
SM-G986N | f/2.2 | iso 50 | 2020:07:10 11:37:10 | Flash did not fire. | 2.2mm

SM-G986N | f/2.2 | iso 400 | 2020:07:10 11:37:33 | Flash did not fire. | 2.2mm
វាហាក់មើលទៅអាគារទាំងមូលគឺជាហាងក៏ប៉ុន្តែហាងនេះស្ថិតនៅជាន់ទី២. មានហាងផ្សេងមួយទៀតនៅជាន់ទីមួយ. ខ្ញុំគិតថាកន្លែងនោះក៏មើលទៅគួរសមដែរ.

SM-G986N | f/2.2 | iso 400 | 2020:07:10 11:38:01 | Flash did not fire. | 2.2mm
បើសិនជាអ្នកដើរចូលទៅខាងក្នុង, មានទីធ្លាដ៏ប្រណិតដែលបានតុបតែងជាមួយនឹងពណ៌សនិងពណ៌មាស.

SM-G986N | f/1.8 | iso 125 | 2020:07:10 11:42:16 | Flash did not fire. | 5.4mm

SM-G986N | f/2.2 | iso 200 | 2020:07:10 11:43:45 | Flash did not fire. | 2.2mm

SM-G986N | f/2.2 | iso 200 | 2020:07:10 11:43:52 | Flash did not fire. | 2.2mm
ច្រកចេញចូលគឺធ្វើអោយរំលឹកដល់ស្ទូឌីយោថតរូបអញ្ចឹង. វាថ្លៃថ្នូរដូចទីធ្លាដែលយើងអាចមើលឃើញនៅក្នុងទស្សនាវដ្តីអញ្ចឹង.

SM-G986N | f/2.2 | iso 100 | 2020:07:10 11:38:13 | Flash did not fire. | 2.2mm

SM-G986N | f/2.2 | iso 200 | 2020:07:10 11:38:50 | Flash did not fire. | 2.2mm

SM-G986N | f/2.2 | iso 200 | 2020:07:10 11:38:35 | Flash did not fire. | 2.2mm
វ៉ោ! ឥឡូវនេះគឺម៉ោង ១១:៣០នាទីថ្ងៃត្រង់នៃថ្ងៃក្នុងសប្តាហ៍ហើយតុជាច្រើនបានពោរពេញទៅដោយភ្ញៀវរួចទៅហើយ.

SM-G986N | f/2.2 | iso 80 | 2020:07:10 11:38:38 | Flash did not fire. | 2.2mm

SM-G986N | f/2.2 | iso 100 | 2020:07:10 11:39:31 | Flash did not fire. | 2.2mm
ហាងនេះចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១៣ហើយបានបញ្ជាក់ថាហាងមិនបានប្រើប្រាស់គ្រឿងទេសធ្វើឱ្យម្ហូបឆ្ងាញ់ក៏ប៉ុន្តែគឺជាកន្លែងដែលផ្ដោតទៅលើម្ហូបអាហារផ្ទះទៅវិញ. បន្ទាប់ពីការពេញនិយមដូច្នេះហាក់មើលទៅមានកន្លែងជាច្រើនបានប្រើប្រាស់គ្រឿងផ្សំដ៏ល្អ.

SM-G986N | f/2.2 | iso 100 | 2020:07:10 11:39:38 | Flash did not fire. | 2.2mm

SM-G986N | f/2.2 | iso 80 | 2020:07:10 11:39:53 | Flash did not fire. | 2.2mm
ពួកគេមានម្ហូបជាច្រើនមុខគួរសម. ហាងបើកនៅម៉ោង ៩ព្រឹក. ពួកយើងអាចញ៉ាំអាហារពេលព្រឹកនៅទីនេះបាន. ខ្ញុំបានកម្ម៉ង់ម្ហូបសាច់គោបែបញូវយ៉កជាប្រភេទម្ហូបឆ្ងាញ់បំផុតក្នុងចំណោមម្ហូបរបស់ហាង.

