Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
2330 | 19925859

Boeun, Geosan, Daejeon #4 - Goesan Songnisan Hwayang Valley’s - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/31

Travel regions : South Korea
 | Hits : 527099
https://blog.lookandwalk.com/km/blog/mazinguide/2204/trackback

ហ្វាយ៉ាង់គូកុកនៃជ្រលងហ្វាយ៉ាង់ខេកុក ស៊ុករីសាន ខេសាន។ កន្លែងដែលអ្នកអាចឃើញនូវសិល្បៈបុរាណដែលនៅសល់។ 화양구곡

នៅជុំវិញហ្វាយ៉ាង់នៅភាគខាងជើងនៃភ្នំស៊ុករីសាន អ៊ូអាំស៊ុងស៊ីយ៉ល់អ្នកប្រាជ្ញម្នាក់ក្នុងសម័យពាក់កណ្តាលនៃរាជកាលឈរសន់ធ្លាប់បានមកលាក់ខ្លួនកើតទុក្ខសោកបន្ទាប់ពីមរណៈភាពរបស់ស្តេចហ្យូឈុង ហើយបានដាក់ឈ្មោះទីកន្លែងចំនួនប្រាំបួនដើម្បីសរសើរដល់ម៉ូអ៊ីគូកុកនៃប្រទេសចិនហើយត្រូវបានហៅថាហ្វាយ៉ាង់គូកុក។ កន្លែងទាំងប្រាំបួននេះរួមមានក្យ៉ង់ឆង់ផ្យ៉ក់ អ៊ូនយ៉ង់តាំម អ៊ឺបគូងអាំ គឺមសាតាំម ឆម់សង់តេ នឺងអ៊ូនតេ ហ្វារ៉្យុងតេ ហាកសូតេ ផាឆន់ ដែលទាំងអស់សុទ្ធតែមាននូវទេសភាពនៃផ្ទាំងថ្មនិងដុំថ្មចម្លែកៗ។


រសិនបើអ្នកចង់ដើរមើលកន្លែងទាំងប្រាំបួននេះចាប់ផ្តើមពីកន្លែងផ្តល់ព័តមានទេសចរហ្វាយ៉ាង់ដុង អ្នកត្រូវដើរឡើងភ្នំទាំងទៅនិងមកប្រហែលជា៩គីឡូម៉ែត ហើយប្រសិនបើអ្នកមិនឈប់សម្រាកទេប្រហែលជាត្រូវចំណាយពេល២ម៉ោងកន្លះ។ ប៉ុន្តែបើអ្នកចង់សម្រាកដើម្បីថតរូបឬក៏ញ៉ាំការ៉េមនៅផ្សារទំនើបនៅម្តុំគឺមសាតាំមវាប្រហែលត្រូវចំណាយពេល៣ម៉ោងកន្លះ។ ដូច្នេះថ្ងៃនេះពួកយើងចាប់ផ្តើមពីកន្លែងផ្តល់ព័តមានទេសចរហ្វាយ៉ាង់ដុងធ្វើដំណើរទៅដល់ក្យ៉ង់ឆង់ផ្យ៉ក់ អ៊ូនយ៉ង់តាំម អ៊ឺបគូងអាំ គឺមសាតាំម និងអាំសរជេដែលមាននៅលើថ្មគឺមសាតាំម។



ដើរឡើងទៅប្រហែលជា១០០ម៉ែតពីកន្លែងផ្តល់ព័តមានអ្នកនឹងបានឃើញកុកទីមួយគឺ ក្យ៉ង់ឆង់ផ្យ៉ក់។ ថ្មចម្លែកមួយនេះឈរយ៉ាងត្រង់ហើយខ្ពស់ដែលមើលទៅដូចជាវាកំពុងតែទ្រមេឃហើយនេះជាអ្វីដែលគេបានហៅវា។



