ខ្ញុំឮថានៅទីនោះតែងតែមានភ្ញៀវរៀបជួរចាំហេតុដូច្នេះខ្ញុំបានទៅដល់ម៉ាងវ៉ុនដុងនៅពេលល្ងាច.
នៅទីនោះក៏មានសាខាទី ២ដែលលក់តែអាហារពេលយប់នៅផ្លូវដង្ហែមទល់មុខនោះ.
iPhone 11 | f/1.8 | iso 32 | 2020:06:15 17:40:18 | Flash did not fire, compulsory flash mode | 4.25mm
ដូចដែលការរំពឹងទុកនៅទីនោះកំពុងតែមានមនុស្សរងចាំ.
ខ្ញុំបានសរសេរឈ្មោះរបស់ខ្ញុំនៅលើតារាងរង់ចាំហើយចាំនៅខាងក្រៅ. លោកអ្នកគួរតែប្រយ័ត្ន, លោកអ្នកអាចយកកន្លែងអង្គុយបាននៅពេលដែលលោកអ្នកមាននៅទីនោះ, ហើយបើសិនជាលោកអ្នកអត់នៅទីនោះនៅពេលដែលគេហៅ, ឈ្មោះរបស់អ្នកត្រូវគេលុបចោល, ហេតុដូច្នេះលោកអ្នកគួរតែរង់ចាំនៅខាងមុខហាងដោយកុំដើរទៅណាអោយសោះ.
iPhone 11 | f/1.8 | iso 100 | 2020:06:15 17:40:40 | Flash did not fire, compulsory flash mode | 4.25mm
ក៏ប៉ុន្តែប្រហែលជាពួកគេសមនាំទៅនឹងស្ថានភាពរវល់បែបនេះ, លោកអ្នកមិនត្រូវរង់ចាំរយៈពេលយូរនោះទេ.
ជួរដែលរង់ចាំគឺកាត់បន្ថយយ៉ាងលឿនហើយទុកអង្គុយគឺបានរៀបចំហើយចាប់ផ្ដើមលឿនផងដែរ.
iPhone 11 | f/1.8 | iso 125 | 2020:06:15 18:11:00 | Flash did not fire, compulsory flash mode | 4.25mm
ពួកគេនិយាយថាភោជនីយដ្ឋាននេះបានបើកដំណើរការបន្ទាប់ពីទទួលបានជំនាញធ្វើម្ហូបពីអ្នកជំនាញខាងម្ហូបហ្កប់ចាំង (ពោះវៀនគោ). ការពន្យល់គ្រាន់តែប្រាប់ពីដំណើររឿងរបស់ម៉ាងវ៉ុនដុង, ក៏ប៉ុន្តែក៏មានសាខាមួយនៅស្ថានីយយ៉នសុីននេ.
ដូចដែលសាខាទី ២យ៉ាងអញ្ចឹង, សាខាយ៉នសុីននេគឺហាក់មើលទៅបើកដំណើការសម្រាប់តែអាហារពេលយប់តែប៉ុណ្ណោះ.
iPhone 11 | f/1.8 | iso 80 | 2020:06:15 18:05:53 | Flash did not fire, compulsory flash mode | 4.25mm
ខ្ញុំឮថាម្ហូបហ្កប់ចាំងចុងហ្កល់ (សម្ល) គឺល្បីនៅទីនេះ, ក៏ប៉ុន្តែខ្ញុំបានកម្មង់ហ្កប់ចាំងអាំងវិញនៅថ្ងៃនេះ.
iPhone 11 | f/1.8 | iso 80 | 2020:06:15 18:05:32 | Flash did not fire, compulsory flash mode | 4.25mm
នេះគឺម្ហូបបន្ថែម. វាមិនច្រើននោះទេក៏ប៉ុន្តែមិនមានកន្លែងដាក់ម្ហូបបន្ថែមនៅលើតុសម្រាប់មនុស្សពីរនាក់.
ម្ហូបបន្ថែមនោះគឺកាក់ឌូហ្គី (គីមឈីឆៃថាវ), សាឡាត់, ជ្រក់ត្រសក់, និងប្រហិតត្រីឆា. សាឡាត់គឺឆ្ងាញ់ជាងគេ.
iPhone 11 | f/1.8 | iso 125 | 2020:06:15 18:10:06 | Flash did not fire, compulsory flash mode | 4.25mm
នៅពេលដែលខ្ញុំឃើញហ្កប់ចាំងនៅពេលដំបូង, ខ្ញុំគិតថាខ្ញុំខុសហើយ. វាតិចពេក. ខ្ញុំយល់ដឹងថាមូលហេតុអ្វីដែលភ្ញៀវផ្សេងបានកម្មង់ហ្កប់ចាំងចុងហ្កល់ហើយ.
គ្រឿងផ្សំសម្រាប់ហ្កប់ចាំងចុងហ្កល់គឺមកពីប្រទេសអូស្ត្រាលីហើយហ្កប់ចាំងអាំងគឺមកពីប្រទេសកូរ៉េ, ហេតដូច្នេះចំនួននៃម្ហូបគឺខុសគ្នាយ៉ាងខ្លាំង.
ហ្កប់ចាំងគឺស្វិតហើយឆ្ងាញ់, ក៏ប៉ុន្តែខ្ញុំគិតថាខ្ញុំគួរតែកម្មង់ហ្កប់ចាំងចុងហ្កល់សម្រាប់លើកក្រោយ.
ហាងបើកចាប់ពីម៉ោងអាហារថ្ងៃត្រង់រហូតដល់យប់. ហើយពួកគេបើកនៅពេលយប់នៅថ្ងៃបុណ្យជាតិនិងថ្ងៃសៅរ៍. ហើយហាងបិទទ្វារនៅថ្ងៃអាទិត្យ.
បើសិនជាលោកអ្នកដើរ ៥នាទីឬក៏លើសហ្នឹងចេញពីច្រកចេញទី ២នៃស្ថានីយម៉ាងវ៉ុន, លោកអ្នកនឹងឃើញហាងនេះនៅពេលដែលលោកអ្នកដើរចូលទៅផ្លូវដង្ហែម.
អាសយដ្ឋាន: ៤៨២-៣, ម៉ាងវ៉ុនដុង, ខណ្ឌម៉ាផូហ្គូ, ទីក្រុងសេអ៊ូល.