Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
14372 | 19895260

មូនក្យ៉ង #7 - កន្លែងថតភាពយន្ត មូនក្យ៉ង-កាអ៊ឺន - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/27

Travel regions : South Korea
 | Hits : 505795
https://blog.lookandwalk.com/km/blog/mazinguide/1827/trackback

កន្លែងថតភាពយន្ត មូនក្យកា៊ឺន ដែលសម័យរាជវង្ស កូក៊ូរ្យ និងសីឡា ត្រូវបានបង្កើតឡើងវិញ

មានទីតាំងជាច្រើនប្រើសំរាប់ថតភាពយន្តភាគ និងខ្សែភាពយន្តនៅក្នុងមូនក្យ៉ង។ កន្លែងថតភាពយន្តភាគស្ថិតនៃចន្លោះច្រកចេញចូលមូនក្យ៉ងសេចេទី១ និងទី២ គឺពោពេញទៅដោយសំណង់ស្ថាបត្យកម្មពីសម័យសីឡា រីឯកន្លែងថតភាពយន្តកាអ៊ឺន ដែលខ្ញុំបំរុងនឹងបង្ហាញអ្នក មានប្រាសាទ និងសំណង់ស្ថាបត្យកម្មជាច្រើនពីសម័យកូក៊ូរ្យ។ ឈុតឆាករឿងជាច្រើនពីសម័យរាជ្យវង្សចូរសន់ ក៏ដូចជាភាពយន្តភាគប្រវត្តិសាស្តផ្សេងៗទៀតត្រូវបានថតនៅទីនេះ។ រឿងទាំងនោះរួមមាន ដើមឈើចាក់ឬសគល់ជ្រៅ ម្ចាស់ក្សត្រីសន់ដក្យ ក្យេផេក ព្រះមហាក្សត្រក្វាង គែ ថូ និង រឿងដែលទើបថតថ្មីៗនេះ ឆង់ តូឆន់។

មានទីតាំងថតខ្សែភាពយន្តចំនួនបីនៅក្នុងកន្លែងថតភាពយន្តកាអ៊ឺន ហើយទីតាំងថតទី១មានប្រាសាទព្យុងយ៉ាង រាជវាំងកូក៊ូរ្យ ភូមិកូក៊ូរ្យ និងសីឡា។ ទីតាំងថតទី២ មាន បន្ទាយអានស៊ី និងភូមិប្រជាជនក្នុងបន្ទាយ ហើយទីតាំងទី៣មាន បន្ទាយយ៉ូដុង និងភូមិក្នុងបន្ទាយ។ ថ្ងៃនេះខ្ញុំនឹងទៅទស្សនាទីតាំងថតទី១។



ខ្ញុំអាចដើរទៅទីតាំងថតនោះ ប៉ុន្តែដោយវាមានទីតាំងនៅកន្លែងខ្ពស់ ដូច្នេះវាល្អចំពោះសុខភាពរបស់យើងបើយើងជិះរថភ្លើង។



តំលៃសំរាប់ជិះរថភ្លើងគឺដូចដែលបានបង្ហាញខាងលើ។ ប៉ុន្តែត្រូវមានបំរុងប្រយ័ត្នចំពោះតំលៃទៅ សារមន្ទីរ/ទីតាំងថតភាពយន្ត។ សេវាកម្មគឺអាចប្រើប្រាស់បានដោយចំនាយត្រឹមតែ ១ពាន់វ៉ុន ប៉ុន្តែលុះត្រាតែអ្នកធ្វើដំណើរដោយដើរទៅទីតាំងថតភាពយន្តដោយមិនជិះរថភ្លើង រីឯតំលៃទៅសារមន្ទីរ/ទីតាំងថតភាពយន្តគឺ ២ពាន់វ៉ុន។ បន្ថែមពីលើនេះ ពួកគេមិនមានតំលៃជិះរថភ្លើងទៅសារមន្ទីរ និងទីតាំងថតភាពយន្តដាច់ដោយឡែកពីគ្នាឡើយ ដូច្នោះអ្នកត្រូវប្រើប្រាស់សេវាទាំងពីរដោយសំបុត្រមួយ។ ជាទូទៅតំលៃសំបុត្រចូលសំរាប់មនុស្សពេញវ័យម្នាក់ គឺ៦០០០វ៉ុន រួមបញ្ចូលទាំងតំលៃរថភ្លើង រឺក៏២០០០វ៉ុន ដោយមិនគិតបញ្ចូលសេវាកម្មជិះរថភ្លើង។



ពួកយើងមិនចាំបាច់រង់ចាំរថភ្លើងយូរនោះទេ ព្រោះវានឹងមករៀងរាល់ ៥ទៅ១០នាទីម្ដង។ នោះ+ មកហើយរថភ្លើងដែលខ្ញុំនឹងត្រូវជិះ។



