Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
2349 | 6851416

Gyeongsangnamdo - Miryang 밀양 - (Travel Info Korea)
 | Travel Info
Last Modified : 2017/02/18

Travel regions : South Korea
 | Hits : 217908
https://blog.lookandwalk.com/km/blog/greenwood/2917/trackback

ក្រុងមីលយ៉ាង គឺជាទីក្រុងដែលស្ថិតនៅទិសអាគ្នេយ៍នៃក្រុងខ្ចង់សាំងណាម់ ប្រទេសកូរ៉េ។ ឮប្រសិនបើអ្នកធ្វើដំនើរតាមផ្លូវរថភ្លើងខ្ចង់ពូសន់ និង ផ្លូវហាយវេយ ថេគូពូសាន់ វានិងមានបញ្ជាក់អំពីទីតាំងក្រុងទេសចរណ៍ថេគូ និង ក្រុងទេសចរណ៍ពូសាន់។ ហើយនិងមានធ្វើកាំណែនាំចំរៀងប្រពៃណីមីលយ៉ាងអារីរាំង។ ផលដំនាំពិសេសគឺ ផ្លែពុតទ្រា។ទីតាំងចុះឈ្មោះគឺ នៅ ខ្ចូដុង ហើយតំបន់នេះគឺមានក្រុង ២ , ៩ភូមិ និង ៥សង្កាត់។ ( ប្រភពវីគីភីឌា - http://ko.wikipedia.org/wiki/밀양시)




វាលសាចា


វាលសាចាគឺជាវាលតំណាងអោយតំបន់វាលស្មៅយ៉ង់ណាម់ ហើយស្ថិតនៅជួរភ្នំទី ៨របស់ភ្នំចេអាក ដែលស្ថិតនៅរយៈកំពស់ប្រហែលជាពី ៧០០ ទៅ៨០០ម៉ែត ហើយវាលនេះមានទំហំ២៥០ម៉ែតការ៉េ ទើបវាត្រូបានគេហៅថាជាវាលដ៏ធំមួយ។ជាពិសេសនៅវាលសាចា រដូវស្លឹកឈើជ្រុះចូលមកដល់ រុក្ខជាតិទាំងអស់និងមានពណ៌ត្នោតខ្លី ហើយវាលនេះមានភាពល្បីឈ្មោះក្នុងប្រទេសថាជាកន្លែងដែលអាចអោយយើងបានជួបនូវទិដ្ឋភាពនៃការបក់ចុះឡើងនៃស្លឹកដើមត្រែងដែលមានពណ៌ប្រាក់ទៀតផង។


Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម, ក្រុងមីលយ៉ាង, ភូមិថាន់ចាំង ឃុំគូឆន់ ភ្នំ ១
ទូរស័ព្ទ: 055-359-5643
គេហទំព័រ : http://tour.miryang.go.kr/
ផ្លូវធ្វើដំណើរៈ ភ្នំណាម់យាំង→ ទៅតាមផ្លូវឡានក្រោមដីភ្នំយំាង→ ផ្លូវចូលបំបែកជាបួនខុងដាន់→ ទៅកាន់ហ្យ៉ន់ឆូង→ ឧស្សាហកម្មក្នុងតំបន់អកុក→ ប្រាសាទសក់ណាម់→ ឆ្ពោះទៅកាន់រូងភ្នំផេនេ





ពន្លាយ៉ង់ណាម់



តាំងពីសម័យឆូសន់មក នៅប្រទេសកូរ៉េគឺមានពន្លាធំ ៣គឺ ពន្លាឆុកសក់ នៅ ជីនជូ, ពន្លាពូផ្ចក់ នៅ ផ្ចង់យ៉ាង និងចុងក្រោយគឺ ពន្លាយ៉ង់ណាម់ នៅ មីលយ៉ាង, ចំនែកឯបឹងណាន់ដុង ដែលជាដៃទន្លេរបស់ទន្លេមីលយ៉ាងមិនត្រឹមតែមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ វាថែមទាំងផ្តល់នូវទិដ្ឋភាពដែលអាចទស្សនាបានយ៉ាងច្រើនទៀតផង។ បើនិយាយអំពីទេសភាពនាពេលរាត្រីរបស់ទន្លេមីលយ៉ាងត្រូវបានគេចាត់ទុកថាជាទេសភាពដ៏ស្រស់ត្រកាល ក្នុងចំនោមទេសភាពដ៏ស្រស់ស្អាតរបស់ មីលយ៉ាងទាំង៨។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សំាងណាម់ ក្រុងមីលយ៉ាង សង្កាត់នេអ៊ីល40
ទូរស័ព្ទៈ 055-359-5590
គេហទំព័រ : http://tour.miryang.go.kr/
ផ្លូវធ្វើដំនើរៈ ណាម់ម៉ីលយ៉ាងIC→ ផ្លូវបំបែកជាបួនយ៉េរីម→ ផ្លូវបំបែកជាបួនម៉ាអាំ →ទៅកាន់ទ្វាសាម់១ →ឆ្ពោះទៅកាន់ ជូងអាំង





