Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
1422 | 908565

សុនណ្យូបាំងហ្កាហ្កាន, សាខាស៊ដំបូងសួនឧទ្យានសេអ៊ូល, ហាងបាយប៊ីប៊ីមផាប់ដ៏ឆ្ងាញ់និងមានសុខភាពល្អ
 | 서울먹거리
Last Modified : 2020/07/06

Travel regions : South Korea
 | Hits : 46097
https://blog.lookandwalk.com/km/blog/tourseoul/5857/trackback
តើអ្នកស្គាល់កន្លែងឈ្មោះព្រែឈើសេអ៊ូលដែលឬទេ? វាគឺជាសួនឧទ្យានមួយដែលស្ថិតនៅសុងសុងហ្កូ, ទីក្រុងសេអ៊ូលដែលមានផ្ទៃដីប្រមាណ ១,១៥៧,០២៤ មែត្រការ៉េ. ពីមុនទីនេះគឺជាវាលវង់ប្រណាំងសេះសេអ៊ូល, ឧទ្យានកីឡានិងកន្លែងលេងកូនហ្គុល. គេធ្លាប់អភិវឌ្ឍកន្លែងនេះទៅជាទីប្រជុំជន, ក៏ប៉ុន្តែជាចុងក្រោយបានអភិវឌ្ឍទៅជាទីធ្លាសួនឧទ្យានដែលយកគំរូតាមសួនឧទ្យានសេនត្រាល់នៅទីក្រុងញូវយ៉កនិងសួនឧទ្យានហៃដេនៅទីក្រុងឡុងដ៍. នៅទីនោះមានសួនស្មៅដ៏ធំមួយនិងទីធ្លាគ្រឿងឧបករណ៍ក្មេងលេងហេតុដូច្នេះមានមនុស្សជាច្រើនតែងតែមកទីនេះជាមួយនឹងគ្រួសាររបស់គាត់ឬក៏សង្សារគ្នាផងដែរ. វាពិតជាកម្ររកឃើញកន្លែងដែលមានដើមឈើនៅជុំវិញទន្លេហាននិងកណ្ដាលក្រុងសេអ៊ូល. ភាពងាយស្រួលរបស់វាគឺពិតជាល្អខ្លាំងព្រោះតែស្ថានីយ៍សួនឧទ្យានសេអ៊ូលគឺនៅទីនេះ. ហើយមួយទៀត, ផ្លូវសុងស៊ូដុងធ្លាបើជាកន្លែងរោងចក្រឧស្សាហកម្មកណ្ដាលគឺបានលេចឡើងជាកន្លែងមួយថ្មីដ៏ល្បី. សុងស៊ូដុងនៅជិតស្ថានីយសួនឧទ្យានសេអ៊ូលធ្លាប់ជាកន្លែងរោងចក្រ. នៅពេលការលូតលាស់បានដើរថយក្រោយដោយសារតែពេលវេលាបានផ្លាស់ប្តូ. អ្នករចនាម៉ូដនិងវិចិត្រករចាប់ផ្តើមមកជុំគ្នាព្រោះតែពេលនោះសួនឧទ្យានកំពុងតែសាងសង់. ឥឡូវនេះគេបានហៅទីនេះជា 'ផ្លូវសុងស៊ូដុងរោងជាងវិចិត្រករ' ហើយវាក៏ក្លាយជាផ្លូវមួយដែលប្លែកដោយមានហាងអាហារនិងហាងកាហ្វេជាច្រើន. ខ្ញុំបានមកហាង 'សុនណ្យូបាំងហ្កាហ្កាន (ម៉ាស៊ីនកិនម្សៅរបស់នារី) នៅលើផ្លូវសុងស៊ូដុងកន្លែងដែលមានអារម្មណ៍របស់ 'ថ្មីចាស់ (ចាស់ + ថ្មី) ឆ្លុះបញ្ចាំងអោយឃើញ.



