ព្រៃកំសាន្តបែបធម្មជាតិ, ព្រៃដើមស្រល់ឆងណាមឈីន
ព្រៃកំសាន្តបែបធម្មជាតិ ព្រៃដើមស្រល់ឆងណាមឈីនក៏មានផ្តល់ជូននូវកន្លែងសម្រាប់គេងដែលរូមមានផ្ទះកូរ៉េបែបបុរាណ ផ្ទះធ្វើពីដីអិដ្ឋ នឹងផ្ទះដែលធ្វើពីឈើ ព្រមទាំងមានមជ្ឈមណ្ឌលវប្បធម៌ធ្វើឈើដែលជាកន្លែងមួយដែលអ្នកអាចរៀននឹងសាកល្បងធ្វើវប្បធម៌ធ្វើឈើរបស់ប្រទេសកូរ៉េ។ ហើយក៏មានមជ្ឈមណ្ឌលសាកល្បងនូវស្ថាបត្យបរិស្ថានវិទ្យាដែលជាកន្លែងសម្រាប់អ្នកក្នុងការពិនិត្យសុខភាព ព្រៃដើមស្រល់សម្រាប់ព្យាបាលដែលជាកន្លែងដែលអ្នកអាចសម្រាកនិងកាត់បន្ថយនូវភាពស្មុគស្មាញហើយនៅពេលជាមួយគ្នាអ្នកក៏អាចព្យាបាលជំងឺដូចជាជំងឺអាឡឺជី។ បន្ទប់ដើមស្រល់អំបិលគឺជាកន្លែងដែលអ្នកអាចសាកល្បងដោយផ្ទាល់ឬក៏មកមើលនូវប្រសិទ្ធភាពនៃការព្យាបាលដោយប្រើអំបិល។ មជ្ឈមណ្ឌលសិប្បកម្មឈើឆនណាមគឺជាកន្លែងដែលអ្នកអាចរៀនពីការបង្កើតនូវគ្រឿងសង្ហារឹមនិងទិចនិចក្នុងការបង្កើតនឹងលក់នូវសិប្បកម្មឈើដែលធ្វើពីឈើរឹងរបស់ដើមស្រល់និងឈើដទៃទៀត។ លើសពីនេះទៅទៀតក៏មានផ្លូវដើរដែលមានកំទិចឈើដែលវាជាកន្លែងសម្រាប់មនុស្សនិងជនពិការមកដើរកំសាន្តនៅតាមផ្លូវមួយដែលក្រាលឈើរបស់ព្រៃស្រល់ដែលអាចនាំយើងទៅដល់កំពូលភ្នំអុកប៊ូលដោយមិនចាំបាច់ដើរសូម្បីតែមួយជំហ៊ាន។
ផ្លូវចូលទៅកាន់ព្រៃកំសាន្តបែបធម្មជាតិ ព្រៃដើមស្រល់ឆងណាមឈីន។
មុនពេលដែលពួកគេបានចាប់ផ្តើមប្រមូលលុយថ្លៃចូល ខ្ញុំអាចបើកឡានចូលទៅក្នុងច្រកចូលនេះបានប៉ុន្តែលើកនេះខ្ញុំត្រូវចតឡានរបស់ខ្ញុំនៅឯផ្លូវចូលវិញ។
ដើរបន្តិចពីកន្លែងចតឡាន អ្នកនឹងឃើញមានកន្លែងលក់សំបុត្រចូល។
តម្លៃសំបុត្រចូលនោះគឺ ២០០០រៀលសម្រាប់ក្មេង និង ២ដុល្លារសម្រាប់មនុស្សពេញវ័យ ដែលវាមិនថ្លៃទេ។
ខ្ញុំកើតនៅឆាងហ៊ឹងនេះប៉ុន្តែសព្វថ្ងៃនេះខ្ញុំកំពុងរស់នៅក្នុងទីក្រុងក្វាងជូដូច្នេះហើយខ្ញុំក៏ត្រូវបង់លុយថ្លៃចូលដែរ។ បើសិនជាអ្នកមានអត្តសញ្ញាណបណ្ណ័ដែលអាចបញ្ជាក់ថាអ្នកគឺជាអ្នកដែលរស់នៅឆាងហ៊ឹងនេះអ្នកអាចចូលទីនេះបានដោយមិនបង់ប្រាក់។
ពេលដែលយើងដើរផុតកន្លែងលក់សំបុត្រហើយ យើងអាចដើរត្រង់ទៅខាងឆ្វេងទៅតាមផ្លូវដែលក្រាលឈើមួយដែលត្រូវបានគេថែរក្សាយ៉ាងល្អឬក៏ដើរទៅខាងស្តាំទៅតាមផ្លូវនៅក្នុងព្រៃ។
