មានហាងចំណីអាហារមួយដែលល្បីល្បាញមិនត្រឹមតែនៅប្រទេសកូរ៉េក៏ប៉ុន្តែបានឆ្លងសមុទ្រទៅដល់ប្រទេសជប៉ុនទៀត. តែអ្វីរឹតតែភ្ញាក់ផ្អើលនោះគឺកន្លែងនេះល្បីល្បាញដោយសារតែនំផែមូលតែមួយគត់. ខ្ញុំសូមណែនាំហាងបង្អែមតុងអុីន, ហាងដែលល្បីជាមួយនឹងនំផែមូលពងមាន់នៅតំបន់សរឆុន.

SM-G986N | f/1.8 | iso 40 | 2020:07:16 13:52:37 | Flash did not fire. | 5.4mm
មានហាងតូចមួយនៅផ្លូវអាហារសរឆុនដែលលោកអ្នកប្រហែលជាដើរឆ្លងកាត់.

SM-G986N | f/1.8 | iso 40 | 2020:07:16 13:52:46 | Flash did not fire. | 5.4mm
វាគឺជាហាងបង្អែមតុងអុីន, អ្នកជំនាញនៃនំផែមូលពងមាន់! កន្លែងដ៏តូចនេះធ្វើតែនំផែមូលតែប៉ុណ្ណោះហើយលោកអ្នកអាចអង្គុយចុះនិងលំហែកាយនៅហាងកាហ្វេផ្សេងមួយទៀត. ពេលវេលាដែលនំផែមូលចេញមកគឺបានដាក់នៅខាងក្រៅ.

SM-G986N | f/2.2 | iso 125 | 2020:07:16 13:53:27 | Flash did not fire. | 2.2mm
ខាងក្នុងហាងគឺពិតជាសាមញ្ញ. នៅទីនោះមានម៉ាស៊ីនកម្ដៅតូចមួយហើយខ្ញុំមិនជឿទាល់តែសោះថាពួកគេអាចដំណើរការហាងជាមួយនឹងវាតែមួយគត់.

SM-G986N | f/2.2 | iso 80 | 2020:07:16 13:53:37 | Flash did not fire. | 2.2mm

SM-G986N | f/2.2 | iso 100 | 2020:07:16 13:55:33 | Flash did not fire. | 2.2mm
នៅលើជញ្ជាំងគឺមានរូបថតនិងអតបទដែលណែនាំពីកន្លែងនេះដោយប៉ុស្តិ៍ទូរទស្សន៍, និងហត្ថលេខារបស់អ្នកល្បី. ជាពិសេសនៅទីនេះក៏មានរូបថតនិងហត្ថលេខាក្នុងភាសាជប៉ុនមួយចំនួនផងដែរប្រហែលដោយសារតែទីនេះគឺជាកន្លែងដែរអ្នកទេសចរជនជាតិជប៉ុនមកទស្សនា.

SM-G986N | f/1.8 | iso 40 | 2020:07:16 13:52:58 | Flash did not fire. | 5.4mm
មិនត្រឹមតែវាមានរសជាតិឆ្ងាញ់នោះទេក៏ប៉ុន្តែវាបានប្រើប្រាស់គ្រឿងផ្សំដ៏មានសុខភាពដូចជាម្សៅស្រូវសាលីក្នុងប្រទេស, ពងមាន់ធម្មជាតិ, ទឹកដោះគោវីតាមីន, ល។

SM-G986N | f/1.8 | iso 160 | 2020:07:16 13:56:05 | Flash did not fire. | 5.4mm
ខ្ញុំបានទិញមួយប្រភេទមួយនំ.

SM-G986N | f/2.2 | iso 100 | 2020:07:16 13:54:42 | Flash did not fire. | 2.2mm
អ្វីដែលល្បីខ្លាំងជាងគេនំផែមូលពងមាន់! វានៅក្ដៅ. ផ្នែកខាងលើគឺរលើបរលោងហើយក្លិនឈ្ងុយរបស់វាបានភាយចេញមក.

SM-G986N | f/1.8 | iso 100 | 2020:07:16 13:56:58 | Flash did not fire. | 5.4mm
នៅពេលដែលខ្ញុំខាំវារសជាតិរបស់វាពោរពេញទៅដោយអារម្មណ៍ថាជាជាតិក្រីមខូស្តាឬកពងមាន់ចំហុយ. ដូចដែរម្ហូបសាំគួរតែញ៉ាំមួយម៉ាត់ធំ, សូម្បីតែនំនេះក៏គួរតែញ៉ាំមួយម៉ាត់ធំដើម្បីទទួលបានរសជាតិពេញរបស់វា. ប្រភេទនំផ្សេងក៏ឆ្ងាញ់ដែរ. ក៏ប៉ុន្តែប្រាកដជាមានមូលហេតុថាហេតុអ្វីទីកន្លែងនេះល្បីខ្លាំងពិសេសអំពីនំផែមូលពងមាន់. ម្ហូបអាហារចម្បងគឺមានភាពទាក់ទាញដោយឡែករបស់គេ!

SM-G986N | f/1.8 | iso 50 | 2020:07:16 13:54:56 | Flash did not fire. | 5.4mm

SM-G986N | f/1.8 | iso 64 | 2020:07:16 13:55:01 | Flash did not fire. | 5.4mm
ហាងបង្អែមតុងអុីន, វាគឺជាហាងដ៏តូចក៏ប៉ុន្តែមាននំផែមូលពងមាន់ដ៏អស្ចារ្យ.
- ម្ហូបអាហារ ★★★★☆
វាមានមូលហេតុថាហេតុអ្វីទីនេះល្បីយ៉ាងនេះ.
- អនាម័យ ★★★☆☆
ខ្ញុំរាងបារម្ភបន្តិចនៅពេលដែលមានដីធូលីច្រើនពីព្រោះហាងនេះតូចហើយទ្វារគឺតែងតែបើកចោល.
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★☆☆☆
វាគឺជាហាងដ៏តូចដូច្នេះគ្មានអ្វីគួរលើកមកនិយាយនោះទេ.
- ភាពងាយស្រួល ★★★☆☆
ដើរ ៨នាទីពីច្រកចេញទី ២ជួរទី ៣នៃស្ថានីយខ្យុងបុកហ្កុង.
- ម៉ោងធ្វើការ: ១០:៣០~២១:០០ ថ្ងៃក្នុងសប្តាហ៍, ១១:០០~២១:០០ នៅថ្ងៃច័ន្ទ
- ម្ហូបណែនាំ: នំផែមូលពងមាន់
- តម្លៃ: ៣,០០០~៤,៥០០វ៉ុន
- ភាពទាក់ទាញ: ខ្ចប់យកទៅ, កក់កន្លែងជាងមុន, ហ្រ្វី Wifi
អាសយដ្ឋាន: ៥០ ចាហាមុនរ៉ូ ៧ហ្កិល, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.