Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
1347 | 6921514

Gyeongsangbukdo - Yeongju 영주 - (Travel Info Korea)
 | Travel Info
Last Modified : 2017/02/18

Travel regions : South Korea
 | Hits : 313469
https://blog.lookandwalk.com/km/blog/greenwood/2910/trackback

យង់ជូរគឺជាទីក្រុងដែលស្ថិតនៅភាគខាងជើងនៃខេត្ត ក្យង់សាងបុកក្នុងប្រទេស កូរ៉េខាងត្បូង ដែលនៅខាងត្បូងជាប់នឹងស្រុកជុងហ្វារ នៃខេត្តក្យង់សាងបុក ខាងលិចជាប់នឹង ស្រុកយេឆន់ ខាងត្បូងជាប់ទីក្រុង អានដុង និង ខាងជើងជាប់នឹង ស្រុកយ៉ង់វ៉ល់នៃ ខេត្ត កាងវ៉ុន តាមរយះ ព្រំប្រទល់ ម៉ារគូរ្យង់ និង ជាប់ជាមួយ ស្រុក ថាន់យ៉ាង តាមរយះ ព្រំប្រទល់ ជុករ្យង់ និង កូឆីរ្យង់នៃខេត្ត ឆុងឆង់ប៊ុក។ (http://ko.wikipedia.org/wiki/영주시)




  • សន់ប៊ីនៃតំបន់យង់ជូរ



វប្បធម៌ពុទ្ធនិយមរបស់តំបន់យង់ជូរគឺតំណាងឲ្យ ខេត្ត ក្យង់សាងប៊ុក។ សាលាសំណាក់សូអេក កំពុងនាំមកនូវ ប្រភពធម្មជាតិនៃ ឆន់ហេដែលផ្ដល់តាមរយះ ភ្នំ សូផេក ជាមួយ ដុងហេអាន់ និង សាលាសំណាក់សូស៊ូ ហ្វារអមជុងដែលជាគ្រិះ នៃការចាប់ផ្ដើមនូវ ភូសក់សា ដែលពោរពេញទៅដោយប្រភពវប្បធម៌ប្រពៃណី ពុទ្ធនិយម។ ទន្ទឹមនឹង ភាពដែលអាចទៅដល់ខ្ពស់ពីទីក្រុងធំៗតាមរយះផ្លូវ ការបើកដំណើការផ្លូវយន្ដបទតំបន់ទេសចរណ៍ល្បីៗ កំពុងតែត្រូវបានធ្វើការកែរទំរង់ផងដែរ។ ភាពល្បីល្បាញក្នុងប្រវត្តិសាស្រ្ដ ហ្វាអមជុងរបស់ជាតិ ដែលបង្ហាញ ពីគំនិតស្រាវជ្រាវ បង្កើត ភូសក់សារដំបូង និង នៅសម័យ កូរ្យ៉ ស្ដេច ឆុលរ្យ៉ង់ បានចាប់ផ្ដើមនូវ ជូចាជន់សរ ជារដ្ឋធម្មនុញ្ញ អាន់យ៉ាងដែលបានបង្កើតគ្រឹះនៃ លទ្ធិខុងជឺរបស់ប្រទេសកូរ៉េយើង ដែលបានបញ្ចេញនូវ អ្នកប្រាជ្ញ សាសានាជាច្រើន។







ព្រះវិហារភូសក់សាដែលស្រស់ស្ឣាតបំផុត

ភូសក់សារបានបង្កើតឡើងដោយលោកឣាចារ្យស្ថាបនិកនៃហេដុងហ្វាឣមជុងតាមបញ្ជាររបស់ស្ដេចនៅសម័យ ស៊ិនឡា ស្ដេច មូនមូរនៅឆ្នាំ ១៦(ឆ្នាំ៦៧៦)។ ការប៉ងប្រាថ្នាលើកាបង្កើនជោគវាសនារបស់ស៊ិនឡា និង ដោយឣំនាចព្រះពុទ្ធ ដើម្បី កន្លែងការពារប្រទេសដែលបានបង្កើតការកាពារនឹងការតតាំងរបស់ ប្រទេសថាង បានក្លាយជា ប្រភពនៃមនោគមគតិហ្វាឣមរបស់ប្រទេសកូរ៉េយើង។





ឈ្មោះ សុន ជិនឆេក ជា ចាងហ្វាង

  • កើតនៅឆ្នាំ ១៩៤៧ នៅ យង់ជូរ
  • តំណាងយ៉ាងខ្ពង់ខ្ពស់នៅក្នុង

- ឆ្នាំ ១៩៨៧ ត្រូវបានតែងតាំងជា ឣ្នកសិល្បះដ៏ឆ្នើមបំផុតសំរាប់ការត្រួតពិនិត្យ និង វាយតម្លៃលើសិល្បះនៅឆ្នាំ ៨៧។

- នៅឆ្នា ១៩៨៨ ជា ឣ្នកគ្រប់គ្រងទូទៅនៅការប្រារព្ធធ្វើព្រិត្តិការណ៏ វប្បធម៌សិល្បះឣូរឡាំពិកនៅទន្លេហាន់។

- ឆ្នាំ២០០២ ពាន់រង្វាន់ ការសំដែង ឣ៊ីហ្វេរាំងលើកទី១៣។

- ឆ្នាំ២០០២ ដឹកនាំការបើកកម្មវិធី ប្រកួតបាល់ទាត់ពិភពលោកFIFA ផ្សេងៗជាច្រើន។






- ឣ្នកនិពន្ធ សុន ជិនឆេក-


រូបរាងរវិចៗនៃប្រាសាទដែលមានជំហរឈរយ៉ាងរឹងមាំឆ្ល

ងកាត់ពេលវេលាដ៏យូរដែលមានទីតាំងនៅជើងភ្នំសូផេកដែលវនោះគឺជា ភូសក់សា។ កន្លែងដែលមានទីតាំង នៅជំរាលភ្នំវា ខុសពី សាចាល់ធម្មតាដែលមានទីតាំស្ថិតនៅជ្រលងភ្នំ ដែលផ្ដល់នូវឣារម្មណ៏ក្រាស ដូចជា សំលៀក បំពាក់នៃឣារម្មណ៏ស្រទន់ចម្លែកប៉ុន្ដែនៅក្នុង ផ្នែកនៃតំបន់នីមួយៗ កំពុងរក្សានូវ ភាពស្រស់ល្ឣឆើតឆាយ។ រដូវផ្ការីកដ៏ល្ឣឣស្ចារ្យ រឺក៏ស្រមោលខ្មៅរបស់ដើមឈើដ៏ល្វត់ល្វន់នៅរដូវក្ដៅ ពណ៌ធម្មជាតិនៃពណ៌ស្លឹកឈើ ដែល ស្ទើតែធ្វើ៝ឧ្យគាំងដង្ហើមនៅរដូវស្លឹកឈើជ្រុះ និង ពិភពព្រិលដ៏ត្រជាក់នៅរដូវងារ គឺ រដូវមួយណា ក៏ដោយ ក៏សុទ្ធតែល្ឣប៉ុន្ដែរពេលដែលភូសក់សារ ស្រស់ស្ឣាតបំផុតនោៈគឺជា ពេលល្ងាចដែលដែលឈានមកបញ្ចប់រយះ ពេលមួយថ្ងៃ។


