ម្ហូបប្រចាំរដូវក្ដៅនោះគឺមីត្រជាក់. ក្នុងចំណោមទាំងអស់នោះ, មីនេងម៉្យុនភ្យុងយ៉ាង (មីត្រជាក់), ដែលសំបូរនៅទឹកស៊ុបត្រជាក់, ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាត្រជាក់ដោយគ្រាន់តែស្រមៃដល់វា. ថ្ងៃនេះខ្ញុំសូមណែនាំអ្នកជាមួយនឹងហាង 'ហ្កាងសរម៉ុននុក', សាខាអាប់ហ្គូចុង, ដែលល្បីឈ្មោះក្នុងការដឹកជញ្ជូនមីត្រជាក់ទៅដល់ចុងវ៉ាដេ (ផ្ទះខៀវ).
SM-G986N | f/2.2 | iso 50 | 2020:08:05 13:17:52 | Flash did not fire. | 2.2mm
SM-G986N | f/2.2 | iso 160 | 2020:08:05 13:19:16 | Flash did not fire. | 2.2mm
SM-G986N | f/2.2 | iso 125 | 2020:08:05 13:19:25 | Flash did not fire. | 2.2mm
SM-G986N | f/2.2 | iso 125 | 2020:08:05 13:19:34 | Flash did not fire. | 2.2mm
ជាការពិតណាស់ខ្ញុំបានកម្ម៉ង់មីនេងម៉្យុនភ្យុងយ៉ាង, ម្ហូបប្រចាំហាង. ខ្ញុំគឺជាអ្នកគ្រាំទ្រគីមីប៊ីប៊ីមនេងម៉្យុន (មីត្រជាក់ហឹរដោយគ្មានទឹកស៊ុប), ហើយខ្ញុំពិតជាឆ្ងល់ថារសជាតិវាដូចម្ដេចនៅទីនេះ.
SM-G986N | f/2.2 | iso 200 | 2020:08:05 13:22:06 | Flash did not fire. | 2.2mm
មានកន្លែងអង្គុយនៅជាន់ទីមួយនិងជាន់ទីពីរ, ហើយនៅជាន់ទីមួយគឺមានតុអង្គុយនៅទីធ្លាបើកធំទូលាយ, ហើយនៅជាន់ទីពីរគឺមានទីធ្លាបែងចែកដាច់ដោយឡែក.
SM-G986N | f/2.2 | iso 200 | 2020:08:05 13:23:02 | Flash did not fire. | 2.2mm
SM-G986N | f/2.2 | iso 250 | 2020:08:05 13:22:58 | Flash did not fire. | 2.2mm
SM-G986N | f/1.8 | iso 40 | 2020:08:05 13:23:52 | Flash did not fire. | 5.4mm
SM-G986N | f/1.8 | iso 125 | 2020:08:05 13:20:15 | Flash did not fire. | 5.4mm
នេះគឺជាគីមឈីយ៉ល់មូនិងគីមឈីឆៃថាវគឺឆ្ងាញ់ទាំងអស់. រស់ជាតិស្រួយនិងត្រជាក់គឺល្អឥតខ្ចោះ.
SM-G986N | f/1.8 | iso 125 | 2020:08:05 13:24:34 | Flash did not fire. | 5.4mm
SM-G986N | f/1.8 | iso 640 | 2020:08:05 13:25:52 | Flash did not fire. | 5.4mm
ភ្យុនយ៉ុក (សាច់ជ្រូកស្ងោរ) គឺបានចំអិនយ៉ាងល្អហេតុដូច្នេះគឺវាមិនស្ងួតក៏ប៉ុន្តែស្វិតនិងមានជាតិទឹកច្រើន.
SM-G986N | f/1.8 | iso 320 | 2020:08:05 13:28:09 | Flash did not fire. | 5.4mm
SM-G986N | f/1.8 | iso 64 | 2020:08:05 13:35:13 | Flash did not fire. | 5.4mm
SM-G986N | f/1.8 | iso 50 | 2020:08:05 13:35:17 | Flash did not fire. | 5.4mm
មីនេងម៉្យុនភ្យុងយ៉ាងរបស់ហាងហ្កាងសរម៉្យុននុកនឹងធ្វើឲ្យអ្នកត្រជាក់រហូតដល់ខួរក្បាលនៅថ្ងៃរដូវក្ដៅនេះ.
- ម្ហូបអាហារ ★★★★☆
ត្រជាក់, រៀបរយ, ឆ្ងាញ់. វាគឺល្អឥតខ្ចោះ.
- អនាម័យ ★★★★☆
សរុបសេចក្តីមកគឺស្អាតបាត.
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★☆☆
វារាងរញ៉េរញ៉ៃហើយការកម្មង់បន្ថែមគឺរាងពិបាកបន្តិចពីព្រោះតែទីធ្លាបានបែងចែកដាច់.
- ភាពងាយស្រួល ★★★☆☆
ដើរ ៩នាទីពីច្រកចេញទី ៥ជួរប៊ុនដាំងនៃស្ថានីយអាប់ហ្គូចុងរ៉ូឌីអូ.
- ម៉ោងធ្វើការ: ១១:០០~២១:៣០
- ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
- ម្ហូបណែនាំ: មីនេងម៉្យុនភ្យុងយ៉ាង
- តម្លៃ: ១៣,០០០វ៉ុន
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម
អាសយដ្ឋាន: ១៩អន់ជូរ៉ូ ១៦៤ហ្កិល, ខណ្ឌហ្កាងណាមហ្គូ, ទីក្រុងសេអ៊ូល.