ហ្វាយយ៉ាង់ម៉ូនត្រូវបានឆ្លាក់លើផ្ទាំងថ្មយ៉ាងធំនៅខាងឆ្វេងនៃក្យ៉ង់ឆង់ផ្យ៉ក់ដោយស៊ុងស៊ីយ៉ល់។



ថ្មដែលចម្លែកនេះត្រូវបានធ្វើអោយសឹកជាច្រើនឆ្នាំណាស់មកហើយទឹកដែលស្អាតបានធ្វើអោយក្លាយជាទេសភាពយ៉ាងស្រស់ស្អាត។ ខ្ញុំអាចចំណាយពេលពេញមួយថ្ងៃនៅក្នុងទឹកនេះជាមួយនិងបំពង់ខ្យល់។


ប្រសិនបើអ្នកធ្លាប់គិតថាចង់ជិះឡានជុំវិញគូកុកអ្នកគួរតែបំភ្លេចវាចោលទៅ។ ឡានត្រូវបានហាមឃាត់យ៉ាងតឹងរឹងដោយការិយាល័យសាខាហ្វាយ៉ង់ ឧទ្យាណជាតិស៊ុករីសានលើកលែងតែអ្នកដែលធ្វើការនៅក្នុងភោជនីយដ្ឋានឬក៏ក្នុងកន្លែងស្នាក់នៅខាងក្នុងឧទ្យាណតែប៉ុណ្ណោះ។ ដូចនេះអ្នកត្រូវតែចតឡាននៅក្នុងចំណតឡាននៅជិតផ្លូវចូលហើយដើរចូលមក។



តើអ្នកបានដឹងពីចំណុចបៃតងដែរឬទេ? ប្រសិនបើអ្នករើសសំរាមនៅក្នុងឧទ្យាណ អ្នកនឹងទទួលបានពីរពិន្ទុសម្រាប់មួយក្រាមហើយអ្នកអាចសន្សំវារហូតដល់ពីរពាន់ពិន្ទុក្នុងមួយថ្ងៃ ដូច្នេះបើអ្នករើសសំរាមក្នុងពេលដំណើរកំសាន្តរបស់លោកអ្នកក្នុងឧទ្យាណជាតិហើយយកវាទៅការិយាល័យគ្រប់គ្រងនៅច្រកចេញ អ្នកអាចទិញសំបុត្រផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងឧទ្យាណជាតិនានាឬក៏ប្តូរយកឧបករណ៍ឡើងភ្នំផ្សេងៗដូចជាឈើច្រតឡើងភ្នំ ស្រោមដៃ ដបទឹកឬម៉ាស។


អ្នកមិនត្រូវការធ្វើកាតអ្វីនោះទេ អ្នកគ្រាន់តែរើសសំរាមហើយយកវាទៅការិយាល័យនោះ សន្សំពិន្ទុដោយប្រើព័តមានផ្ទាល់ខ្លួនសាមញ្ញៗ ចំលងកូប៉ុងចេញពីគេហទំព័រឧទ្យាណជាតិនៅខាងក្រោមហើយប្រើប្រាស់វា។ សូមចូលទៅចំណុចបៃតងនៅក្នុងគេហទំព័រនៅខាងក្រោមសម្រាប់ព័តមានបន្ថែម។


គេហទំព័រឧទ្យាណជាតិ http://www.knps.or.kr



ខ្ញុំមិនដឹងថាមកពីខ្ញុំមិនចូលចិត្តកន្លែងដែលមានមនុស្សច្រើនឬក៏អ្នកផ្សេងព្យាយាមគេចពីខ្ញុំនៅគ្រប់ទីកន្លែងដែលខ្ញុំបានទៅទេ។ គួរអោយចម្លែកដែរខ្ញុំចូលចិត្តដើរកំសាន្តក្នុងពេលធម្មតា។ ផ្លូវដីដែលទៅក្នុងព្រៃមើលទៅអស្ចារ្យណាស់មែនទេ?



