១. គ្រឿងផ្សំ
- គ្រឿងផ្សំបន្ថែម: ទឹកស៊ុបត្រីឆ្មាស្ងោរជាមួយបន្លែ (ល្ពៅ, ដំឡូងបារាំងនិងខ្ទឹមបារាំង)
២. ការវាយតម្លៃរសជាតិ
-រសជាតិហឹរ:☆☆☆☆☆
-រសជាតិប្រៃ: ★★☆☆☆
-រសជាតិផ្អែម: ☆☆☆☆☆
-រសជាតិជូរ: ☆☆☆☆☆
៣. ការណែនាំអំពីហ្កាមចាអ៊ុងសុីមី (ស៊ុបដំឡូងបារាំង)
គ្រប់ទីកន្លែងដែលអ្នកទៅលោកអ្នកនឹងស្វែងរកឃើញគ្រឿងផ្សំដែលមានពេលវេលាមានតម្លៃរបស់វា. ហើយគ្រឿងផ្សំមួយដែលល្អបំផុតដែលប្រមូលផលនៅខែកក្កដានៅប្រទេសកូរ៉េប្រាកដជាដំឡូងបារាំង. ហេតុដូច្នេះខ្ញុំនឹងណែនាំអ្នកអំពីម្ហូបហ្កាមចាអ៊ុងសុីមីដែលបានល្បីល្បាញបន្ទាប់ពីបានចាក់ផ្សាយក្នុងប៉ុស្តិ៍ទូរទស្សន៍នាពេលថ្មីៗនេះ.
អ៊ុងសុីមីគឺជាម្សៅដំឡូងបារាំងស្ងោរនិងជាម្ហូបតំបន់របស់ខេត្តហ្កាងវ៉ុន.
ដោយសារតែដំឡូងបារាំងបានគេណែនាំជាលើកដំបូងទៅប្រទេសកូរ៉េចេញពីម៉ានជូនៅក្នុងឆ្នាំ ១៨២៤, មានម្ហូបច្រើនប្រភេទបានប្រើប្រាស់ដំឡូងបារាំង. ជាពិសេសប្រជាជនជម្រកនៅលើភ្នំនៅខេត្តហ្កាងវ៉ុនចូលចិត្តញ៉ាំដំឡូងបារាំង, គ្រាប់ធញ្ញជាតិខ្មៅនិងពោតសម្រាប់ធ្វើជាអាហារ.
ជាពិសេសប្រជាជនដែលមកពីចុងសុននិងយ៉ុងវ៉ុល់ចាប់ផ្ដើមញ៉ាំហ្កាមចាអ៊ុងសុីមី. ដោយសារតែទីក្រុងចាប់ផ្ដើមក្លាយជាតំបន់ទេសចរណ៍បន្ទាប់ពីការផ្លាស់ប្ដូរអភិវឌ្ឍតាមពេលវេលា, អ៊ុងសុីមីចាប់ផ្ដើមល្បីនៅទីក្រុងផ្សេងផងដែរ.
Canon EOS 550D | f/5.0 | iso 160 | 2013:04:15 13:47:47 | Flash did not fire, compulsory flash mode | 23mm
យោងទៅតាមរបៀបធ្វើរបស់វា, លោកអ្នកគួរតែកិនដំឡូងបារាំងរួចច្របាច់វាចូលទៅក្នុងក្រណាត់ស្ដើងមួយដើម្បីធ្វើទឹកដំឡូងបារាំង. បើសិនជាអ្នកទុកទឹកដំឡូងបារាំងចោល, វានឹងមានពីរស្រទាប់ដែលមានស្រទាប់ម្សៅពណ៌សនិងទឹក, ហើយសាច់របស់ដំឡូងបារាំងនិងម្សៅនឹងយកមកធ្វើជាម្សៅនំ.
កាត់ម្សៅដំឡូងបារាំងចេញជាដុំល្មមញ៉ាំ. ដំុឡូងបារាំងមូលនេះគេហៅថាអ៊ុងសុីមី.
ហើយបន្ទាប់មកទៀតដាក់អ៊ុងសុីមីចូលទៅក្នុងទឹកស៊ុបត្រីឆ្មាហើយស្ងោរវាជាមួយនឹងបន្លែនៅក្នុងនោះ.
