ុងនោះឡើយ ប៉ុន្តែតំលៃថ្លៃបន្តិចសំរាប់ខ្ញុំ។
ជាពិសេសពួកគេមានតែភេសជ្ជៈប៉ុណ្ណោះតំលៃ២០០០វ៉ុនទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ វាពិតជាមានតំលៃនៅក្នុងការញ៉ាំវាម្តង នៅក្នុងជីវិតរបស់អ្នក ដូច្នេះខ្ញុំគិតថាវាមិនមានបញ្ហាអ្វីសំរាប់គូស្នេហ៍ក្មេងៗ រឺក៏អ្នកទេសចរណ៍សំរាប់ការណាត់ជួប។

Map

អាស័យដ្ឋាន៖ កោះជេជូ, ក្រុងសខ្វីផូ, ធែចង់អឺប ស៊ីនធូរី ១០ (제주특별 자치도 서귀포시 대정읍 신도리 10번지)
ទូរស័ព្ទ៖ ០៦៤-៧៧៣-០០៩៧
ម៉ោងធ្វើការ៖ ៩៖៣០ព្រឹក-៧៖០០ល្ងាច
គេហទំព័រ៖ http://cafe.naver.com/jejuhgr



ហានឺលពីត រីសត (អតីត ហ្គ្រីន អាយលែន)
하늘빛 리조트


មនុស្សភាគច្រើនពេលដែលមកជេជូចូលចិត្តស្នាក់នៅកន្លែងដែលនៅជិតមាត់សមុទ្រប៉ុន្តែថ្ងៃនេះកន្លែងស្នាក់នៅសម្រាប់ពួកយើងគឺហានឺលពីត រីសតដែលនៅជិតសរក្វីផូដែលអាចមើលឃើញមាត់សមុទ្រព្រឹមៗតែប៉ុណ្ណោះ។



ក្នុងរីសតស្ទាយអ៊ឺរ៉ុបបែបលំដាប់ខ្ពស់មួយនេះមានអាងហែលទឹកខាងក្រៅ បន្ទប់សម្រាប់សិក្ខាសាលា បន្ទប់អាំងសាច់ខាងក្រៅ ហើយនៅកន្លែងអាំងសាច់មានវាលស្មៅ និងអាងហែលទឹកដែលមានលក្ខណៈបែបត្រូពិចនិងមានរុក្ខជាតិដុះពាសពេញ។

អ្នកអាចចុះឈ្មោះចូលស្នាក់នៅម៉ោង ១៥:០០ ហើយចុះឈ្មោះចេញវិញម៉ោង១២:០០ ហើយបន្ទប់បែបគ្រួសារនៅជាន់ផ្ទាល់ដី បន្ទប់បែបល្អប្រណិតនៅជាន់ទី១ និងបន្ទប់ប្រណិតលំដាប់ខ្ពស់នៅជាន់ទី២។


បន្ទប់បែបល្អប្រណិតដែលពួកយើងបានកក់ (សម្រាប់៦នាក់/១៣២ម២) មានបន្ទប់ពីរ បន្ទប់ទឹកពីរ និងបន្ទប់ទទួលភ្ញៀវធំមួយដែលធំគ្រប់គ្រាន់សម្រាប់មនុស្ស១០នាក់ និងមានផ្ទះបាយដែលស្អាតហើយធំប្រហាក់ប្រហែលនិងបន្ទប់ទទួលភ្ញៀវសម្រាប់ការស្នាក់នៅធម្មតា។

បន្ទប់បានបំពាក់ដោយម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិចផ្សេងៗប៉ុន្តែទូរទស្សន៍មានតែមួយគត់នៅក្នុងបន្ទប់ទទួលភ្ញៀវ។ បើមកកំសាន្តបែបនេះ ទូរទស្សន៍គឺសម្រប់តែពិនិត្យអាកាសធាតុតែប៉ុណ្ណោះ។

អា! ពួកយើងអន់ចិត្តបន្តិចដោយសារតែបន្ទប់ដែលពួកយើងស្នាក់នៅមិនមានអ៊ីនធើណេត (WiFi)ដែលចាំបាច់សម្រាប់អ្នកទេសចរសព្វថ្ងៃនេះ។


នៅផ្ទះបាយមានតុបាយសម្រាប់មនុស្សបួននាក់ គ្រឿងប្រដាប់ប្រដាចំអិនអាហារ កែវ ទូរទឹកកក ម៉ាស៊ីនកម្តៅម្ហូបហើយនិងម៉ាស៊ីនបោកខោអាវនៅឯវេរ៉ង់ដា។

ដោយសារថ្ងៃធម្មតាតម្លៃរៀងថោកជាងបន្ទប់ស្នាក់នៅដទៃដែលប្រហាក់ប្រហែលគ្នានៅម្តុំនេះបន្តិច។ បន្ទប់បែបល្អប្រណិតដែលពួកយើងបានកក់គឺតម្លៃ១១០០០០ វ៉ុន។