ពីព្រោៈតែថ្ងៃលិចនៅពីចំងាយនៃភុសកសា សូមសាកល្បងមើលចំណុចដែលព្រះឣាទិត្យលិចរំលងភ្នំ។



សំលេងជូងលឺសាយយ៉ាងទាប ទូងៗៗៗៗ គឺបានបន្លឺលើងយ៉ាងស្រាលពីក្នុងបរិវេណភូសក់សា។ ចុងបំផុត នៃសំលេងជួងនេះ នៅខាងក្រោមបំផុតនៃជើងភ្នំភុងហ្វាងវាលឺសាយភាយយ៉ាងឆ្ងាយដូចជា លឺសាយរហូត់ឆ្លងភ្នំ សូផេកឣច្ចឹង។ ឣគ្គរាជទូតរបស់លោកខាងលិច បានជ្រលក់ពណ៌ឧ្យ តំបន់ភូសកសា។ វាជាពេលវាលាមួយដែល បានគោរពយ៉ាងស្ងាមស្ងាត់នូវការមេត្តារបស់ព្រះពុទ្ធដែលបានសង្គ្រោៈពិភពដែលពោរពេញទៅដោយទុក្ខសោក។


រឿងនិទានដែលមានមូលដ្ឋានច្របូច្របល់ហើយ តស៊ូរ និង ពុះពារដែលត្រាំនូវការប៉ងប្រាថ្នា របស់មនុស្ស ជាតិដែលស្ទើរតែពិតប្រាកដ។ ឯកអគ្គរដ្ឋទូតជាន់ខ្ពស់ដែល ធ្លាប់បានទៅ រៀននៅប្រទេសថាំងពេលដែលត្រលប់មកកាន់ ប្រទេសស៊ិនឡាវិញស្ត្រីដែលមានឈ្មោៈថា សន់ម្ញូ ដែលតែងតែនឹកដល់បុរសម្នាក់មិនឣាចទ្រាំនឹងការ ឈឺចាប់ នៃការបែកបាក់នេះបានក៏បានសំលាប់ខ្លួនដោយលោតចូលទៅក្នុងសមុទ្រ។ ក្រោយមកព្រលឹងរបស់ស្រ្ដីម្នាក់នឹង បាន ក្លាយមកជួយ ឯកអគ្គរដ្ឋទូតជាន់ខ្ពស់ដែលមានបទពិសោទធន៏លំបាកក្នុងការកសាងភូសក់សារពីព្រោៈតែចោរ។ ព្រលឹងរបស់សន់ម្ញូរ បានលើកដំថ្មធំឧ្យឡើងទៅក្នុងលំហរនៅនឹងមុខរបស់ចោរទាំងឣស់នោៈ ហើយចោរទាំងនោៈ បានរត់គេចខ្លួនឣស់ទៅរួចហើយ ភូសក់សាក៏ឣាចសាងសង់បានដែរ។ តាមរយះ រឿងនិទាននេះ ឈ្មោៈរបស់វ ត្តដែលមានឣត្ថន័យថា "ថ្មរឣណ្ដែត" បានក្លាយជាភូសក់សា។



ផ្លូវឣមដោយដើម ឣឹនហេងនៃច្រកចូល ភូសក់សាស្រស់ស្ឣាតប្រៀបបាននឹង ក្រចកដៃនៅក្នុងប្រទេសកូរ៉េយើងនេះ។ ប្រសិនបើលឺតាមពាក្យចចាមឣារ៉ាម ភាពរស់រវើកនៃស្លឹកឣឹនហេង ឣាចធ្វើឧ្យមានឣារម្មណ៏កាន់ តែស្រស់ស្រាយ ថែមទៀត។ នៅពេលដែលទៅហួសទ្វារ ឆន់វាំងដែលដាក់នៅចុងបញ្ចប់នៃផ្លូវ ដើមឈើឣឹនហេង និង ទៅហួស ផមជុងកាក់ដែលមានទីតាំងយ៉ាងល្ឣប្រណិតធ្វើឧ្យយើងនឹកឃើញដល់ រឿនិទានយ៉ាងច្របូកច្របល់របស់ ឯកអគ្គរដ្ឋទូត ជាន់ខ្ពស់ នៅភូសក់សា។



នៅពេលដែលទៅហួស ផមជុងកាក់ហើយប្រសិនបើឡើងទៅជណ្ដើតូចមួយនៅក្រោម ឣាន់យ៉ាងរ៉ូដំបូងបង្ឣស់ត្រូវ បានប្រទះនឹង មូរ្យ៉ងស៊ូឆន់ដែលល្បីល្បាញ។ រួមជាមួយនឹង សាកឹករក់ឆន់តំបន់ ឣានដុង មូរ្យ៉ងស៊ូឆន់ត្រូវបាន បង្ហាញថាជា សំណង់ដែលធ្វើឣំពីឈើដ៏ល្ឣបំផុតនៅក្នុងប្រទេស និង បង្ហាញពីប្រភពដើមដំបូលប៉ិតដែលជា របស់ ប្រទេសកូរ៉េយើងស្ថិតនៅក្នុងលំដាប់ទី១៨នៅក្នុងតំបន់ និង សរសរជើងតាងដែលល្បីក្នុងនាមជា សរសរស្ដូច។ តួឣក្សរដែលថា មូរ្យ៉ាំងស៊ូឆន់ គឺជា សិល្បះស្ថាបត្យកម្មដែល្ឣបំផុតរបស់ប្រទេសកូរ៉េយើង មិនឣាចមិននិយាយបានទេ។



មូរ្យ៉ងស៊ូឆន់គឺជា រូបសំណាក់ព្រះពុទ្ធដ៏យូរជាងគេបំផុតនៅក្នុង ប្រទេសកូរ៉េយើង និង ម៉ូដរូបសំណាក់ដែលមានទំហំធំ ដែល បង្ហាញពីរូបរាងបែបឣង្គុយរបស់ព្រះពុទ្ធ។



