Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
97 | 924289

មានអារម្មណ៍ដូចជានៅញូយ៉ក, ហាងហាំប៊ឺហ្គឺស្តេក
 | 서울먹거리
Last Modified : 2020/06/26

Travel regions : South Korea
 | Hits : 49331
https://blog.lookandwalk.com/km/blog/tourseoul/5824/trackback

តើលោកអ្នកធ្លាប់ទស្សនាមើលកម្មវិធីឬក៏រឿងអាមេរិកដែរឬទេ? វាមានកន្លែងសម្ដែងជាច្រើននៅទីក្រុងញូវយ៉កការពិតទៅកន្លែងសម្ដែងដែលខ្ញុំធ្លាប់ឃើញនៅក្នុងរឿងនិងកម្មវិធីជាច្រើនគឺមាននៅឯស្ថានីយកាងណាមដែលខ្ញុំមិនដែលធ្លាប់បានទៅ.

'Greasy House'គឺជាហាងលក់ហាំប៊ឺរហ្គ័រសាច់គោស្ទេកដែលហាក់ដូចជាកន្លែងមួយដែលលាក់ខ្លួនដែលមានមនុស្សមួយចំនួនដឹងតែប៉ុណ្ណោះ(ខ្ញុំគិតថាមានតែខ្ញុំមួយទេដែលមិនដឹងពីកន្លែងនេះ)



SM-G986N | f/2.2 | iso 320 | 2020:05:13 19:19:03 | Flash did not fire. | 2.2mm


'Greasy House' មានទីតាំងស្ថិតនៅផ្លូវដង្ហែមឈ្មោះ 'សុងរិដាន'ក្បែរបឹងសុខឆន់ហើយបានក្លាយជាកន្លែងល្បីមួយ.

ជាការពិតណាស់តំបន់នេះសម្បូរណ៍ទៅដោយអគារចាស់ៗហេតុដូច្នេះហើយការតុបតែងបែបថ្លៃថ្នូរមើលទៅមិនសាកសមជាមួយតំបន់នេះឡើយ.



SM-G986N | f/1.8 | iso 100 | 2020:05:13 19:19:11 | Flash did not fire. | 5.4mm


នៅច្រកចេញចូលមានប័ណ្ណប៉ាតង់មួយនិយាយថាកន្លែងនេះបានជ្រើសរើសជាកន្លែងជំនាញសម្រាប់ធ្វើហាំប៊ឺរហ្គ័រសាច់ស្ទេកដោយកម្មវិធី 'ជីវិតនៃអ្នកជំនាញ SBS (កម្មវិធីប៉ុស្តិ៍ទូរទស្សន៍សម្រាប់ណែនាំពីមនុស្សដែលមានជំនាញពិសេស)!

ខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលបានភ្លក់ម្ហូបរបស់អ្នកជំនាញ.



SM-G986N | f/1.8 | iso 320 | 2020:05:13 19:58:41 | Flash did not fire. | 5.4mm



SM-G986N | f/2.2 | iso 500 | 2020:05:13 19:19:26 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 500 | 2020:05:13 19:19:45 | Flash did not fire. | 2.2mm


ខ្ញុំមានអារម្មណ៍ថាដូចនៅកន្លែងសំដែងរឿងអញ្ចឹងនៅពេលខ្ញុំចូលទៅខាងក្នុង. នៅនៅទីនោះមានស៊ុមបងថតបែបបុរាណដែលព្យួរនៅលើជញ្ជាំង. ភ្លើងពណ៌ទឹកក្រូចធ្វើឲ្យរូបថតទាំងអស់នោះមើលទៅកាន់តែស្អាតហេតុដូច្នេះភ្ញៀវភាគច្រើនគឺជាគូសង្សារ.



