ខ្យងណាម ថូងយ៉ង #5 - ឈូងមូគីមប៉ាប់, អូមីសាគូលបុ័ង (នំបុ័ងទឹកឃ្មុំ) - (Korea Tour)
Writer : Mazinger
 | Travel regions : South Korea
 | Hits : 205185
Last Modified : 2017/03/30

ឈូងមូគីមប៉ាប់ដើមដែលមានប្រវត្តិសាស្រ្ត៦០ឆ្នាំ-សូមូនណាមសាមទែហាល់មែគីមប៉ាប់ (គីមប៉ាប់ដែលមានឈ្មោះល្បីរបស់លោកយាយជំនាន់ទី៣) 소문난3대할매김밥


លទ្ធផលទីមួយដែលខ្ញុំបានទទួលនៅពេលដែលខ្ញុំស្វែងរកហាងអាហារដែលឆ្ងាញ់នៅថូងយ៉ងនេះគឺ ហាងអាហារ ឈុងមូគីមប៉ាប់ទាំងនេះ។ នៅសម័យដើម ពួកអ្នកធ្វើការលើទូកបានខ្ចប់គីមប៉ាប់សម្រាប់ជាអាហាររបស់ពួកគេពេលឡើងទូកដោយសារតែវាមានភាពងាយស្រួលនៅពេលដែលពួកគេមិនដឹងថាតើពួកគេនឹងត្រូវនៅលើទូករយៈពេលប៉ុន្មានទេ ទើបពួកគេចាប់ផ្តើមបែងចែកគីមប៉ាប់(បាយដែលរុំសារាយសមុទ្រ) ពីម្ហូបដទៃទៀត។ ប្រហែលជាហេតុនេះបានជាហាងឈូងមូគីមប៉ាប់ជាច្រើននៅទល់មុខកំពង់ផែថូងយ៉ងយ៉ាងនេះ ដែលវាគឺជាចំណុចចាប់ផ្តើមទៅកាន់ទីសមុទ្រដែលមានចម្ងាយឆ្ងាយ។



ពេលនេះវាយប់ជ្រៅណាស់ហើយ ដែលហាងទាំងអស់បានបិទទ្វារអស់លើកលែងតែហាង ឈូងមូគីមប៉ាប់(គីមប៉ាប់បែបឈូងមូ) ដែលនៅតែបើកភ្លើងរងចាំភ្ញៀវមកញ៉ាំ។


ក្នុងចំណោមហាងជាច្រើន មានហាងល្បីឈ្មោះពីរបីហាងដែរ ប៉ុន្តែខ្ញុំបានជ្រើសរើសយកហាង សូមូនណាន់ សាមទែ ហាល់មែគីមប៉ាប់ ដើម្បីសម្រាប់អាហារពេលល្ងាច។


អាមួយនេះប្រាកដជាសត្វដែលរស់នៅតាមផ្លូវម្តុំនេះហើយ។ ប្រហែលជាសត្វឆ្មានៅទីនេះស៊ាំមជាមួយនឹងមនុស្សដែលបានអោយអាហារដលើពួកវាដូច្នេះហើយទើបវាបានរត់សំដៅមករកខ្ញុំដែលធ្វើអោយខ្ញុំបានរត់គេចចេញពីវា។


វាប្រហែលជាត្រូវបានគេយកទៅផ្សាយតាមកញ្ចក់ទូរទស្សន៍ពីរបីដងហើយ។ វាពិតជាយ៉ាប់មែន ប៉ុន្តែខ្ញុំមានអារម្មណ៍ធូរស្បើយបន្តិចដែលដឹងថាខ្ញុំបានមកដល់កន្លែងដែលត្រឹមត្រូវ។



ខ្ញុំគិតថាពួកគេបានពានរង្វាន់កំពូលនៅក្នុងផ្នែកឈូងមូគីមប៉ាប់។ ខ្ញុំមិនបានរំពឹងទុកច្រើនទេប៉ុន្តែខ្ញុំពិតជាពេញចិត្តនឹងវា។



