Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
295 | 917264

'ផ្ទះកាហ្វេបុកន្យុន' នៅតំបន់សាមសុងដុង,ហាងកាហ្វេសំបូរនែវេទយិតភាព
 | 서울먹거리
最終更新日 : 2020/07/01

旅行地域 : South Korea
 | 閲覧数 : 50267
https://blog.lookandwalk.com/ja/blog/tourseoul/5839/trackback
នៅទីនេះមានមានអ្នកធ្វើការការិយាល័យជាច្រើននៅតំបន់សល់លិង. អ្វីដែលអ្នកធ្វើការការិយាល័យត្រូវការបំផុតនោះគឺជាតិកាហ្វេអីន. នៅក្បែរតំបន់សល់លិង, នៅទីនោះមានហាងកាហ្វេចាស់មួយឈ្មោះ 'ផ្ទះកាហ្វេបុកន្យន់ (ផ្ទះឆ្អើរកាហ្វេ) ដែលបានបង្ក្រាបតំបន់សាមសុងដុង.

SM-G986N | f/2.2 | iso 50 | 2020:05:22 13:09:19 | Flash did not fire. | 2.2mm
ប្រហែលជារយៈពេល ៧ ឆ្នាំមកហើយដែលខ្ញុំស្គាល់ហាងកាហ្វេនេះ. ការពិតទៅវាធ្លាប់តែមានទំហំពាក់កណ្ដាលនែហាងសព្វថ្ងៃក៏ប៉ុន្តែបានពង្រីកដែលបានទទួលការគាំទ្រជាច្រើន. សព្វថ្ងៃនេះ, ក៏មានហាងមួយទៀតនៅតំបន់យ៉ាងចេបន្ថែមទៅលើហាងមួយនេះផងដែរ.



SM-G986N | f/1.8 | iso 40 | 2020:05:22 13:09:26 | Flash did not fire. | 5.4mm



SM-G986N | f/2.2 | iso 250 | 2020:05:22 13:01:22 | Flash did not fire. | 2.2mm


នេះគឺជាផ្នែកខាងក្នុងហាង. នេះគឺកន្លែងដែលទទួលបានប្រជាប្រិយភាព, អញ្ចឹងហាងកាហ្វេដ៏តូចនេះពិតជាមានមនុស្សជាច្រើននៅពេលថ្ងៃត្រង់. នៅពេលនោះ, វាគឺជារឿងមិនងាយស្រួលមួយដែលមានកន្លែងអង្គុយព្រោះតែមានតុតែបន្តិច, ក៏ប៉ុន្តែឥឡូវហ្នឹងវារាងធំ, អញ្ចឹងនៅមានកន្លែងអង្គុយទោះបីជាម៉ោងភ្ញៀវច្រើនខ្លាំង. ជាការពិតណាស់បើសិនជាក្រោយម៉ោងបាយថ្ងៃត្រង់ក៏មានភ្ញៀវចាំខ្ចប់យកទៅដែរ.



SM-G986N | f/1.8 | iso 200 | 2020:05:22 13:01:40 | Flash did not fire. | 5.4mm


មូលហេតុដែលកន្លែងនេះទទួលបានការស្រឡាញ់ជាច្រើនព្រោះតែតម្លៃរបស់វា. ខ្ញុំមិនអាចជឿទាល់តែសោះតម្លៃរបស់កាហ្វេដែលឆុងម៉ាស៊ីនគឺសមរម្យណាស់. ជាទូទៅនៅហាងផ្សេងតែងតែតម្លៃ ៧,០០០វ៉ុនប៉ុន្តែនៅនេះតែ ៤,០០០វ៉ុនប៉ុណ្ណោះ. ខ្ញុំគិតថាវាអាចទៅរួចពីព្រោះតែពួកគេឆ្អើរកាហ្វេដោយខ្លួនឯង. បើសិនជាហាងដែលមានទំនុកចិត្តលើកាហ្វេរបស់គេ, ភេសជ្ជៈជាច្រើនគឺតែងតែពាក់ព័ន្ធនឹងកាហ្វេ.



SM-G986N | f/1.8 | iso 250 | 2020:05:22 13:01:44 | Flash did not fire. | 5.4mm

ពួកគេក៏លក់គ្រាប់កាហ្វេផងដែរ.



SM-G986N | f/1.8 | iso 50 | 2020:05:22 13:01:58 | Flash did not fire. | 5.4mm



SM-G986N | f/2.2 | iso 400 | 2020:05:22 13:03:39 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 320 | 2020:05:22 13:04:17 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 320 | 2020:05:22 13:04:37 | Flash did not fire. | 2.2mm

ការសប្បាយរីករាយមួយទៀតរបស់ហាងនេះគឺផ្នែកខាងក្នុង. កន្លែងនេះពោរពេញទៅដោយវេទយិតភាព. បរិយាកាសគឺនៅតែដូចពេលដំបូងដែលខ្ញុំមកទីនេះហាក់ដូចជាមិត្តចាស់របស់យើងអញ្ចឹង.