SM-G986N | f/2.2 | iso 50 | 2020:05:29 11:51:44 | Flash did not fire. | 2.2mm


ហាងនេះគឺជាហាងបាយច្របល់ចូលគ្នាបីបីមផាប់. ច្រកចេញចូលមានអារម្មណ៍ដូចបែបចាស់បុរាណ. ហាងកាហ្វេនិងហាងបាយនៅតំបន់សុងស៊ូដុងភាគច្រើនគឺបានកែច្នៃពីអគារចាស់ជំនួសឱ្យអាគារថ្មី. ហេតុដូច្នេះនៅទីនេះមានកន្លែងជាច្រើនដែលបានកែឆ្នៃជាមួយស្ទាយបែបទាន់សម័យនិងស្ថាបត្យកម្មបែបសហសម័យនិងផ្នែកខាងក្នុងរបស់ទីក្រុងសេអ៊ូល.



SM-G986N | f/1.8 | iso 40 | 2020:05:29 11:51:51 | Flash did not fire. | 5.4mm


ម្ហូបថ្ងៃនេះនិងម្ហូបបន្ថែមបានណែនាំនៅច្រកចេញចូល. (មានន័យថាម្ហូបផ្លាស់ប្ដូររាល់ថ្ងៃ).



SM-G986N | f/2.2 | iso 200 | 2020:05:29 11:52:47 | Flash did not fire. | 2.2mm


បន្ទាប់ពីខ្ញុំដើរចូលទៅក្នុង, ទីនោះមានទីកន្លែងខាងក្នុងធំទូលាយនិងមើលទៅសុខស្រួល. ទោះបីជានៅទីនេះមានតុអង្គុយជាច្រើនដោយសារហាងនេះគឺជាហាងល្បីឈ្មោះអញ្ចឹងអ្នកត្រូវតែរៀបជួរគ្នានៅថ្ងៃចុងសប្តាហ៍.



SM-G986N | f/1.8 | iso 50 | 2020:05:29 11:54:19 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 40 | 2020:05:29 11:54:28 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 40 | 2020:05:29 11:54:37 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 50 | 2020:05:29 11:54:45 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 40 | 2020:05:29 11:54:53 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 50 | 2020:05:29 11:55:03 | Flash did not fire. | 5.4mm


នៅនេះមានប្រហែលជាពីរទៅបីមុខបាយបីបីមផាប់ជារៀងរាល់ថ្ងៃក្នុងសប្តាហ៍ដែលបានធ្វើឡើងដោយបន្លែព្រៃដូចជាស្លឹកដើមមននិងឈ្វីណាមូល (ដើមតិណទេសម្យ៉ាង) ដែលបានប្រមូលតាមរដូវកាល. តើមានអ្វីដែលយើងមិនអាចញ៉ាំដែរដោះនៅលើភ្នំនិងចម្ការដែរឬទេ? សុំបីតែផ្កាពណ៌លឿងដែលយើងធ្លាប់តែបានឃើញជាទូទៅគេយកធ្វើជាថ្នាំនិងតែ. ខ្ញុំគិតថាជីដូនជីតាជនជាតិកូរ៉េពិតជាមនុស្សបែបរាក់ទាក់ជាមួយនឹងធម្មជាតិ.



SM-G986N | f/1.8 | iso 64 | 2020:05:29 11:55:33 | Flash did not fire. | 5.4mm


បន្ទាប់ពីខ្ញុំអង្គុយចុះ, គេបានយកតែឈ្វីណាមូលមក. នេះគឺជាលើកដំបូងដែលខ្ញុំបានផឹកតែនេះហើយក្លិនក្រអូបរបស់វាកាន់តែធ្វើអីខ្ញុំឃ្លានអាហារឡើង. វាពិតជាមានរសជាតិខុសគ្នារបស់គ្រាប់ធញ្ញជាតិ.



SM-G986N | f/2.2 | iso 100 | 2020:05:29 11:55:51 | Flash did not fire. | 2.2mm



SM-G986N | f/1.8 | iso 80 | 2020:05:29 11:56:04 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 64 | 2020:05:29 11:56:13 | Flash did not fire. | 5.4mm


នៅផ្នែកម្ខាងទៀតមានជ្រុងមួយដែលអ្នកអាចទិញតែនិងគ្រឿងផ្សំដែលប្រើប្រាស់នៅទីនេះ. ខ្ញុំមិនបានទិញនៅលើកនេះក៏ប៉ុន្តែក្លិនរបស់តែឈ្វីណាមូលគឺពិតជាល្អ. របស់ទាំងអស់នោះគឺធម្មជាតិអញ្ចឹងតំលៃរាងថ្លៃបន្តិច. ប៉ុន្តែបើសិនជាអ្នកបានឃើញរបៀបធ្វើរបស់វាអ្នកមិនគិតថាពីថ្លៃនោះទេ.