អ៊ុងសុីមីគឺឆ្ងាញ់ពីព្រោះតែវាបានធ្វើឡើងពីដំឡូងបារាំងហើយវាមានរសជាតិស្វិត. ទឹកស៊ុបដោយខ្លួនវាគឺមិនខ្លាំងហើយជាធម្មតាវាគឺជាមុខម្ហូបបែបស្រស់ស្រាយពីព្រោះតែវាបានធ្វើឡើងជាមួយនឹងទឹកស៊ុបត្រីឆ្មាស្ងោរជាមួយនឹងបន្លែបូកផ្សំល្ពៅនិងដំឡូងបារាំង.
ទឹកស៊ុបរបស់វាគឺមិនខុសគ្នាទៅនឹងទឹកស៊ុបកាល់ហ្កុកស៊ូក៏ប៉ុន្តែរសជាតិរបស់វាគឺស្វិតនិងយឺតដែលមិនអាចយកទៅប្រៀបធៀបជាមួយនឹងម្សៅមី.
ដំឡូងបារាំងរបស់កូរ៉េគឺមានជាតិម្សៅខ្ពស់ដោយសារវាមានរសជាតិខ្លាំងហើយស្វិតនៅពេលដែលអ្នកញ៉ាំវា. ទោះបីជាអ៊ុងសុីមីគឺជាម្ហូបតំបន់ខេត្តហ្កាងវ៉ុនក៏ដោយលោកអ្នកអាចស្វែងរកឃើញហាងអាហារជំនាញម្ហូបនេះនៅប្រទេសកូរ៉េសម្រាប់អ្នកដែលចូលចិត្តញ៉ាំវា.
បើសិនជាអ្នកមកលេងប្រទេសកូរ៉េនៅខែកក្កដា, ខ្ញុំចង់ឲ្យលោកអ្នកសាកល្បងញ៉ាំអ៊ុងសុីមីមួយចាននៅពេលដែលវាមានរសជាតិឆ្ងាញ់បំផុត.
៤. ប្រភេទនៃហ្កាមចាអ៊ុងសុីមី (ស៊ុបដំឡូងបារាំង)
អ៊ុងសុីមីគឺជាប្រភេទម្ហូបតំបន់ចេញពីតំបន់ភ្នំនៅខេត្តហ្កាងវ៉ុនដូក៏ប៉ុន្តែវាមិនល្បីដូចប៊ូលហ្កូហ្គីឬក៏ប៊ីប៊ីមផាប់ហេតុដូច្នេះវាអត់មានច្រើនប្រភេទនោះទេ.
វាបានស្ងោរនៅក្នុងទឹកស៊ុបត្រីឆ្មាឬក៏ស្ងោរនៅក្នុងទឹកដ្វេនចាំងឬក៏ហ្កូជូចាំង.
Canon EOS 550D | f/5.0 | iso 200 | 2013:04:15 13:48:04 | Flash did not fire, compulsory flash mode | 38mm
៥. របៀបដើម្បីញុាំហ្កាមចាអ៊ុងសុីមី (ស៊ុបដំឡូងបារាំង) អោយកាន់តែឆ្ងាញ់
អ៊ុងសុីមីជាធម្មតាគឺបានស្ងោរនៅក្នុងទឹកស៊ុបត្រីឆ្មា. ទឹកស៊ុបនេះមានរសជាតិស្រស់ស្រាយជាងគេនៅពេលដែលបានយកមកញ៉ាំជាមួយនឹងគីមឈី.
អ៊ុងសុីមីរសជាតិសាបនេះគឺឆ្ងាញ់បំផុតជាមួយនឹងគីមឈីមួយដុំ.
វាឆ្ងាញ់ទោះបីជាអ្នកខ្លះមិនចេះញ៉ាំគីមឈីហឹរប្រៃនេះតែឯង.
បន្ថែមទៅនេះ, វាគឺទន់ប៉ុន្តែស្អិតល្មួតចូលគ្នានៅពេលដែលវាក្ដៅហេតុដូច្នេះលោកអ្នកគួរតែឲ្យវាត្រជាក់មុនដើម្បីភ្លក់រសជាតិអ៊ុងសុីមីដ៏ស្វិតនិងយឺតនេះ.
កូរអ៊ុងសុីមីជាមួយនិងស្លាបព្រារបស់អ្នកដើម្បីធ្វើឲ្យវាត្រជាក់រួចដាក់គីមឈីមួយដុំដើម្បីញ៉ាំជាមួយវា.