ដើមឈើនឺធីដែលមើលទៅដូចជាមានអាយុរាប់រយឆ្នាំមកហើយបានដុះតាមបណ្តោយទន្លេយ៉ាងស្រស់ស្អាត។ វាគឺជាថ្ងៃមួយក្នុងរដូវក្តៅជាមួយនិងពន្លឺព្រះអាទិត្យយ៉ាងក្តៅប៉ុន្តែខ្ញុំបានរីករាយជាមួយនិងម្លប់នៃដើមឈើទាំងនេះ។



វាមានទីវាលដែលក្រាលដោយឈើដែលជាទីកន្លែងដែលអ្នកមិនអាចដើរបាន ដូច្នេះអ្នកមិនបាច់បារម្ភពីការពាក់ស្បែកជើងដែលពិបាកដើរលើផ្លូវនេះទេ។ ទោះបីជាសង្សារបស់អ្នកពាក់ស្បែកជើងកែងក៏ដោយអ្នកគួរតែបើកចិត្តទូលាយហើយលើកលែងអោយពួកគេ។



នៅវាលស្មៅដែលមានកំពស់ស្ទើរស្មើនិងកំពស់មនុស្សពេញវ័យមានសំបុកបក្សី។ បក្សីតូចៗរស់នៅជាមួយគ្នាក្នុងវាលស្មៅ។



ឥឡូវខ្ញុំទន្លេថុងហេតាមស្ពាននេះហើយបន្តដើរទៅត្រង់។ ឆ្លងកន្លែងនេះហើយនឹងទៅដល់អ៊ូនយ៉ង់តាំម។



នេះគឺជាកុកទីពីរ អ៊ូនយ៉ង់តាំមដែលមានចំងាយប្រហែលជា៤០០ម៉ែតពីកុកទីមួយក្យ៉ង់ឆង់ផ្យ៉ក់។ នេះគឺជាកន្លែងដែលមានទឹកស្អាតហូរមកពីជ្រោះហើយឈ្មោះរបស់វាមានន័យថា “ពពកឆ្លុះក្នុងទឹកស្អាត”។ ប្រសិនបើអាកាសធាតុល្អជាងនេះបន្តិចខ្ញុំប្រហែលជាអាចថតរូបពពកឆ្លុះលើផ្ទៃទឹកបានហើយ។



ស្លឹកឈើពណ៌ក្រហមនិងបៃតងពោរពេញនៅសងខាងនៃផ្លូវ។ នៅខាងក្រោយជញ្ជាំងអ្នកអាចឃើញហ្វាយ៉ាង់សរវ៉ន់។



ហ្វាយ៉ាង់សរវ៉ន់បានកសាងឡើងដើម្បីបូជាដល់អ៊ូអាំស៊ុងស៊ីយ៉ល់ដែលជាមន្រ្តីធំក្នុងឆ្នាំ១៦៩៥(ឆ្នាំទី២១នៃស្តេចស៊ុកចុង)។ ខ្ញុំបានលឺថាគាត់ជាមនុស្សមានឥទ្ធិពលនិងមានវណ្ណៈខ្ពស់ម្នាក់ក្នុងចំណោមសរវ៉ន់នៃប្រទេសកូរ៉េប៉ុន្តែមិនមែនមានគេនិយាយថាអំណាចផ្លាស់ប្តូរនិងពេលវេលាគឺខុសគ្នា។ ប្រសិនបើអ្នកចាប់អារម្មណ៍អ្នកអាចចូលទៅខាងក្នុងហើយមើលវាបាន។ ការចូលទៅគឺមិនគិតលុយទេ។



មើលទៅហាក់ដូចជាស្លឹកឈើបៃតងនិងពណ៌ក្រហមកំពុងតែប្រកូតប្រជែងសម្រស់គ្នាអញ្ចឹង។ ខ្ញុំចូលចិត្តពណ៌បៃតងស្រស់នៃរដូវផ្ការីកដែលបានចូលមកដល់។