ភួយនិងខ្នើយពួកបានរៀបចំក្នុងបន្ទប់តូច ហើយបន្ទប់ធំមានតុផាត់មុខ គ្រែទំហំសម្រាប់មនុស្សពីរនាក់ ហើយនិងបន្ទប់ទឹកមួយនៅខាងក្នុង។

ផ្នែកមួយរបស់ជញ្ជាំងនៃបន្ទប់នីមួយៗមានបង្អួចធំមួយដែលមានវេរ៉ង់ដាដែលធ្វើអោយបន្ទប់មានភាពកក់ក្តៅដោយសារតែមានពន្លឺថ្ងៃចូលដល់។


បន្ទប់ទឹកដែលនៅក្នុងបន្ទប់រៀងចាស់បន្តិចតែបានរៀបចំស្អាតដោយមានកន្សែងច្រើនទំហំប៉ុន្តែមិនមានគ្រឿងសម្អាងអ្វីក្រៅពីសាប៊ូដុំ និងសាប៊ូកក់សក់ទេ ដូច្នេះហើយអ្នកគួរតែយកទៅខ្លួនឯងបើសិនជាអ្នកត្រូវការ។

បន្ទប់នីមួយៗមានប្រព័ន្ធគ្រប់គ្រងកម្តៅ ហើយក្នុងបន្ទប់ទឹកតែងតែមានទឹកក្តៅអាចប្រើប្រាស់បានគ្រប់ពេល ដូច្នេះវាល្អណាស់សម្រាប់ការស្នាក់នៅ។


DSC-T10 | f/5.6 | iso 125 | 2010:01:22 12:13:53 | Flash did not fire, compulsory flash mode | 7.7mm


លើកលែងតែរឿងមួយគឺយើងមិនអាចមើលឃើញមាត់សមុទ្រ ហានឺលពីត រីសតគឺជាកន្លែងល្អមួយសម្រប់ការស្នាក់នៅមួយថ្ងៃប៉ុន្តែមានរឿងមួយដែលគួរអោយស្តាយ។

នៅជុំវិញរីសតគឺគ្មានអ្វីក្រៅពីចម្ការផ្លែក្រូចឃ្វិច និងផ្លូវដើរដែលមានតែជញ្ជាំងថ្មនោះទេ ដូច្នេះសូមកុំភ្លេចទិញសម្ភារៈផ្សេងៗដែលអ្នកត្រូវការនៅខាងក្រៅមុនពេលដែលអ្នកចូលមកកន្លែងស្នាក់នៅនេះ។

អ្នកមិនអាចរកឃើញហាងលក់ឥវ៉ានផ្សេងៗទេក្នុងចម្ងាយ៦គីឡូម៉ែត។ ជំនួយមកវិញ អ្នកអាចរីករាយជាមួយភាពស្ងប់ស្ងាត់និងរីករាយជាមួយនិងផ្ទៃមេឃពេលរាត្រីនៅកោះជេជូតូដែលមានភាពងងឹតជាងនៅទីក្រុងដោយសារតែមិនមានភ្លើងនៅជិតកន្លែងស្នាក់នៅទេ។

ដូច្នេះបើអ្នកស្វែងរកកន្លែងដែលស្ងប់ស្ងាត់សម្រាប់រីករាយជាមួយនិងទេសភាពផ្ទៃមេឃពេលរាត្រីហើយក្នុងតម្លៃសមរម្យ ខ្ញុំសូមណែនាំអោយស្នាក់នៅ ហានឺលពីត រីសតចុះ។


Map

អាស័យដ្ឋានៈ ៣៣៦៤ វីមីរី ណាមវ៉នឺប សរក្វីផូស៊ី កោះជេជូតូ។ (제주특별자치도 서귀포시 남원읍 위미리 3364)
ទូរសព្ទ័លេខៈ ០៦៤ ៧៤៨ ០៨៩០
តម្លៃៈ បន្ទប់បែបគ្រួសារ ១០២០០០វ៉ុន បន្ទប់បែបល្អប្រណិត ១១៣០០០វ៉ុន និងបន្ទប់ប្រណិតលំដាប់ខ្ពស់ ១២៥០០០វ៉ុន (តម្លៃបន្ថែមសម្រាប់កន្លែងអាំងសាច់ ២៥០០០វ៉ុន)។



សប់ជីឃរជី (ច្រកចូល) 섭지코지


ព្រឹកនេះមានអាកាសធាតុល្អ។ ពួកយើងជិះយឺតតាមបណ្តោយផ្លូវមាត់សមុទ្រពីកន្លែងស្នាក់នៅប្រហែលជាមួយម៉ោងនឹងទៅដល់ភាគខាងកើតនៃកោះជេជូតូគឺ សប់ជីឃរជី។