នៅមុខមូរ្យ៉ងស៊ូឆន់ ត្រូវបានកំណត់ជាបេតិកភ័ណ្ឌជាតិលេខទី១៧ ដែលវាធម្មតាប៉ុន្ដែ វាជាតំណាងឨ្យភាព ថ្លៃថ្នូរនៃសីលធម៌នៅសម័យ ស៊ិនឡា។ ហើយនៅខាងឆ្វេងនោៈត្រូវាបានតាំងនូវថ្មដែល មានសរសេរ ពាក្យថា ភូសក់។ វាគឺជា ថ្មដែលស្ត្រីចិន ឈ្មោៈ សន់ម្ញូ ធ្វើឧ្យហោៈឡើងទៅលើមេឃនៅក្នុង រឿងនិទានដែលបានបង្កើត។



ទីណាដែលត្រូវមើលទៅលើភូសក់សានោះហាក់ដូចជាវាទាំងនេះហើយ។ ក្នុងចំណោមសា្ថប័ត្យកម្មដែលមានគំនូរលើ ជញ្ជាំងដែលមានតាំងពីយូរលង់ណាស់មកហើយបន្ដរមកដល់បច្ចុប្បន្ននេះដូចជា គំនូរលើជញ្ចាំង ជូសាតាំង រូប សំណាក់ព្រះពុទ្ធឣង្គុយដែលធ្វើឣំពីថ្ម ប៉មមានបីជាន់ គឺបានបន្សល់ទុកជាបេតិកភ័ណ្ឌជាតិជាច្រើននៅ ភូសក់សា។



គ្រាន់តែ បែរមួយជុំតើឣាចមើលឃើញភូសក់សាទាំងស្រុងរឺយ៉ាងណា? ត្រលប់ទៅមើលយ៉ាងស្ងៀមស្ងាត់នូវវត្តដែល រក្សាទុកនូវ ទ្រព្យសម្បត្បុរាណរបស់ជាតិ ហើយការក្រលេកមើលសន្សឹមៗទៅលើ សរសស្ដមមួយ និង សំយ៉ាបមួយ ដែលបានធ្វើនៅលើភូសក់សា ក៏ល្ឣដែរ។



ហើយនឹង ភាពដ៏ឣស្ចារ្យនៃភូសកសាដែលមិនចេះជិនណាយនោះគឺ ការដែរសាកល្បងមើលឧ្យយូរនូវទេសភាពជើងភ្នំ សូផេកដែលបង្ហាញប្រសិនបើចុះពីចវត្តមក ដែលឣ្នកណាៗ ក៏និយាយបែបនេះថា ភូសក់សាដែលស្រស់ស្ឣាត ស្ទើតែវង្វេងវង្វាន់។




Map



ឣាស័យដ្ឋាន ផ្លូវ១៤៨ ឃុំផុកជី ភូមិភូសក់ ទីក្រុងយ៉ង់ជូ ខេត្ត ក្យង់សាងប៊ុក។

លេខទូរស័ព្ទ: ០៥៤ ៦៣៣ ៣៤៦៤



-ដំណើកំសាន្ដបែបប្រវត្តិសាស្រ្ដដែលទៅជាមួយកូនៗ-


សាលាសំណាក់ សរវ៉ុន






នេះជា សាលាសំណាក់ សរឣេកដែលល្ឣបំផុតនៅក្នុងប្រទេសកូរ៉េយើង ដែលមានទីតាំងនៅក្នុងព្រៃជ្រៅនៃ ភូមិ នេជុក ឃំុ ស៊ុនហ៊ឹង ក្រុងយ៉ង់ជូ ខេត្ត ក្យ៉ង់ប៊ុក។ សាលាសំណាក់ សរវ៉ុន ដែលស្ដេចបានបង្កើតនូវ ក្ដារព្យួរសរសេថា ការបង្កើតបន្ដនូវកន្លែងឣប់រំដែលបានបាត់បង់ទៅហើយតាមរយះសាលាសំណាក់ជាតិជាសាធារណះ ដែលមានន័យថា ឣាចស្វែងរកនូវឆន្ទះនៃការរស់ឡើងវិញនូវការឣប់រំ នៅសូស៊ូ។


នៅឆ្នាំ ១៥៤២(ពាក់កណ្ដាលឆ្នាំ៣៧) ជូសេប៊ុងលើកទី២ដែលចាប់ផ្ដើមដោយ ផុងគីគុណស៊ូ ហើយ ដើម្បីតំរងទិសដៅទៅ ឣាន់យ៉ាង ខណះពេលឣ្នកសិក្សានៅបរទេសម្នាក់កំពុងបង្កើតនូវ ទីសក្ការះបូជា នៅឆ្នាំ ១៥៤៣ ការដែលបង្កើតនូវ សាលាសំណាក់ ផេកឣ៊ុនដុងដែលជាកន្លែងជំនាញក្នុងការឣប់រំសាសនាគឺជា ការចាប់ផ្ដើមនៃ សរវ៉ុននេះ។ ក្រោយមក ទន្ទឹមនឹងការចាប់ផ្ដើមនូវ ផុងគីគុនសុន របស់លោកគ្រូ ថេហ្គេ ឣ៊ីហ្វាំង ដោយសារស្ដេច ម្ញ៉ង់ជុងបាន សរសេរដោយផ្ទាល់នូវក្ដារព្យួរថាសាលាសំនាក់សូរស៊ូ វា ក៏បានក្លាយជាសាលាសំណាក់សូរស៊ូ។




ក្រោយពីព្យួរក្ដារថា សាលាសំណាក់សូរស៊ូរួចហើយតាមរយះ ច្បាប់ដែលចែង បានបែងចែនូវ ជីកផាំងជេ និង ឣ៊ីលស៊ីនជេ ដែល នាយក និង គ្រូធ្លាប់រស់នៅ នៅទិសខាងលិច និង ហាក់គូចេ នឹង ជីរាក់ចេ ដែលសិស្សធ្លាប់រស់នៅ គឺស្ថិតនៅទិសខាងកើត។ នៅក្នុង ចាំងសរកាក់ នៅជីកផាំងជេដែលនៅទិសខាងលិចត្រូវបានប្រាប់ឧ្យដឹងថាមានសៀវភៅជាង ៣០០០ក្បាល។



