Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
12743 | 20176678

មូនក្យ៉ង #8 - សារមន្ទីរធ្យូងថ្ម - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/27

Travel regions : South Korea
 | Hits : 550290
https://blog.lookandwalk.com/km/blog/mazinguide/1828/trackback

បទពិសោធន៍ដែលមិនគួររំលងនៃប្រវត្តិសាស្រ្តមូនក្យងនិងការរំលឹកពីមជ្ឈដ្ឋានអតីតកាលរបស់សារមន្ទីរធ្យូងថ្ម 석탄박물관

ឥលូវពួកយើងកំពុងទៅសារមន្ទីរធ្យូងថ្មមូនក្យ៉ងនៅកាអ៊ឺនអឹប មូនក្យ៉ង។ មូនក្យ៉ងស៊ី មានតំបន់ធ្យូងថ្មទី២ក្នុងប្រទេសកូរ៉េ ហើយបានចាប់ផ្ដើមអភិវឌ្ឍ អណ្ដូងរ៉ែសិលាអ៊ឺនសង់ តាំងពីឆ្នាំ១៩៣៨ ក្នុងសម័យអាណានិគមជប៉ុន។ ចាប់តាំងពីពេលនោះមក ពួកគេបានជីកធ្យូងថ្មប្រហែលជា៦០ឆ្នាំ ប៉ុន្តែតំរូវការចាប់ផ្ដើមថយចុះ ជាហេតុធ្វើឲ្យអណ្ដូងរ៉ែត្រូវបិទក្នុងឆ្នាំ១៩៩៤។ យោងតាមប្រវត្តិសាស្រ្ត សារប្រយោជន៍នៃធ្យូងថ្មគឺនាំមកនូវឥន្ធនះដ៏ច្រើនដូចជាពរពីព្រះជាម្ចាស់ ហើយនៅទីនេះក្នុងសារមន្ទីរ អ្នកអាចឃើញពីវិធីទាំងអស់នៃការជីកធ្យូងថ្ម និងផលិតដុំធ្យូងថ្ម រឺដុំធ្យូងថ្មទ្រវែង ក៏ដូចជាជីវិតដ៏ច្របូកច្របល់របស់អ្នកជីកធ្យូងថ្ម និងជីវិតប្រចាំថ្ងៃទាក់ទិននឹងធ្យូងថ្ម។



អូខេ+ អញ្ចឹងតោះនាំគ្នាចូលទៅក្នុងសារមន្ទីរដើម្បីមើលថាតើមានអ្វីក្នុងនឹងខ្លះ។ ខ្ញុំធំពេញវ័យ ហើយ ប៉ុន្តែខ្ញុំនៅតែចង់ដឹងចង់ឃើញ។



និយាយអំពីសំបុត្រ គឺដូចដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាពេលខ្ញុំណែនាំពីកន្លែងថតភាពយន្តកាអ៊ឺន អ្នកអាចទិញសំបុត្រទាំងពីរកន្លែងដោយចំនាយ ២០០០វ៉ុន។ គេមិនលក់វាដាច់ដោយឡែកពីគ្នាឡើយ ប៉ុន្តែគេលក់ជារួម ដូច្នេះត្រូវចងចាំក្នុងចិត្ត។


ប៉ុន្តែបើអ្នកមានគំរោងចង់ទៅកន្លែងថតភាពយន្តកាអ៊ឺនដោយជិះរថភ្លើង អ្នកអាចចំនេញបាន ១ពាន់វ៉ុនដោយគ្រាន់តែទិញសំបុត្រនៅកន្លែងលក់សំបុត្រដែលនៅក្បែរនឹងរថភ្លើង ជាជាងទិញនៅកន្លែងដែលនៅខាងមុខសារមន្ទីរធ្យូងថ្ម។ ពួកគេនឹងចុះតំលៃឲ្យអ្នក១ពាន់វ៉ុនចំពោះសំបុត្រសំរាប់ពីរកន្លែងដែលអ្នកចង់ជិះរថភ្លើងទៅ។



អូខេ+ ឥលូវនេះពួកយើងនៅក្នុងសារមន្ទីរ នៅទីធ្លាក្នុងនេះ សំភារះអណ្ដូងរ៉ែចាស់ៗត្រូវបានដាក់តាំងបង្ហាញ។



អណ្ដូងរ៉ែធ្យូងថ្មគឺដូចជាចង្អៀត ហើយផ្លូវរថភ្លើង និងរថភ្លើងក៏អញ្ចឹងដែរ។



ក្មេងៗច្បាស់ជាចូលចិត្តទីនេះណាស់ប្រសិនបើពួកគេបានមកលេង។ ម្យ៉ាងវិញទៀត ចាស់ៗអាចនិទានរឿងព្រេងប្រាប់ពួកគេ ដូច្នេះទាំងចាស់ និងក្មេងច្បាស់ជាពេញចិត្តជាមិនខាន។