នេះគឺជាសៀវភៅរាយមុខម្ហូបដែលអ្នកនឹងអាចឃើញនៅក្នុងហាងឈូងមូគីមប៉ាប់។ ពួកគេមិនលក់ម្ហូបផ្សេងទៀតដូចនឹងហាងដែលនៅទីក្រុងសេអ៊ូលនៅខ្យងគីដូទេ ពួកគេលក់មុខម្ហូបតែមួយមុខគត់គឺ ឈូងមូគីមប៉ាប់ ដូច្នេះហើយទើបហាងខ្លះទៀតមិនមានសូម្បីតែសៀវភៅមុខម្ហូប។ អ្នកមិនចាំបាច់សួររកសៀវភៅមុខម្ហូបទេនៅពេលដែលអ្នកទៅដល់ទីនោះ គ្រាន់តែប្ាប់ពួកគេថាតើអ្នកចង់បានវាចំនួនប៉ុន្មានបានហើយ។


នេះគឺសម្រាប់មនុស្សពីរនាក់។ វាត្រូវបានគេរៀបចំទុករួចរាល់ហើយដូច្នេះហើយបន្ទាប់ពីយើងបានកម្មង់រួចហើយបានដើរមើលជុំវិញហាងបានបន្តិច គេក៏បានលើកយកវាមកអោយយើង។ នៅលើក្រដាសពណ៌ស មានបាយដែលបានខ្ចប់ដោយប្រើសារាយសមុទ្រ ហើយម្ហូបធម្មតាពីរបីមុខ ព្រមទាំងឈើចុកធ្មេញពីរដើមសម្រាប់មនុស្សពីរនាក់។ ដូច្នេះហើយនេះគឺជា ឈូងមូគីមប៉ាប់។



ជាទូទៅ គីមប៉ាប់ធ្វើឡើងដោយប្រើបាយសររុំជាមួយនឹងបន្ទះសារាយសមុទ្រហើយក៏កាត់វាជាកង់ៗ សម្រាប់មួយម៉ាត់។ បាយដាំដែលមានសភាពរឹងហើយស្វិតដែលរុំជាមួយនឹងសារាយសមុទ្រដែលវាញ៉ាំត្រូវជាមួយនឹងអាហារសាមញ្ញដែលយើងទើបដែលបានញ៉ាំរួច។ ឈូងមូគីមប៉ាបគឺជាអាហារដ៏ល្បីមួយដែលអ្នករាល់គ្នាគួរតែសាកយ៉ាងហោចណាស់ក៏ម្តងដែរនៅពេលដែលអ្នកមកលេងនៅទីក្រុងថូងយ៉ងនេះប៉ុន្តែមានមនុស្សជាច្រើនមានការខកចិត្តនៅពេលដែលពួកគេបានឃើញរូបរាងដ៏សាមញ្ញរបស់វាព្រមទាំងគ្រឿងផ្សំរបស់វាមិនមានច្រើន។


បន្ទាប់ពីបានសាកល្បងវាពីរបីដងមក អ្នកនឹងដឹងពីភាពខុសគ្នានៃបាយដាំដែលមានភាពរឹងថាយ៉ាងមេច ហើយសារាយសមុទ្រប្រភេទអ្វីដែលយកមកប្រើ ព្រមទាំងរបៀបក្នុងការជ្រើសរើសទឹកជ្រលក់រសជាតិហិរ រសជាតិផ្អែម និងរសជាតិប្រៃ នៅហាងនីមួយៗ ដែលពួកវាមានចំណុចពិសេសរៀងៗខ្លួន ទោះបីជាពួកគេមានគ្រឿងផ្សំដូចគ្នាក៏ដោយ។ បន្ថែមទាំង វាមានរសជាតិធម្មតាដែលអាចទាក់ទាញមនុស្សជាច្រើននៅពេលណាដែលពួកគេមកលេងនៅទីក្រុងថូងយ៉ងនេះ។