ប្រសិនបើមានបំណងឈាងចូលមើល សាលាសំណាក់សូស៊ូនៅតាមផ្លូវទៅ ភូសក់សា ដោយមកដល់កន្លែងដែលមានមនុស្សច្រើនស៊ុនហឹងនោះគឺជា ភ្នំខឺនឣូរ។ កន្លែងដែលធ្លាប់ជាតំបន់កណ្ដាលនៃប្រទេសនៅដើមសម័យ ជូសុនគឺជា ស៊ុនហឹងនេះហើយ។ ត្រកូលស្ដេច ឆូល្យង់ឈ្មោះ ថាស្ដេច សេនៅសម័យកូរ្យ៉ ដែលបានកំណត់ ទំរង់នៃសួរថា តូហូរប៉ូ ដោបច្ចុះប្បន្ននេះវាហាក់ដូចជាតំបន់ ធ្លាប់បានក្លាយទីក្រុងទេសចរណ៍។




Map



អាស័យដ្ឋាន: ភូមិ នេជុក ឃុំ ស៊ុនហឹង ក្រុងយ៉ង់ជូរ ខេត្ត ក្យ៉ង់សាងប៊ុក។

លេខទូរស័ព្ទ: ០៥៤៦៣៩ ៥៨៥២



ភូមិប្រពៃណី


-តារានៃតំបន់ទេសចរណ៍តំបស់កូរ៉េខាងត្បូងនៅឆ្នាំ២០១២-






យ៉ង់ជូរនៃក្យ៉ង់ប៊ុកដែលមាននូវ ភ្នំ ថេប៊េក ភ្នំ សូប៊េក និង ភ្នំដែលមានកំពស់ខ្ពស់ៗ គឺជាតំបន់ ប្រពៃណីយ។ អ្នកសិក្សាដែលបានណែនាំនូវ ទស្សនវិជ្ជានៅ សម័យជូស៊ុន ជាអ្នកកើតនៅ ស៊ុនហឹង យ៉ង់ជូរ ហើយ កន្លែងដែលបានបង្កើតវិទ្យាស្ថានអប់រំឯកជន ដែលជាសាលាសំណាក់ ផេកអ៊ុនដុង ក៏ជា យ៉ង់ជូរនេះដែរ។




ភូមិប្រពៃណីយយ៉ង់ជូរ គឺ ទទួលបាននូវ ស្មារតី និង ប្រពៃណីយ វប្បធម៌ពុទ្ធនិយម ដែលចែងចាំងនៅតំបន់នេះ ហើយដើម្បី អាចស្វែងយល់នូវ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ អ្នកនៅទីនោះ គឺជាលំហរបទពិសោធន៍ដែលបានរៀបចំ។ ផ្ទះចំណាស់ៗ ១២ខ្នង ដែលស្ថិតក្នុងប្រវត្តិសាស្រ្ដយូរអង្វែង តំរៀបនូវថ្លើមថ្មររៀងគ្នាមួយៗ ហើយ វា លេចចេញម្ដងទៀតនូវទំរង់ដើមនៃផ្ទះបុរាណដែលជាសម្បត្តិវប្បធម៌តាមតំបន់។ ផ្ទះបុរាណធុអាំផ្សេងៗ ដូចជា ផ្ទះដំបូលក្បឿង ផ្ទះដំបូលក្បឿងដែល អ្នកប្រាជ្ញសាសនាធ្លាប់រស់នៅ ភូមិ ខ្ចស់ និង ផ្ទះរហ័តទឹកផ្សេងៗ ត្រូវបានតុបតែង យ៉ាងប្រាកដ ដើម្បីដូចទៅនឹង លក្ខណះបុរាណ។




រាល់បន្ទប់មាននូវ គ្រឿងសង្ហារឹម គ្រឿងតុបតែងបន្ទប់គេង ទូដែលមាន៣ថ្នាក់ និង ទូដែលលំអរទៅដោយខ្យងដាំ ហើយ នៅជញ្ជាំង បានដាក់ព្យួរនៅ អាវក្រៅបុរាណរបស់ប្រុសៗ។ នៅផ្ទះបាយ បានតំរៀបនូវ ចានគ្រោងធំ កំសៀវទឹក ចានធ្វើពីលង្ហិន ចានឈើ និង បានរំលេចនូវ លក្ខណះនៃជីវភាពរស់នៅរបស់អ្នកជំនាញផ្សេងៗដូចជា អ្នកប្រាជ្ញដែលកំពុងអានអក្សរ អ្នកប្រាជ្ញដែលកំពុងលេងពិនខ្សែរ១២ ស្ត្រីក្រមុំដែលកំពុងដេរប៉ាក់ តាមរយះតុក្កតា។ នៅក្នុងទំហំដី យ៉ាងទូលាយចំនួន ៥៧.៥២០m² ដោយបានប្រមូលម្ដុំគ្នាយ៉ាងធំនូវអាគាន្ទាប់បន្សំចំនួន៧៦ខ្នង។



ដោយសារមាននូវ សាលាតាមតំបន់ដែលធ្លាប់បានបោះបង់នូវ ការសិក្សា និង សៀវភៅដែលធ្វើពីឈើ ល្បែងគុបផ្លែព្រូញចូលក្នុងកំប៉ុង ស្រមមុខកៅស៊ូ ការរៀបអាពាហ៍ពិពាហ៍លក្ខណះប្រពៃណី និង គ្រិះនៃបទពីសោធន៍ប្រពែណីតាមតំបន់ របស់អ្នកប្រាជ្ញនៅជំនាន់នោះទាំងអស់ ទើបជាកន្លែងដែលអាចស្វែងរកមើលជាមួយក្មេងៗទោះជាមកដល់បច្ចុប្បន្ននេះក៏គ្មានអ្វីអាចប្រៀបបាន។