ប្រសិនបើអ្នកសំរេចចិត្តដើរឡើងភ្នំ អ្នកត្រូវឡើងរហូតទៅដល់កំពូលភ្នំ ដូច្នេះខ្ញុំគិតថាវានឹងកាន់តែប្រសើរចំពោះសុខភាព រឺជង្គង់ ប្រសិនបើអ្នកជិះរថភ្លើង។



យើងអាចទៅដល់គោលដៅកំពូលភ្នំយ៉ាងលឿនដោយចំនាយពេលត្រឹមតែ ៣នាទី បើយើងជិះរថភ្លើង ព្រោះវាមិនសូវឆ្ងាយទេ។


នៅពេលដែលយើងចូលទៅកាន់ច្រកចូលរបស់ទីតាំងថតភាពយន្ត មានកន្លែងមួយដែលគេមួលជើងមនុស្ស និងវាយគូទដើម្បីធ្វើទារុណកម្ម។ អ្នកមកទស្សនាទាំងអស់តែងតែសាកល្បងក្រាបនៅទីនោះ ហើយធ្វើពុតដូចជាត្រូវបានគេវាយគូទខ្លួន។



ផ្នែកដែលមានសួនច្បារដ៏ធំនេះ គឺទីតាំងថតភាពយន្តរាជ្យវាំងកូក៊ូរ្យ។ វាត្រូវបានព័ទ្ធជុំវិញដោយផ្ទះយ៉ន ធែ ចូ ផ្ទះនៃអ្នកស្រុកយ៉ុកសាល និងរោងជាងប៊្លេក ស្ម៊ីត។



ដំបូលនៃអាគារមើលទៅហាក់ដូចជាខុសពីអាគារដ៏ទៃទៀតនៅចូរសន់។ វាគឺថ្មី ហើយប្លែក។ នេះប្រហែលជាកន្លែងដែលសាសនិកជនក្នុងភូមិធ្លាប់រស់នៅជាមួយគ្នា។



ខ្ញុំចាប់់អារម្មណ៍ឃើញថាសំណង់ទាំងនោះដូចជាខ្ពស់ជាងសំណង់មកពីចូរសន់ ដោយសារតែគេធ្វើកាំជណ្ដើរ និងបង្កាន់ដៃមើលទៅមានលក្ខណះខុសប្លែក។



កន្លែងនេះត្រូវបានសាងសង់ឡើងវិញយកគំរូតាមប្រាសាទព្យុងយ៉ាងនៃកូក៊ូរ្យ។ វាមើលទៅខុសទាំងស្រុងពីជញ្ជាំងប្រាសាទនៅក្នុងសម័យរាជ្យវង្សចូរសន់។ នេះគឹជាទិដ្ឋភាពខាងក្នុងនៃប្រាសាទ។



នេះគឺ ទិដ្ឋភាពខាងក្រៅនៃប្រាសាទ។ ខ្ញុំពិតជាចង់ដឹងថាតើវាពិតជាធ្វើពីឥដ្ធពិតមែនទេ ដូច្នេះខ្ញុំក៏ប៉ះវា ហើយខ្ញុំក៏ឃើញកំទេចដីជាមួយនិងបន្ទះក្ដារឈើខាងក្រោមវា មិនមែនឥដ្ឋទេ ដូច្នេះទើបខ្ញុំដឹងថាវាពិតជាគ្រោះថ្នាក់ណាស់ប្រសិនបើឡើងទៅខាងលើប្រាសាទ។



ប្រសិនបើយើងមើលចុះមកក្រោមពីប្រាសាទព្យុងយ៉ាង យើងនឹងឃើញទីតាំងថតភាពយន្តទី២ និងទី៣។ ប្រសិនបើខ្ញុំដើរចុះទៅ គឺត្រូវចំណាយពេល២០នាទី ដោយសារតែវាទំនងជាឆ្ងាយដែរ ប៉ុន្តែខ្ញុំនឹងត្រូវឡើងមកទីតាំងថតទី១វិញដើម្បីជិះរថភ្លើងវិញ ដូច្នេះខ្ញុំគិតថាខ្ញុំមិនអាចធ្វើវាទាន់ទេ ដោយសារតែខ្ញុំនៅមានកង់លើផ្លូវដែកដែលត្រូវបង្ហាញអ្នក ហើយនិងត្រូវទៅទស្សនាសារមន្ទីរធ្យូងថ្មទៀតនៅថ្ងៃនេះ។ ប្រសិនបើអ្នកចាំបាច់ត្រូវទៅទីនោះ ត្រូវចងចាំថាអ្នកគួរតែឡើងមកដោយរថភ្លើង ហើយទៅទីនោះដោយដើរ។ វាទំនងជាឆ្ងាយដែរ ព្រោះអ្នកត្រូវដើរតាមចំហៀងភ្នំពីទីតាំងថតទី១។