ខ្ញុំគិតថាផ្លូវក្រាលឈើគឺធ្វើឡើងសម្រាប់មនុស្សដែលប្រើរទេះរុញឬក៏មនុស្សដែលមានការលំបាកក្នុងការធ្វើដំណើរ។
ការធ្វើដំណើរនៅក្នុងព្រៃវាបានរំលឹកខ្ញុំទៅដល់កុមារភាពរបស់ខ្ញុំ។
នេះវាធ្លាប់ជាកន្លែងដែលស្ងប់ស្ងាត់មួយដែលមានមនុស្សមិនច្រើនទេ ហើយនៅម៉ោងនេះដោយសារតែអ្នករាល់គ្នាមិនមានសមត្ថភាពក្នុងការប្រើប្រាស់ភ្លើងអគ្គិសនីដូច្នេះហើយវាមានសភាពងងឹតព្រមទាំងគួរអោយខ្លាចនៅពេលយប់ឡើង។
ដើរទៅតាមផ្លូវព្រៃឬក៏ផ្លូវក្រាលឈើទៅអ្នកនឹងឃើញនូវច្រកចូលទៅកាន់ព្រៃដើមស្រល់។
នៅពេលដែលពួកគេមិនទារប្រាក់ទេនោះយើងអាចចតឡាននៅទីនេះហើយចូលទៅបាន។
ទោះបីជាថ្លៃសំបុត្រចូលមិនថ្លៃក៏ដោយ ក៏ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តដែរក្នុងការបង់ថ្លៃចូលទៅក្នុងព្រៃដើមស្រល់ដែលជាកន្លែងដែលខ្ញុំធ្លាប់មកលេងពេលណាក៏បានដើរ។
ទីនេះមានទីតាំងស្ថិតនៅជើងភ្នំអុកហ៊ឹងដូច្នេះហើយវាជាទូទៅត្រូវបានគេប្រើជាផ្លូវសម្រាប់ធ្វើដំណើរផងដែរ។ មានមនុស្សខ្លះបានមកលេងនៅព្រៃដើមស្រល់នេះដោយពាក់សំលៀកបំពាក់ស្តើង ហើយអ្នកខ្លះទៀតចូលចិត្តមកដើរឡើងភ្នំជាក្រុម។
មានកន្លែងតូចៗនៅទីនេះនិងនៅទីនោះទៀតសម្រាប់ឈប់សម្រាក។
ខ្ញុំគិតថាវាពិតជាគំនិតល្អមួយក្នុងការយកកំរាលក្រាលមួយមកព្រមទាំងមានអាហារបន្តិចបណ្តួចមកញ៉ាំ ហើយសម្រាកនៅទីនេះ។
អង្គុយនៅក្នុងព្រៃដែលមានអារម្មណ៍ត្រជាក់ស្រួលព្រមទាំងមានការជជែកគ្នារួមទាំងមានម្ហូបសម្រាប់ញ៉ាំពិតជាអ្វីដែលខ្ញុំចូលចិត្តមែន។
នេះគឺជាប្តីប្រពន្ធមួយគូរដែលខ្ញុំបានជួបនៅក្នុងព្រៃ។
ប្រពន្ធបានដោះស្បែកជើងចេញនៅពេលដែលនាងបានមកដល់ព្រៃស្រល់នេះភ្លាម។
នាងនិយាយថាយើងត្រូវស្រូបយកនូវឥទ្ធិពលនៃទឹកដីនេះហើយបានដើរសំដៅទៅក្នុងព្រៃដោយបាតជើងទទេរ។ ផ្កាបានកំពុងតែរីកនៅក្នុងព្រៃនេះ។
បន្តដើរតាមផ្លូវព្រៃស្រល់នេះទៅ
អ្នកនឹងឃើញនូវមជ្ឈមណ្ឌលវប្បធម៌សាកល្បងសិប្បកម្មឈើរបស់ព្រៃដើមស្រល់ឆងណាមជីននៅចំកណ្តាល។
អ្នកក៏អាចឃើញមាននូវរូបតុក្កតាឈើមួយដែលគួរអោយស្រលាញ់និងប្រអប់ផ្ញើរសំបុត្រយឺតមួយនៅឯច្រកចូល។
វាមិនមានការលំបាកក្នុងការស្វែងរកនូវប្រអប់ផ្ញើរសំបុត្រយឺតនៅពេលដែលយើងកំពុងធ្វើដំណើរកំសាន្តនៅពេលថ្មីៗនេះ។