Map



ឣាស័យដ្ឋាន : ផ្លូវ ៣៥៧ ភូមិ ឆង់គូ ឃុំ ស៊ុនហឹង ក្រុងយ៉ង់ជូរ ខេត្ត ក្យ៉ង់សាងប៊ុក។

លេខទូរស័ព្ទ: ០៥៤ ៦៣៨ ៦៤៤៤






មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវប្បធម៌កូរ៉េសន់ប៊ី




មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវប្បធម៌កូរ៉េ សន់ប៊ី ផ្ដល់នូវ គំនិតបែបប្រពៃណីបុរាណ និង ការបង្ហាញម្ដងទៀតនូវ លក្ខណះជីវភាពរស់នៅ និង ការសិស្សាស្រាវជ្រាវរបស់ឣ្នកប្រាជ្ញសម័យបុរាណដែលជា ការចាប់កំណើតនៃ កាឣប់រំទូទៅដែលផ្ដល់នូវគ្រិះនៃ វប្បធម៌ប្រពៃណីបែបពុទ្ធនិយម។ ខណះពេលដែលធ្វើឡើងវិញនូវ ទីប្រជុំជនតូហូប៊ូ បុរាណរបស់ ស៊ុនហឹងដោយសារតែ បន្ទប់ចំនួយ៩៩ត្រូវធ្វើឡើវិញ គេបានដកស្រង់នូវ អក្សរសាស្ដ្រសុភាសិតដែលត្រូវទៅនឹង អក្ខរាវិរុទ្ធរបស់ម៉ូដផ្ទះបុរាណកូរ៉េពី ម្ញ៉ង់ចូ ដើម្បីដាក់ឈ្មោះឲ្យ។ នៅទីកន្លែងនេះ គេបានសង់នូវ ផ្ទះស្ទាយបែបកូរ៉េចំនួន ៧៩ខ្នងហើយ ដោយមាន មន្ទីអប់រំសីលធម៌ ទីកន្លែងទទួលយកនូវបទពិសោធន៍វប្បធម៌ចុះនួន ៦ខ្នង កន្លែងផ្ដល់សេវាកម្មផ្សេងៗដូចជា តៀមតែ និង តូបលក់ចំនួន ៤ខ្នង ដែល ផ្ទះម៉ូដបែបកូរ៉េតាំងពីបុរាណដែលបានចងភ្ជាប់នូវគំនិតដ៏ខ្ពង់ខ្ពស់ ដូចជាភ្នំសូភេកដែលអ្នកអាចសាកល្បងក្រេបយកបទពិសោធន៍នូវវប្បធម៌ប្រពៃណី និង រូបរាងនៃ សន់ប៊ីដែលបានរួមបញ្ចូលនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវប្បធម៌កូរ៉េសន់ប៊ី នេះ ។




ដើម្បីបង្កើតនូវ យ់ង់ជូរដែលជាចំនុចសំខាន់នៃវប្បធម៌ពុទ្ធនិយមតាមរយះសាលវប្បធម៌ពុទ្ធនិយម កម្មវិធីទាំងអស់បានធ្វើការ ផ្ដោតទៅលើ នៃពិភពនៃវប្បធម៌សន់ប៊ី ហើយ ការអប់រំវប្បធម៌ប្របៃណីយកំពុងតែសំរេចបាននូវកម្មវិធីអប់រំផ្សេងៗជាច្រើន។



មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវប្បធម៌កូរ៉េសន់ប៊ី បានធ្វើការបើកព្រឹត្តការណ៍នូវខែ ១០ ឆ្នាំ២០០៨ តាមរយះសកម្មភាព និង ជាស្ថាប័ត្យកម្មដែលស្ថិតនៅក្នុងខ្សែក្រវ់ាត់ទេសចរណ៍ ដែលបានបង្កើំនងជាមួយ វប្បធម៌ប្រវត្តិសាស្រ្ដដូចជា សាលាសំណាក់ សូរស៊ូ ភូមិប្រពៃណីយ ភូសក់សា-ល- ហើយក៏កំពុងទទួលបននូវប្រជាប្រិយភាពពីសំណាក់ភ្ញៀវទេសចរណ៍ក្នុងនាមជា កន្លែងកំនើតនៃ ស្មារតីអប់រំ សន់ប៊ី និង តំបន់នៃការផ្ដល់បទបិសោធន៍វប្បធម៌ប្រពៃណីយ ។




Map



អាស័យដ្ឋាន:

ផ្លូវ

៣៨៩ ឃុំឆង់គូ

ភូមិស៊ុនហឹង

ក្រុងយ៉ង់ជូរ

ខេត្ត

ក្យ៉ង់សាងប៊ុក

លេខទូរស័ព្ទ:

០៥៤

៦៣១ ៩៨៨៨



ភូមិ មូសម


ភូមិ មូស៊ប់ នៃតំបន់ ស៊ូតូ ឃុំ មូនស៊ូ ក្រុង យ៉ង់ជូ ខេត្ត ក្យង់សាងប៊ុក។ នេសង់ឆន់ដែលកើតចេញនូវផ្ទៃទឹកដ៏ធំមួយ ហើយភូមិ មូស៊ប់ដែល ត្រលប់ចេញមកពី ភូមិមួយដែលស្រដៀងនឹង កោះដែលដុះចេញមកពីក្នុងសមុទ្រ។ តាមរយះភាពពោរទៅដោយរលកជំនោរ ការដែផ្កាមេហ្វាររីក ត្រូវបានហៅថា រំយោលមេហ្វារ និង ការដែរផ្កាឈូករីកនៅលើទឹក ត្រូវបានហៅថា យ៉ន់ហ្វេរផុកស៊ូ ដែលជាភូមិ បានបោះទីតាំងនៅ កន្លែងយ៉ាងល្អ។ មូសមគឺ មានន័យថាជា កោះនៅលើទឹក។



នៅពេលដែលឡើងទៅភ្នំខាងមុខហើយប្រសិនបើសាកល្បងចុះមកវិញ បន្ដិចៗ ជូរនៃភ្នំហាក់ដូចជាបើកស្លាបកំពុងគ្របដណ្ដប់ទៅលើ ភូមិទាំងមូល។ ទោះប្បីជា មិនមែនជាជំនោរលកទឹក ប៉ុន្ដែអ្វីដែលមិនធម្មតានៃរូបរាងរបស់ភូមិនោះគឺ គ្រាន់តែមើលលើកតំបូងក៏អាចដឹងបាន។ ប្រសិនបើមើលទៅលើសភាពនៃបរិយាកាសបែបបុរាណ ដែលផ្ទះបុរាណនៅភូមិនោះបានបញ្ចេញ វាគឺ ដូចទៅនឹង ភូមិ ហាហ្វេរ។ ពីព្រោះតែបែបនេះហើយ សូម្បីតែដំណើររបស់មនុស្ស ទោះជាភូមិជាប់មាត់ទន្លេរដែលកំរក៏ដោយ ក៏នៅក្នុងភូមិ ត្រូវបានរំលងនូវ ភាពអស្ចារ្យនេះដែរ។