SM-G986N | f/2.2 | iso 320 | 2020:05:29 11:56:33 | Flash did not fire. | 2.2mm


ផ្ទះបាយគឺជាផ្ទះបាយបើកបង្ហាញមើលទៅរៀបរយណាស់.



SM-G986N | f/2.2 | iso 125 | 2020:05:29 11:56:48 | Flash did not fire. | 2.2mm


រូបថតនិងប្រវត្តិអំពីបន្លែបានដាក់តាំងនៅលើជញ្ជាំងនៅក្បែរតុខាងក្នុងបំផុតមើលទៅដូចវិចិត្រសាលអញ្ចឹង. អក្សរ, រូបភាព, រូបគំនូរនៅទីនេះផ្ដល់អារម្មណ៍បែបទាក់ទាញចាស់បុរាណ.



SM-G986N | f/2.2 | iso 250 | 2020:05:29 11:58:02 | Flash did not fire. | 2.2mm


នេះគឺជាការរៀបចំតុអាហារទូទៅ. ខាងឆ្វេងដៃគឺ 'ចាម៉្យុងរ៉ាន (ពងត្រីសមុទ្រ) បាយច្របល់' ហើយខាងស្ដាំដៃនេះគឺ 'សានណាមូល (បន្លែព្រៃ) បាយច្របល់'. ម្ហូបបន្ថែមបីចាននិងសម្លចាងហ្កុក (សម្លសណ្ដែកសៀង) រៀបចេញមកយ៉ាងរៀបរយសម្រាប់អាហារមនុស្សម្នាក់.



SM-G986N | f/1.8 | iso 200 | 2020:05:29 11:58:28 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 160 | 2020:05:29 12:03:19 | Flash did not fire. | 5.4mm


ពងមាន់, ពងត្រីសមុទ្រសាប, ស្លឹកខ្ទឹម, សារាយសមុទ្រស្ងួត, និងទឹកប្រេងល្ងធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់រួមគ្នា. ស្លឹកខ្ទឹមដែលបានកាត់យ៉ាងល្អរក្សារសជាតិស្រួយ.



SM-G986N | f/1.8 | iso 100 | 2020:05:29 11:58:38 | Flash did not fire. | 5.4mm

ម្ហូបបន្ថែមអត់មានរសជាតិខ្លាំងទេក៏ប៉ុន្តែពួកគេរក្សារសជាតិដើមរបស់គ្រឿងផ្សំបានល្អ. អត់មានហាងអាហារជាច្រើនដែលអាចញ៉ាំជាមួយកូនក្មេង, ក៏ប៉ុន្តែហាងនេះអាចសាកសមសម្រាប់មនុស្សចាស់ដល់ក្មេងផងដែរ. សាទ្បាត់ជាមួយនឹងដើមស្ពៃក្រហម, ខ្យងទឹកសាបគឺពិតជាប្លែក. ពងក្រួច 'ចាងចូរីម (ស្ងោររួចត្រាំក្នុងទឹកស៊ីអ៊ីវ)' ក៏ធ្វើឲ្យខ្ញុំឃ្លានវាដែរ. នេះប្រហែលជាម្ហូបដែលឆ្ងាញ់បំផុតបើសិនជាមានក្មេងជាមួយខ្ញុំ. 'កាក់ឌូហ្កី (គីមឈីឆៃថាវជ្រុង)' ក៏ធ្វើឲ្យខ្ញុំស្រស់ស្រាយជាមួយនឹងរសជាតិផ្អែមនិងស្រស់របស់ឆៃថាវ.



