Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
1369 | 19988260

ខេត្តថាំយ៉ង - សម្ជស្សនៃភាពយឺត, កន្លែងល្អសម្រាប់ការដើរកំសាន្ត, ថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធី(ទីក្រុងអភិរក្ស) - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/23

Travel regions : South Korea
 | Hits : 574675
https://blog.lookandwalk.com/km/blog/mazinguide/1884/trackback

សម្ជស្សនៃភាពយឺត, កន្លែងល្អសម្រាប់ការដើរកំសាន្ត, ថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធី(ទីក្រុងអភិរក្ស)




សម្ជស្សនៃភាពយឺត, កន្លែងល្អសម្រាប់ការដើរកំសាន្ត, ថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធី(ទីក្រុងអភិរក្ស)

នៅក្នុងការរស់នៅដ៏មមាញឹករបស់មនុស្សសម័យថ្មី ក៏មានកន្លែងមួយដែលត្រូវបានគេចាត់ទុកថាជាកន្លែងដែលមានការអភិវឌ្ឈន៍យឺត។ នៅពេលដែលខ្ញុំកំពុងតែដើរនៅតាមផ្លូវមួយដែលមានជញ្ជាំងថ្មនៅសងខាង ខ្ញុំបានកើតសរសើរដល់ភាពដ៏ស្រស់ស្អាតរបស់ផ្ទះចំណាស់ៗនៅក្នុងថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធី ហើយវាបានធ្វើអោយខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងនៅក្នុងសម័យរជ្ជកាលចូសន។ ដូច្នេះហើយទីក្រុងថាំយ៉ាងគឺជាគោលដៅដែលខ្ញុំនឹងទៅទស្សនាសម្រាប់ដំណើរកំសាន្តនៅឆុលឡាដូលើកនេះ។


ថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធីគឺជាទីក្រុងដែលយើងចំណាយពេល១៥នាទីដោយការជិះឡានពីទីក្រុងម្យ៉នអូកហនជាកន្លែងដែលមានដើមផ្កាក្រដាសរីកយ៉ាងស្រស់បំព្រងដូចនេះហើយវាជាការល្អក្នុងការដើរទស្សនាជុំវិញទីក្រុងទីពីរនេះនៅពេលជាមួយគ្នា។ បន្ទាប់ពីមើលផ្កាក្រដាសរីកនៅពេលព្រឹករួចហើយ យើងអាចធ្វើដំណើរទៅកាន់ទីក្រុងថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធីតាមផ្លូវមួយដ៏ស្រស់ស្អាតនៅពេលរសៀល។



នៅពេលដែលអ្នកចាកចេញពីទីក្រុងម្យ៉នអូកហនទៅកាន់ទីក្រុងថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធី កន្លែងទីមួយដែលអ្នកនឹងជួបនោះគឺអ៊ីលជូមូន ហើយនៅពេលដែលអ្នកបានឆ្លងកាត់ទីនោះហើយ អ្នកនឹងឃើញមានកន្លែងមួយទៀតដែលមានឈ្មោះថាណាំគឹករូ។



ណាំគឹករូត្រូវបានកសាងឡើងដោយមនុស្ស៣០នាក់ដែលរួមបញ្ចូលទាំងកូកាំងអ៊ីលដែលមកពីឆាងហ៊ឹង នៅក្នុងឆ្នាំ១៨៣០ដែលជាកន្លែងអតីតការិយាល័យមន្ទីររបស់ឆាងព្យ៉ងដែលវាមានទីតាំងនៅទល់មុខការិយាល័យឆាងព្យ៉ងម្យ៉ននាពេលបច្ចុប្បន្នហើយវាមានប្តូរទីតាំងមកកន្លែងបច្ចុប្បន្ននេះនៅក្នុងឆ្នាំ១៩១៩។ សព្វថ្ងៃនេះ អគាររបស់វាអត់មានដាក់ផ្លាក (ណាំគឺករូ)តែអ្នកកុំភ័យព្រួយដោយសារតែអ្នកអាចឃើញមានភស្តុតាងដែលមាននៅទីនោះ។ វាមានទំហំធំចម្លែកបើប្រៀបធៀបទៅនឹងអគារដទៃនៅក្នុងក្រុងថាំយ៉ាងនេះដែលវាគឺជាសំណង់ពីរជាន់ដែលមានច្រកបីនៅខាងមុខនិងមានច្រកពីរនៅសងខាង។