SM-G986N | f/2.2 | iso 250 | 2020:05:22 13:05:18 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 320 | 2020:05:22 13:04:03 | Flash did not fire. | 2.2mm


ថៅកែហាងដែលគេស្គាល់អំពីភាពចិត្តល្អរបស់គាត់កំពុងតែរវល់រៀបចំកាហ្វេឱ្យខ្ញុំ. គាត់តែងតែញញឹមនិងរាក់ទាក់ទោះបីជាគាត់រវល់គ្មានពេលទៅបន្ទប់ទឹកក៏ដោយ. ភាពចិត្តល្អរបស់ម្ចាស់ហាងគឺល្បីល្បាញដូចកាហ្វេរបស់គាត់អញ្ចឹង.



SM-G986N | f/1.8 | iso 40 | 2020:05:22 13:09:00 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 125 | 2020:05:22 13:09:03 | Flash did not fire. | 5.4mm


វាពិតជាសប្បាយរីករាយណាស់នៅពេលដែលអ្នករកឃើញចំណុចដែលបានផ្លាស់ប្ដូរទោះបីជាមិនច្រើនក៏ដោយ. បាសធំនិងគ្រឿងសង្ហារឹមនៅតែដដែលដូចមុន, ក៏ប៉ុន្តែស៊ុមរូបថតនិងរូបភាគឺថ្មី.



SM-G986N | f/1.8 | iso 250 | 2020:05:22 13:07:10 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 125 | 2020:05:22 13:08:01 | Flash did not fire. | 5.4mm


កាហ្វេរបស់ខ្ញុំបានយកមកដល់. គេបានដាក់នៅក្នុងកែវជ័រពីព្រោះតែអ្នកធ្វើការការិយាល័យតែងតែខ្ចប់រួចត្រឡប់ទៅការិយាល័យវិញ. នេះគឺជាកាហ្វេឡាត់ទេនិងយ៉េហ្កាឆេវទឹកកក់. កាហ្វេឡាត់ទេគឺខ្លាំងដូចកាហ្វេអេចស្ពេសសូហើយវាពិតជាលាយបានល្អជាមួយនឹងដោះគោ. ហើយកាហ្វេនេះមានជាតិអាសុីតបន្តិចគឺដូចទៅនឹងគ្រាប់កាហ្វេស្រស់អញ្ចឹង. ជាទូទៅយ៉េហ្កាឆេវរសជាតិគឺមិនធ្ងន់ទេក៏ប៉ុន្តែនៅទីនេះរាងខ្លាំង. ប្រហែលជាគាត់ធ្វើបែបនេះដើម្បីរក្សារសជាតិដើមរបស់កាហ្វេរហូតដល់ទឹកកករលាយ. ជាការពិតណាស់, ទោះបីជាទឹកកករលាយនិងបានលាយទឹកដោះគោចូលក៏រសជាតិដើមនៅតែមាន. បើសិនជាអ្នកមិនធ្លាប់ផឹកកាហ្វេរាងខ្លាំងអ្នកគួរតែកម្ម៉ង់អ្វីដែលស្រាលជាង.



SM-G986N | f/1.8 | iso 40 | 2020:05:22 13:10:38 | Flash did not fire. | 5.4mm


នៅទីមានផ្លាកដ៏គួរឱ្យខ្លាចនៅក្បែរច្រកចេញចូល. វាក៏មាបភាពកំប្លែងក្នុងនឹងដែរ. បើសិនជាអ្នកមកសល់លិង, គួរតែមកហាងកាហ្វេនេះ. កាហ្វេល្អឥតខ្ចោះ, តន្ត្រី, និងវេទយិតភាពនឹងស្វាគមន៍អ្នក.


  • ម្ហូបអាហារ★★★★★

បើសិនជាអ្នកជាអ្នកញៀនកាហ្វេ, អ្នកគួរតែមកទីនេះ. ក៏ប៉ុន្តែបើសិនអ្នកខ្លះអត់ចូលចិត្តកាហ្វេគឺមឺនុយរាងអត់សាកសមបន្តិច.

  • អនាម័យ ★★★☆☆

ធម្មតា. បន្ទប់ទឹករាងអត់ស្អាតបន្តិច.


  • សេវាកម្ម ★★★★★

សុំបីតែការឆ្លើយតបតូចមួយក៏បានបង្ហាញភាពចិត្តល្អដែរ.


  • បរិយាកាស ★★★★☆

បរិយាកាសធ្លាប់ស្គាល់ដែលដូចយើងស្គាល់ជាយូរមកហើយ. នៅទីនោះមានបាសដ៏ថ្លៃអ្នកគួរតែមើលវា.


  • ភាពងាយស្រួល ★★☆☆☆

ដើរ ១២ នាទីពីច្រកចេញទី ១០ ជួរទី ២និងជួរប៊ុនដាំងនៃស្ថានីយសល់លិង.


  • ម៉ោងធ្វើការ: ១០:០០~២៣:០០
  • ចំនួនមនុស្ស: ពី ១ ដល់ ៤នាក់
  • ម្ហូបណែនាំ: កាហ្វេ
  • តម្លៃ: ៤,០០០~៥,០០០វ៉ុនសម្រាប់ភេជ្ជះ
  • ភាពទាក់ទាញ: ហ្វ្រី Wifi

Map

អាសយដ្ឋាន: ៤៩ បុងអ៊ិនសា ៦៨ហ្កិល, ខណ្ឌហ្កាងណាមហ្កូ, ទីក្រុងសេអ៊ូល.


커피볶는집, 삼성동커피볶는집, 선릉, 카페, 커피, 핸드드립, 카페라떼, coffee, 선릉역, 분당선, 2호선, 서울, seoul, korea
一行コメント(0) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示