នេះគឺជាបន្ទាយអានស៊ី ទីតាំងថតទី២។ ឈុតឆាកសង្រ្គាមលើកដំបូងនៃខ្សែភាពយន្តភាគ យ៉ុនគែសូមុនគឺត្រូវបានថតនៅក្នុងបន្ទាយអានស៊ី។ អ្នកអាចឃើញផ្ទះប្រក់ក្បឿងនៅខាងមុខរបងប្រា សាទ និងផ្ទះប្រក់ស្បូវខាងក្រោយវា។



នេះគឺទីតាំងថតទី៣ ហៅថាប្រាសាទយ៉ូដុង(យ៉ូដុងសុង)ប៉ុន្តែ មានឡានរបស់បុគ្គលិក!!! បុគ្គលិកទាំងនោះមើលទៅហាក់ដូចជារវល់នឹងដំឡើងអ្វីម្យ៉ាង ហើយខ្ញុំបានឃើញពួកគេកំពុងថតនៅថ្ងៃនោះ។ ខ្ញុំសោកស្ដាយណាស់ដែលមិនបានទៅទីនោះ។ ប៉ុន្តែខ្ញុំត្រូវតែបន្តដំណើរទៅទៀត ព្រោះខ្ញុំត្រូវបង្ហាញអ្នកនូវកន្លែងនៅមូនក្យង់ជាច្រើនតាមតែអាចធ្វើបានក្នុងរយះពេល២ថ្ងៃ។



ពួកយើងមានអារម្មណ៍សោកស្ដាយដែលមិនអាចនៅបានយូរ ប៉ុន្តែយើងនឹងដើរមើលជុំវិញភូមិកូក៊ូរ្យម្ដងទៀត។



រឿងដែលចំឡែកនោះគឺវាពិបាកនឹងរកសញ្ញា កុំអង្គុយ រឺ កុំជាន់ នៅក្នុងកន្លែងថតភាពយន្តខាអឿន ពួកគេប្រហែលជាអនុញ្ញាតឲ្យពួកយើងអង្គុយលើថ្វេតម៉ារ៊ូ (រានឈើតូចៗសំរាប់អង្គុយនៅតាមចំហៀងក្រៅបន្ទប់)។ តើអ្នកមិនគិតថាវាមិនកាន់តែគួរឲ្យស្អាតទៀតទេបើពួកយើងអង្គុយតំរៀបគ្នាជាជួរនៅលើឥដ្ធនោះ ហើយថតរូប?



នោះគឺជាផ្ទះប្រក់ស្បូវដែលខ្ញុំធ្លាប់ឃើញនៅក្នុងភាពយន្តភាគ។ សាកគិតមើលថាប្រសិនបើវាមានឆ្នាំងដែកនៅក្នុងទីនោះ វានឹងក្លាយជាកន្លែងសំណាក់បើយើងដាក់តុមួយក្បែរនោះទៀត។



នេះគឺជារាជវាំងដែលមើលទៅគ្មានពីរនៅលើលោក។ ដោយសារតែវាមានទំរង់បីសណ្ឋាននៅផ្នែកខាងមុខដំបូល gambrel វាធ្វើឲ្យខ្ញុំនឹកឃើញកឿករ៉ាក់ចន (សាលនៃឋានសួគ៌)នៃប្រាសាទបុងឆង់សា ក្នុងអាន់ដុង ប្រាសាទពីរាជ វង្សកូរ្យ ហើយត្រូវបានចាត់តាំងជាសម្បត្តិជាតិទី១៥។


តើអ្នកនៅចាំកន្លែងដែលខ្ញុំណែនាំអ្នកនៅរាជវាំងកូក៊ូរ្យមុននេះទេ? នេះគឺជាអាគារដូចគ្នា ប៉ុន្តែផ្នែកខាងក្រោយគឺរចនាឡើងដូចរាជវាំងសីឡា។ ពួកគេអាចធ្វើវាឡើងសំរាប់ថតខ្សែភាពយន្ត និងភាពយន្តភាគ។ នៅក្នុងទីតាំងថតភាពយន្តភាគស៊ូវ៉ុន KBS ខ្ញុំឃើញអាគារខ្លះដែលមើលទៅដូចសាលមហោស្រពនៅខាងមុខ និងដូចធនាគារនៅផ្នែកខាងក្រោយ រឺក៏ពាក់កណ្ដាលនៃរបងមើលទៅដូចជាទ្វារពីសម័យអាណានិគមជប៉ុន និងពាក់កណ្ដាលប្រើប្រាស់សំរាប់សម័យកាលទំនើបកូរ៉េ។ :)