បើសិនជាអ្នកអង្គុយនៅលើបង្កាន់ដៃនៅជាន់ទីពីរហើយមើលថ្ងៃរៀបលិចនោះ អ្នកនឹងអាចបំភ្លេចបាននូវភាពនឿយហត់ទាំងប៉ុន្មានដែលអ្នកមាន។



នៅពេលដែលខ្ញុំបានទៅលេងនៅថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធី ខ្ញុំបានឃើញនូវគ្រួសារជាច្រើនព្រមទាំងគូរសង្សារជាច្រើនគូរបានដើរនៅតាមផ្លូវដែលមានជញ្ជាំងថ្មនៅអមសងខាងផ្លូវហើយក៏មានផ្កាម៉្យាងដែលស្រដៀងទៅនឹងផ្ការំយោលដែលរីកនៅលើជញ្ជាំង។



មើលឃើញពួកគេដើរបណ្តើរនិយាយគ្នាបណ្តើរធ្វើអោយខ្ញុំមានអារម្មណ៍ថាខ្ញុំនៅក្នុងពិភពមួយផ្សេងទៀត។ អារម្មណ៍ទាំងនោះគឺជាអារម្មណ៍មួយដែលខ្ញុំមិនអាចរកបាននៅក្នុងជីវិតដ៏មមាញឹករបស់ខ្ញុំនៅក្នុងទីក្រុងដែលវាបានធ្វើអោយខ្ញុំមានអារម្មណ៍ថាពេលវេលាបានឈប់អស់រយៈពេលមួយភ្លែក។


មានផ្កាម៉្យាងដែលស្រដៀងទៅនឹងផ្ការំយោលបានកំពុងតែរីកនៅលើជញ្ជាំង។

ខ្ញុំលឺគេនិយាយថាផ្កានេះត្រូវបានគេអនុញ្ញាតិអោយតែពួកអភិជនដាំប៉ុណ្ណោះ។

ខ្ញុំគិតថាហេតុនេះហើយបានជាខ្ញុំឃើញមានផ្កានេះតែនៅក្នុងផ្ទះរបស់ពួកអភិជនប៉ុណ្ណោះ។

ដោយសារតែមនុស្សសាមញ្ញមិនអាចដាំវាបានទើបនៅពេលដែលមានផ្កានេះដុះតាមជញ្ជាំងហៀរចូលទៅក្នុងផ្ទះនៅក្បែរនោះហើយធ្លាក់ចូលទៅក្នុងទីធ្លាផ្ទះរបស់ពួកគេ ពួកគេតែងតែរើសវាហើយយកវាទៅហាលដើម្បីប្រើវាជាស្លឹកថ្នាំបុរាណ។



មានដើមវល្លិដែលបានដុះពទ្ធ័ជុំវិញជញ្ជាំងថ្មទាំងអស់ ហើយខ្ញុំគិតថាពណ៌បៃតងគឺជាពណ៌ដែលធ្វើអោយយើងមានអារម្មណ៍ស្រស់ថ្លា។ ហើយការដែលយើងបានដើរឆ្លងកាត់ទីនោះវាអាចធ្វើអោយយើងមានអារម្មណ៍ស្រស់ថ្លាគួរសម។

បើសិនជាអ្នកដើរតាមផ្លូវនេះទៅ អ្នកនឹងបានឃើញនូវផ្ទះរបស់កូជែសន។



នេះគឺជាច្រកចូលទៅកាន់ផ្ទះរបស់កូជែសន។

បើសិនជាអ្នកដើរទៅខាងឆ្វេងនោះ អ្នកនឹងឃើញមានផ្ទះសំណាក់មួយដែលមានឈ្មោះថា “ហាន់នូកអ៊ែសរ” ហើយបើសិនជាអ្នកធ្វើដំណើរទៅខាងស្តាំវិញ អ្នកនឹងឃើញផ្ទះរបស់កូជែសន។