មុខម្ហូបធម្មតានោះគឺគីមឈីដែលធ្វើពីឆៃថាវ(មូគីមឈី) មឹកប្រឡាក់គ្រឿង(អូជីង៉ មូជីម) និងត្រីប្រឡាក់។ គីមឈីដែលធ្វើពីឆៃថាវមានរសជាតិជូរដោយសារតែវាត្រូវបានគេផ្អាប់ទុករយៈពេលយូរប៉ុន្តែវាក៏មានរសជាតិច្រុបៗផងដែរ។ មឹកប្រឡាក់មើលទៅដូចជាមានសភាពមិនស្ងួតខ្លាំងទេ ហើយត្រីប្រឡាក់វិញមិនសូវមើលទៅមានជាតិខ្លាញ់ទេដោយសារតែពួកគេមិនបានចៀនវាទេ។


នេះមើលទៅមានពណ៌ក្រហមតែម្តងដែលខ្ញុំអាចស្មានដឹងថាវាមានរសជាតិហិរខ្លាំងណាស់ ប៉ុន្តែវាអត់មានរសជាតិហិរបន្តិចសោះ ហើយទឹកជ្រលក់វិញក៏សាមញ្ញអត់ហិរហើយក៏អត់ប្រៃដែរ។


នេះគឺជាស៊ីរ៉ាក់គូកដែលវាពិតជាស៊ីគ្នាជាមួយនឹងឈូងមូគីមប៉ាប់ណាស់។ ស៊ីរ៉ាក់គូកគឺជាពាក្យក្រៀមភាសាមួយរបស់តំបន់ខ្យងសាំងដូដែលវាសំដៅទៅលើ ស៊ីរែគីធែនចាំងគូក (ស៊ុបសណ្តែកសៀងដាក់ស្លឹកឆៃថាវស្ងួត)។ នៅគ្រប់ហាងលក់គីមប៉ាប់ទាំងអស់នៅទីក្រុងថូងយ៉ង ពួកគេបំរើជូននូវស៊ុបនេះដែលមានរសជាតិប្លែកម្យ៉ាងដែលយកវាទៅស្លជាមួយនឹងត្រីសមុទ្រតូចៗ។ ដោយសារតែម្ហូបដទៃទៀតមិនមានរសជាតិហិរដូចអ្វីដែលខ្ញុំបានស្មានទុកដូច្នេះហើយស៊ីរ៉ាក់គូកដែលមានរសជាតិប្រៃនេះពិតជាស៊ីគ្នាមែនទែន។


បើសិនជាអ្នកមានការបារម្ភក្នុងការញ៉ាំគីមប៉ាប់ដោយប្រើឈើចាក់ជំនួសអោយចង្កិះនោះ មិនចាំបាច់បារម្ភទេ គ្រាន់តែចាក់គីមប៉ាប់មួយដុំហើយផ្ទាប់ជាមួយនឹងម្ហូបមួយមុខទៅបានហើយ។ ហើយបើសិនជាវាពធ្វើអោយអ្នកស្អិតជាប់កដោយសារតែទំហំធំរបស់វា អ្នកអាចហត់ស៊ុបស៊ីរ៉ាក់បន្តិចទៅ វារួចស្រេចហើយ។

ហើយអ្នកនឹងមិនមានស្លាព្រាប្រើប្រាស់ឡើយដូច្នេះហើយ អ្នកគួរតែហត់ទឹកស៊ុបពីចានតែម្តងទៅ។ នៅពេលដំបូងវាពិតជាមានការលំបាកក្នុងការញ៉ាំមែន ប៉ុន្តែវាអាចធ្វើអោយយើងដឹងពីរបៀបដែលអ្នកនេសាទធ្លាប់រស់នៅកាលពីសម័យដើម ហើយដែលពួកគេបានពិសារនូវរសជាតិជ្រៅនៃគ្រឿងផ្សំដែលសាមញ្ញរបស់ឈូងមូគីមប៉ាប់។ នេះគឺជាម្ហូបសំខាន់មួយមុខដែលអ្នកមិនគួររំលងនៅពេលដែលអ្នកមកលេងនៅទីក្រុងថូងយ៉ងនេះ។


