Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
3983 | 902860

ជួបជាមួយសាច់បូសាំមល្អជាងគេ, ហ្កាយ៉ាបូសាំមអាំង
 | 서울먹거리
Last Modified : 2020/07/15

Travel regions : South Korea
 | Hits : 40493
https://blog.lookandwalk.com/km/blog/tourseoul/5887/trackback
នៅថ្ងៃក្ដៅមួយក្នុងរដូវក្តៅនេះ, ខ្ញុំបានទៅផ្លូវយ៉ាងឆ្ងាយក្នុងគោលបំណងញ៉ាំបូសាំមដ៏ឆ្ងាញ់ (សាច់ជ្រូកស្ងោរញ៉ាំជាមួយទឹកជ្រលក់ប្រៃនិងខ្ចប់ជាមួយបន្លែ). តើការធ្វើដំណើរនេះបញ្ចប់យ៉ាងដូចម្ដេច? ខ្ញុំបានគិតយ៉ាងម៉ត់ចត់ថាចង់មករស់នៅតំបន់នេះវិញ. ពីព្រោះតែវាពិតជាល្អណាស់! តោះខ្ញុំសូមណែនាំហាង 'ហ្កាយ៉ាបូសាំម' ដែលឆ្ងាញ់ខ្លាំងគ្រប់គ្រាន់ធ្វើអោយចិត្តរបស់អ្នកចង់ផ្លាស់ប្ដូរមករស់នៅទីនេះ.



SM-G986N | f/2.2 | iso 50 | 2020:06:10 11:49:16 | Flash did not fire. | 2.2mm


ដើររយះពេល ៤នាទីពីច្រកចេញទី ៤ជួរទី ៧នៃស្ថានីយ៍សាំងដូ. នេះគឺជាបទពិសោធន៍ល្អដំបូងរបស់ខ្ញុំនៅតំបន់នេះ. សូម្បីតែនៅពេលដែលខ្ញុំសរសេរអំពីកន្លែងនេះខ្ញុំកំពុងតែហៀរទឹកមាត់ផងដែរ.



SM-G986N | f/2.2 | iso 50 | 2020:06:10 11:49:25 | Flash did not fire. | 2.2mm


មានហាងជាច្រើនតែងតែអះអាងថាគេធ្លាប់បានប៉ុស្តិ៍ទូរទស្សន៍សម្ភាសន៍ហើយពិតជាពិបាកក្នុងការរំពឹងទុកថាវានឹងឆ្ងាញ់. ក៏ប៉ុន្តែកន្លែងនេះគឺជាកន្លែងដែលប៉ុស្តិ៍ទូរទស្សន៍ពិតជាបានសរសើរពិតមែន.



SM-G986N | f/2.2 | iso 50 | 2020:06:10 11:49:30 | Flash did not fire. | 2.2mm


ជាកាពិតទៅខ្ញុំចូលចិត្តបូសាំមយ៉ាងខ្លាំង. ក៏ប៉ុន្តែខ្ញុំមិនដែលធ្លាប់ឮសាច់បូសាំមអាំងនោះទេ. នៅច្រកចេញចូលមានការពន្យល់អំពីសាច់អាំងបូសាំមនៅក្នុងមឺនុយ. ជារៀងរាល់ថ្ងៃរយៈពេល ២៧ឆ្នាំ, ពួកគេបានអាំងសាច់ឆៅកើតប្រើប្រាស់ភ្លើងល្មម. ពួកគេនិយាយថាការចំអិនបែបនេះគឺបញ្ចេញក្លិនរបស់សាច់ជ្រូកយ៉ាងល្អនឹងធ្វើឲ្យសាច់ស្វិតផងដែរ. អញ្ចឹងនេះគឺជារបៀបធ្វើម្ហូបរយៈពេលជាយូរដល់ប្រើប្រាស់ភ្លើងតិចមិនមែនស្ងោរនោះទេ.



