Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
264 | 3208628

មឹកពីងពាងឆា 쭈꾸미볶음 - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/07/29

Travel regions : South Korea
 | Hits : 182370
https://blog.lookandwalk.com/km/blog/foodguide/5935/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: មឹកពីងពាង

- គ្រឿងផ្សំបន្ថែម: ទឹកម្ទេសក្រហម, ម្សៅម្ទេសក្រហម, ទឹកស៊ីអ៊ីវនិងស្ករស



២. ការវាយតម្លៃរសជាតិ

- រសជាតិហឹរ: ★★★★☆
- រសជាតិប្រៃ: ★★☆☆☆
- រសជាតិផ្អែម: ★☆☆☆☆
- រសជាតិជូរ: ☆☆☆☆☆



៣. ការណែនាំអំពីមឹក

ពីងពាងឆា លោកអ្នកប្រហែលជាឃើញ 'មឹកពីងពាងឆា' ញឹកញាប់ប្រសិនជាអ្នកទៅក្រៅក្រុង. មឹកពីងពាងឆាគឺបានធ្វើឡើងពីមឹកពីងពាងនិងទឹកម្ទេសក្រហម. ជនជាតិកូរ៉េជាច្រើនចូលចិត្តរសជាតិហឹរអញ្ចឹងពួកគេតែងតែញ៉ាំសម្រាប់ធ្វើជាអាហារឬក៏ញ៉ាំលេង.

ពីងពាងឆា លោកអ្នកប្រហែលជាឃើញ 'មឹកពីងពាងឆា' ញឹកញាប់ប្រសិនជាអ្នកទៅក្រៅក្រុង. មឹកពីងពាងឆាគឺបានធ្វើឡើងពីមឹកពីងពាងនិងទឹកម្ទេសក្រហម. ជនជាតិកូរ៉េជាច្រើនចូលចិត្តរសជាតិហឹរអញ្ចឹងពួកគេតែងតែញ៉ាំសម្រាប់ធ្វើជាអាហារឬក៏ញ៉ាំលេង.



របៀបធម្មតាដើម្បីញ៉ាំមឹកពីងពាងនោះគឺស្ងោរនៅក្នុងទឹកក្ដៅ. ក៏ប៉ុន្តែមឹកពីងពាងឆាគឺល្បីជាងជាមួយនឹងមនុស្សជាច្រើនចូលចិត្តវា. ដើម្បីធ្វើវាលោកអ្នកត្រូវតែឆាមឹកពីងពាងជាមួយនឹងទឹកជ្រលក់បែបបុរាណរបស់កូរ៉េដូចជាទឹកម្ទេសក្រហម, ម្សៅម្ទេសក្រហមនិងទឹកស៊ីអ៊ីវនៅក្នុងខ្ទះ. វារាងហឹរនៅពេលដំបូងប៉ុន្តែបន្តប់ពីពេលវេលាកន្លងទៅរសជាតិស្វិតនិងក្លិនដ៏ឈ្ងុយនឹងកើនឡើង.

ខែមីនាគឺជារដូវឆ្ងាញ់បំផុតរបស់មឹកពីងពាង. អញ្ចឹងមានបុណ្យអំពីមឹកពីងពាងជាច្រើនបានធ្វើឡើងនៅតំបន់សមុទ្រភាគខាងលិច. បើសិនជាអ្នកចង់មានការធ្វើដំណើរក្រៅទីក្រុងសេអ៊ូលខ្ញុំសូមណែនាំអ្នកទៅវតំបន់សមុទ្រភាគខាងលិច. ហេតុអ្វីបានអ្នកមិនសាកល្បងញ៉ាំមឹកពីងពាងឆានៅឯសមុទ្រហើយលំហែកាយជាមួយនឹងខ្យល់អាកាសរដូវផ្ការីកនោះ?


៤. ប្រភេទនៃមឹក

ពីងពាងឆា ជាធម្មតាមឹកពីងពាងបានធ្វើឡើងពីទឹកម្ទេសក្រហម. វាពិតជាឆ្ងាញ់នៅពេលអ្នកចំអិនមឹកពីងពាងនៅក្នុងខ្ទះក៏ប៉ុន្តែវាកាន់តែឆ្ងាញ់បន្ថែមទៀតនៅពេលអ្នកចម្អិនវានៅលើភ្លើងធ្យូងឬក៏ភ្លើងអុស. វានឹងស្រូបយកក្លិនរបស់ភ្លើងធ្យូង.



Canon EOS 550D | f/3.5 | iso 640 | 2015:09:29 10:46:10 | Flash did not fire, compulsory flash mode | 17mm



៥. របៀបដើម្បីញ៉ាំមឹកពីងពាងឆាកាន់តែឆ្ងាញ់


សុំបីតែជនជាតិកូរ៉េក៏គិតថាមឹកពីងពាងឆាគឺជាមុខម្ហូបបែបក្ដៅ. ជាការពិតណាស់ហាងនីមួយៗអាចជ្រើសរើសកម្រិតនៃការហឹរបាន. ក៏ប៉ុន្តែមឹកពីងពាងឆាឆ្ងាញ់បំផុតនៅពេលដែលវាហឹរខ្លាំង.


មាត់របស់អ្នកអាចនឹងរលាកនៅពេលញ៉ាំមឹកពីងពាងឆានេះ. ហេតុអ្វីបានអ្នកមិនញ៉ាំជាមួយនឹងម្ហូបបន្ថែមដើម្បីធ្វើឲ្យត្រជាក់ចិត្ត? ភាគច្រើនម្ហូបបន្ថែមគឺសម្លត្រជាក់ដូចជា 'អូអុីនេងហ្កុក (សម្លត្រសក់ត្រជាក់) និងមុខហ្កុក, ពងមាន់ចំហ៊ុយនិងបន្លែស្រស់. សម្លត្រជាក់អាចកាត់បន្ថយភាពក្ដៅហើយពងមាន់ចំហុយអាចរំសាយក្រពះរបស់អ្នក.

ឈុតម្ហូបជាមួយមឹកពីងពាងឆានិង Gorgonzola គឺល្បីល្បាញសព្វថ្ងៃនេះ. ពិតជាការផ្សំគ្នាដ៏អស់សំណើចមួយ! ប៉ុន្តែវានៅតែឆ្ងាញ់. Gorgonzola បែបផ្អែមនិងឈ្ងុយបន្សាបរសជាតិហឹររបស់មឹកពីងពាងឆា.

ដាក់មឹកពីងពាងឆា, សណ្ដែកបណ្ដុះ, ម្សៅលាវើនិងបាយក្នុងចានធំមួយរួចច្របល់វា. វាឆ្ងាញ់លើសលប់ខ្លាំងណាស់!


쭈꾸미, ジュクミポックン, 고추장, 안주, 고르곤졸라, stir-fried-webfood-octopus, Gorgonzola, red-pepper-sauce
One line comment(3) 
PDF
Bookmark
E-mail
0bytes / 200bytes
View list