Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
4382 | 20064622

ប៊ូសាន #2 - គឺភូមិវប្បធម៌ “កាំឈុន” (1) - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/24

Travel regions : South Korea
 | Hits : 527395
https://blog.lookandwalk.com/km/blog/mazinguide/1431/trackback

គោលដៅបន្ទាប់នោះគឺភូមិវប្បធម៌ “កាំឈុន"ហើយខ្ញុំបានេជិះតាក់ស៊ីទៅកាន់ទីនោះ។ នៅពេលដែលខ្ញុំបានប្រាប់អំពីគោលដៅរបស់ខ្ញុំទៅកាន់ពូតាកុងឡានគាត់បានពន្យល់អំពីភូមិ កាំឈុននោះ។រឿងព្រេងមួយបាននិយាយថា មានមនុស្សជាច្រើនបានឡើងទៅរស់នៅលើភ្នំ

ដើម្បីចៀសអោយផុតពីជីវិតសព្វលោក ហើយមានកនែ្លងបូជាសព្វមួយនៅទីនោះក្នុង

សម័យកាលជប៉ុនចូលមកគ្រប់គ្រង។នៅពេលដែលយើងកំពុងតែជជែកគ្នា យើងបានទៅដល់ផ្លូវ

ខាងលើនៃភូមិកាំឈុន។





នៅពេលទៅដល់ រឿងដំបូងដែលខ្ញុំធ្វើនោះគឺខ្ញុំបានទៅទិញផែនទីមួយដែលមានតំលៃ ២ដុល្លារ

នៅកនែ្លងផ្តល់ព័ត៌មាន។ យើងអាចទៅទស្សនាកនែ្លងចំនួន៩ដែលបានដាក់នៅក្នុងផែនទីដើម្បី

ប្រមូលអោយបាននូវសញ្ញាត្រាសំគាល់របស់កនែ្លងនីមួយៗ ព្រមទាំងទទួលបាននូវប័ណ្ណ

ប្រៃសណីយ៍ដែលមានរូបភាពស្អាតៗពីកន្លែងទាំងអស់នោះ។យើងប្រហែលជាត្រូវចំណាយ

ពេល១ម៉ោងកន្លះដើម្បីទស្សនាជុំវិញភូមិទាំងមូល។ ពីកនែ្លងមួយទៅកនែ្លងមួយ យើងអាចរក ទិញនំចំណី ហើយឈប់សំរាករួចបន្តដំណើរទៅកាន់កនែ្លងផេ្សងទៀតតាមសំរួល។



ទីកនែ្លងទីមួយគឺសារៈមន្ទីរតូច


ហើយប្រវត្តិរបស់សារៈមន្ទីរនេះបានរៀបរាប់យ៉ាងច្បាស់លាស់ ទៅតាមសម័យកាល។




វត្ថុដែលតំណាងអោយភូមិកាំឈុននេះគឺសត្វត្រី។





ផ្លូវសំរាប់ដើរទស្សនានៅក្នុងភូមិនេះបំពាក់ទៅដោយ ផ្លាកសញ្ញាដែលមានភាពងាយស្រួលមើល

យល់ហើយសញ្ញាត្រីទាំងនេះបញ្ជាក់អំពីលក្ខណៈពិសេសរបស់ភូមិនិងពណ៌ចំរុះរបស់ត្រី

ទាំងនេះមើលទៅដូចជាស្នាដៃសិល្បៈមួយអញ្ចឹង។





“ហានិលម៉ារូ"ដែលមានន័យថាឋានសួគ៌គឺជាកនែ្លងសំខាន់មួយដែលយើងគួរតែទៅមើល។




នៅលើដំបូលគេបានកសាងកនែ្លងសំរាប់មើលទេសភាពពីខាងលើ។ប្រធានាធិបតីបច្ចុប្បន្នលោកស្រី ប៉ាកគិនហេ ក៏ធ្លាប់បានមកទស្សនានៅទីនេះដែរហើយទេសភាពនៃ ហានិល ម៉ារូនេះបានចុះបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍រួចហើយ។



ពណ៌ដែលប្រើលំអរភាគច្រើននោះគឺមានការបន្សំរវាងពណ៌ខៀវនិងពណ៌បៃតងហើយយើងអាចមើលពណ៌ដិតជាងនេះទៅទៀតដោយសារតែផ្ទៃមេឃស្រលះព្រោះមានភ្លៀងធ្លាក់ជាញឹកញាប់ហើយយើងអាចមើលឃើញសមុទ្រថែមទៀត។




