Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
333 | 6823717

Chungcheongnamdo – Seocheon 서천 - (Travel Info Korea)
 | Travel Info
Last Modified : 2017/02/21

Travel regions : South Korea
 | Hits : 297082
https://blog.lookandwalk.com/km/blog/greenwood/2085/trackback

ស្រុកសឆន់គឺជាស្រុកដែលស្ថិតនៅទិសនិរតីនៃខេត្តឆុងឆង់ណាម់ ប្រទេសកូរ៉េ។ គ្រាន់តែឆ្លងកាត់ខេត្តចាំងហាំងសន់ ទៅដល់ផ្លូវហាយវេយដែលភ្ជាប់ជាមួយនិងផ្លូវសឆន់ខុងជូ។ នៅទិសខាងត្បួងនៃស្រុកគឺមានទន្លេខឺមហូរ, ហើយនៅទិសខាងលិចគឺមានទន្លេលឿងដែលសឹងតែស្ថិតនៅក្បែរបឹងខឺម។ នៅឯក្រុងឆាំងហាំងគឺមានចំនតសាំងហាំង។ អ្វីដែលល្បីបំផុតនៅសឆន់ ហើយត្រូវបានគេចាត់ចូលជាសម្បត្តិវប្បធម៌យូនីស្កូ គឺក្រនាត់ហាន់សាន់ម៉ូស៊ី។ សាលាក្រុងគឺស្ថិតនៅក្រុងសឆន់ ហើយទីនេះគឺមានក្រុង ២ និង ១១ភូមិ។



ឃុំម៉ារ្យ៉ាង ព្រៃឈើថុងផេក និងព្រះអាទិត្យរះ




នៅឯសមុទ្រខាងលិច តំបន់ឆុងណាម់ប៉ែកខាងសមុទ្រគឺមានដីមានសណ្ឋានដូចដំរីដែលលាតសន្ធឹងដូចជាភូមិមួយយ៉ាងអញ្ចឹង។ នៅឃុំម៉ារ្យ៉ាងគឺជាកន្លែងភ្ជាប់រវាងស្រុកសឆន់ ភូមិពីអ៊ីន និង ភូមិស ដែលវាក៏នៅតាមបណ្តោយភូមិវេមុក ដែលវាគឺជាកន្លែងដែលអាចអោយយើងរីករាយជាមួយការទស្សនាព្រះអាទិត្យរះក៏ដូចជាព្រះអាទិត្យលិច , ជាមួយគ្នានោះផងដែរវាក៏ធ្វើអោយយើងមានអារម្មណ៏អណ្តែតអណ្តូងទៅតាមទិដ្ឋភាពថ្ងៃរះ និង ថ្ងៃលិច ដែលជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាលនៅទីនោះផងដែរ។ ជារៀងរាល់ដើមឆ្នាំគ្រប់គ្នានាំគ្នាជួបជុំគ្នាភោជនីយដ្ឋាន ដើម្បីធ្វើការបួងសួងសុំសេចក្តីសុខ និងកុំអោយមានគ្រោះធម្មជាតិកើតឡើង។ ហើយចន្លោះពីខែ មីនា ដល់ មេសាគឺជារដូវកាលដែលផ្កាថុងផេករីកស្គុះស្គាយ ដូច្នេះហើយគេក៏នាំគ្នាប្រារព្ធពិធី បុណ្យផ្កាថុងផេកនេះឡើង នាំអោយមានអ្នកមកកំសាន្តនៅទីនេះយ៉ាងច្រើនកុះករ។



Map



អាស្រ័យដ្ឋាន៖ ខេត្តឆុងឆង់ណាម់ ស្រុកសឆន់ ភូមិស ឃុំម៉ារាំង 275-1
ទូរស័ព្ទ : 041-950-4256
ថ្លៃចូល៖ មនុសធំ ១០០០វ៉ុន, យុវវ័យ ៥០០វ៉ុន និងក្មេង ៣០០វ៉ុន

http://tour.seocheon.go.kr





វាលត្រែង ឃុំស៊ីនសង់



ក្នុងចំនោមវាលត្រែងធំទាំងបួនរបស់ប្រទេសកូរ៉េ វាលត្រែង ឃុំស៊ីនសង់គឺជាវាលត្រែងដ៏ធំមួយដែលមានទំហំ ២០០ម៉ែត្រ, ចំនាយផ្លូវ ១គីឡូម៉ែត្រ, ទំហំ ១៩៤,៤០០គីឡូម៉ែត្រការេ ហើយជាកន្លែងដែលគេធ្លាប់ធ្វើការថតភាពយន្ត “តំបន់សន្តិសុខរួម” និង រឿង “សមុទ្រខាងកើត” ដូច្នេះហើយវាក៏ធ្វើអោយកន្លែងមួយនេះកាន់តែមានភាពល្បីល្បាញឡើង។