នៅខាងមុខហ្វាយ៉ាង់សរវ៉ន់គឺជាកុកទីបី អ៊ឺបគូងអាំ។ នៅខាងក្រោយថ្មនេះមើលទៅដូចជាមានអ្នកណាម្នាក់កាត់ត្រង់ដោយកាំបិតយ៉ាងមុត ហើយមានរឿងកំសត់មួយដែលថាអ៊ូអាំស៊ុងស៊ីយ៉ល់បានយំដោយដាក់មុខរបស់គាត់ចុះក្រោមជារៀងរាល់ព្រឹកពីព្រោះគាត់បានដឹងថាស្តេចទី១៧នៃឈរសន់និងបរិវារបស់ព្រះអង្គហូចុងបានស្លាប់ក្នុងអាយុ៤១ឆ្នាំបន្ទាប់ពីចាញ់នូវការច្បាំងដណ្តើមយកភាគខាងជើងហើយរាងកាយរបស់ស៊ុងស៊ីយ៉ល់ពេលដែលកំពុងយំដូចជាធ្នូ។ ដោយសារតែបែបនេះហើយទើបថ្មនេះត្រូវបានដាក់ឈ្មោះថា អ៊ឺបគូងអាំ។



នៅកន្លែងដែលមានថ្មទាលរាបស្មើមានឈ្មោះថា គឺមសាតាំមគឺជាកុកទីបួន។ វាត្រូវបានដាក់ឈ្មោះតាមគឺមសារ៉ា(កំទេចមាស)ពីព្រោះដីខ្សាច់ដែលនៅក្នុងទឹកមើលទៅដូចជាកំទេចមាស ហើយវាជាចំណុចកណ្តាលនៃហ្វាយ៉ាង់គូកុកនិងល្បីល្បាញក្នុងរដូវក្តៅ។


ទៅខាងលើបន្តិចទៀតខ្ញុំបានឃើញវិហារតូចមួយ។ វាគឺជាផ្ទះមួយហៅថាអាំសរជេដែលបានសង់លើថ្មអ៊ូអាំស៊ុងស៊ីយ៉ល់ក្នុងឆ្នាំ១៦៦៦ដើម្បីអោយមនុស្សជំនាន់ក្រោយរៀនសូត្រ។ ខ្ញុំបានលឺថានៅទីនេះធ្លាប់មានស្ពានមួយជាយូរយារណាស់មកហើយតែឥឡូវមិនមានទេដូច្នេះអ្នកមិនអាចឆ្លងទន្លេបានទេ។ ខ្ញុំជាអ្នកណា? ខ្ញុំនឹងទៅទីនោះអោយបាន។



នៅពេលដែលខ្ញុំដើរឡើងប្រហែលជា១០០ម៉ែតខ្ញុំបានឃើញផ្លូវមួយដែលអាចឆ្លងបាន។ ខ្ញុំដើរលើថ្មដើម្បីឆ្លងទន្លេនេះ។



ខ្ញុំពិតជាសង្ស័យអំពីផ្ទះដែលសង់លើថ្មយ៉ាងធំនេះ។ គ្មានអ្នកណាគេចង់ទៅខាងលើនោះទេប៉ុន្តែខ្ញុំមិនអាចទ្រាំបានទេនៅពេលដែលខ្ញុំសង្ស័យ។



ខ្ញុំចាប់ផ្តើមអស់កំលាំងពីព្រោះវាគឺជាថ្ងៃមួយដ៏ក្តៅហើយឆ្លងកាត់ដុំថ្មដែលធំៗគឺពិបាកណាស់។ ឥឡូវពួកយើងជិតទៅដល់ទីនោះហើយ។