វាលខ្សាច់ដ៏ធំទូលាយនៅនឹងមុខភូមិហើយនឹង ព្រៃដ៏ក្រាស់នៅ ត្រោយម្ខាងនៃទន្លេដូចជា គំនូរសខ្មៅមួយផ្ទាំងផងដែរ។ ប្រសិនបើចូលទៅ ឃុំ មួនស៊ូនៅឯទីក្រុងយ៉ង់ជូ ការនិយាយតៗគ្នាយ៉ាងច្បាស់ពីល្បឿននៃឡាន អាចដឹងបានថាមិនមែនជា ការកុហកនោះទេ។ វាមិនមែនមកពីផ្លូវដែលវែងឆ្ងាយនោះទេ ទស្សនីយភាពនោះ គឺ ពីព្រោះតែប្រលឹងរបស់អ្នកបើកបរត្រូវបានចេញ។ ដោយរួមបញ្ចូលទាំង ផ្ទះបុរាណ ហេអ៊ូតាំង( ប្រភេទនៃការរស់នៅក្នុងតមបន់លេខ៩២) និង ផ្ទះបុរាណម៉ាន់ជុកឆេ(លេខទី ៩៣) ផ្ទះបុរាណដែលស្ថិតនៅក្នុងជួរដែលបានកំណត់ជា ប្រភេទបេតិកភ័ណ្ឌជាតិ បានផ្ដល់នុវអារម្មណ៍ដែលដូចជាការស្វែងរកនូវ ស្រុកកំនើតដ៏ស្រស់ស្អាត។ កន្លែងដែលអាចបញ្ឈប់នូវការទៅនៃពេលវាលាគឺជា ភូមិ មូសមនេះហើយ។




Map



អាស័យដ្ឋាន:

ឃុំស៊ូតូ

ភូមិ

មួនស៊ូ ក្រុងយ៉ង់ជូរ

ខេត្ត

ក្យ៉ង់សាងប៊ុក

លេខទូរស័ព្ទ:

០៥៤

៦៣៤ ០០៤០




កន្លែងកំសាន្ដត្រាំទឹកក្ដៅធម្មជាតិ ភ្នំ សូផេក



តាមរយះកំដៅធម្មជាតិ នៃទឹកដែលមានកំដៅ ២៦ទៅ ២៧,8℃ ផុសចេញពី ក្នុងដីជម្រៅ ៨០០ម៉ែត្រ គឺជា ទឹកក្ដៅធម្មជាតិដែលមានឥទ្ធិពលសមាសភាគធាតុក្បុង ដែលមានចំនុះក្លរីនច្រើន។




ទឹកក្ដៅធម្មជាតិដែលប្រើប្រាស់កំដៅទឹកធម្មជាតិ ១០០% វាទប់ស្កាត់នូវការរងអុកស៊ីតកម្មស្បែកត្រូវបានបង្ហាញឲ្យឃើញថាមានឥទ្ធិពលយ៉ាងល្អអស្ចារ្យក្នុងការថែរក្សាស្បែក។ ហើយយ៉ិនស៊ិនឆុងគី ដែលនៅលើពិភពលោក មានមោទនភាពបុំផុត លើឥទ្ធីពលថ្នាំ ជាយ៉ិនស៊ិនបានប្រើប្រាស់នៅក្នុងបន្ទប់សូណា និង ជាផលិតផលប្រចាំតំបន់ ដែលប្រើប្រាស់ជា ថេម៉ាថាំង គឺជា វគ្កដែលអាចទទួលយកបទពិសោធន៍នៅតែ កន្លែងត្រាំទឹកក្ដៅធម្មជាតិនេះមួយគត់។




ក្រៅពីនេះទៀត ដូចដែលបានប្រាប់យ់ាងច្បាស់ថា វាបញ្ចេញនូវឥទ្ធិពលយ៉ាងល្អទៅលើ ជំងឺ សន្លាក់ឆ្អឹងរ៉ាំរ៉ៃ ជំងឺប្រសៃប្រសាទ ជំងឺទឹកនោមផ្អែម កាពង្រឹងសរសៃឈាមក្រហម ការញៀននឹងតារាសាស្រ្ដ និង



មនុស្សជាង ២ពាន់ នាក់ ហែលទឹកនៅក្នុង អាងទឹកក្ដៅធម្មជាតិហើយ បន្ទប់ផ្លាស់សំលៀក់បំពាក់ មើលឃើញនូវទេសភាពដ៏ស្រស់ស្អាតរបស់ភ្នំ សូផេក និង ទស្សនីយភាពពិសេសៗដែល អាចប្រើប្រាស់នូវ ទឹកក្ដៅដែលមានស្ពាន់ធ័រធម្មជាតិដែលកំពុងនាំមកនូវបរិក្ខាបន្ថែមជាច្រើនតាមរយះកន្លែងសំរាកលំហែ។ ជាពិសេស លទ្ធភាពដែលអាចទៅដល់យ់ាងតាមរយះការបើកនូវផ្លូវន្ដបទល្អប្រសើរ ដែលជិតទៅនឹង ភូសក់សា សាលាសំណាក់សូស៊ូ ភូមិសន់ប៊ី ហើយម៉ាស៊ីនឌីយ៉ែសែលក៏ល្អ ហើយដើម្បីកាត់បន្ថយនូវភាពហត់នឿយ បន្ទាប់ត្រលប់ពី ការឡើងភ្នំសូភេកវិញវាជា កន្លែងកំសាន្ដទឹកក្ដៅធម្មជាតិដ៏ល្អប្រណិត។




Map



អាស័យដ្ឋាន: ផ្លូវលេខ៤៣០ ឃុំ ឆាងរាក់ តំបន់ ផុងគី ក្រុងយ៉ង់ជូរ ខេត្ត ក្យ៉ង់សាងប៊ុក
លេខទូរស័ព្ទ: ០៥៤ ៦០៤ ១៧០០




ផ្សារយ៉ិនស៊ិនផុងគី


ភូមិផុងគីដែលស្ថិតនៅភាគខាងត្បូងនៃ ក្រុងយ៉ង់ជូរ ខេត្តក្យង់ប៊ុកគឺជាកន្លែងលក់យ៉ិនស៊ិនដែល ផ្គត់ផ្គង់ដល់ប្រទេសកូរ៉េខាងត្បូងទាំងមូល។ ទោះជានៅសម័យ សាមកុក ទស្សវត្តឆ្នាំ ៧៣៤(សម័យ ស៊ីនឡា ស្ដេច សង់ដក់ឆ្នាំ ៣៣) ដើម្បីជាត្រូបានវឲ្យជាកាដូរសំរាប់អរឆ្នាំថ្មីបានផ្ញើរ យ៉ិនស៊ិនដែលដុះនៅក្នុងព្រៃជ្រៅ ចំនួន ២០០គឺន ទៅឲ្យ ថាំងហ្យ៉ន់ចេ ដែល កិត្តនាមរបស់ ល្បីខ្ទរខ្ទារតាំងពីជាង ១៣០០ឆ្នាំមុន។