Map



អាស្រ័យដ្ឋាន៖ខេត្តឆុងឆង់ណាម់ ស្រុងសឆន់ ភូមិហាន់សាន់ ឃុំស៊ីនសង់ 125-1
ទូរស័ព្ទ : 041-950-4256
http://tour.seocheon.go.kr





សួនអេកូជាតិ


សួនអេកូជាតិគឺមានដូចជាអគារសួនអេកូ សំរាប់ផ្តល់ការសិក្សាទាំងទងនិងអេកូ និងមានកន្លែងអេកូដែលកសាងឡើងវិញទៀតជាច្រើន និងមានការពិសោធន៏ដែលទាក់ទងទៅនិងមូលហេតុដែលធ្វើអោយមានការប្រែប្រួលអាកាសធាតុ, របាយការណ៏អេកូធម្មជាតិ និងមានការស្រាវជ្រាវទាក់ទងនិងការអេកូឡើងវិញ ដូច្នេះហើយវាគឺជាកន្លែងសំខាន់ក្នុងការផ្តល់ចំនេះដឹង និងការស្រាវជ្រាវដែលទាក់ទងទៅនិងអេកូ។



Map



អាស្រ័យដ្ឋាន៖ ខេត្តឆុងឆង់ណាម់ ស្រុកសឆន់ ភូមិម៉ាស ឃុំសុងនេ ទៅកាន់បឹងគឺម 1210
http://www.nie.re.kr/





ឆ្នេរសមុទ្រឆុងឆង់តេ



ឆ្នេរសមុទ្រឆុងឆង់តេគឺជាឆ្នេរដែលស្ថតិនៅសមុទ្រខាងលិច ដែលឆ្នេរមួយនេះគឺពោរពេញទៅដោយដីខ្សាច់និងដើមស្រល់ មិនត្រឹមតែប៉ុណ្ណោះឆ្នេរទាំងមូលគឺព័ទ្ធទៅដោយព្រៃអាកាស្យ៉ាដ៏ក្រាស់ហើយនិងមានដីភក់ដែលលាយឡំជាមួយនិងដីខ្សាច់ទៀតផង វាក៏បានបង្កើតទៅជាឆ្នេរដែលមានពណ៏ចម្រុះប្លែកភ្នែក។ ឆ្នេរសមុទ្រឆុងឆង់តេគឺត្រូវបានគេជ្រើសចូលជាឆ្នេរដែលមានការអភិវឌ្ឍន៏ក្នុងចំនាត់ថ្នាក់លេខ ១០ ប្រចំាប្រទេសកូរ៉េ។



Map



អាស្រ័យដ្ឋាន៖ ខេត្តឆុងឆង់ណាម់ ស្រុងសឆន់ ភូមិស ទៅកាន់ផ្លូវឆុងចាំងតេ 20
ទូរស័ព្ទ : 041-953-3383
http://www.chunjangdae.or.kr/




តំបន់អភិរក្សសត្វចាប បឹងខឺម



បឹងខឺមគឺជាបឹងដែលស្ថិតនៅជាប់ព្រំប្រទល់ស្រុកសឆន់ ភូមិម៉ាស និង ក្រុងកូនសាន់ ភូមិសង់សាន់នៅបឹងមួយនេះគឺមានជីវិតមច្ឆាប្រហែលជា ១លាន ៣ពាន់ម៉ឺន ហើយវាក៏ដើរតួនាទីចាស្ពានក្នុងការឆ្លងរវាងឆុងណម់ និង ឆន់បុកផងដែរ។ នៅកន្លែងមួយនេះគឺមានវាលត្រែងដុះពាត់ ទើបវាក្លាយទៅជាតំបន់អភិរក្សសត្វចាបប្រចំាតំបន់ហើយវាក៏ជាកន្លែងដែលប្រមូលផ្តុំទៅដោយបក្សីជាច្រើនប្រភេទដូចជា ម៉ូនី, ទា, ចាបក្បាលខ្មៅ និងប្រភេទបក្សីផ្សេងទៀត ហើយវាក៏ក្លាយទៅជាកន្លែងដែលទទួលបានចំនាប់អារម្មណ៏កាន់តែច្រើន។



