ទេសភាពនៅទីនោះពិតជាកំរ ដែលយើងមិនអាចមើលឃើញនៅកន្លែងដទៃទៀត។
នេះគឺជាស្នាមដានរបស់មនុស្សដែលរស់នៅទីនោះ។មានសំលៀកបំពាក់ខ្លះដាក់ពាក់ហាល
នៅលើខ្សែនៅពេលកំពុងតែមានភ្លៀងធ្លាក់។ហើយមានឥដ្ឋដែលដាក់កលនៅលើដំបូល
ដើម្បីការពារកុំអោយខ្យល់ប៉ើង ហើយនេះគឺជាទិដ្ឋភាពដែលខ្ញុំធ្លាប់ឃើញកាលពីសម័យមុន។
ពួកយើងបានដើរឡើងជណ្តើរ១១៧កាំ ហើយបានដើរតាមសញ្ញាព្រួញដែលនាំផ្លូវទៅកាន់
សាលារៀនមួយ។ មើលឃើញសញ្ញាទាំងអស់នេះទៅពួកយើងក៏មានការងឿងឆ្ងល់ថាសិស្ស
ដែលនៅរៀនទីនោះកំពុងធ្វើអ្វីកាលពីសម័យមុន។បន្ទាប់ពីដើរលេងជុំវិញភូមិវប្បធម៌កាំឈុន
រួចរាល់មកពួកយើងក៏ធ្វើដំណើរទៅកាន់ផ្សារមួយដែលមានឈ្មោះថា“គូកជែ"។
នៅច្រកចូលទៅកាន់ផ្សារនោះ ពួកយើងបានឃើញមនុស្សជាច្រើនកំពុងតែញ៉ាំបបរសណ្តែក
ក្រហមដែលមានដាក់លក់ជាច្រើនតូប។មួយចានគឺមានតំលៃ ៣ដុល្លារ ប៉ុនែ្តវាមានអត្ថប្រយោជន៍
ផេ្សងទៀតដូចជា យើងអាចសុំថែមបបរបានព្រមទាំងអាចញ៉ាំនំដែលធ្វើពីស្រូវអង្ករ លើសពីនេះទៅទៀតយើងអាចញ៉ាំភេសជ្ជៈដែលហៅថា “ស៊ីកខេ" សំរាប់លាងមាត់។ ទាំងនេះពិតជាជួយទាក់ទាញការលក់បបរសណែ្តកនេះ ហើយរសជាតិរបស់វាពិតជាឆ្ងាញ់មែន។
ប៉ុនែ្តពួកយើងមិនបានចូលទៅញ៉ាំបបរសណែ្តកនោះទេ ពួកយើងបានសំរេចចិត្តត្រលបប់ទៅសណ្ឋាគារវិញទៅញ៉ាំអាហារដែលមានគុណភាពល្អជាងនេះ។យើងបានចំណាយពេលប្រហែលជា