SM-G986N | f/2.2 | iso 200 | 2020:07:10 11:53:27 | Flash did not fire. | 2.2mm
ម្ហូបបានចេញមកមួយសន្ទុះក្រោយមក. ជាដំបូងម្ហូបនេះមានរូបរាងស្រដៀងទៅនឹងរូបថតនៅក្នុងមឺនុយ. ដំឡូងបារាំងចិញ្ច្រាំ, សាច់បេខន់ក្រាស់, សាច់ក្រក, បាយពណ៌ខ្មៅនិងពងមាន់ចៀនផ្នៅនិងសាច់គោប្រឡាក់គ្រឿង.

SM-G986N | f/2.2 | iso 200 | 2020:07:10 11:54:01 | Flash did not fire. | 2.2mm

SM-G986N | f/1.8 | iso 250 | 2020:07:10 11:57:15 | Flash did not fire. | 5.4mm
ខ្ញុំឆ្ងល់ថាតាមមនុស្សនៅទីក្រុងញូយ៉កពិតជាញ៉ាំបែបនេះដែរឬទេ. ខ្ញុំមានអារម្មណ៍ថាដូចជាមានទឹកស៊ីអ៊ីវក្នុងម្ហូបប៊ូលហ្កូហ្គីក្នុងម្ហូបនេះអញ្ចឹង. សាច់រាងពិបាកញ៉ាំបន្តិច. ទឹកជ្រលក់រាងប្រៃក៏ប៉ុន្តែវាល្អគ្រប់គ្រាន់ដើម្បីញ៉ាំជាមួយនឹងពងមាន់ចៀនឬក៏បាយ. ខ្ញុំគិតថាដំឡូងបារាំងចិញ្ច្រាំពីរគឺច្រើនពេកហើយ. បើមិនអញ្ចឹងខ្ញុំគិតថាវាប្រហែលជាល្អជាងបើសិនជាដាក់បន្លែឆៅខ្លះ.

SM-G986N | f/2.2 | iso 250 | 2020:07:10 11:39:09 | Flash did not fire. | 2.2mm
- ម្ហូបអាហារ ★★★☆☆
សាច់គោបែបញូវយ៉កមិនដូចការរំពឹងទុកក៏ប៉ុន្តែម្ហូបផ្សេងប្រហែលជាល្អជាង.
- អនាម័យ ★★★★☆
ដោយសារតែពណ៌សគឺជាពណ៌ចម្បងរបស់ហាងវាមើលទៅគឺស្អាតបាត.
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★★☆
បរិយាកាសបែបថ្លៃថ្នូរជាមួយនឹងកាប្រើប្រាស់ថ្មម៉ាបនិងពណ៌មាសជាប្រធាន. វារាងអ៊ូអរបន្តិចដោយសារតែមានក្រុមអាយុវ័យកណ្ដាល.
- ភាពងាយស្រួល ★★☆☆☆
ដើរ ១០នាទីពីច្រកចេញទី ៤ជួរទី ៩នៃស្ថានីយសុិនបា ផូ.
- ម៉ោងធ្វើការ: ៩:០០~២២:០០ ថ្ងៃក្នុងសប្តាហ៍
- ចំនួនមនុស្សណែនាំ: ២~៦នាក់
- ម្ហូបណែនាំ: អាហារពេលព្រឹកបែបអាមេរិច
- តម្លៃ: ចាប់ពី ១៦,០០០វ៉ុន
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ចំណតឡាន, ខ្ចប់យកទៅ, ដឹកជញ្ជូន, ការកក់កន្លែងជាមុន, បន្ទប់ទឹកផ្សេងគ្នា.
អស័យដ្ឋាន: ១៦សរ៉េរ៉ូ ៧ហ្កិល, ខណ្ឌសរចូហ្កូ, ទីក្រុងសេអ៊ូល.