Map

អាស័យដ្ឋានៈ ១៧៧-៣៦០ សូហូដុង ទីក្រុងថូងយ៉ង ខ្យងសាំងណាមដូ

ទូរសព្ទ័លេខៈ០៥៥ ៦៤៨ ២៣៣៦

ម៉ោងបើកៈ ៤:០០ព្រឹក - ១១:០០យប់ (គ្មានថ្ងៃសំរាក)



គូលបុ័ង(នំបុ័ងទឹកឃ្មុំ)ដើមរបស់ថូងយ៉ងដែលនឹងត្រូវបានលក់អស់នៅពេលដែលហាងរបស់វាបានបើកទ្វារលក់ - ហាងសាខាធំរបស់ហាងអូមីសាគូលបុ័ង។ 오미사꿀빵


គូលបុ័ងក៏មានឈ្មោះល្បីដូចឈូងមូគីមប៉ាប់ដែរនៅក្រុងថូងយ៉ងនេះ។ វាគឺជានំបុ័ងដែលមានដាក់សណ្តែកក្រហមនៅខាងក្នុងហើគេយកវាទៅចៀនព្រមទាំងជ្រលក់វាជាមួយនឹងទុកឃ្មូំ។ សព្វថ្ងៃនេះអ្នកអាចស្វែងរកទិញនំបុ័ងទឹកឃ្មុំបែបនេះដែលមានយីហោល្បីរឺក៏មិនល្បីបានយ៉ាងងាយស្រួល ។

ប៉ុន្តែនំបុ័ងទឹកឃ្មុំរសជាតិដើមដែលគេហៅថាអូមីសាគូលបុ័ងដែលអ្នកដុតនំនៅឯហាងលក់នំបុ័ងដ៏ល្បីមួយនៅទីក្រុងថូងយ៉ងបានចាប់ផ្តើមលក់វានៅតូមមួយដោយមិនមានដាក់យីហោនៅដើមឆ្នាំ១៩៦០។ នៅពេលវាពិបានក្នុងការស្វែងរកអាហារដែលមានរសជាតិផ្អែម ហើយវាក៏ចាប់ផ្តើមមានឈ្មោះល្បីចេញពីមាត់មនុស្សម្នា ហើយបន្ទាប់មកទើបមនុស្សទាំងអស់បានហៅវាថា អូមីសាគូលបុ័ងដោយយកឈ្មោះពីហាងបោកខោអាវមួយដែលមានឈ្មោះថាអូមីសាដែលមានទីតាំងនៅជិតតូបនោះ។ ក្រោយមកហាងបោកខោអាវនោះក៏បានបិទទ្វារ ហើយម្ចាស់ហាងលក់នំបុ័ងនេះក៏បានដាក់សញ្ញាមួយឡើងដែលមានឈ្មោះថាអូមីសាគូលបុ័ង ដែលជាឈ្មោះមួយដែលបានដាកើដោយអ្នកស្រុកនៅថូងយ៉ងនេះ។



អ្នកគួរតែទៅរកទិញវានៅពេលព្រឹកបន្តិចពីព្រោះថាជាធម្មតាវាត្រូវបានគេលក់អស់នៅម៉ោង១១ថ្ងៃ។



ហាងសាខាធំគឺនៅតែមានឈ្មោះល្បីដោយសារតែវានៅតែរក្សាទំហំដើមរបស់ហាងនិងសភាពហាងដូចដែលនៅកាលពីសម័យមុនអញ្ចឹង។ វាគ្រាន់តែជាកន្លែងតូចមួយល្មមសម្រាប់ដុតនំប៉ុណ្ណោះដូច្នេះហើយវាពុំមានកន្លែងគ្រប់គ្រាន់សម្រាប់មនុស្សមកអង្គុយញ៉ាំ ដែលវាជាហាងដែលលក់នំសម្រាប់ខ្ចប់ប៉ុណ្ណោះ។



គាត់អាចបង្កើតនូវតារាងតម្លៃដែលមានរូបរាងល្អដែលមានសរសេរថា មួយកញ្ចប់តម្លែ៨ដុល្លារ ប៉ុន្តែគាត់បានជ្រើសរើសការសរសេរដោយផ្ទាល់ដៃរបស់គាត់ដែលមើលទៅដូចជាមានការទាក់ទាញម្យ៉ាងដែរ។



