Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
11 | 918856

ដូចជាអាហារជនបទរបស់យាយ 'ហានិលបិតអ៊ូរូងសាំផាប់' សាខាមុនចុង
 | 서울먹거리
Last Modified : 2020/06/22

Travel regions : South Korea
 | Hits : 49096
https://blog.lookandwalk.com/km/blog/tourseoul/5809/trackback
ពេលថ្ងៃដ៏ទំនេររបស់ថ្ងៃអាទិត្យគឺជាពេលវេលាសម្រាប់លំហែកាយដើម្បីត្រៀមសម្រាប់អាទិត្យបន្ទាប់. ពួកយើងត្រូវតែញុំអ្វីមួយដែលមានផាសុខភាពដើម្បីវាយបំបែកភាពសៅហ្មងរបស់ថ្ងៃច័ន្ទត្រូវទេ? អ្វីដែលខ្ញុំចង់ណែនាំនោះគឺសាំផាប់ (បាយខ្ចប់បន្លែ). កន្លែងដែលខ្ញុំរកឃើញថ្ងៃនេះគឺ 'ហានិលបិតអ៊ូរុងសាំផាប់'. អ៊ូរុង (ខ្យង).



SM-G986N | f/1.8 | iso 40 | 2020:05:10 13:04:59 | Flash did not fire. | 5.4mm


ហាងហានិលបិតអ៊ូរុងសាំផាប់សាខាមុនចុងគឺបានលាក់ខ្លួននៅតំបន់គេហដ្ឋានហាក់ដូចជាខ្យងលាក់ខ្លួននៅក្នុងថ្ម. នៅទីនេះក៏មានឈុតអាហារពេលថ្ងៃនៅថ្ងៃធ្វើការដែលអាចធ្វើអោយអ្នកញុំបានយ៉ាងឆ្ងាញ់.



SM-G986N | f/1.8 | iso 100 | 2020:05:10 13:08:33 | Flash did not fire. | 5.4mm


ហាងនេះមានកន្លែងអង្គុយលើឥដ្ឋនិងតុអង្គុយធម្មតាគ្រប់គ្រាន់សម្រាប់ភ្ញៀវ.



SM-G986N | f/1.8 | iso 100 | 2020:05:10 13:09:08 | Flash did not fire. | 5.4mm


ខ្យងដែលគេយកមកចម្អិនទីនេះគឺបានមកពីវាលស្រែនៅខេត្តហ្គីមហេ, ហ្យុងសាងណាមដូ.



SM-G986N | f/1.8 | iso 250 | 2020:05:10 13:09:19 | Flash did not fire. | 5.4mm


នៅទីនោះមានការពន្យល់អំពីប្រយោជន៍របស់ខ្យង. វាមានប្រយោជន៍ជាច្រើនដូចជាសម្រាប់ការថែរក្សាស្បែក, ផ្ដល់កំឡាំង, ជំងឺពុកឆ្អឹង, ជំងឺហើម, ការពារជំងឺសរសៃប្រសាទ. វាហាក់មើលទៅដូចជាថ្នាំសះយ៉ាងអញ្ចឹងមែនទេ? វាគឺជាប្រភេទអាហារបែបត្រជាក់ដូច្នេះបើសិនជាអ្នកមានបញ្ហារំលាយអាហារគួរតែជៀសវាងវា. ប៉ុន្តែខ្ញុំគិតថាអាហារមួយពេលមិនមានផលប៉ះពាល់ច្រើននោះទេ. នៅទីនេះកុំពុងមានការពន្យល់អំពីបន្លែខៀវ. ខ្ញុំធ្លាប់ឮថាគ្មានអ្នកណាញ៉ាំបន្លែខៀវគ្រប់ប្រភេទដូចជនជាតិកូរ៉េនោះទេ. វាមានបន្លែច្រើនប្រភេទតើត្រូវទេ? គ្មានអ្វីដែលត្រូវយកបោះចោលនោះទេ.



2020:05:13 14:43:10

ម្ហូបចម្បងនោះគឺ 'អ៊ូរូងសាំផាប់' ហើយក៏មានសម្ល 'ឆុងហ្កុកចាំង (សម្លសណ្ដែកអប់), ចេយ៉ុកបុកហ្គីម (សាច់ជ្រូកឆាហឹរ), ហ្វាងថេ (ត្រីសម្ងួតអាំង), សាច់ទានិងម្ហូបបន្ថែមក្រៅទៀត.