SM-G986N | f/2.2 | iso 320 | 2020:05:13 19:18:31 | Flash did not fire. | 2.2mm

ពេលនោះគឺម៉ោង 7 ល្ងាចតុជាច្រើនគឺបានពោរពេញទៅដោយភ្ញៀវអង្គុយ. តុក្នុងហាងមានតែ 6/7តែប៉ុណ្ណោះហើយនៅពេលដែលខ្ញុំចាប់ផ្ដើមញ៉ាំគឺមានភ្ញៀវប៉ុន្មាននាក់កំពុងតែឈរចាំតុ. តុនៅទីនេះពិតជារៀងតូចហេតុដូច្នេះហើយខ្ញុំបានលឺការសន្ទនារបស់តុក្បែរខ្ញុំ.



SM-G986N | f/2.2 | iso 640 | 2020:05:13 19:20:45 | Flash did not fire. | 2.2mm



SM-G986N | f/1.8 | iso 320 | 2020:05:13 19:29:17 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 320 | 2020:05:13 19:18:15 | Flash did not fire. | 5.4mm


មុឺនុយរបស់នាងមើលទៅសាមញ្ញ.

មុឺនុយបានបែងចែកតាមតាមលំដាប់ដូចជាអ្វីអាចបន្ថែមទៅលើហាំប៊ឺរហ្គ័រធម្មតាខែបន្ទាប់មកទៀតគឺទំហំខុសគ្នាចាប់ពីសាយកណ្ដាលដល់ធំ. ខ្ញុំបានកម្មង់ម្ហូបដែលល្បីជាងគេ 'ហាំប៊ឺហ្គឺសាច់ស្ទេកជាមួយខ្ទឹមស' ហើយបន្ថែមឈីសនិងកូកា.



SM-G986N | f/1.8 | iso 500 | 2020:05:13 19:28:56 | Flash did not fire. | 5.4mm


ខ្ញុំចូលចិត្តការបូកផ្សាំញុំកូកានិងម្ហូបបែបអឺរ៉ុបចឹង. ដបកូកានៅហាង 'Greasy House' តូចច្រឡឹងគួរអោយស្រលាញ់. ស្រាបៀរមួយដបប្រាកដជាល្អបើសិនជាអ្នកមិនបើកបរ. ហើយមួយរយៈពេលក្រោយមក...



SM-G986N | f/1.8 | iso 320 | 2020:05:13 19:31:09 | Flash did not fire. | 5.4mm


ចាចាន!



SM-G986N | f/1.8 | iso 320 | 2020:05:13 19:30:59 | Flash did not fire. | 5.4mm


វាពិតជាមានខ្ទឹមសច្រើនមែនទេ? បើហាងអាហារទូទៅភាគច្រើនគេដាក់តែក្លិនខ្ទឹមសតែហាង Greasy House បានដាក់ខ្ទឹមបំពងនិងខ្ទឹមអាំងជាច្រើន. តោះចាប់ផ្ដើមញ៉ាំ!



SM-G986N | f/1.8 | iso 250 | 2020:05:13 19:32:33 | Flash did not fire. | 5.4mm


នៅបាតចានគឺជាបាយហេតុបន្ទាប់មកទៀតគឺមានដំឡូងបារាំងកិនម៉ត់នៅពីលើមើលទៅដូចកាវទើបមិនធ្វើឱ្យសាច់ហាំបឺហ្គឺស្ទេកមិនធ្លាក់ចេញពីបាយហើយថែមទាំងមានម្នាស់និងខ្ទឹមបារាំងអាំងហើយមានទឹកជ្រលក់លើនឹងផងដែលចុងក្រោយបង្អស់គឺពងមាន់ចៀនព្នៅដាក់ខាងលើជាមួយនឹងទំពាំងបារាំងអាំងហើយដើមកាឆាយអាំងដាក់ជុំវិញចានវាពិតជាម្ហូបឈ្ងុយហើយឆ្ងាញ់ទៀត.