ដោយសារតែខ្ញុំមិនដឹងថាទៅផ្លូវណាខ្ញុំក៏បានដើរទៅដល់ផ្ទះសំណាក់ហាន់នូកអ៊ែសរ។



ផ្ទះសំណាក់ “ហាន់នូកអ៊ែសរ”



មុនដំបូងខ្ញុំបានគិតថាវាគឺជាផ្ទះបុរាណមួយខ្នងទេ ប៉ុន្តែស្រាប់តែមានម្ចាស់ផ្ទះបានចេញមកក្រៅហើយសួរខ្ញុំថា។

“តើអ្នកមកពីណាដែរ?”

“អូ! ខ្ញុំកំពុងតែមកដើរមើលនៅជុំវិញទីក្រុងនេះ ហើយខ្ញុំគិតថានេះគឺជាផ្ទះប្រពៃណីបុរាណមួយ។”

បន្ទាប់មកគាត់បាននិយាយថានេះគ្រាន់តែជាផ្ទះសំណាក់មួយប៉ុណ្ណោះ។

ខ្ញុំក៏បានសាកសួរគាត់ថាតើខ្ញុំអាចថតរូបភាពនៅទីនេះបានទេដោយសារតែវាមានរូបរាងស្រស់ស្អាតហើយគាត់ក៏បានអនុញ្ញាតិអោយខ្ញុំថតដោយរីករាយ។






ទោះបីជាវាគ្រាន់តែជាផ្ទះសំណាក់មួយក៏ដោយក៏វាជាផ្ទះមួយដែលមានទីធ្លាធំនិងការលំអបែបបុរាណដែលធ្វើអោយវាក្លាយជាផ្ទះមួយដ៏ស្រស់ស្អាត។ ផ្ទះនេះក៏មានកន្លែងសម្រាប់ធ្វើពិធីពិសារតែដូច្នេះហើយវាពិតជាកន្លែងដ៏ល្អមួយសម្រាប់ធ្វើពិធីពិសារទឹកតែបើសិនជាអ្នកសំរេចចិត្តមកស្នាក់នៅទីនេះ។



ដោយសារតែខ្ញុំបានទៅដល់ផ្ទះសំណាក់ដោយចៃដន្យ បន្ទាប់មកខ្ញុំបានធ្វើដំណើរទៅកាន់ផ្ទះរបស់កូជែសនម្តងទៀត។ ភាពស្រស់វិចិត្ររបស់ផ្ទះនេះបានចាប់ផ្តើមតាំងពីមាត់ច្រកចូល ជញ្ជាំងនិងវល្លិដែលមានក្លិនដ៏ក្រអូប។



ច្រកចូលរបស់វាបានរំលឹកខ្ញុំទៅដល់ថាបើសិនជាខ្ញុំស្រែកសួរថា “អ្នកណាម្នាក់មកទីនេះមក” ប្រាកដជាមានកម្មករកសិកម្មម្នាក់នឹងចេញមកពីកន្លែងណាមួយមកភ្លាម។






ផ្ទះរបស់កូជែសនបានថែរក្សានូវសម្រស់នៃផ្ទះបែបបុរាណរបស់អ្នកជាន់ខ្ពស់ដែលរួមមានផ្ទះសម្រាប់អ្នកបំរើ ផ្ទះដាច់តែឯងអគារផ្ទះធំ ព្រមទាំងកន្លែងសម្រាប់ដាក់អីវ៉ាន់ ហើយផ្ទះនេះត្រូវបានគេសាង់សង់ឡើងនៅក្នុងឆ្នាំ ១៩១៥ ដែលវាស្ថិតនៅកន្លែងដែលផ្ទះដើមបានសាងសង់។ នៅច្រកទ្វារមានបីច្រកដែលច្រកនៅកណ្តាលគឺជាច្រកធម្មតា។ ដំបូលរបស់វាមានរាងដូចជាអក្សរវីបញ្ចាស់ចុះក្រោម (ដែលវាជាភាសាចិនមានន័យថាលេខ៨) ហើយគេបានហៅវាថា ដំបូលកាំប្រេល។

