Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
75 | 924267

សុីថារ៉ា, ការីឥណ្ឌាដ៏ពិតប្រាកដ
 | 서울먹거리
Last Modified : 2020/07/05

Travel regions : South Korea
 | Hits : 45178
https://blog.lookandwalk.com/km/blog/tourseoul/5853/trackback
ទឹកគ្រឿងនិងគ្រឿងទេសដែលប្លែកគឺពិតជាទាក់ទាញខ្លាំង. នៅពេលដែលខ្ញុុំភ្លក់វាសុំបីតែក្នុងសុបិន្តក៏ខ្ញុំនឹកឃើញវាដែរ. ថ្ងៃនេះខ្ញុំសម្រេចចិត្តមកហាងម្ហូបឥណ្ឌាកន្លែងដែលគេធ្វើទឹកគ្រឿងនិងគ្រឿងទេសដោយខ្លួនឯង. សុីថារ៉ាមានន័យថាផ្កាយ.



iPhone 11 | f/1.8 | iso 125 | 2020:05:22 19:23:53 | Flash did not fire, compulsory flash mode | 4.25mm


ផ្លាក់របស់ហាងផ្ដល់អារម្មណ៍នែម្ហូបអាហារតាមដងផ្លូវនៅឯប្រទេស. ខ្ញុំមិនដែលធ្លាប់បានទៅឥណ្ឌានោះទេក៏ប៉ុន្តែខ្ញុំគិតថាហាងនៅទីនោះប្រាកដជាដូចនេះចឹង. អាកាសធាតុពិតជាល្អអញ្ចឹងវាពិតជាសាកសមសម្រាប់ការអង្គុយខាងក្រៅប៉ុន្តែខ្ញុំក៏ដើរចូលទៅក្នុងដើម្បីមើលមួយជំុ.



iPhone 11 | f/1.8 | iso 500 | 2020:05:22 19:24:27 | Flash did not fire, compulsory flash mode | 4.25mm


តុបានរៀបចំយ៉ាងរៀបរយរួចទៅហើយ. ខ្ញុំបារម្ភថាតុទាំងអស់នោះបានគេកក់ប៉ុន្តែដោយសំណាងល្អនៅមានតុទំនេរ. តុទាំងអស់នោះមានការរចនាឥដ្ឋការ៉ូនៅលើផ្ទៃតុ. ខ្ញុំមានអារម្មណ៍ថាវាជាស្ទាយបែបអាស៊ីអាគ្នេយ៍និងប្រទេសឥណ្ឌា.

iPhone 11 | f/1.8 | iso 500 | 2020:05:22 19:25:04 | Flash did not fire, compulsory flash mode | 4.25mm
នៅទីនោះមានភ្ញៀវមួយចំនួនដូចទៅហើយអញ្ចឹងទើបផ្ទះបាយមើលទៅមមាញឹក. ខ្ញុំមិនដឹងថាអ្នកណាគឺជាថៅកែនោះទេ, ក៏ប៉ុន្តែចុងភៅធំគឺជាជនជាតិឥណ្ឌា. បើសិនជាអ្នកចម្អិនម្ហូបមកពីទីនោះវាកាន់តែជឿទុកចិត្តបាន, តែបើសិនជាម្ហូបឆ្ងាញ់អ្នកណាធ្វើក៏បានដែលមែនទេ?



iPhone 11 | f/1.8 | iso 200 | 2020:05:22 19:26:06 | Flash did not fire, compulsory flash mode | 4.25mm


នៅក្នុងមឺនុយនៅទីនេះមានការីច្រើនប្រភេទនិងសាច់មាន់ថានឌូរី. វាមានរសជាតិដើម, រសជាតិម៉ាខានីគ្រឿងផ្សំដើមប៉េងប៉ោះ, និងរសជាតិម៉ាសាលាគ្រឿងទេសហឹរ. ប្រាកដណាស់ខ្ញុំត្រូវតែកម៉្មង់នំប័ុងឥណ្ឌា, ណាន. វាពិតជាពិបាកក្នុងការជ្រើសរើសមែន...



iPhone 11 | f/1.8 | iso 200 | 2020:05:22 19:27:17 | Flash did not fire, compulsory flash mode | 4.25mm


អូ, គេក៏មានម្ហូបឈុតដែល. ហើយក៏មានឈុតសម្រាប់មនុស្សម្នាក់ផងដែរ. ការីបូកផ្សំជាមួយសាច់មាន់ថានឌូរីបូកគេបាប់បូកនំប័ុងណានបូកភេសជ្ជៈអញ្ចឹងខ្ញុំមិនបាច់បារម្ភនោះទេ. វាប្រហែលជាល្អបើសិនជាបានកម៉្មង់បាយការីសម្រាប់លើកក្រោយ.



iPhone 11 | f/1.8 | iso 320 | 2020:05:22 19:44:01 | Flash did not fire, compulsory flash mode | 4.25mm


គ្រឿងទេសមិនខ្លាំងនោះទេចឹងវាងាយស្រួលក្នុងការញ៉ាំ. ការីរាងហឹរបន្តិចហើយដុំដែលនៅក្នុងការីនោះគឺដំឡូងបារាំង. ចំនួនមើលទៅតូចប៉ុន្តែវាពិតជាល្អដែលយើងអាចភ្លក់បានច្រើនយ៉ាង. ហាងបើករាល់ថ្ងៃហើយពួកគេបើករាងយូរនៅថ្ងៃសុក្រ. សុីថារ៉ាស្ថិតនៅផ្លូវក្នុងដើរ ៥នាទីពីច្រកចេញទី ៥ នែស្ថានីយហាប់ចុង.


Map

អាសយដ្ឋាន: ៤១៣-១៨ ហាប់ចុងដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.


합정동, 인도, 커리, 탄두리, 난, 시타라, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list