Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
3999 | 902876

ស្បាកាណាផូលី, ភីហ្សាអាំងគ្នុងលរថ្មីៗ
 | 서울먹거리
Last Modified : 2020/06/27

Travel regions : South Korea
 | Hits : 39750
https://blog.lookandwalk.com/km/blog/tourseoul/5826/trackback
ខ្ញុំមកទីនេះពីព្រោះតែខ្ញុំធ្លាប់ឮថាហាងនេះបានបើកដោយអ្នកឈ្នះនៅក្នុងកម្មវិធីធ្វើភីហ្សាណាប់ផល់. នៅទីនេះមានហាងជាច្រើនដែលខ្ញុំចង់ទៅញ៉ាំនៅលើផ្លូវទីតាំងរបស់ហាងនេះ.



iPhone 11 | f/1.8 | iso 50 | 2020:05:22 13:42:09 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំមិនអាចមើលយល់រូបនេះទេក៏ប៉ុន្តែនៅកែងខាងស្ដាំមានរូបថតរបស់ម្ចាស់ហាងកាន់ពានយ៉ាងមានមោទនភាព.



iPhone 11 | f/1.8 | iso 500 | 2020:05:22 13:42:49 | Flash did not fire, compulsory flash mode | 4.25mm


នៅចំកណ្ដាលជណ្តើរឡើងទៅលើហាងគឺមានស៊ុមរូបថតរបស់ 'ដេអុីហ្កូម៉ារ៉ាដូរណា'. នៅក្រោមនោះមានអុសទុកបង្កាត់ភ្លើងក៏ព្រោះតែនេះគឺជាហាងភីហ្សាដែលប្រើលរអាំងភីហ្សា.



iPhone 11 | f/1.8 | iso 250 | 2020:05:22 13:43:54 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំរៀងឆ្ងល់នៅពេលខ្ញុំចូលដល់ក្នុង. នៅទីនោះមានភ្ញៀវច្រើនទោះបីជាហួសម៉ោងបាយថ្ងៃត្រង់ក៏ដោយ. អ្វីបន្ថែមនោះគឺភាគច្រើនមនុស្សចាស់. វាគឺជាគំរូរបស់ខ្ញុំដែលមានតែក្មេងៗមកហាងអាហារអ៊ីតាលីប៉ុណ្ណោះ.



iPhone 11 | f/1.8 | iso 500 | 2020:05:22 13:44:45 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំបានមើលមឺនុុយអំឡុងពេលរង់ចាំ. ខ្ញុំនឹងហៅស្ប៉ាកាទីលើកក្រោយពេលខ្ញុំមកជាមួយណាគេផ្សេងអញ្ចឹងខ្ញុំនឹងកម្ម៉ង់ភីហ្សាសម្រាប់លើកនេះ. 'ភីហ្សា Cotto e Cipolla' គឺជាជម្រើសរបស់ខ្ញុំ.



iPhone 11 | f/1.8 | iso 160 | 2020:05:22 13:49:15 | Flash did not fire, compulsory flash mode | 4.25mm


នៅកែងរបស់ហាងនេះមានលរអាំងភីហ្សាមួយ, ហើយក៏មានម្ចាស់ហាងនិងបុគ្គលិកកំពុងតែធ្វើភីហ្សា. នៅទីនេះមានបុគ្គលិកជាច្រើនអញ្ចឹងមានន័យថានៅទីនេះមានភ្ញៀវច្រើនហើយមើលទៅ. បរិយាកាសខាងក្នុងគឺពិតជារាក់ទាក់ដូចហាងនៅតំបន់ផ្ទះដែលអ្នកអាចមកលេងគ្រប់ពេល.



iPhone 11 | f/1.8 | iso 50 | 2020:05:22 13:48:57 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំបានឆ្ងល់ថាតើចានមួយដ៏ធំនៅគ្រប់តុសម្រាប់អ្វីតែខ្ញុំបានឃើញតុមួយទៀតទុកវាដើម្បីឱ្យភីហ្សាក្ដៅ.



iPhone 11 | f/1.8 | iso 80 | 2020:05:22 14:00:19 | Flash did not fire, compulsory flash mode | 4.25mm
មកដល់ហើយរបស់ខ្ញុំភីហ្សាដំបូងដែលខ្ញុំធ្លាប់ញ៉ាំ. ឈិម៉ូហ្សារេល៉ា, សាច់ហាម, និងស្លឹកប៉ាសិលបានដាក់នៅលើទឹកប៉េងប៉ោះ. ខ្ទឹមបារាំងមើលទៅដូចជាបានអាំងនៅក្នុងលរភ្លើង. វាមិនប្រៃខ្លាំងនោះទេហើយភាពបូកផ្សំគ្នារបស់សាច់ហាមនិងខ្ទឹមបារាំងគឺពិតជាថ្មីសម្រាប់ខ្ញុំ. សាច់នំភីហ្សាគឺស្វិតក៏ព្រោះតែវាគឺជាភីហ្សាដែលគេអាំងក្នុងលរ. ពួកគេអត់មានថ្ងៃបុណ្យឈប់សម្រាកក៏ប៉ុន្តែពួកគេមានម៉ោងសម្រាកថ្ងៃត្រង់. វាមានទីតាំងនៅក្នុងផ្លូវតូចចំងាយ ៥ នាទីពីច្រកចេញទី ៥ នៃស្ថានីយហាប់ចុង.

Map

អាសយដ្ឋាន: ផ្លូវយ៉ាងហ្វា ៦ហ្កិល, សង្កាត់ហាប់ចុងដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.


합정동, 이탈리아, 피자, 스파카, 나폴리, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list