SM-G986N | f/1.8 | iso 125 | 2020:05:29 11:58:43 | Flash did not fire. | 5.4mm


នេះគឺជាបាយច្របល់សានណាមូល. គេបានលាយគ្រឿងរួចហើយ, ក៏ប៉ុន្តែបើសិនជាវាសាបពេកអ្នកអាចបន្ថែមទឹកត្រីបន្តិច. ម្ហូបទូទៅមានចំនួនគ្រឿងផ្សំកំណត់អញ្ចឹងវាពិតជាល្អសម្រាប់ខ្ញុំដែលបានញ៉ាំជាមួយនឹងបាយច្របល់. វាគឺជារសជាតិអាថ៌កំបាំងមួយដែលផ្សំគ្រឿងជាមួយនឹងបន្លែព្រៃជាមួយនឹងក្លិនរបស់ដីនិងទឹកត្រីដែលពោរពេញក្លិនរបស់សមុទ្រ. ជាការពិតណាស់រស់ជាតិទាំងពីរគឺល្មមហើយខ្ញុំកាន់តែទំពារខ្ញុំកាន់តែបានទទួលរសជាតិដែលផ្លាស់ប្ដូររហូត.



SM-G986N | f/1.8 | iso 100 | 2020:05:29 11:58:54 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 125 | 2020:05:29 11:59:10 | Flash did not fire. | 5.4mm


នេះគឺហ្កីមប៊ូហ្កាក់ (សារាយសមុទ្របំពង). វាគឺជាម្ហូបដែលល្បីសព្វថ្ងៃនេះ. សារាយសមុទ្រនៅទីនេះគឺពិតជាស្រួយនិងឆ្ងាញ់. ជាការចម្លែកមួយ, មានទឹកសារ៉ូក្រូចឆ្មានៅខាងលើ. វាធ្វើអោយយើងមានអារម្មណ៍ថាដូចបង្អែមទៅវិញ.



SM-G986N | f/2.0 | iso 50 | 2020:05:29 12:22:00 | Flash did not fire. | 5.9mm



SM-G986N | f/1.8 | iso 40 | 2020:05:29 12:23:07 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 50 | 2020:05:29 12:23:13 | Flash did not fire. | 5.4mm


នៅទីនេះក៏មានម៉ោងសម្រាកអញ្ចឹងអ្នកគួរតែឆែកមើលមុនពេលអ្នកមក.



SM-G986N | f/1.8 | iso 40 | 2020:05:29 12:23:29 | Flash did not fire. | 5.4mm


ម្ហូបអាហារបែបយឺតដែលធ្វើឡើងពីធម្មជាតិនិងភាពស្មោះត្រង់. នេះគឺហាងសុនណ្យូបាំងហ្កាហ្កាន, ហាងបាយច្របល់ប៊ីប៊ីមផាប់.


  • ម្ហូបអាហារ★★★★☆

រសជាតិធម្មតានិងរៀបរយ. វាប្រហែលជាមិនឆ្ងាញ់សម្រាប់អ្នកដែលចូលចិត្តក្លិនខ្លាំង.


  • អនាម័យ ★★★★☆

សរុបសេចក្ដីមកគឺល្អប៉ុន្តែគេឃើញមានសត្វរុយ.


  • សេវាកម្ម ★★★☆☆

ធម្មតា


  • បរិយាកាស★★★★☆

បរិយាកាសបែបសាមញ្ញនិងស្ងប់ស្ងាត់.


  • ភាពងាយស្រួល★★★★☆

ដើរ ៥នាទីទូច្រកចេញទី ៨ជួរទី ២នែស្ថានីយទុកសោម. មានកន្លែងចតឡានតែពីរ.


  • ម៉ោងធ្វើការ: ១១:០០~២១:០០ (ម៉ោងសម្រាក ១៥:០០~១៧:០០)
  • ចំនួនមនុស្សណែនាំ: អត់មានបញ្ហា
  • ម្ហូបណែនាំ: សានណាមូលផាប់, ចាមម្យុនរ៉ានប៊ីប៊ីមផាប់, សារាយសមុទ្របំពង.
  • តម្លៃ: ចាប់ផ្ដើមពី ៧,០០០វ៉ុន.
  • ភាពទាក់ទាញ: មានកន្លែងអង្គុយជាក្រុម, ការកក់ទុកកន្លែងមុន, ហ្វ្រី Wifi.

Map

អាសយដ្ឋាន: ៩-១៦ ផ្លូវវ៉ោងសុីមនីរ៉ូ ៥ហ្កិល, ខណ្ឌសុងដុងហ្កូ, ទីក្រុងសេអ៊ូល.


소녀방앗간, 서울숲, 비빔밥, 한식, 성수동, 슬로우푸드, 뚝섬역, 2호선, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list