Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
3971 | 902848

ឈេយ៉ុនហុី, តៀមស្រារបស់កូរ៉េដែលអ្នកត្រូវរៀបជួរគ្នាមុនចូល
 | 서울먹거리
Last Modified : 2020/07/20

Travel regions : South Korea
 | Hits : 39920
https://blog.lookandwalk.com/km/blog/tourseoul/5907/trackback
ខ្ញុំឮថាមានហាងនិងហាងម្ហូបជាច្រើនដែលពោរពេញទៅដោយឯកត្តលក្ខណៈនៅតំបន់ភូមិច្នៃប្រឌិតមុនរេហើយខ្ញុំក៏សម្រេចចិត្តទៅទីនោះ.



iPhone 11 | f/1.8 | iso 250 | 2020:06:04 19:37:35 | Flash did not fire, compulsory flash mode | 4.25mm


នេះគឺជាកន្លែងមួយក្នុងចំណោមកន្លែងធ្វើដែកនៅតំបន់នេះអញ្ចឹងខ្ញុំគិតថាតើទីនេះគឺជាតៀមស្រានោះដែរឬទេ.



iPhone 11 | f/1.8 | iso 320 | 2020:06:04 21:02:44 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំគិតថាពួកគាត់ដាក់រូបចម្លាក់លោកសង្ឃមួយអង្គនៅទ្វារខាងមុខក្នុងករណីបើសិនជាយើងដើរឆ្លងកាត់ទីនោះហើយគិតថានេះគឺជាកន្លែងធ្វើដែកដែរ.



iPhone 11 | f/1.8 | iso 500 | 2020:06:04 21:09:17 | Flash did not fire, compulsory flash mode | 4.25mm


បន្ទាប់ពីរងចាំរយៈពេលយូរខ្ញុំបានអង្គុយចុះហើយមើលមឺនុយម្ហូបហើយវាពិតជាល្អឥតខ្ចោះសម្រាប់ស្រាសូជូមួយកែវ. ពួកគេនិយាយថាម៉ោងកំណត់ដើម្បីផឹកនៅក្នុងតៀមស្រានេះគឺរយៈពេល ៣ម៉ោងពីព្រោះតែងតែមានភ្ញៀវជាច្រើនរង់ចាំ.



iPhone 11 | f/1.8 | iso 800 | 2020:06:04 21:10:26 | Flash did not fire, compulsory flash mode | 4.25mm


នេះគឺជាតៅហ៊ួរទន់ជាមួយនឹងទឹកស៊ីអ៊ីវដែលបានរៀបចំមកជាអាហារសម្រន់មូលដ្ឋាន. ដោយសារតែទីនេះបញ្ជាក់ថានេះគ្រាន់តែជាទាមស្រាធម្មតានេះគឺជាការសមហេតុផលជាងដែលរៀបចំម្ហូបបន្ថែមដូចហាងម្ហូបអាហារ.



iPhone 11 | f/1.8 | iso 800 | 2020:06:04 21:14:56 | Flash did not fire, compulsory flash mode | 4.25mm


ខ្ញុំបានរង់ចាំរយៈពេលយូរហើយម្ចាស់ហាងបានឲ្យខ្ញុំបង្គាឆៅសាសុីមី ២ដុំ. អូ, មានរឿងមួយទៀតដែលខ្ញុំភ្លេចប្រាប់. ពួកគេយកលេខទូរសព្ទរបស់ភ្ញៀវដែលរង់ចាំហើយទំនាក់ទំនងទៅពួកគាត់នៅពេលដែលដល់វេនគាត់. ហាងរបស់តៀមស្រានេះចាប់ផ្ដើមជាមួយនិងលេខ ០៧០ហើយអ្នកគួរតែប្រាកដថាអ្នកមិនបានឃាំងលេខ ០៧០នៅក្នុងបញ្ជីខ្មៅរបស់អ្នក (អ្នកបោកជាច្រើនតែងតែប្រើប្រាស់លេខ ០៧០នៅប្រទេសកូរ៉េ) ឬក៏អ្នកអាចបាត់បង់វេនរបស់អ្នកពីព្រោះតែពួកគេមិនអាចទំនាក់ទំនងទៅអ្នក.



iPhone 11 | f/1.8 | iso 640 | 2020:06:04 21:16:31 | Flash did not fire, compulsory flash mode | 4.25mm


បរិយាកាសក្នុងហាងគឺពិតជាអូអរ. បើសិនជាអ្នកចង់បានការផឹកដល់ស្ងប់ស្ងាត់អ្នកគួរតែជៀសវាងកន្លែងនេះក៏ប៉ុន្តែពេលខ្លះវាពិតជាល្អដែលបន្ធូរអារម្មណ៍ដោយបង្កើតសំឡេង.



iPhone 11 | f/1.8 | iso 1000 | 2020:06:04 21:22:08 | Flash did not fire, compulsory flash mode | 4.25mm


នេះគឺជាយុកហ្វេ (សាច់គោឆៅចំណិត) និងសានណាក់ជីថាំងថាំងហ្កី (មឹកឆៅចំណិត).នៅខាងលើក៏មានពងមាន់ក្រហមក៏ប៉ុន្តែមឹកនៅរស់ហើយមូលរួចធ្វើបែកវា. ខ្ញុំគិតថាទាំងរសជាតិនិងតម្លៃគឺគួរសម.



iPhone 11 | f/1.8 | iso 800 | 2020:06:04 22:17:36 | Flash did not fire, compulsory flash mode | 4.25mm


នេះគឺជាមីងាវសមុទ្រដែលខ្ញុំបានកម្ម៉ង់សម្រាប់អាហារពេលយប់នឹងធ្វើឲ្យបំបាត់ស្រវឹងផងដែរ. វាហឹរនឹងធ្វើឲ្យក្រពះរបស់ខ្ញុំមានអារម្មណ៍ធូរស្បើយ.

ហាងបើកចាប់ពីពេលល្ងាចរហូតដល់យប់. ខ្ញុំសូមណែនាំអ្នកឱ្យសួរជាមុនអំពីថ្ងៃសម្រាករបស់គេ.
ដើរ ១០នាទីពីច្រកចេញពី ៧នៃស្ថានីយមុនរេហើយអ្នកប្រាកដជាឃើញរូបចម្លាក់ព្រះសង្ឃ.


Map

អាសយដ្ឋាន: ៥៨-៨ មុនរេដុង ៣ហ្កា, ខណ្ឌយ៉ុងឌិងផូហ្កូ, ទីក្រុងសេអ៊ូល.


문래역, 한식, 주점, 채윤희, 육회, 탕탕이, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list