ផ្ទះដាច់ដោយឡែកមានរូបរាងត្រង់ដែលមានពីរជាន់។ របៀបដែលផ្ទះដាច់ដោយឡែកនឹងអគារផ្ទះធំដែលមានរបងពទ្ធ័ជុំវិញទាំងអស់បានបង្ហាញអំពីរចនាបថផ្ទះបុរាណរបស់ប្រទេសកូរ៉េ។



អ្នកនឹងអាចឃើញមាននូវផ្ទះបុរាណជាច្រើនបើសិនជាអ្នកធ្វើដំណើរកំសាន្តមកកាន់ថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធីនេះ តែខ្ញុំមានអារម្មណ៍ពិបាកចិត្តមែនទែនដែលបានឃើញថាផ្ទះភាគច្រើនមិនត្រូវបានគេថែរក្សាត្រឹមត្រូវទេ។

ផ្ទះសំណាក់និងផ្ទះរបស់ប្រជាជននៅទីនេះនៅតែមើលទៅដែលអាចធ្វើអោយអ្នកមានអារម្មណ៍ថាវាគឺជាផ្ទះបុរាណ ប៉ុន្តែផ្ទះដែលមិនមានមនុស្សនៅវិញមើលទៅគួរអោយខ្លាចប្រហែលដោយសារតែពួកវាមិនត្រូវបានគេថែទាំអោយបានត្រឹមត្រូវហើយ។

ខ្ញុំក៏មិនច្បាស់ដែរតើវាត្រូវចំណាយប្រាក់ប៉ុន្មានក្នុងការសំអាតផ្ទះមួយអោយស្អាតប៉ុន្តែដោយសារតែវាមានបន្សល់ទុកអោយអ្នកជំនាន់ក្រោយហើយ ខ្ញុំសង្ឈឹមថាយើងនឹងអាចថែរក្សាវាបានព្រមទាំងសំអាតវាអោយបានស្អាតផងដែរ។



ជញ្ជាំងនិងរបងនៅទីនេះមានសភាពស្ងប់ស្ងាត់ដែលវាធ្វើអោយខ្ញុំមិនគួររត់នៅទីនេះសោះ។



ការដើរនៅតាមផ្លូវនេះបានធ្វើអោយខ្ញុំគិតដល់រឿងជាច្រើន។

ហេតុអ្វីបានជាពួកយើងរស់នៅដែលមានភាពមមាញឹកយ៉ាងនេះ? យើងគួរតែមានពេលសម្រាកកាយនិងយកពេលវេលាខ្លះមកដើរលេងកំសាន្តខ្លះផងដែលវាបានធ្វើអោយខ្ញុំមើលត្រលប់ទៅក្រោយវិញ។


មានស្ត្រីចំណាស់ជាច្រើនបានចេញមកក្រៅដើម្បីមកស្រូបយកខ្យល់អាកាសបរិសុទ្ធ។

ពួកគេកំពុងតែធ្វើដំណើរទៅកាន់កន្លែងណាមួយដោយមានបាំងឆត្រ័តាំងយូ។


ទេសភាពនៃទីក្រុងស្លូស៊ីធី




មានផ្ទះសំណាក់ចំនួន៧នៅក្នុងទីក្រុងស្លូស៊ីធីនេះ ហើយខ្ញុំក៏បានកត់សំគាល់ថាមានមនុស្សកំពុងតែរើអីវ៉ាន់ដាក់ទៅក្នុងផ្ទះសំណាក់ដែលគេបានស្នាក់នៅ។

ពួកគេគឺជាមនុស្សដែលចូលចិត្តក្នុងការសម្រាកនៅកន្លែងដែលមានភាពស្ងប់ស្ងាត់នៅពេលដែលអ្នកដទៃទៀតស្វែងរកកន្លែងដែលមានអាកាសធាតុត្រជាក់ស្រួលដូចជានៅតាមជ្រលងភ្នំ សមុទ្រនិងនៅតាមតំបន់ព្រៃភ្នំ។ ពួកគេគឺជាមនុស្សដែលចូលចិត្តការសម្រាកមួយដែលគ្រាន់តែធ្វើការដើរលេងលំហែរកាយប៉ុណ្ណោះ។