ឥឡូវខ្ញុំគិតថាខ្ញុំត្រូវត្រលប់ទៅវិញវាធ្វើអោយខ្ញុំកាន់តែអស់កំលាំង។



ប៉ុន្តែមិនអីទេ ទ្វារបានបើកចំហរស្រាប់ ខ្ញុំគិតថាវាអោយខ្ញុំចូលទៅខាងក្នុង។ ផ្លូវដើរដុំថ្មមើលទៅស្រស់ស្អាតណាស់។ ខ្ញុំនឹងទិញវាបើខ្ញុំអាចទិញបាន។ ខ្ញុំគិតថាផ្ទះនេះមានទេសភាពស្រស់ស្អាតជាងគេលើលោកនេះ។



ហា ខ្ញុំគិតថាទ្វារនេះបើកស្រាប់ពេលដែលខ្ញុំបានឃើញវាពេលឆ្លងទន្លេតែវាអត់បើកទេ វាគ្រាន់តែជាសោវែងមួយដែលចាក់ទ្វារដែលមើលទៅដូចទ្វារបានបើកអញ្ចឹង។ ព្រះអើយកុំធ្វើបែបនេះដាក់ខ្ញុំ!! ខ្ញុំខំមកទីនេះដើម្បីមកមើលវាពិតជាសោកស្តាយណាស់។



ឡើងតាមជញ្ជាំងគឺមិនមែនអ្វីដែលអ្នកចេះដឹងគេធ្វើនោះទេ ដូច្នេះខ្ញុំបានមើលផ្ទះនោះពីលើរបងតែប៉ុណ្ណោះ។ នេះគឺជាកន្លែងដែលអ៊ូអាំស៊ុងស៊ីយ៉ល់កសាងផ្ទះនៅលើថ្មហៅថាអាំសរជេបន្ទាប់ពីគាត់ចូលនិវត្តន៍ពីនយោបាយដើម្បីបង្រៀនក្មេងៗនិងបន្ថែមចំណេះដឹងរបស់គាត់។ ពេលដែលខ្ញុំកំពុងដកដង្ហើមយ៉ាងស្ងប់ស្ងាត់ខ្ញុំព្យាយាមស្រមៃថាអ៊ូអាំស៊ុងស៊ីយ៉ល់បានរស់នៅទៅនេះក្នុងពេលនេះ។



នេះគឺជារូបភាពដែលប្រពន្ធរបស់ខ្ញុំបានថតដោយទូរសព័្ទរបស់នាង។ នេះគឺជាខ្ញុំនៅខាងក្រៅរបងពីព្រោះខ្ញុំមិនអាចឡើងលើរបងបានក្នុងនាមជាអ្នកចេះដឹងម្នាក់។ ខ្ញុំមានទំងន់លើស៨០គីឡូក្រាមទៀតតែមើលមកខ្ញុំដូចជាតូចណាស់នៅលើថ្មធំនេះ។ដូច្នេះខ្ញុំមិនអាចទៅដល់កុកទាំងប្រាំបួនបានទេពីព្រោះខ្ញុំត្រូវបង្ហាញអ្នកច្រើនកន្លែងទៀតប៉ុន្តែបើអ្នកមានពេលវេលាគ្រប់គ្រាន់ខ្ញុំសូមអោយយោបល់ថាអ្នកគួរតែទៅមើលវាទាំងអស់។ យ៉ាងណាវិញគ្រប់ទីកន្លែងមើលទៅប្រហាក់ប្រហែលនិងទីនេះ ថ្មធំនៅជិតផ្ទៃទន្លេ ដូច្នេះខ្ញុំគិតថាវាជាការល្អដើលអាចដើរមើលបានដល់កុកទីបួន គឺមសាតាំម។


Map

អាស័យដ្ឋានកន្លែងចាប់ផ្តើមៈ កន្លែងផ្តល់ព័តមានទេសចរ ១២ ហ្វាយ៉ាង់ដុងគីល ឆង់ឆន់ម៉្ញន់ ខេសានគូន ឈុងឆង់ភុកតូ។ (충청북도 괴산군 청천면 화양동길 12)
ទូរសព្ទ័លេខៈ ០៤៣ ៥៤២ ៥២៦៨ ៩