នៅពាក់កណ្ដាលសម័យ ជូស៊ុន លោកគ្រូផលិតករថ្មីឈ្មោះថា ជូ សេប៉ុងបានធ្វើការរុករកនូវ កន្លែងដែរមានអាកាសធាតុ និង ដែនដីដាំដុះដែលស្រដៀងទៅនឹង ពីភពដែលយ៉ិនស៊ិនព្រៃនេះដុះ ដើម្បីបំពេញនូវតំរូវការ និង ការលក់នោះ ដោយធ្លាប់តែពឹងផ្អែកលើ តែយ៉ិនស៊ិនព្រៃ ដើម្បីធ្វើកាដាំដុះជាសប្បនិមិត្ត ។ នៅពាក់កណ្ដាលឆ្នាំ ១៥៤១ បានចាប់ផ្ដើមដោយផុងគី គុណស៊ូ ហើយ លទ្ធផលស្រាវជ្រាវពី អាកាសធាតុ ដែនដីរបស់ផុងគី គឺ មនត្រឹមតែ យ៉ិនស៊ិនព្រៃដុះបានច្រើននោះទេ វាត្រូវបានអភិវឌ្ឍន៍មកជាកន្លែងដែលសមរម្យបំផុតក្នុងនាមជាដីកសិកម្មយ៉ិនស៊ីព្រៃ ហើយដោយសារតែ យ៉ិនស៊ីនព្រៃដែលដាំ ត្រូវាបានចាប់ផ្ដើមេជាលើកដំបូងនៅក្នុងប្រទេសវាគឺជាកន្លែងដែចាប់ផ្ដើមនូវកសិកម្មយ៉ិនស៊ិន។ ក្រោយមក នៅឯព្រះរាជវាំង ត្រូវាបាននិយាយថាប្រើប្រាស់តែ យ៉ិនស៊ិនផុងគី។ នៅដែនដីដែលសំបូរដោយ សរីរាង្គមានជិវិតនៃព្រៃភ្នំសូភេក គឺមានគុណភាពល្អជាង ផលិតផលរបស់តំបន់ផ្សេងណាៗទាំងអស់ ហើយប្រព័ន្ធនៃការលូលាស់រឹងមាំ និង ក្លិនរបស់យ៉ិនស៊ិនខ្លាំង ហើយចំនុចដែលចំនុះឥទ្ធិពលសាផូនិនមានខ្ពស់គឺជា ចំនុចពិសេសដ៏អស្ចារ្យបំផុតរបស់ យ៉ិនស៊ិនផុងគី។ វាត្រូវបានចុះនៅក្នុងបញ្ជីថ្នាំខាងលិចថាមានប្រសិទ្ធភាពដ៏ល្អងស្ចារ្យនៅក្នុងមុខងារនៃ ការលាងសំអាតជាតិពុលក្នុងបេះដូង។




ពិធីបុណ្យយ៉ិនស៊ិនផុងគី ត្រូវាបានបើករាងរាល់ឆ្នាំនៅខែ តុលា ដែលមាននូវព្រឹត្តិការណ៍ផ្សេងៗបន្ដបន្ទាប់ដូចជា បទពិសោធន៍នៃការដាំ យ៉ិនស៊ិន បទពិសោធន៍នៃការចំអិនយ៉ិនស៊ិន -ល-។





Map



អាស័យដ្ឋាន: ផ្លូវ ១៤៥-3 ឃុំ សរប៊ូ ភូមិ ផុងគី ក្រុងយ៉ង់ជូរ ខេត្ត ក្យ៉ង់សាងប៊ុក
លេខទូរស័ព្ទ:០៥៤ ៦៣៦៧៩៤៨



ដំណើរកមសាន្ដដែលមាន រឿងដំណាល





ការដើថ្មើរជើងផ្ដល់នូវអត្ថន័យដល់មនុស្សម្នាក់ផ្ទាល់មែន ប៉ុន្ដែរ ការដើរតាមផ្លូវលំតូចនៅភ្នំ សូផេកដែលមាននូវរឿងដំណាលបានបំពេញនូវ ពេលលំហែ និង បំពេញបន្ថែមនូវ ចិត្តគំនិត និងស្មារតិរបស់អ្នកទាំងនោះ ដោយការដើរតាមចន្លោះដែលត្រូវបានរៀបរៀងនូវ ច្រាំងវប្បធម៌ និង ប្រវត្តិសាស្ដ្រ។ នៅជុំវិញភ្នំ សូផេក មាន ៣ខេត្ត និង មាន៤ ក្រុង ស្រុក( ក្រុងយ៉ង់ជូ ស្រុក ថាន់យ់ាង ស្រុក យ៉ងវ៉ល់ និង ស្រុក ផុងហ្វារ) និង បន្ដទៅចំងាយ ១៧០ គីឡូមែត្រទៀតនឹង ទៅដល់ ទីវប្បធម៌និង បរិស្ថាន ដែលមានរឿងដំណាលដោយបានបែងចែកជា ១២ជាន់។




ក្នុងនាមជាកន្លែងដែលសង្គ្រោះធម្មជាតិបានល្អបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងយើងគឺជាកន្លែងដែលអាចជួបជាមួយនឹងវប្បធម៌ប្រវត្តិសាស្រ្ដដែលនៅជុំវិញ ប្រសិនបើដើរតាមជ្រលងភ្នំ និង ព្រៃភ្នំសូផេក។



ការសង្ខេបផ្លូវទៅ


ផ្លូវនៅ ក្រុងយ៉ង់ជូមានប្រវែង ១១០គីឡូមែត្រ បច្ចុប្បន្នបានបើកដំណើរកាដូចជា ក្នុងចំណោម១២ខ្សែមាន ១ផ្នែក ១២ខ្សែរ ២ខ្សែរ ១ផ្នែក ៨ខ្សែរ ១ផ្នែក ១០ខ្សែរ និង ១ផ្នែក ១១ និង ១២ខ្សែរ។




ខ្សែរទី១ ( ផ្លូវសាន់ប៊ី ផ្លូវគូកុក ផ្លូវថាល់ប៉ាត់)ប្រវែង ១៥.៦km ចំណាយពេល ៤ម៉ោង ២០នាទី


-ចំនតសាមកា→គឹមសង់ថេគុណសា→ ជុកហ្គេគូកុក→ ថាល់ប៉ាត់→ភីរូសា→ចំនតសាមកា



ខ្សែរទី២ (ផ្លូវសាលារៀន ផ្លូវសឹងជី ផ្លូវផាំងឆន់) ប្រវែង ១៥.៦km ចំណាយពេល ៤ម៉ោង ២០នាទី-
-ចំនតសាមកា→គឹមហ្គេហូរ→គឹមសង់ឆន់→ភូមិចង់កាំរុក→ផុងគីសូផាំងស→កន្លែងកំសាន្ដទឹកក្ដៅផុងគីភ្នំសូផេក→ជួរភ្នំសូផេក