នៅខាងមុខរាជវាំងសីឡា ពួកគេធ្វើឲ្យលេចឡើងម្ដងទៀតនូវភូមិប្រជាជនក្នុងប្រាសាទ។ ខ្ញុំឆ្ងល់ថាតើនៅកន្លែងណាដែលខ្ញុំអាចឃើញកន្លែងនៅក្នុងភាពយន្តភាគ ម្ចាស់ក្សត្រីសន់ដក្យ។


នៅកន្លែងខ្លះជុំវិញទីនេះ ប្រហែលជាមានផ្ទះគីម យូស៊ីន និងគីម ឈ៊ុនឈូ ប៉ុន្តែសូម្បីតែសញ្ញា រឺក៏កូនសៀវភៅមគ្គុទេស បែជាមិនមានប្រាប់ថាវានៅទីណាសោះ។ ដូច្នេះខ្ញុំគ្រាន់តែមើលទេសភាពជាការកំសាន្ត។



ស្ថាបត្យកម្មចាស់ៗរបស់កូរ៉េមើលទៅរស់រវើកណាស់។ ដំបូលក្បឿងដែលនៅជាប់ជញ្ជាំងគឺធ្វើឡើងពីថ្ម និងដី ហើយសូម្បីតែទ្វាចំហៀងតូចៗក៏ត្រូវបានបន្ថែមនូវ ដំបូលលាយបញ្ចូលជាមួយនឹងធ្នឹមដែលមើលទៅដូចជា ក្លោងទ្វារ អ៊ីលជូមូននៃប្រាសាទខ្លះ។



បន្ទាប់ពីការទស្សនាជុំវិញទីតាំងថតភាពយន្ត ពួកយើងក៏ធ្វើដំណើរចុះមកវិញដោយរថភ្លើង។ គោលដៅបន្ទាប់គឺសារមន្ទីរធ្យូងថ្មដែលស្ថិតនៅជាប់ក្លោងទ្វារចេញរបស់រថភ្លើង។ ខ្ញុំបានណែនាំអ្នកទាំងអស់គ្នារួចហើយនូវកន្លែងថតភាពយន្តភាគពីរនៅក្នុងមូនក្យ៉ងរួចហើយ។ កន្លែងដំបូងគឺ ទីតាំងថតភាពយន្តមូនក្យ៉ងសេចេ ហើយកន្លែងទីពីរគឺ ទីតាំងថតភាពយន្តកាអ៊ឺននៃសម័យសីឡា និងកូក៊ូរ្យ។ កន្លែងទាំងពីរមានលក្ខណះពិសេសផ្សេងៗពីគ្នា ហើយខ្ញុំមានអារម្មណ៍ថាធ្លាប់ប្រទះឃើញវានៅក្នុងរឿងកុន និងភាពយន្តភាគខ្លះ។ ដោយសារទំហំដ៏ធំរបស់វា ខ្ញុំធានាថាមានរបស់ជាច្រើនសំរាប់ទស្សនា នៅក្នុងទីតាំងថតភាពយន្តមូនក្យ៉ងសេចេប៉ុន្តែនៅពេលដែលអ្នកជិះរថភ្លើងឡើងមកខាងលើ អ្នកក៏នឹងអាចរីករាយការដើរទស្សនាសំណង់ស្ថាបត្យកម្មពីសម័យសីឡា និងកូក៊ូរ្យបានដែរ។ ខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាទៅទស្សនាទាំងពីរកន្លែងខាងលើនេះ។


Map

អាស័យដ្ឋាន : ១១២ វ៉ាំងរឺងក៊ីលកាអ៊ឺនអឹបមូនក្យ៉ងស៊ីក្យងសាងប៉ុក ដូ (경상북도 문경시 가은읍 왕릉길 112)

ទូរស័ព្ទ : ០៥៤-៥៥០-៦៤២៤/៥៧១-២៤៧៥


가은오픈세트장, 세트장, 모노레일, 고구려궁, 안시성, 한옥, 고건축물, GaeunFilmingSite, filmingsite, monorail, Goguryeopalace, Ansi-Fortress, Hanok, Koreanoldarchitectures, 加恩, カウン, オープンセット, セット場, モノレール, 高句麗宮, 安市城, 韓屋, 古建築物, 加恩室外外景地, 外景地, 单轨铁路, 高句丽宫, 韩屋, 古建筑, GameAndเปิดชุด, ชุด, ราง, Koguryoพระราชวัง, ชิป้อม, อาคารสูง
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list