ភោជនីយដ្ឋានដែលមានរស់ជាតិឈ្ងុយឆ្ងាញ់នៅខេសាន ហាល់មេឆង់គូកចាំង។ 할매청국장


បន្ទាប់ពីបានញ៉ាំនំបុ័ងសាមញ្ញនៅឯកន្លែងបោះជំរុំនៅពេលព្រឺកហើយនិងបញ្ចប់ការដើរយ៉ាងឆ្ងាយនៅឯផ្លូវហ្វាយ៉ាង់ខេកុកខ្ញុំត្រូវតែញ៉ាំអ្វីដែលឆ្ងាញ់ៗដូច្នេះខ្ញុំត្រូវការរកកន្លែងមួយហើយខ្ញុំបានឃើញភោជនីយដ្ឋានហាល់មេឆង់គូកចាំង។


ហាល់មេឆង់គូកចាំងគឺប្រហែលជា២០នាទីដោយជិះឡានពីទីប្រជុំជនខេសាននៅជិតច្រកចូលជ្រលងសាំងកុកខេកុក។ ដូចដែលឈ្មោះវាបានប្រាប់យើង វាបើកដោយស្រីជនបទចំណាស់ម្នាក់ដែលជាអ្នកធ្វើឆង់គូកចាំងនិងតៅហ៊ូរាស់ថ្ងៃប្រើសណ្តែកកូរ៉េដែលគាត់បានដាំដោយខ្លួនឯង ហើយវាទាក់ទាញអតិថិជនប្រហែលពីព្រោះតែពួកគេនឹងពីអ្វីដែលលោកយាយរបស់ពួកគេបានចំអិនពេលដែលពួកគេនៅក្មេងដូចខ្ញុំដែរ។



នេះគឺជាម៉ានុយរបស់ភោជនីយដ្ឋាននេះ។ អ្វីដែលល្បីជាងគេគឺឆង់គូកចាំងហើយខ្ញុំបានឃើញមានអ៊ូលកេងអ៊ីគូក(ស៊ុបខ្យង)ដែលជាម្ហូបពិសេសប្រចាំខេសាន។ ពួកយើងបានកាម៉ង់ឆង់គូកចាំងមួយចាននិងតៅហ៊ូដែលគាត់ធ្វើរាល់ថ្ងៃ។



វាមិនសូវជាអស្ចារ្យទេប៉ុន្តែរាល់មុខម្ហូបទាំងអស់មានរស់ជាតិឆ្ងាញ់ហើយមើលទៅមានអនាម័យនៅលើតុ។ វាពិតជាមើលទៅដូចជាតុដែលលោកយាយខាងម្តាយធ្លាប់រៀបចំពេលដែលខ្ញុំទៅលេងផ្ទះគាត់។ ខ្ញុំមិនសូម្បីតែភ្លក់ម្ហូបរបស់គាត់ពេលដែលគ្មានសាច់ក្រកនិងស៊ុតចៀនប៉ុន្តែឥឡូវខ្ញុំពិតជានឹកវាណាស់ប៉ុន្មានឆ្នាំនេះ។



គ្រប់មុខម្ហូបគឺមើលទៅថ្មីៗហើយប្រៃល្មម។ ជាពិសេសនំផេនខេកល្ពៅគឺឆ្ងាញ់ហើយខ្ញុំមិនបានស្គាល់ឈ្មោះវាទេប៉ុន្តែខ្ញុំអាចនិយាយបានថាវាមានរស់ជាតិដូចនិងអ្វីដែលលោកយាយរបស់ខ្ញុំធ្លាប់ធ្វើពិតមែន។