Map



អាស្រ័យដ្ឋាន៖ ខេត្តឆុងឆង់ណាម់ ស្រុងសឆន់ ភូមិម៉ាស ទៅកាន់ភ្នំចាំង916
(ទូរស័ព្ទ): 041-956-4002
ថ្លៃចូល៖ មនុស្សធំ និង យុវវ័យ ១៥០០វ៉ុន និងក្មេងបឋម ១០០០វ៉ុន
http://bird.seocheon.go.kr/





ពិធីបុណ្យហាន់សាន់


សារៈមន្ទីរហាន់សាន់គឺជាសារៈមន្ទីរដែលកសាងឡើងដើម្បីធ្វើការតាំងពិពរណ៌កំនាត់សូត្រដ៏សំខាន់របស់ហាន់សាន់ និងមានការដាក់បង្ហាញពីដំនើរនៃការផលិតក្រនាត់សូត្រ និងមានការតាំងពិពរណ៌វត្ថុបុរាណប្រមាណជា ៣០០គ្រឿងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនៅមានការដើរបង្ហាញម៉ូតបង្ហាញផលិតផងក្រណាត់សូត្រប្រចាំហាន់សាន់ផងដែរនិងមានបើកការប្រកួតផ្សេងៗទៀតផងដែរ។ ហើយនិងមានកម្មវិធីស្លៀកសំលៀកបំពាក់សំរាប់មនុស្សទូទៅផងដែរ។



Map


អាស្រ័យដ្ឋាន៖ ខេត្តឆុងឆង់ផុក ស្រុកសឆន់ ភូមិហាន់សាន់ ទៅកាន់ឆុងចល 1089
ទូរស័ព្ទ : 041-951-4100
http://www.hansanmosi.kr/
ថ្លៃចូលៈ មនុស្សធំ ១០០០វ៉ុន, យុវវ័យ ៥០០វ៉ុន និងសិស្សបឋមសិក្សា ៣០០វ៉ុន






ពិធីបុណ្យមឹក និងផ្កាថុងផេក



នាកំឡុងពេលចុងខែ ៣ និង ដើមខែ ៤ នៅខាងមុខសមុទ្រម៉ារ៉ាង គឺមានមនុស្សម្មាដែលនាំគ្នាំទៅចាប់មឹក ហើយក៏បានបង្កើតនូវពិធីបុណ្យចំអិនមឹកឡើងមកផងដែរ។ នៅខាងមុខមាត់សមុទ្រ ឃុំម៉ារ៉ាង ក្រៅពីការចាប់មឹកគឺនៅមានការដាក់តំរៀបសំរបកខ្ចងជាជួរ ហើយធ្វើការចំអិនមឹកនៅក្នុងសំបកនោះវាកាន់តែធ្វើអោយមានរសជាតិឈ្ងុយឆ្ញាញ់និងស្រស់ទៀតផង។



ទូរស័ព្ទ: 041-950-4019
http://tour.seocheon.go.kr






ពិធីបុណ្យត្រីថូមី និងស្រីខ្វាង៉រ



អោយតែដល់ខែ ៥ នៅស្រុកសឆន់ ខ័ណ្ឌម៉ារ៉ាង គឺមានប្រារព្ធពិធីបុណ្យត្រីថូមី និង ត្រីខ្វាង៉រ ដើម្បីអោយគ្រប់គ្នាអាចភ្លក់រស់ជាតិស្រស់និងឆ្ញាញ់របស់ត្រីទាំងនោះ។ ក្នុងកំឡុងពេលពិធីបុណ្យគឺមានត្រីស្រស់ជាច្រើនដូចជាស្រីថូមី , ត្រីខ្វាង៉រ ហើយជាមួយគ្នានោះដែរនៅមានពិធីបុណ្យផ្សេងៗទៀត ជាច្រើនផងដែរដូចជាគ្រប់គ្នាអាចចាប់ត្រីទាំងនោះហើយធ្វើម្ហូបញុំបានភ្លាមៗទៀតផង។



ទូរស័ព្ទ : 041-950-4019
http://tour.seocheon.go.kr







忠淸南道, 洪城, 자연산광어도미축제, 동백꽃쭈꾸미축제, 한산모시관과한산모시문화제, 금강하구철새도래지, 춘장대해수욕장, 국립생태원, 신성리갈대밭, 마량리동백나무숲과해돋이, wild, flatfish, festival, camellia, flower, webfoot, octopusfestival, Hansanmosi, Cultural, Festival, Geumgang, Estuary, Bird, Sanctuary, Chunjangdae, Beach, National, Ecology, Institute, Sinseongni, Reed, Field, Maryangni, Camelia, Forest, and, Sunrise, 舒川, ソチョングン
One line comment(2) 
PDF
Bookmark
E-mail
0bytes / 200bytes
View list