ក្នុងទសវត្សរ៍ឆ្នាំ១៩៥០នៅពេលដែលកងទព័ជើងទឹករបស់សហរដ្ឋអាមេរិកបានមកធ្វើទស្សនកិច្ច

នៅទីក្រុងប៊ូសាន ពួកគេមានការភា្ញក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញអគារខ្ពស់ៗជាច្រើន

នៅទីនេះប៉ុនែ្តតាមការពិតទៅវាគ្មានអគារខ្ពស់ៗអីទេគឺគ្រាន់តែមានផ្ទះតូចៗដែលបានសង់

នៅលើកំពូលភ្នំប៉ុណ្ណោះ។វាគ្រាន់តែជារូបភាពបន្លំភ្នែកនៅពេលយប់ប៉ុណ្ណោះ។




នៅពេលដែលខ្ញុំ

បានដើរទស្សនានៅជុំវិញភូមិទាំងអស់ ខ្ញុំគិតថាអ្នកភូមិធ្វើការបូជាចំពោះសត្វត្រី ដោយសារ

តែមានរូបសត្វត្រីជាច្រើននៅក្នុងភូមិ។



ដោយសារតែមានរូបផ្កានិងសត្វបក្សីជាច្រើននៅលើ

ជញ្ជាំងយើងមានអារម្មណ៍ថាវាជាសួនកំសាន្ត មួយដ៏រស់រវើកមួយ។រឿងដែលគួរអោយចាប់



អារម្មណ៍មួយទៀតនោះគឺការប្រើប្រាស់តែពណ៌ចំនួនបី ប៉ុណ្ណោះគឺ ពណ៌បៃតង ពណ៌ស និងពណ៌ទឹកក្រូច។



មានគូស្នេហ៍ជាច្រើន បានមកចាប់ដៃសារសងគ្នា ហើយពួកគេមើលទៅហាក់ដូចជាមាន អារម្មណ៍ស្រស់ស្រាយជាងគូសេ្នហ៍ដែលសារសងគ្នានៅក្នុងទីក្រុងធំៗ។



ក្នុងនោះក៏មានឆ្មាមួយ

ក្បាលកំពុងកកាយរកអ្វីមួយនៅលើដំបូល ហើយនៅពេលដែលខ្ញុំប្រើកាមេរ៉ាថតពីសកម្មភាព របស់វានោះវានៅតែបន្តជីកកកាយរកអ្វីមួយដើម្បីបំបាត់ចម្ងល់។ចាំមើលតើវានឹងស្វែងរកឃើញ


អ្វីវាបានហែកបើកប្រអប់ក្រដាសមួយហើយវាកំពុងតែពិនិត្យមើលយ៉ាងយកចិត្តទុកដាក់។





ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំចូលចិត្តទីនេះខ្លាំងណាស់ដោយសារវាបានធ្វើអោយខ្ញុំមាន អារម្មណ៍រីករាយ។




រូបគំនូរនៅលើជញ្ជាំង ដូចជាមានភាពស៊ីចង្វាក់គ្នាទៅនឹងបរិយាកាសនៅទីនេះ។ ពិតមែនហើយនៅរដូវក្តៅនេះវាពិតជាក្តៅមែនហើយខ្ញុំមកលេងទីនេះចំពេលដែលក្តៅមែនទែន។







នៅពេលដែលខ្ញុំឃើញអ្នកស្រុកដើរឡើងជណ្តើរខ្ញុំគិតដល់អតីតកាលដែលខ្ញុំធ្លាប់លេងបិទពួននៅតាមច្រកតូចៗដូចនៅទីនេះដែរ។ពណ៌ចំរុះនៃដង្កៀបខោអាវគឺជារូបភាពដ៏ស្រស់ត្រកាលមួយហើយពួកវាកំពុងតែរងចាំអោយអ្នកស្រុកនៅទីនោះប្រើប្រាស់ពួកវា។




감천문화마을, 감천, 문화마을, 작은박물관, 박물관, 하늘마루, 스탬프, 지도, 산책, 산책로, GamcheonCulturalVillage, Gamcheon, CulturalVillage, SmallMuseum, Museum, HaneulMaru, stamp, map, walk, trail, 甘川文化村, 甘川, 文化村, 小さな博物館, 博物館, ハヌルマル, スタンプ, 地図, 散歩, 遊歩道, 小型博物馆, 博物馆, 天顶, 印章, 地图, 散步, 散步路, Gamcheonหมู่บ้านวัฒนธรรม, หมู่บ้านวัฒนธรรม, พิพิธภัณฑ์เล็ก, ๆ, น้อย, พิพิธภัณฑ์, ชั้นฟ้า, แสตมป์, แผนที่, เดิน, ขี่
One line comment(2) 
PDF
Bookmark
E-mail
0bytes / 200bytes
View list