ភោជនីយដ្ឋាននេះគឺជាហាងដែលធ្វើឆង់គូកចាំងដែលល្បីល្បាញជាងគេ។ វាដូចជាច្រើនបន្តិចសម្រាប់មនុស្សម្នាក់។



នៅខាងក្នុងស៊ុបឆង់គូកចាំងមិនមានគ្រឿងផ្សំអ្វីជាពិសេសទេមានតែ ស្លឹកខ្ទឹម តៅហ៊ូ សណ្តែកដែលយកមកធ្វើឆង់គូកចាំងតែប៉ុណ្ណោះ។ ឆង់គូកចាំងមិនបានមានក្លិនអ្វីអាក្រក់ទេ ហើយពេលដែលខ្ញុំភ្លក់មួយមាត់ខ្ញុំចូលចិត្តវាព្រោះមិនសូវប្រៃមានរស់ជាតិហើយក្រាស់។



នៅពេលដែលអ្នកញ៉ាំឆង់គូកចាំងអ្នកត្រូវលាយវាជាមួយនិងបាយ។ វាមិនសូវប្រៃទេដូច្នេះគួរតែដាក់វាល្មមបានហើយ។ ម៉ោងប្រហែលជា២រសៀលក្នុងថ្ងៃធម្មតាជាមួយនិងភ្ញៀងខ្លះៗក្នុងភោជនីយដ្ឋានហើយបាយក៏ដាំបានយ៉ាងល្អដែលមើលធ្វើអោយបាយនេះមានរស់ជាតិឆ្ងាញ់បើទោះជាញ៉ាំជាមួយទឹកស៊ីអ៊ីវ។ នៅក្នុងភោជនីយដ្ឋានដែលមានបម្រើជូននូវអង្ករចាស់បាយលឿង មិនថាម្ហូបឆ្ងាញ់ប៉ុណ្ណាទេអាហារទាំងមូលនឹងមិនឆ្ងាញ់ដោយសារតែបាយប៉ុន្តែក្នុងភោជនីយដ្ឋាននេះបម្រើជូនបាយយ៉ាងល្អរួមជាមូយនិងម្ហូបបន្ថែមនិងឆង់គូកចាំងដែលចម្អិនដោយស្រ្តីដែលពោពេញដោយបទពិសោធន៍។


បន្ទាប់មកខ្ញុំបានសាកតៅហ៊ូទន់ៗ។ ប្រហែលជាដោយសារតែគាត់ធ្វើវាដោយខ្លួនឯងផ្ទាល់ហើយបានជាវាមើលទៅមិនដូចជាតៅហ៊ូទន់បែបចាហ៊ូយដែលធ្លាប់ឃើញនៅលើតុអាហារពេលល្ងាចដែលទិញនៅផ្សារដូចជាពពកដែលរាយប៉ាយសោះ។



ស៊ុបតៅហ៊ូមានរស់ជាតិប្រៃជាមួយនិងគ្រឿងសមុទ្រគ្មានអ្វីផ្សេងទេ បន្ទាប់មកគាត់ដាក់តៅហ៊ូនិងស្លឹកខ្ទឹមបន្តិចដែលធ្វើអោយវាមានរស់ជាតិស្រស់ ទន់ហើយឆ្ងាញ់។ នៅពេលដែលខ្ញុំកំពុងញ៉ាំខ្ញុំបានកត់សម្គាល់អ្វីចម្លែកមួយ។ ខ្ញុំបន្តញ៉ាំឆង់គូកចាំងហើយក៏ដឹងថា “ពិតហើយ វាក៏ជាតៅហ៊ូទន់ដែរ” បន្ទាប់មកខ្ញុំក៏បានចាប់ផ្តើមញ៉ាំតៅហ៊ូពីរបីដងទៀតហើយក៏ភ្លេចថាវាគឺជាឆង់គូកចាំង។ ខ្ញុំមិនដែលនឿយហត់និងរស់ជាតិឆ្ងាញ់នៃម្ហូបនីមួយៗដែលធ្វើអោយខ្ញុំភ្លេចថាមានម្ហូបផ្សេងទៀតនៅលើតុផងដែរ។