បើតាមអ្វីដែលខ្ញុំបានលឺនោះ បើសិនជាអ្នកសរសេរសំបុត្រមួយហើយដាក់វានៅទីនោះ វានឹងត្រូវបានគេផ្ញើរទៅដល់គោលដៅបន្ទាប់ពីរយៈពេលមួយឆ្នាំក្រោយ។
ដូច្នេះហើយបើសិនជាអ្នកសរសេរនូវរឿងអ្វីដែលអ្នកមាននៅក្នុងចិត្តទៅអោយមនុស្សម្នាក់ដែលអ្នកស្រលាញ់នោះ វានឹងត្រូវបានគេផ្ញើរទៅបន្ទាប់ពីរយៈពេលមួយឆ្នាំក្រោយមក ហើយ នេះពិតជាបទពិសោធន៍មួយដ៏ល្អសម្រាប់អ្នក។
នៅក្នុងមជ្ឈមណ្ឌលវប្បធម៌សាកល្បងសិប្បកម្មឈើ អ្នកអាចឃើញមានការពន្យល់ពីដើមឈើនានា និងមានកន្លែងសម្រាប់ធ្វើការដកពិសោធន៍។
វាគឺជាមជ្ឈមណ្ឌលសាកល្បងមួយប៉ុន្តែវាមានរបស់ពីរបីប៉ុណ្ណោះសម្រាប់ធ្វើការដកពិសោធន៍ វាគ្រាន់តែជាកន្លែងតាំងពិពណ៌មួយប៉ុណ្ណោះ។
អ្នកក៏អាចមករីករាយក្នុងការមកទស្សនាព្រៃដើមស្រល់នេះជាក្រុមបានដែរ។
វាមានឆាកតូចមួយដែលមានកៅអីមួយចំនួននឹងវេទិការ ដែលវាមើលទៅគឺជាកន្លែងដ៏ល្អមួយក្នុងការធ្វើបទបង្ហាញផងដែរ។
ខ្ញុំក៏ជឿជាក់ថាអ្នករាល់គ្នាអាចបង្ហាញនិងចែករំលែកនូវរឿងដែលល្អៗនិងស្មោះត្រង់នៅទីនេះជាងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
កន្លែងសម្រាកនៅក្នុងព្រៃដើមស្រល់
មានបន្ទប់ទឹកមួយដែលគេហៅថា អរសងឆូ ហើយវាបានដាក់ឈ្មោះថាដូច្នេះដោយសារតែស្លឹកនៃស្មៅនេះធំក្លិនដូចជាត្រីអញ្ចឹង។
ដោយសារតែវាត្រូវបានគេដឹងថា មានអត្ថប្រយោជន៍ដល់ផ្ទៃមុខ ជំរុញនូវប្រពន្ធ័សសៃឈាម ព្រមទាំងកំចាត់ជាតិពុល ដូច្នេះហើយទើបមានផលិតផលជាច្រើនដែលបានបង្កើតឡើងដែលរួមមាន សាប៊ូដុសខ្លួនអរសងឆូ ឡេសម្រាប់លាបមុខអរសងឆូ ប្រេងរឹតអរសងឆូ ។ល។
វាពិតជាល្អណាស់បើសិនជាអ្នកលូកជើងរបស់អ្នកដាក់ទៅក្នុងនោះមួយស្របក់ទៅ។
មានផ្លូវកំទេចឈើមួយនៅក្នុងព្រៃ ហើយផ្ទៃដែលទន់និងងាយស្រួលនេះបានធ្វើអោយខ្ញុំមានអារម្មណ៍ល្អមែនទែន។
នៅពេលដែលអ្នកដើរដោយជើងទទេរវិញ អ្នកអាចមានអារម្មណ៍ថាស្រួលមែនទែន។ វាពិតជាល្អបំផុតបើសិនជាអ្នកមកដើរនៅលើផ្លូវដែលមានកំទេចឈើនេះហើយដាក់ជើងរបស់អ្នកឯងទៅក្នុងទឹកអរសងឆូទៀតនោះ។
នោះគឺជាគូរស្វាមីភរិយាមួយគូរដែលកំពុងតែរីករាយជាមួយនឹងពេលលំហែរកាយ។
មានកន្លែងលក់អាហារមួយដែលមានឈ្មោះថាស៊ូរ៉ាកាំងដែលវាជាកន្លែងដែលអ្នកអាចទិញអ្វីមកញ៉ាំនៅក្នុងព្រៃស្រល់នេះ។ ស៊ូរ៉ាកាំងគឺជាពាក្យមួយដែលសំដៅទៅលើផ្ទះបាយរាជវាំងដែលជាកន្លែងដែលគេចំអិនអាហារសម្រាប់ស្តេច។ អ្នកក៏អាចខ្ចប់អាហារបន្តិចបន្តួច ឬក៏អាចញ៉ាំនៅទីនេះក៏បាន។