SM-G986N | f/1.8 | iso 250 | 2020:05:10 13:15:09 | Flash did not fire. | 5.4mm


ជាដំបូង, ពួកគេរៀបចំបន្លែច្រើនប្រភេទនៅតុ. ប្រហែលជាមាន ៣ ទៅ ៤ សន្លឹកនៃប្រភេទបន្លែនីមួយៗ (សម្រាប់មនុស្សពីរនាក់). បន្លែទាំងអស់មើលទៅស្រស់ណាស់.



SM-G986N | f/2.2 | iso 320 | 2020:05:10 13:20:01 | Flash did not fire. | 2.2mm


ម្ហូបបន្ថែមក្រៅក៏បានរៀបចំរួចរាល់ដែរ. មានម្ហូបបន្ថែមក្រៅចំនួន ៨ ចាន, ហើយសម្លមានឆុងហ្កុកចាំងនិងដ្វេនចាំងហ្កុក. ប្រភេទបាយដែលខ្ញុំចូលចិត្តនោះគឺពណ៌ខ្មៅមិនមែនពណ៌សនោះទេ.



SM-G986N | f/1.8 | iso 160 | 2020:05:10 13:20:11 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 320 | 2020:05:10 13:21:07 | Flash did not fire. | 5.4mm


នេះគឺជា 'អ៊ូរូងសាំចាំង', ម្ហូបតួឯករបស់តុនេះ. វាមិនសូវជាប្រៃខ្លាំងនោះទេហើយក៏មានសាច់ខ្យងគ្រប់គ្រាន់ផងដែរ. វាក៏ល្អសម្រាប់ក្មេងៗ. រសជាតិរបស់សាច់ខ្យងគឺស្វិតក៏ប៉ុន្តែឆ្ងាញ់.



SM-G986N | f/1.8 | iso 250 | 2020:05:10 13:20:45 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 400 | 2020:05:10 13:20:55 | Flash did not fire. | 5.4mm


ដ្វេនចាំងហ្កុក (សម្លសណ្ដែកអប់) រាងប្រៃបន្តិចហើយភ្លាវ. ខ្ញុំចូលចិត្តសម្លឆុងហ្កុកចាំងជាង. ទំពារសណ្ដែកនៅក្នុងសម្លឆុងហ្កុកចាំងគឺមានរសជាតិឆ្ងាញ់ណាស់.



SM-G986N | f/1.8 | iso 250 | 2020:05:10 13:25:41 | Flash did not fire. | 5.4mm


ចេយ៉ុករាងហឹរបន្តិចជាមួយនឹងក្លិនភ្លើងផងដែលហើយហាក់មើលទៅដូចជា ១ ទល់ ១ រវាងសាច់, ស្ពៃក្កោប, និងខ្ទឹមបារាំង. ខ្ញុំមានអារម្មណ៍សោកស្ដាយបន្តិចក៏ព្រោះតែចំនួននែសច់. នៅពេលដែលខ្ញុំឃើញភ្ញៀវផ្សេងគេកម្មង់សាច់ ទាអាំងនៅតុផ្សេងពួកគេបានដាក់ឆ្នាំងមួយនៅលើចង្ក្រានហ្គាស.



SM-G986N | f/1.8 | iso 200 | 2020:05:10 13:27:02 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 160 | 2020:05:10 13:27:04 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 200 | 2020:05:10 13:27:07 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 200 | 2020:05:10 13:27:11 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 200 | 2020:05:10 13:27:14 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 200 | 2020:05:10 13:27:17 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 200 | 2020:05:10 13:27:20 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 200 | 2020:05:10 13:27:24 | Flash did not fire. | 5.4mm


ម្ហូបបន្ថែមនៅខាងក្រៅមិនសូវជាពិសេសណាទេ. វាហាក់មើលទៅដូចជាអាហារបែបស្រុកស្រែ. បើសិនជាអាហារបន្ថែមមានក្នុងមឺនុយឈុតគឺប្រាកដជាល្អណាស់, វាហាក់មើលទៅដូចដូចឆ្កែបក់កន្ទុយអញ្ចឹង.



SM-G986N | f/1.8 | iso 200 | 2020:05:10 13:29:14 | Flash did not fire. | 5.4mm


អាហារចម្បងនោះគឺសាំផាប់! អត្ថប្រយោជន៍របស់ម្ហូបនេះគឺវាមានរសជាតិខុសគ្នាអាស្រ័យទៅលើបន្លែខៀវ.



SM-G986N | f/1.8 | iso 200 | 2020:05:10 13:31:32 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 250 | 2020:05:10 13:24:44 | Flash did not fire. | 5.4mm


សាឡាត់គឺសាកសមជាមួយគ្រប់យ៉ាង, ខាត់ណាគឺស្រួយហើយស្ពៃខៀវរាងលវីងផ្អែមបន្តិច.