បឹងវីយ៉ាង



បឹងវីយ៉ាងគឺជាបឹងដែលប្រមូលផ្តុំទៅដោយសម្បត្តិជាតិដ៏សែនស្រស់ត្រកាល។
វាមានជម្រៅ១៦៦ម៉ែតហើយ គ្រាន់តែជលដ្ឋានតូចៗមានដល់ទៅ ៥។ថែមទាំងមានការច្របាច់បញ្ចូលនូវទេសភាពរបស់ដើមអាផាប់ និង ស្លឹកត្រូវបានបក់ល្ហៀកៗទៅតាមខ្យល់របស់ដើមសូល នាំអោយវាជាទិដ្ឋភាពដែលល្អផ្តាច់តែម្តង។ នៅពេលដែលខ្យល់ត្រូវបានបញ្ឈប់ គ្រប់យ៉ាងក៏ប្រែទៅជាស្ងៀមស្ងាត់ដូចជាលួងលោមអោយយើងងងុយគេង ទិដ្ឋភាពនេះនិងនាំមកនូវអារម្មណ៍ធូរស្បើយនិងស្រស់ស្រាយដល់អ្នក។


Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ក្រុងមីលយ៉ាង ភូមិផូផូក ឃុំវីយ៉ាង ២៩៤(នៅខាងក្រោមភ្នំហ្វាអាក
ផ្លូវធ្វើដំនើរៈ ណាម់មីលយ៉ាងIC→ ផ្លូវបំបែកជាបួនយ៉េរីម→ ផ្លូវបំបែកជាបួនម៉ាអាំ→ ផ្លូវបំបែកជាបីឈូនហ្វាសាម់→ ឆ្ពោះទៅកាន់ផ្លូវវីយ៉ាង→ ទៅតាមផ្លូវផ្ចង់ផាត់





ប្រាសាទផ្ចូឆូង



ប្រាសាទផ្ចូឆូងគឺមានទីតំាងនៅឯភ្នំកាជី, ភ្នំអ៊ូនម៉ូន និងភ្នំចេអាក វាជាកន្លែងមានទិដ្ឋភាពដ៏ស្រស់ស្អាតដែលមិនគួរអោយជឿ។ ប្រាសាទនេះត្រូវបានបង្កើតឡើងដោយព្រះសង្ឈមួយព្រះអង្គនៅក្នុងសម័យអ៊ីមជីនវីរ៉ាន់ ក្នុងគោលបំនងទុកជាតំបន់ប្រវត្តិសាស្រ្ត ហើយនៅប្រាសាទនេះមានតំកល់ទុកនូវ វប្បធម៌ប្រវត្តិសាស្រ្តជាច្រើនដូចជា អត្តសញ្ញាណជាតិ, សម្បត្តិជាតិ,ឧបករណ៍ល្បែងប្រជាប្រិយសំខាន់ៗជាដើម។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សំាងណាម់ ក្រុងមីលយ៉ាង ភូមិថាន់ចាំង ឃុំគូឆន់ 31-2

ទូរស័ព្ទៈ 055-352-1150

គេហទំព័រៈ (បច្ចុប្បន្នមិនត្រូវបានដាក់ដំនើរការ)
ផ្លូវធ្វើដំណើរៈ មីលយ៉ាង IC → ឆ្លងកាត់ខឺមកុក → ឆ្ពោះទៅកាន់ប្រាសាទផ្ចូឆូង



ចំនុចចំនាំ
បូជនីយផ្ចូឆូងៈ កន្លែងមួយនេះត្រូវបានគេហៅថាថ្មផ្លាក់ព្រលឹងដែលហូរញើសគ្រប់រដូវកាល។ នាពេលមួយនោះប្រទេសកូរ៉េបានជួបប្រទះនិងព្រឹត្តិការណ៍ដ៏ធំមួយ ដោយសារតែហេតុការណ៏ដ៏អស្ចារ្យនេះហើយ ទើបផ្ទាំងថ្មនេះក៏ចាប់ផ្តើមចេញញើស ដែលញើសនោះហូរដូចជាខ្សែរអង្កាំយ៉ាងអញ្ចឹង។ ហើយត្រូវបានល្បីតៗគ្នាថាសូម្បីតែរស់ជាតិក៏ប្រៃដូចញើសដែរ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺខ្សែរនៃញើសនោះមិនបានរត់កាត់តួអក្សរ មិនថាថ្មដែលដាក់ជាថ្មកម្តល់ក៏មិនមានញើសនោះរត់ប៉ះដែរ ដូច្នេះហើយវាកំពុងតែធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍និងភាពអស្ចារ្យដែលពោរពេញទៅដោយអាថ៌កំបាំងនេះ។



















慶南, 密陽, ミルヤン, 밀양, 표충사, 표충비, 위양못, 영남루, 사자평, Pyochungsa, Temple, Pyochungbi, Monument, uiyang, pond, Yeongnamnu, Pavilion, Sajapyeong
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list