ខ្ញុំបានកត់សំគាល់ឃើញថាមានអ្នកដែលឈប់នៅទីនេះបន្ទាប់ពីបានឡើងភ្នំ កំពុងតែញ៉ាំដុងដុងជូ ជាមួយនឹងផាចុន (នំចៀនដាក់ខ្ទឹមបារាំង)។
ខ្ញុំត្រូវតែឈប់នៅទីនោះហើយផឹកដុងដុងជូមួយចានជាមួយនឹងផាចុន។
កន្លែងសម្រាកនៅក្នុងព្រៃស្រល់
មានកន្លែងសម្រាកនៅក្នុងព្រៃដើមស្រល់នេះផងដែរ។
អ្នកអាចជ្រើសរើសមួយក្នុងចំណោមផ្ទះប្រពៃណីកូរ៉េ(ហានូក) ផ្ទះដែលធ្វើពីឈើនិងផ្ទះសម្រាកជាច្រើនប្រភេទទៀត។ ផ្ទះសម្រាកដែលមានល្បីឈ្មោះថាបានយកមកថតកុនរឿង “ធែមូល” ។
យើងអាចស្នាក់នៅផ្ទះនោះបាន តាមការកក់តាមគេហទំព័ររបស់វាប៉ុណ្ណោះ។
បន្ទប់ទាំងនោះមានតម្លៃចាប់ពី ៦០ដុល្លារ ទៅដល់ ២០០ដុល្លារ ដូច្នេះហើយវាពិតជាមានប្រយោជន៍បើសិនជាអ្នកចូលទៅក្នុងគេហទំព័ររបស់វាហើយពិនិត្យមើលតម្លៃទុកជាមុន។
នេះគឺជាផ្ទះអំបិលរបស់ព្រៃដើមស្រល់។ វាបានពន្យល់ថាអ្នកអាចជួយបង្កើននូវប្រពន្ធ័ការពាររបស់រាងកាយនិងមានប្រសិទ្ធភាពក្នុងការព្យាបាល។
តែអ្នកត្រូវតែបង់ប្រាក់បន្ថែម ហើយខ្ញុំគិតថាវាមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃរបស់ជីមជីលបាំង(បន្ទប់ស្ងួតសោណា)។
ព្រៃស្រល់ដែលមានផ្កាដែលស្រស់ស្អាតដុះនៅក្នុងចំណោមដើមឈើនោះបានធ្វើអោយភ្នែក ច្រមុះ និងអារម្មណ៍របស់ខ្ញុំបានជាសះស្បើយដោយធម្មជាតិ។
នេះគឺជាផ្កាដែលខ្ញុំបានឃើញនៅក្នុងព្រៃ។
ព្រៃកំសាន្តបែបធម្មជាតិ ព្រៃដើមស្រល់ឆងណាមឈីនគឺជាកន្លែងដែលអ្នកអាចជួយព្យាបាលរាងកាយនិងផ្លូវចិត្តរបស់អ្នកអោយជាសះស្បើយដោយគ្រាន់តែអង្គុយនៅទីនោះ។
គ្រាន់តែនៅលេងនៅទីនោះពិតជាធ្វើអោយខ្ញុំមានអារម្មណ៍ល្អមែនទែន។
នៅពេលដែលវាមានអាកាសធាតុក្តៅនៅរដូវក្តៅដែលធ្វើអោយអ្នកសឹងតែមិនអាចកំរើកម្រាមដៃរបស់អ្នកបាននោះ
ហេតុអ្វីបានជាអ្នកមិនយកកំរាលក្រាលអង្គុយមួយហើយធ្វើដំណើរមកកាន់ព្រៃដើមស្រល់ឆងណាមជីនរបស់ឆាងហ៊ឹងនេះ?
អាស័យដ្ឋានៈ សាន ២០-១ អ៊ូសានរី ស្រុកឆាងហ៊ឹង ខេត្តឆាងហ៊ឹង ឆុលឡាណាមដូ (전라남도 장흥군 장흥읍 우산리 산 20-1)
គេហទំព័រៈ http://www.jhwoodland.co.kr/jhwood/
អត្ថបទដើមៈ http://blog.naver.com/webhunting