ភូមិស្ងប់ស្ងាត់សាមជីនែនៅក្នុងថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធី




វាពិតជាគួរអោយសោកស្តាយណាស់ដែលអគារទាំងនេះមិនត្រូវបានគេថែរក្សាអោយបានត្រឹមត្រូវល្អ។



ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាពួកវាមិនត្រូវបានគេថែរក្សាអោយបានល្អ។ ប្រសិនជាពួកវាត្រូវបានគេថែរក្សាបានយ៉ាងល្អនោះ អ្នកទេសចរណ៍ទាំងអស់ប្រាកដជាចូលចិត្តវាខ្លាំងណាស់។

ខ្ញុំឃើញមានអគារពីរបីដែលមើលទៅដូចនេះអញ្ចឹង ហើយវាពិតជាគួរអោយសោកស្តាយមែនទែនដែលពួកវាក្លាយជាយ៉ាងនេះ។






នេះគឺជាច្រកចូលទៅកាន់ភូមិសាមជីនែ។


មនុស្សមួយក្រុមដែលមើលទៅដូចជាក្រុមគ្រួសារមួយកំពុងតែដើរមើលជុំវិញភូមិនេះ ហើយពួកគេក៏បានត្រលប់ទៅផ្ទះវិញ។



វាគឺលើកទីមួយដែលខ្ញុំបានមកលេងនៅថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធីនេះ ហើយវាគឺជាទីក្រុងមួយដែលខ្ញុំបានឃើញនូវផ្ទះបុរាណជាច្រើន ព្រមទាំងជញ្ជាំងដ៏ស្រស់ស្អាត ព្រមទាំងជាកន្លែងដែលខ្ញុំអាចសម្រាកបាន។ ទីក្រុងនេះមើលទៅមានសភាពស្អាតគ្រាន់បើហើយប្រជាជននៅទីនេះក៏មានការរាក់ទាក់ល្អដែរ។


ថាំយ៉ាងឆាងព្យ៉ងស្លូស៊ីធីជាកន្លែងដ៏ល្អមួយក្នុងការសម្រាកលំហែកាយពីជីវិតដ៏លំបាកហត់នឿយ ហើយវាក៏ជាកន្លែងសម្រាប់ដើរលេងកំសាន្តផងដែរ។ អ្នកគួរតែធ្វើដំណើរកំសាន្តមកកាន់ទីកន្លែងដែលមើលទៅពេលវេលាហាក់ដូចជារំកិលយឺតៗ ហើយគិតត្រលប់ទៅអតីតកាលវិញ។


Map

អាស័យដ្ឋានៈ ៨២-២ ឆាងព្យ៉ងរី ឆាងព្យ៉ងម្យ៉ន ខេត្តថាំយ៉ាង ឆុលឡាណាម (전라남도 담양군 창평면 창평리 82-2)



អត្ថបទដើមៈ http://blog.naver.com/webhunting





담양창평슬로시티, 슬로시티, 창평, 돌담길, 능소화, 고재선가옥, 한옥에서, 민박집, 삼지내, 마을길, DamyangChangpyeongSlowCity, SlowCity, Changpyeong, Stonewall, a, trumpetcreeperhouse, ofGoJae-seon, Hanokeseo, Home-stayhouse, Samjinae, VillageRoad, 潭陽昌平スローシティ, スローシティ, 昌平, 石垣道, ノウゼンカズラ, 高在宣家屋, 韓屋で, 民宿, サムジネ, 村道, 潭阳昌平慢城, 慢城, 石墙路, 凌霄花, 高在宣房屋, 在韩屋, 三支川, 村路, Damyangเมืองฉางผิงช้า, เมืองช้า, Changping, doldamgil, Jacaranda, สูงเลือกตั้งบ้าน, ในHanok, เกสต์เฮ้าส์, Samji, เมืองถนน
One line comment(2) 
PDF
Bookmark
E-mail
0bytes / 200bytes
Holiday Journal
View list