ខ្សែរទី៣(ផ្លូវបុរាណជុករ្យ៉ង់) ប្រវែង២.៨ km រយះពេល ៤០នាទី


-ជួរភ្នំសូផេក→ផ្លូវបុរាណជុករ្យ៉ង់→ កំពូលជុករ្យ៉ង់



ខ្សែរទី១១ ( ផ្លូវក្វាស៊ុវ៉ុន់ ផ្លូវអ៊ុលម៉ាំង ផ្លូវស៊ូប្យ៉ន់) ប្រវែង ១៣.៨ km រយះពេល ៣ម់ោង ៤៥នាទី


- ភូសក់សា→ភូមិសិល្បះភ្នំសូផេក→ស៊ូបស៊ីល→សាគឺរេអ៊ី→យ៉ាំងជីម់ា→ណាំចល់→ភ្នំមូ→ថាន់សាន់ជី→ផ្លូវបែកជាបួន

ខ្សែរទីទ១២( ផ្លូវចាក់ជេគី ផ្លូវសណាំងតាំង ផ្លូវផេចំ) ប្រវែង៨ Km រយះពេល២ម៉ោង ២៥នាទី

-ផ្លូវបែកជាបួន ចាសក់→ ចាហ្គេជីហ្គេ→ទូរេកូល(ចាំងអាន់សា)→ចំម៉ា→តក់ហ្យ៉ន់→ផេចំ→ចំណតផេចំ


ផ្លូវបុរាណជុករ្យ៉ង់

ជាផ្លូវប្បធម៌លើកដំបូង




ជុ្រករ្យ់ង់ដែលស្ថិតនៅខាងក្រោយជួរភ្នំ សូផេកដែលជាប់នឹង ខេតក្យង់សាង និង ខេត្តឆុងឆង់ ដោយត្រលប់ទៅមើលទីក្រុងសេអ៊ូល ត្រឹមតែនៅឆ្នាំ ១៩១០ ដែលសន់ប៊ី រឺ ទឹកធ្លាក់នៅលើភ្នំដែលហូរយ៉ាងលៀន គឺជា ច្រកចរាចរណ៍ដែលថ្លាប់បានរំលងដោយអ្នកពាណិជ្ជកម្ម។ ប៉ុន្ដែនៅចន្លោះរាប់សិបឆ្នាំមុនតាមរយះ ការងភិវឌ្ឍន៍មធ្យោបាយធ្វើដំណើរមនុស្សត្រូវាបានបញ្ឈប់ ហើយមានដុះតែស្មៅក្រាស់។ ការធ្វើឡើងវិញនូវផ្លូវកូកេតបុរាណដែល មានប្រវែង ២.៥ គីឡូមែត្រធ្វើនៅឆ្នាំ ១៩៩៥ ដែលជាផ្នែកមួយនៃប្រវត្តិសាស្រ្ដ និង ទំនៀមទំលាប់ប្រពៃណីយ ទន្ទឹមនឹងការ តំឡើងនូវក្ដាប្រាប់ពត៌មាន នៅតាមកន្លែងនីមួយៗ វាបានកើតឡើងវិញនូវទស្សនីយភាពដែលគ្មានការបញ្ឈប់នូវដានជើងរបស់អ្នកដែលចង់រីករាយជាមួយការដើរលំហែរ។


ចំនុចចាប់ផ្ដើមនៃផ្លូវបុរាណជុករ្យ៉ង់ដែលនៅក្នុងយ៉ង់ជូរ គឺនៅខាងក្រោយស្ថានណីយ ហីផាំង។ ទៅហួសផ្លូវក្រាលកៅស៊ូដែលបន្ដប្រមាណ ៣០០ម៉ែត្រ ជាកន្លែងដែលមេទ័ពស្រីជីហា ឈរនៅទីនោះ។ ពីទីនេះទៅរហូត់ដល់ កំពូលកូកេតចំណាយពេលប្រ ហែលជិត ១ម៉ោង ៣០នាទី ហើយ ពីកំពូលភ្នំរហូត់ដល់ ឃុំយ៉ង់ភូវ៉ុន ស្រុកថាន់យ៉ាង ត្រូវចំនាយពេលថែម ២ម៉ោង។




ដំណើរកំសាន្ដឡើងភ្នំដែលមានទឹកធ្លាក់តាមជ្រលងភ្នំហូរ ឈូៗ ធ្លាក់ចុះមកក្បែរគឺជា ដំណើរកំសាន្ដរីរាយដែល ជាឪកាសអាចសប្បាយរីករាយជាមួយភាព ស្រស់ស្អាតរបស់ធម្មជាតិ។ ឈ្មោថា មូ ដែលសត្វបក្សីភ្នំ និង សត្វកំប្រុកដែលគួរឲ្យស្រលាញ់ បានរត់លេងទៅមកយ៉ាងសេរីនោះគឺជា ហ្ចូងដើមឈើឆន់វែងសន្លឹម។ ទោះជានៅចន្លោះព្រៃក្រាស់ដែលវល្លិ៍ និង គុម្ពព្រៃច្រពាក់ច្រពិនគ្នាក៏ដោយ ក៏នូវតែបន្ថែមឲ្យនូវភាពងាយស្រួលក្នុងការបញ្ចេញនូវការីករាយ។ ឥលូវនេះដោយសារការប្រែប្រួលនូវចំកាផ្លែឈើ ប្រសិនបើរដូវបានមកដល់ ខណះពេលដែលមើលទៅលើ ផ្លែប៉មដែលទុំពណ៌ក្រហមជាមួយគ្រួសារ អាចទទួលយកនូវអារម្មណ៍នៃការផ្លាស់ប្ដួរដូវបាន។




Map



អាស័យដ្ឋាន: ឃុំ ស៊ូឆល់ តំបន់ផុងគី ក្រុងយ៉ង់ជូរ ខេត្ត ក្យ៉ង់សាងប៊ុក












慶北, 栄州市, ヨンジュシ, 경북, 영주, 손진책, 소수서원, 선비촌, 한국선비문화수련원, 무섭마을, 소백산, 풍기온천, 리조트, 픙기인삼시장, 소백산자락길, 죽령옛길, Gyeongsangbukdo, Yeongju, Sonjinchaek, Sosuseowon, Confucian, Academy, Seonbichon, scholar, Korean, culture, training, center, Museop, village, Sobaeksan, Punggi, Hot, Springs, resort, Insam, market, Jarakgil, Trail, Old, Jungnyeong, Road
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list