សារមន្ទីរប្រវតិ្តសាស្រ្តសម័យទំនើប 근대 역사
អតីតកន្លែងពន្ធដារគូនសានមានទីតាំងស្ថិតនៅក្នុងកំពង់ផែដែលបានកសាងឡើងកាលពី១០០ឆ្នាំមុន(ឧសភា ១៩០៨) ហើយវាបានសាងសង់ឡើងដោយប្រើស្តាយរបស់ជនជាតិអ៊ឺរ៉ុបដែលគ្រឿងសាងសង់បាននាំចូលពីបរទេសដែលរួមបញ្ចូលមានក្បួនក្រហមរបស់ប្រទេសប៊ែលស្សិច។ នៅខាងក្នុងអគារ រូបភាពចំណាស់របស់កន្លែងពន្ធដាររបស់គូនសាននិង ទេសភាពរបស់កំពង់ផែគូនសាននៅពេលវាបានចាប់ដំណើរការដំបូងត្រូវបានដាក់បង្ហាញ។
នេះគឺជាសារមន្ទីរប្រវត្តិសាស្រ្តសម័យទំនើបដែលនៅជិតនឹងទីភា្នក់ងារពន្ធដារគូនសាន។ បន្ទប់សំរាបតាំងបង្ហាញនូវវប្បធម៌បុរាណនៅជាន់ទីមួយមានសភាពធម្មតា ប៉ុន្តែបន្ទប់សំរាប់តាំងបង្ហាញនូវប្រវតិ្តសាស្រ្តសម័យទំនើបនៅជាប់ទីពីរអាចធ្វើអោយអ្នកទទួលបាននូវបទពិសោធន៍ដែលគួរអោយចាប់អារម្មណ៍មួយ។
នៅពេលដែលខ្ញុំបានមើលវាអោយបានកាន់តែជិត ប៉មពន្លឺនៃកំពង់ផែពីអ៊ឺងមើលទៅដូចនេះអញ្ចឹង។ ប៉មពន្លឺទាំងនេះកំពុងតែឈរទល់មុខដាក់គ្នានៅឯកំពង់ផែពីអ៊ឺង។
កាំភ្លើងធំមួយដែលបានរកឃើញដោយហាងលក់របស់មួយត្រូវបានគេដាក់បង្ហាញហើយវាត្រូវបានគេដឹងវាធ្លាប់បានគេប្រើដោយជំរុំទាហានស្ថិតនៅគូនសានដើម្បីការពារប្រឆាំងនឹងការឈ្លានពានរបស់បរទេស។
នៅឯយ៉ខាងក្រៅនៅជាន់ទី២នៃសារមន្ទីរប្រវតិ្តសាស្រ្តសម័យទំនើបមានកន្លែងសំរាប់យើងក្នុងការមើលទៅខាងក្រោមទៅកាន់សមុទ្រខាងមុខនៃកំពង់ផែគូនសាន។
តំលៃនៃអង្ករនៅសម័យនោះត្រូវបានគេសរសេរនៅលើនៅលើក្តារខៀន។ វាបានរំលឹកពួកយើងទៅដល់ចំនួនអង្កររាប់រយតោនដែលបានបញ្ជូនតាមរយៈកំពង់ផែដែលមានតំលៃដ៏ទាបបំផុត។
ហាងលក់អីវ៉ាន់ទូទៅ ដែលជាពាក្យមួយដែលគេមិនប្រើទៀតទេ។ វាជាកន្លែងលក់របស់ផ្គត់ផ្គង់ប្រចាំថ្ងៃ។
កង់មួយនៅឯហាងលក់អង្ករនិងទេសភាពខាងក្រៅនៃហាងនោះបានរំលឹកខ្ញុំទៅដល់កុមារភាពរបស់ខ្ញុំ។
ខ្ញុំក៏ធ្លាប់បានលេងកូនឃ្លីកាលពីខ្ញុំនៅក្មេង ហើយខ្ញុំមានអារម្មណ៍ថាដូចជាចំឡែក និងរំភើបមែនទែនដែលបានឃើញវា។
នៅទីនេះអ្នកអាចសាកនូវបច្ចេកវិទ្យាភ្រីននាសម័យដើម។ អ្នកអាចលាបទឹកខ្មៅ បន្ទាប់ដាក់ក្រដាសទៅលើវាហើយសង្កត់វាជាមួយនឹងបាល់កូតង់ដូចនេះ ហើយក៏ដកក្រដាសចេញ។
ទីនេះធ្លាប់ជាទីក្រុងអង្ករប៉ុន្តែឥឡូវនេះវាបានក្លាយទៅជាទីក្រុងឧស្សាហកម្មដែលមានរោងចក្រជាច្រើនប្រភេទ។ តំបន់ឧស្សាហកម្មនៅក្នុងតំបន់សូរ្យ៉ូងដុង និងទីក្រុងគូនសាន មានក្រុមហ៊ុនរាប់រយដែលមានបុគ្គលិករាប់ពាន់នាក់។
នេះគឺជាជញ្ជីងដែលបានប្រើនៅសម័យដើម។ វាមើលទៅដូចជាធ្ងន់ជាងគ្រប់សណ្តែកទៅទៀត មែនទេ?
ខ្ញុំគិតពួកគេលីអេហ្វេមដាក់លើខ្នងរបស់ពួកគេដើម្បីជញ្ជូនបាយស្រូវដែលដឹកទៅប្រទេសជប៉ុន។ គ្រាន់តែលីសំបកបាវទទេរហើយឈរ ខ្ញុំមានការលំបាកទៅហើយ ខ្ញុំមិនអាចគិតដល់ការលីបាវអង្ករដែលមានទំងន់៨០គីឡូ។ វាពិតជាមានការឈឺចាប់ជាទីបំផុតនិងគួរអោយអាណិតណាស់ ដែលពេលនោះមានអង្ករចំនួន២លានបាវបានដឹកជញ្ជូនទៅកាន់ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ។
[Roman Holiday] គឺជាផូស្តឺរដែលមានតួសំដែងដោយ អូដ្រេហិបបឺនដែលមានបានចក់យកបេះដូងរបស់អ្នករាល់គ្នា។
ខ្ញុំនៅតែចាំនូវផ្នែកនៃស្ថានីយ៍រថភ្លើងដ៏តូចនេះនៅទីជនបទ។
ខ្ញុំគិតថាពួកគេធ្លាប់បើកអំពូលភ្លើងនេះដោយប្រើដៃកាលពី១០០ឆ្នាំមុន។ ខ្ញុំសូមនិយាយថាវាបានត្រូវគេរក្សាទុកយ៉ាងល្អ។
អាស័យដ្ឋានៈ ១-៦៧ ឆាងមីដុង ទីក្រុងគូនសាន ឆលឡាប៉ូកដូ (전라북도 군산시 장미동 1-67)
គេហទំព័រៈ http://museum.gunsan.go.kr