ប្រពន្ធរបស់ខ្ញុំតែងតែទិញនូវគ្រឿងផ្សំដែលធ្វើជាច្រើនដំណាក់កាលប៉ុន្តែនាងបានទិញឆង់គូកចាំងមួយគីឡូក្រាមដោយសារតែនាងចូលចិត្តរស់ជាតិរបស់វា។ ស្រ្តីម្នាក់ដែលធ្វើការក្នុងផ្ទះបាយគឺហាលមេ(ស្រ្តីចំណាស់)នៅក្នុងហាលមេឆង់គូកចាំង។ អ្នកអាចឃើញរូបថតរបស់គាត់យ៉ាងធំនៅច្រកចូលផងដែរ។

បាយ ម្ហូបបន្ថែម និងម្ហូបប្រចាំហាងនៅក្នុងភោជនីយដ្ឋានហាលមេឆង់គូកចាំងមើលទៅដូចជាមិនពិសេសឬអស្ចារ្យអ្វីទេប៉ុន្តែដូចជាធម្មតាៗ។ ប៉ុន្តែគាត់ផ្តោតលើខ្លូនឯងដើម្បីធ្វើគ្រប់ម្ហូបដោយជំនាញរបស់គាត់ដែលបានរៀនមកជាច្រើនឆ្នាំមកហើយ។ ប្រសិនបើអ្នកបានញ៉ាំម្ហូបជាចម្រើនិងម្ហូបដែលសំបូរខ្លាញ់រួចមកហើយ ហេតុអ្វីអ្នកមិនសាកម្ហូបបែបសុខភាពនៅហាលមេឆង់គូកចាំងម្តងទៅ?


Map

អាស័យដ្ឋានៈ ៥០៣-៩ ធេសង់រី ឆីលសង់ម៉្ញន់ ខេសានគូន ឈុងឆង់ភុកតូ។ (충청북도 괴산군 칠성면 태성리 503-9)
ទូរសព័្ទលេខៈ ០៤៣ ៨៣២ ៦១៥២
ម៉ោងបើកៈ ម៉ោង៨ព្រឹកដល់ម៉ោង១០យប់



속리산, 화양계곡, 계곡, 화양구곡, 산, 암석, 그린포인트, 산책로, 산책코스, 경천벽, 운영담, 화양서원, 서원, 읍궁암, 금사담, 암서재, 고택, 할매청국장, 청국장, Songnisan, HwayangValley, Valley, HhwayangGugok, Mountain, Rock, GreenPoint, Trails, Walkingcourse, Gyeongcheonbyeok, Unyeongdam, HwayangSeowon, Seowon, Eupgungam, Geumsadam, Amseojae, Halmaecheonggukjang, cheonggukjang, 俗離山, 華陽渓谷, 渓谷, 華陽九曲, 山, 岩石, グリーンポイント, 遊歩道, 散歩コース, 擎天壁, 雲影潭, 華陽書院, 書院, 泣弓岩, 金沙潭, 巖棲齋, 古宅, ハルメチョングクチャン, チョングクチャン, 俗离山, 华阳溪谷, 溪谷, 华阳九曲, 绿色积分, 散步路, 步路线, 云影潭, 华阳书院, 书院, 金沙潭, 岩栖斋, 古宅, 奶奶清国酱, 清国酱, Songni, Hwayangหุบเขา, หุบ, Hwayangเก้า, ภูเขาร็อค, กรีนพอยท์, ขี่, เดิน, gyeongcheonผนัง, การดำเนินงานรั้ว, จอyangseowon, เมืองgungam, geumsadam, หุบเขา, amseojae, gotaek, halmaeถั่วเหลือง, ถั่วเหลือง
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list