SM-G986N | f/1.8 | iso 200 | 2020:05:10 13:29:14 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 200 | 2020:05:10 13:31:32 | Flash did not fire. | 5.4mm


នៅពេលដែលខ្ញុំបើកភ្នែកទៅនៃភពសាំផាប់, ខ្ញុំធ្លាប់សាកល្បងដើមអែនចែលលីការអ៊ូទីលិសហើយវារាងមានក្លិនខ្លាំងបន្តិចក៏ប៉ុន្តែវាគឺជាក្លិនដែលទាក់ទាញខ្ញុំ. នៅពេលដែលខ្ញុំញ៉ាំជីវ៉ាន់ស៊ុយលើកដំបូង, ខ្ញុំរាងមិនសូវចូលចិត្តវាប៉ុន្តែឥឡូវខ្ញុំចូលចិត្តញ៉ាំវាណាស់. អ្នកគួរតែសាកល្បងដែលទៅ.



SM-G986N | f/1.8 | iso 200 | 2020:05:10 13:35:08 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 250 | 2020:05:10 13:38:37 | Flash did not fire. | 5.4mm


បន្លែជាច្រើនប្រភេទនៅក្នុងម្ហូបអ៊ូរូងសាំចាំងបង្កើនចំណងអាហាររបស់អ្នកក្នុងបែបប្លែកនិងចុះសម្រុងគ្នា. នៅពេលដែលអ្នកខ្ចប់ទាំងអស់នោះតាមចំណូលចិត្តរបស់អ្នកម្ហូបអាហារលើតុនិងបានសម្អាតយ៉ាងស្អាត. សម្រាប់ខ្ញុំរាងខ្វះបន្លែបន្តិចក៏ប៉ុន្តែបើអ្នកហៅបន្លែបន្ថែមត្រូវគិតលុយបន្ថែមតែគេក៏បានអោយសាឡាត់ហ្វ្រីផងដែរ.



SM-G986N | f/1.8 | iso 200 | 2020:05:10 13:59:22 | Flash did not fire. | 5.4mm


ពួកយើងបានផឹកទឹកតែផ្លែផ្លុមនិងកាហ្វេដើម្បីសម្អាតមាត់. ខ្ញុំគិតថាខ្ញុំបានញ៉ាំអាហារមួយដ៏សមរម្យ. វាដូចជាអាហារដែលខ្ញុំធ្លាប់បានញ៉ាំនៅផ្ទះយាយនៅឯជនបទអន្លង់ពេលវិស្សមការខែក្ដៅ.


វាដូចជាអាហារដែលខ្ញុំធ្លាប់បានញ៉ាំនៅផ្ទះយាយនៅឯជនបទអន្លង់ពេលវិស្សមការខែក្ដៅ.



  • ម្ហូបអាហារ★★★☆☆

បន្លែជាច្រើនសម្រាប់ម្ហូបអ៊ូរូងសាំចាំង. ខ្ញុំគិតថាចំនួននៃបន្លែនឹងម្ហូបគឺមិនគ្រប់គ្រាន់ឡើយ.


  • អនាម័យ ★★★☆☆

ខ្ញុំអាចមើលដឹងថាហាងនេះគឺជាហាងចាស់មួយ.


  • សេវាកម្ម ★★★☆☆

ធម្មតា


  • ភាពទាក់ទាញ ★★★☆☆

បរិយាកាសស្ងប់ស្ងាត់ស្ថិតនៅទីប្រជុំជនរស់នៅ


  • ភាពងាយស្រួល ★★★☆☆

ដើរ ៥ នាទីពីច្រកចេញពី ១ ជួរទី ៨. នេះគឺជាសាខាមុនចុង, ក៏ប៉ុន្តែវានៅជិតស្ថានីយ៍ចាងជីមិនមែនស្ថានីយមុនចុងនោះទេ. កន្លែងចតឡានរាងតូច.


  • ម៉ោងធ្វើការ: ១០:០០~២២:០០
  • ណែនាំសម្រាប់មនុស្សពីរនាក់ឡើងទៅ
  • ម្ហូបណែនាំ: អ៊ូរូងសាំផាប់ចុងសិក
  • តម្លៃ (សម្រាប់មនុស្សម្នាក់): លើស ១០.០០០ វ៉ុនបន្តិច
  • ភាពទាក់ទាញ: បន្ទប់ទឹកផ្សេងគ្នា, ហ្វ្រី Wifi.


Map

អាសយដ្ឋាន: ១៩ សេម៉ាល់ ៨ ហ្កិល, សង្កាត់សុងផាហ្កូ, ទីក្រុងសេអ៊ូល


하늘빛우렁쌈밥, 쌈밥, 문정동, 8호선, 가족, family, ssambob, munjung, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list