នៅខាងឆ្វេងដៃច្រកចូល ពួកគេបានបង្កើតសាឡើងវិញនូវផ្ទះរួមដែលពួកអ្នកជីករ៉ែធ្យូងថ្មធ្លាប់រស់នៅជាមួយគ្នា។ ខ្ញុំនឹងចូលទៅខាងក្នុងសិន។



នេះគឺជាកន្លែងបង្កើតសារឡើងវិញនូវផ្ទះរួម និងតំបន់ទិញដូរឥវ៉ាន់ដែលជាកម្មសិទ្ធិរបស់ការិយា ល័យអណ្ដូងរ៉ែអ៊ឺនសង់ ក្នុងកំឡុងទស្សវត្ស ១៩៦០ និង១៩៧០។ ពួកគេប្រើតុក្កតាជ័រ និងវត្ថុផ្សេងៗដើម្បីបង្ហាញអំពីរបៀបអ្នកជីករ៉ែរស់នៅដែលមើលទៅដូចជាសប្បាយ និងគួរឲ្យស្ញប់ស្ញែង ហើយវាហាក់ដូចជាទិដ្ឋភាពពិតប្រាកដនៅពេលដែលលឺសំលេងមនុស្សទាំងនោះចាក់ផ្សាយនៅក្នុងទូរទស្សន៍នៅពេលនោះ។



បុរសម្នាក់នេះមើលទៅប្រហែលជាកំពុងផឹកស្រាម៉ាកខល់លី ជាមួយនឹងសាច់ជ្រូកបីជាន់ នៅបារចាស់មួយបន្ទាប់ពីចេញពីធ្វើការហើយ។



នៅពេលដែលខ្ញុំនៅក្មេង គ្រប់ហាងលក់បារីទាំងអស់មើលទៅគឺដូចនេះនៅក្នុងទីក្រុង។ ខ្ញុំក៏នៅចាំអំពីពេលដែលខ្ញុំជក់ឆង់ចា និងផែកចា នៅពេលដែលខ្ញុំអាយុខ្ទង់២០។ ប៉ុន្តែឥលូវនេះខ្ញុំលែងជក់ទៀតហើយ...



នេះប្រហែលជាហាងលក់ទំនិញតូចក្នុងទីក្រុង។ ខ្ញុំអាចឃើញរបស់របរជាច្រើនដែលខ្ញុំមិនបានឃើញយូណាស់មកហើយ។ ស្ករកៅស៊ូLotte និងហៃតៃ។ ប្រសិនបើយើងមើលវាឲ្យជិត មាន ចុនឌឺគី និងផូរ៉ាវ៉ូខន។ Wow! វាធ្វើឲ្យខ្ញុំនឹកឃើញកាលពីមុន។



ខ្ញុំអាចនឹកស្រមៃឃើញមនុស្សដែលបានរស់នៅក្នុងបន្ទប់តូចនៃផ្ទះតូចនេះ និងចង្រ្កាន្តបាយដែលនៅក្បែរអណ្ដូងរ៉ែ។ នៅពេលដែលខ្ញុំនៅក្មេងប្រហែលចន្លោះឆ្នាំ១៩៧០ មិនសូវជាយូប៉ុន្មានទេ មនុស្សធ្លាប់តែរស់នៅក្នុងផ្ទះជាមួយបន្ទប់តូចៗ និងចង្ក្រាន្តបាយទំហំ ១ ផ្យង់ (៣.៣០៥៥៧៨៥ មែត្រការ៉េ)។ ខ្ញុំនៅចាំវាបាន ពីព្រោះពួកយើងតែងតែហៅក្មេងៗដែលរស់នៅផ្ទះដែលមានបន្ទប់ពីរ រឺមានពីរជាន់ ថាជាក្មេងកូនអ្នកមាន។


វាធ្វើឲ្យខ្ញុំក្ដុកក្ដួលក្នុងចិត្តនៅពេលខ្ញុំគិតពីម្ដាយខ្ញុំកាលពីអតីតកាល នៅពេលដែលយើងគ្មានទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ និងឆ្នាំងដាំបាយអគ្គីសនី។ ខ្ញុំសង្ឃឹមថាមនុស្ស ព្រមទាំងក្មេងៗដែលបានមកទីនេះនឹងយល់ដឹង នៅពេលដែលគេចាកចេញពីទីនេះ ថាពួកយើងអាចរស់នៅបានសុខស្រួលដូចសព្វថ្ងៃ គឺដោយសារតែអ្វីៗដែលឪពុកម្ដាយរបស់យើងបានប្រឹងប្រែងធ្វើសំរាប់យើងទាំងអស់គ្នា។