SM-G986N | f/2.2 | iso 200 | 2020:06:10 11:49:49 | Flash did not fire. | 2.2mm




SM-G986N | f/1.8 | iso 100 | 2020:06:10 11:53:43 | Flash did not fire. | 5.4mm




SM-G986N | f/2.2 | iso 125 | 2020:06:10 12:23:17 | Flash did not fire. | 2.2mm


នៅក្នុងហាងនេះមានកន្លែងអង្គុយជាច្រើន. ទោះបីជាឥលូវនេះមិនទាន់ដល់ម៉ោងញ៉ាំបាយថ្ងៃត្រង់ក៏ប៉ុន្តែកន្លែងអង្គុយនៅសល់តែបន្តិចហើយឆាប់ពេញទៀត. ខ្ញុំអាចរំពឹងទុកថារសជាតិរបស់វានិងតម្លៃប្រាកដជាពេញចិត្តពីព្រោះតែនៅទីនេះមានភ្ញៀវវ័យកណ្ដាលជាច្រើន.



SM-G986N | f/1.8 | iso 64 | 2020:06:10 11:50:10 | Flash did not fire. | 5.4mm


នេះគឺជាមឺនុយ. នៅនេះមានចុកប៉ាល់អាំង (ជើងជ្រូក) និងឆ្អឹងជំនីរអាំងនិងសាច់បូសាំមអាំង, ម្ហូបប្រចាំហាង. នៅទីនេះក៏មានឈុតអាហារថ្ងៃត្រង់ដែលមានតម្លៃគួរសមសម្រាប់ថ្ងៃក្នុងសប្តាហ៍. ស្រាសូជូមួយពែងសម្រាប់អាហារពេលយប់, និងអាហារស្រាលសម្រាប់អាហារពេលថ្ងៃត្រង់.



SM-G986N | f/2.2 | iso 64 | 2020:06:10 11:57:18 | Flash did not fire. | 2.2mm



SM-G986N | f/1.8 | iso 50 | 2020:06:10 11:57:41 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 80 | 2020:06:10 11:57:36 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 50 | 2020:06:10 11:57:39 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 125 | 2020:06:10 11:57:33 | Flash did not fire. | 5.4mm


ជាការពិតណាស់ខ្ញុំបានកម្ម៉ង់សាច់បូសាំមអាំងចាន់តូច. ម្ហូបបន្ថែម, គ្រឿងផ្សំ, នឹងសម្លស្ពៃក្ដោបគឺជាការរៀបចំមូលដ្ឋាន. អូព្រះអើយ, ទឹកស៊ុបពិតជាឆ្ងាញ់.



SM-G986N | f/1.8 | iso 125 | 2020:06:10 11:58:18 | Flash did not fire. | 5.4mm


ការផ្សំគ្នារបស់ជ្រក់សណ្តែកសៀងនិងស្ពៃក្ដោបផ្អែម... នេះគឺជាហាងដែលមានជំនាញពីសាច់បូសាំម, ក៏ប៉ុន្តែខ្ញុំអាចនិយាយថាពួកគេក៏ជំនាញខាងស៊ុបស្ពៃក្ដោបផងដែរ. អញ្ចឹងទើបមានស៊ុបឆ្អឹងគោ (និងស្ពៃក្ដោប) នៅក្នុងមឺនុយ. ហេតុដូច្នេះពួកគេពិតជាល្អតែខាងធ្វើស៊ុបដែល.



SM-G986N | f/1.8 | iso 64 | 2020:06:10 11:58:40 | Flash did not fire. | 5.4mm


ឈុតអាហារចម្បងគឺគ្មានបាយនោះទេអញ្ចឹងខ្ញុំបានកម្មង់បាយមួយចានបន្ថែម. ក៏មានម្ហូបបន្ថែមពីរមុខចេញមកជាមួយបាយផងដែរហើយម្ហូបបន្ថែមពីរមុខនោះពិតជាឆ្ងាញ់ណាស់. ល្អ!



SM-G986N | f/1.8 | iso 50 | 2020:06:10 11:57:46 | Flash did not fire. | 5.4mm


តួឯករបស់ថ្ងៃនេះ! សាច់បូសាំមអាំង! បានចេញមកហើយ! ពណ៌របស់គីមឈីពិតជាល្អ! វាមើលទៅហាក់ដូចជាអាចចេញមកតាមកញ្ចក់ឡែនមែនទេ?