SM-G986N | f/1.8 | iso 320 | 2020:05:13 19:34:17 | Flash did not fire. | 5.4mm


ឈីសពិតជាសមជាមួយនឹងហាំប៊ឺរហ្គ័រស្ទេកនេះមែនខ្ញុំសូមណែនាំអោយអ្នកកម៉្មង់វាបន្ថែម. អ្វីដែលសំខាន់នោះគឺសាច់ស្ទេកនោះបានធ្វើឡើងពីសាច់គោ 100% ហេតុដូច្នេះពេលទំពារទៅពិតជាទន់ហើយឆ្ងាញ់. ខ្ញុំបានគិតថា 'ម្ហូបនេះប្រហែលជារៀងទ្រលាន់? ពីព្រោះតែឈ្មោះរបស់ហាងនេះប៉ុន្តែវាបែរជាមានរសជាតិល្មមហើយមិនធ្វើឲ្យទៅទ្រលាន់ឡើយពួកគេជាប់ឈ្មោះជាអ្នកជំនាញគឺមានមូលហេតុរបស់គេមែន. បន្លែបានចំអិនយ៉ាងល្អខ្ទឹមសអាំងក៏មានរសជាតិផ្អែមហើយបន្លែជ្រក់មើលទៅដូចជាធ្វើខ្លួនឯងក៏មានរសជាតិឆ្ងាញ់ផងដែល. ក៏ប៉ុន្តែដើមកាឆាយអាំងរៀងរឹងនិងពិបាកទំពារបន្តិច. ការប្រើដើមកាឆាយសម្រាប់តុបតែងគឺគំនិតល្អប៉ុន្តែខ្ញុំចង់ប្ដូរទៅជាអ្វីផ្សេងដូចជាទំពាំងបារាំងឬក៏ផ្កាខាត់ណាខៀវ. សរុបសេចក្ដីមកទាំងបរិយាកាសទាំងសេវាកម្មនិងម្ហូបអាហារគឺល្អខ្លាំងណាស់.



SM-G986N | f/1.8 | iso 320 | 2020:05:13 19:58:30 | Flash did not fire. | 5.4mm



  • ម្ហូបអាហារ★★★★☆

ចំនួនសាច់គោស្ទេកហាំប៊ឺរហ្គ័រគឺទន់ល្មម.


  • អានាម័យ★★★★☆
ផ្ទះបាយបើកចំហព្រោះតែភាពជឿជាក់អនាម័យក៏ប៉ុន្តែអាគាររៀងចាស់ជាពិសេសលោកអ្នកត្រូវទៅបន្ទប់ទឹកនៅនៅអាគារមួយផ្សេងទៀត

.


  • សេវាកម្ម ★★★★☆

អាកប្បកិរិយានិងសំឡេងរបស់បុគ្គលិកពិតជាល្អដូចនៅហាងទំនើបយ៉ាងអញ្ចឹង.


  • បរិយាកាស ★★★★☆

បរិយាកាសនៅក្នុងហាងដូចជាហាងនៅទីក្រុងញូវយ៉កដែលខ្ញុំធ្លាប់ឃើញនៅក្នុងរឿងខ្ញុំណែនាំទីនេះសម្រាប់ការណាត់ជូប.

  • ភាពងាយស្រួល★★★☆☆

ដើ 7 នាទីពីច្រកចេញទី 1 ជួរទី 8 របស់ស្ថានីយ៍ សុខឆន់វានៅកៀនផ្លូវ.ខ្វះតំបន់ចតឡានហើយនៅកណ្ដាលផ្លូវមួយខាង.


  • ម៉ោងធ្វើការ : 11:30~22:00
  • សាកសមសម្រាប់មនុស្សពីរនាក់ឡើងទៅ
  • ម្ហូបណែនាំ : ហាំប៊ឺរហ្គ័រស្ទេកខ្ទឹមស
  • តម្លៃ : ១០.០០០~១៥.០០០ សម្រាប់មនុស្សម្នាក់
  • ភាពទាក់ទាញ : ហ្វ្រី Wifi

Map

អាសយដ្ឋាន: ៨-១សុងផាដុង, ខណ្ឌសុងផាគូ, ទីក្រុងសេអ៊ូល


그리지하우스, GreasyHouse, 함박스테이크, 송리단길, 석촌호수, 8호선, 서양식, 데이트, date, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list