ខ្ញុំនៅចាំក្រដាសចុះឈ្មោះភ្ជាប់បណ្ដាញទូរទស្សន៍នេះ។ នៅពេលមានទូរទស្សន៍នៅផ្ទះ យើងត្រូវតែចុះឈ្មោះ និងបង់ ១ពាន់វ៉ុនសំរាប់ថ្លៃសេវាកម្ម។ សព្វថ្ងៃនេះ វាត្រូវគិតបញ្ចូលថ្លៃអគ្គិសនីទៀត ប៉ុន្តែកាលពីមុននោះ គឺមានមនុស្សមកយកថ្លៃសេវាតាមផ្ទះគឺដូចជាមនុស្សដែលមកយកថ្លៃកា សែតអញ្ចឹង។ អ្នកមានជីវភាពខ្សត់ខ្សោយដែលមិនមានលទ្ធភាពបង់ថ្លៃសេវា គឺតែងតែប្រញេបប្រញាប់លាក់ទូរទស្សន៍នៅពេលណាដែលគេមកប្រមូលថ្លៃ។ ខ្ញុំអាចនិយាយថា ១ពាន់វ៉ុនក្នុងសម័យឆ្នាំ១៩៧០នោះ គឺច្រើនស្មើនឺង ៣ពាន់ទៅ ៤ពាន់វ៉ុនឥលូវនេះ។



គឺដល់ពេលដែលត្រូវចូលទៅក្នុង សារមន្ទីរធ្យូងថ្មមូនក្យង់ហើយ។ មានរូបចំលាក់ដ៏អស្ចារ្យជាច្រើនបញ្ឈរនៅត្រង់ ច្រកទ្វារចូល។


នៅក្នុងបន្ទប់ដាក់តាំងបង្ហាញនៅជាន់ទី២ ពួកយើងអាចឃើញប្រវត្តិនៃធ្យូងថ្ម រ៉ែ និងហ្វូស៊ីលដែលដាក់តាំងបង្ហាញ គឺជួយឲ្យយល់ជាទូទៅអំពីធ្យូងថ្ម។ តើអ្នកមានឃើញអ្វីភ្លឺភ្លេចភ្លែតនៅលើនោះទេ? វាគឺដុំរ៉ែមាសលាយជាមួយប្រាក់។



ខ្ញុំបានយល់ដឹងថាធ្យូងថ្មមានច្រើនប្រភេទណាស់ មិនមែនមានតែមួយទេ។ វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបន្តិច ហើយវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។



មានហ្វូស៊ីលពិតៗដាក់តាំងបង្ហាញ ក៏ដូចជារឿងគួរឲ្យចង់សើចជាច្រើនអំពីពួកវា។



ខ្ញុំបានរកឃើញដុំថ្មកណ្ដៀងដ៏ធំនេះ ហើយបានសំគាល់ថាមានថ្មរដិបរដុបជាច្រើនប្រភេទដែលអាចធ្វើជាគ្រឿងអលង្ការបាន។ ខ្ញុំជឿជាក់ថានៅពេលដែលពួកគេបានរកឃើញថ្មធំដូចនេះ ពួកគេនឹងដាក់តាំងបង្ហាញនៅសារមន្ទីរ ដើម្បីឲ្យអ្នកដែលមកទីនេះបានទស្សនាជាមិនខាន។



ទាំងនេះគឺជា ចង្ក្រាន្តធ្យូងថ្ម ចង្ក្រាន្តដុតធ្យូងថ្ម និងធ្យូងថ្មដែលប្រើសំរាប់ដុតកាលពីសម័យមុន។ ខ្ញុំអាចឃើញសំបុកទ្រធ្យូងថ្ម ដែលមានរន្ធ ២២ ដែលភាគច្រើនប្រើនៅតាមផ្ទះកំឡុងទស្សវត្ស ១៩៧០ និង១៩៨០ និងធ្យូងថ្មទ្រវែង ដែលមានរាងមូល ដែលត្រូវបានប្រើក្នុងចង្ក្រាន្តនៅតាមក្រុមហ៊ុន និងសាលា។



ពួកគេបង្ហាញពីរបៀបយកធ្យូងថ្មដោយប្រើសំភារះសម័យមុន។ អូខេ+ អញ្ចឹងតោះពួកយើងនាំគ្នាចូលទៅក្នុងអណ្ដូងរ៉ែធ្យូងថ្មពិត។