SM-G986N | f/1.8 | iso 80 | 2020:06:10 12:00:05 | Flash did not fire. | 5.4mm

ខ្ញុំញ៉ាំសាច់ជាមួយជាងជាមួយម៉ាត់ហើយ, វ៉ោ! ខ្ញុំអាចពន្យល់ដោយនិយាយថា 'វាបានរលាយក្នុងមាត់របស់ខ្ញុំ!' សាច់ដែលសំបូរទឹកហាក់ដូចជារបៀបនំផាត់ដិញដែលធ្វើឡើងពីសាច់អញ្ចឹង. ខ្លាញ់ចេញជាតិនៅក្នុងមាត់របស់ខ្ញុំនៅពេលបញ្ចប់, ខ្ញុំមិនអាចពន្យល់ជាមួយពាក្យអ្វីឡើយ. បើសិនជាអ្នកអានមួយនេះអ្នកគួរតែទៅញ៉ាំវិញល្អជាង. សាច់គឺពិតជាឆ្ងាញ់ខ្លាំងហើយគីមឈីមានអារម្មណ៍ថាធម្មតា, កុំប៉ុនតែគីមឈីនេះប្រៀបធៀបទៅនៅហាងបូសាំមផ្សេងគឺឆ្ងាញ់ជាង.



SM-G986N | f/1.8 | iso 64 | 2020:06:10 12:00:20 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 50 | 2020:06:10 12:07:06 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 64 | 2020:06:10 12:13:17 | Flash did not fire. | 5.4mm

មិនត្រឹមតែសាច់នោះទេសុំបីតែម្ហូបបន្ថែមទាំងអស់គឺឆ្ងាញ់អញ្ចឹងភាពផ្សំគ្នាគឺល្អខ្លាំង. មើលទៅសាច់នេះទៅ. វារលោងដូចមើលទៅសម្បូរខ្លាញ់. នោះគឺសុទ្ធតែទឹករបស់សាច់នោះទេ!



SM-G986N | f/2.2 | iso 320 | 2020:06:10 12:23:54 | Flash did not fire. | 2.2mm


វាច្រើនគួរសមហើយរសជាតិឆ្ងាញ់. អ្នកអាចយកម្ហូបបន្ថែមដោយឥតគិតថ្លៃ.



SM-G986N | f/2.2 | iso 320 | 2020:06:10 12:24:11 | Flash did not fire. | 2.2mm

អា...រូបថតរាងប្រឹលបន្តិចប្រហែលមកពីវាឆ្ងាញ់ពេកហើយខ្ញុំរំភើបអំពីវា. ខ្ញុំសំណែននាំហាងនេះយ៉ាងខ្លាំង!


  • ម្ហូបអាហារ ★★★★★

គ្រប់គ្នាគួរតែសាកល្បង!


  • អនាម័យ★★★★☆

ចង្ក្រានបាយនិងបន្ទប់ទឹករាងអត់ស្អាតបន្តិច. តុនិងចានគឺសាមញ្ញ.


  • សេវាកម្ម ★★★★★

ម្ហូបចេញមកលឿននិងថៅកែរួសរាយរាក់ទាក់.


  • បរិយាកាស★★★☆☆

ទីធ្លានិងតុគ្រប់គ្រាន់. អាហារបែបទូទៅ.


  • ភាពងាយស្រួល ★★★★★

ដើរ ៤នាទីពីច្រកចេញពី ៤ជួរទី ៧នៃស្ថានីយសាំងដូ.


  • ម៉ោងធ្វើការ: ១១:៣០~២៣:៣០ បិទនៅថ្ងៃបុណ្យជាតិ
  • ចំនួនមនុស្សណែនាំ: ចាប់ពីមួយឡើងទៅ
  • ម្ហូបណែនាំ: សាច់អាំងបូសាំម, សហ្កល់អ៊ូហ្កជីថាំង (ស៊ុបឆ្អឹងគោនិងស្ពៃក្ដោប)
  • តម្លៃ: ៩,០០០វ៉ុនសម្រាប់អាហារឈុត, សាច់អាំងបូសាំម (ចានតូច/ចានកណ្ដាល/ចានធំ) ២៦,០០០, ៣២,០០០, ៣៨,០០០វ៉ុន.
  • ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ដឹកជញ្ជូន.

Map

អាសយដ្ឋាន: ២៨៦-១ យ៉ាងនុងរ៉ូ, ខណ្ឌដុងចាក់ហ្កូ, ទីក្រុងសេអ៊ូល.



가야로스트보쌈, 보쌈, 돼지고기, 7호선, 상도역, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list