សប់ជីមានន័យថាកន្លែងមានសភាពខ្ពស់ដែលបង្កើតនូវអ្នកដែលមានទេពកោសល្យជាច្រើន និង ឃរជីគឺជាភាសាដែលប្រើតាមតំបន់នៃកោះជេជូតូដែលមានន័យថាជ្រោយនៃកោះហើយក៏ជាកន្លែងល្បីដែលមានរឿងនិទាននៃកូនប្រុសរបស់ស្តេចនាគដែលស្រលាញ់ជាមួយនិងទេពធិតាហើយក្លាយទៅជាដុំថ្ម និងជាកន្លែងភាគបញ្ចប់នៃភាពយន្តដែលល្បីទូទាំងប្រទេសកូរ៉េដែលមានចំណងជើងថា ”អលអ៊ីន”។


ពេលដែលពួកយើងចូលមកដល់ភ្លាម អាកាសធាតុហាក់ដូចជាបានរំលឹកពួកយើងថាពួកយើងកំពុងនៅកោះជេជូតូ។ នៅពេលដែលខ្យល់បានបក់តិចៗ ហើយពន្លឺព្រះអាទិត្យចាប់ផ្តើមចែងចាំងហាក់ដូចជានៅរដូវក្តៅ ហើយសត្វសេះដែលតែងតែចាំបម្រើភ្ញៀវទេសចរក៏កំពុងតែមុជទឹកយ៉ាងត្រជាក់ដែរ។


NX300 | f/7.1 | iso 100 | 2014:05:12 21:42:28 | Flash did not fire. | 18mm


នៅឯចំណតមានមធ្យោបាយធ្វើដំណើរជាច្រើនប្រភេទដូចជា រទេះសេះ រថភ្លើង កង់អគ្គីសនី និងកង់ជិះសម្រាប់មនុស្សពីរនាក់ជាដើមប៉ុន្តែតម្លៃដូចជាថ្លៃបន្តិច។
មុនពេលដែលពួកយើងដើរកំសាន្តនៅសប់ជីឃរជី ពួកយើងមានបញ្ហាបន្តិច។ ពួកយើងត្រូវចំណាយពេលប្រហែលមួយម៉ោងកន្លះសម្រាប់ដើរទស្សនានៅទីនេះ។
គួរអោយស្តាយដែលពួកយើងត្រូវចេញដំណើរទៅសេអ៊ូលវិញនៅថ្ងៃនេះ ដូច្នេះពួកយើងបានសន្យាថានៅពេលដែលពួកយើងមកលេងសប់ជីឃរជីម្តងទៀតពួកយើងនឹងមកទស្សនាច្រកចូលនេះដោយខានមិនបាន។


ផ្ទៃមេឃពណ៌ខៀវ ហើយអាកាសធាតុក៏ល្អ ប៉ុន្តែពួកយើងសោកស្តាយណាស់ដែលបានបោះបង់ចោលដំណើរកំសាន្តទីមួយ។ មិត្តភក្កិខ្ញុំដែលនៅទីនេះក៏មិនបានដឹងថាពីមុនអាចបើកឡានចូលបានប៉ុន្តែឥលូវត្រូវឈប់នៅទីនេះ។
ពួកយើងគ្មានជម្រើសអ្វីក្រៅពីមើលកន្លែងព្រះអាទិត្យរះសង់សានពីចំណតរថយន្តសប់ជីឃរជី ហើយក៏បានចូលក្នុងរថយន្តវិញ។
ក្រោយមកខ្ញុំបានដឹងថាបើសិនជាអ្នកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ដើរកំសាន្ត អ្នកអាចបត់ស្តាំនៅផ្លូវបំបែកមុនពេលអ្នកចូលមកដល់ហ៊ីណីកអាយលែននៃចំណតរថយន្តសប់ជីឃរជី ហើយទៅត្រង់មានកន្លែងលក់សំបុត្រមួយនៅឆ្នេរសមុទ្រដែលអ្នកអាចទស្សនាបានងាយស្រួលដោយមិនមានមធ្យោបាយធ្វើដំណើរអ្វីទាំងអស់។

Map

អាស័យដ្ឋានៈ ៦២-៣ កូសន់រី សង់សានឺប សរក្វីផូស៊ី កោះជេជូតូ (제주특별자치도 서귀포시 성산읍 고성리62-3)
ទូរស័ព្ទលេខៈ ០៦៤ ៧៨២ ២៨១០
ម៉ោងបើកៈ ៩:០០ ដល់ ១៨:០០




황금륭버거, 하늘빛리조트, 리조트, 섭지코지, 관광지, 햄버거, HwangGeumRyungBurger, HaneulbitResort, Resorts, Seopjikoji, Touristattraction, Hamburger, ファングムリュンバーガー, 空色, ハヌルビッリゾート, リゾート, ソプチコジ, 観光地, ハンバーガー, 黄金隆汉堡, 天蓝色度假村, 度假村, 涉地可支, 旅游区, 汉堡包, Hwanggeumryungเบอร์เกอร์, รีสอร์ทสีฟ้า, รีสอร์ท, seopjiโคซี่, สถานที่, แฮมเบอร์เกอร์
一行コメント(2) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示