តាដា+ នេះគឺជាអណ្ដូងរ៉ែអ៊ឺនសង់នៅក្រោយអាគារសារមន្ទីរ។ គែង គឺជាពាក្យកាត់សំរាប់ គែងដូ ដែលមានន័យថារូងក្រោមដីសំរាប់ជីកធ្យូងថ្ម។ នៅត្រង់ចំនុចនេះ ពួកគេធ្លាប់ជីកធ្យូងថ្មរហូតដល់ឆ្នាំ១៩៩៤។ ជំរៅនៃអណ្ដូងរ៉ែគឺប្រហែលជា ៨០០ម៉ែត្រ ហើយប្រវែងសរុបនៃឧបករណ៍ដែលប្រើសំរាប់ជីកធ្យូងថ្មគឺ ប្រហែលជា ៤០០គីឡូម៉ែត្រ។ តើយើងគួរតែចូលទៅមើលទេ?



អាកាសធាតុខាងក្រៅគឺក្ដៅ ប៉ុន្តែខាងក្នុងគឺត្រជាក់។ ខ្ញុំជឿជាក់ថាវាត្រជាក់នៅរដូវក្ដៅ និងក្ដៅនៅរដូវរងា។



មានតុក្កតាក្រមួនជាច្រើន ដាក់តាំងបង្ហាញនៅកន្លែងដែលពួកគេធ្លាប់ជីកធ្យូងថ្មនៅជុំវិញអណ្ដូងរ៉ែ ដែលធ្វើឲ្យយើងអាច ឃើញពីរបៀបរស់នៅក្នុងអណ្ដូងរ៉ែ។



យើងអាចឃើញរូងដ៏ធំនៅក្រោមដី។ វាដូចជាគួរឲ្យស្រៀវ ប៉ុន្តែនៅពេលដែលយើងគិតដល់អ្នកជីករ៉ែ ដែលត្រូវចូលទៅទីនោះរាល់ថ្ងៃ វាប្រហែលជាការងាររាល់ថ្ងៃដែលប្រថុយប្រថាន និងមិនងាយស្រួលឡើយ។ ខ្ញុំមានអារម្មណ៍ថាដូចជាមានខ្យល់ត្រជាក់ភាយៗចេញពីរូងនោះ។ វាពិតជាគួរឲ្យខ្លាចមែនទែន!




ពួកយើងអាចមានធ្យូងថ្មប្រើប្រាស់សព្វថ្ងៃ គឺដោយសារតែបានអ្នកជីករ៉ែ ដែលតែងតែពុះពារ ប្រថុយជីវិតក្នុងឧស្ម័នគ្រោះថ្នាក់ និងស្ថិតក្រោមគ្រោះថ្នាក់នៃការបាក់ស្រុត និងព្យាយាមរស់នៅជាមួយនឹងសេចក្ដីស្រឡាញ់សូម្បីតែត្រូវហូបបាយក្នុងទីងងឹត មិនអញ្ចឹងហ្អី? កន្លែងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ដឹងគុណដល់អ្នកជីករ៉ែទាំងនោះ និងគិតអំពីធ្យូងថ្មដែលខ្ញុំមិនដែលដល់គិតកាលពីមុន ដោយសារតែវាងាយស្រួលរក និងប្រើប្រាស់។ សាមន្ទីរនេះជាកន្លែងដែលពោរពេញទៅដោយរបស់ជាច្រើន ដែលអ្នកអាចកំសាន្តជាមួយ ដូច្នេះខ្ញុំសូមណែនាំឲ្យអ្នកមកទស្សនានៅទីនេះកុំខាន ប្រសិនបើអ្នកមកមូនក្យ៉ង។

Map
អាស័យដ្ឋាន : ៤៣២-៥ វ៉ាំងនឺងរ៉ីកាអ៊ឺនអឹបមូនក្យ៉ងស៊ីក្យងសាងប៉ុក ដូ (경상북도 문경시 가은읍 왕능리 432-5)

ទូរស័ព្ទ : ០៥៤-៥៥០-៦៤២៤/៥៧១-២៤៧៥


석탄박물관, 박물관, 석탄, 석탄촌, 은성갱, 갱도, 탄광, 탄광촌, CoalMuseum, museumcoal, CoalVillage, Eunseongmine, coalmine, mine, miningvillage, 石炭博物館, 博物館, 石炭, 石炭村, 恩城坑, ウンソンゲン, 坑道, 炭鉱, 炭鉱村, 煤炭博物馆, 博物馆, 煤炭, 煤炭村, 恩城坑道, 煤矿, 煤矿村, ถ่านหินพิพิธภัณฑ์, พิพิธภัณฑ์, ถ่านหิน, ถ่านหินหมู่บ้าน, SilverStar, แก๊ง, อุโมงค์, เหมือง, เมืองเหมืองแร่
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list