គូលបុ័ងដែលបានលក់នៅសាខាធំគឺជានំបុ័ងដែលធ្វើដោយដៃ១០០ភាគរយដូច្នេះហើយចំនួនរបស់វាមានកំណត់។ ជាធម្មតាវានឹងលក់អស់នៅម៉ោង១១ព្រឹកដូចនេះហើយអ្នកគួរតែមកអោយបានរហ័សដើម្បីទិញវា ហើយបើសិនជាវាបានលក់អស់ហើយនោះ អ្នកអាចទៅរកទិញវាបាននៅសាខាដទៃទៀតនៅឯពូងព្យងដុង។ ប៉ុន្តែខ្ញុំណែនាំអោយអ្នកសាកល្បងញ៉ាំវាមានហាងដើមដោយសារតែវាមានភាពសប្បាយផងដែរ។


ហើយខ្ញុំសូមប្រាប់ថា ពួកគេអត់លក់នំនោះរាយទេ ពួកគេនឹងលក់វាក្នុងមួយកញ្ចប់ដែលក្នុងនោះមាននំចំនួន១០។ យើងក៏បានទិញកាហ្វេអាមេរិកាណូមួយកែវដែរដើម្បីញ៉ាំជាមួយនឹងនំបុ័ងដ៏ផ្អែមនេះ ហើយយើងក៏បានទៅអង្គុយនៅលើឆ្នេរខ្សាច់។



ហើយខ្ញុំសូមប្រាប់ថា ពួកគេអត់លក់នំនោះរាយទេ ពួកគេនឹងលក់វាក្នុងមួយកញ្ចប់ដែលក្នុងនោះមាននំចំនួន១០។ យើងក៏បានទិញកាហ្វេអាមេរិកាណូមួយកែវដែរដើម្បីញ៉ាំជាមួយនឹងនំបុ័ងដ៏ផ្អែមនេះ ហើយយើងក៏បានទៅអង្គុយនៅលើឆ្នេរខ្សាច់។



វាមានទំហំស្មើនឹងក្តាប់ដៃរបស់ក្មេងមួយប៉ុន្តែខ្ញុំគិតថាវាមានទំហំធំគួរសម។


វាគឺជានំបុ័ងដែលមានដាក់ស្នូលសណ្តែកក្រហមជាច្រើនតែវាមានសំបកម្ស៉ៅស្តើង។ នេះហើយដែលធ្វើអោយវាមានទំងន់ធ្ងន់។ខ្ញុំគិតថា៦០ភាគរយនៃនំបុ័ងនោះគឺសណ្តែកក្រហម ហើយខ្ញុំគិតថាសណ្តែកក្រហមក៏អត់មានដាក់ស្ករច្រើនដែរដោយសារតែរសជាតិរបស់វាមិនសូវផ្អែមប៉ុន្មានទេ។ទោះបីជាផ្នែកខាងក្រៅរបស់វាពោរពេញទៅដោយទឹកឃ្មុំក៏ដោយ សណ្តែក្រហមដែលជាគ្រឿងផ្សំដែលមានចំនួនច្រើនជាងគេមានរសជាតិផ្អែមល្មមដែលមានលាយជាតិប្រៃបន្តិចផងដែរ។ ញ៉ាំជាមួយនឹងកាហ្វេអាមេរិកាណូ រសជាតិផ្អែមនិងស្រទន់របស់សណ្តែកក្រហមនេះពិតជាមានរសជាតិផ្អែមល្មមមែនដែលវាបានធ្វើអោយខ្ញុំចង់ញ៉ាំវាមិនចង់ឈប់សោះ។



វាគឺជានំបុ័ងដែលមានដាក់ស្នូលសណ្តែកក្រហមជាច្រើនតែវាមានសំបកម្ស៉ៅស្តើង។ នេះហើយដែលធ្វើអោយវាមានទំងន់ធ្ងន់។ខ្ញុំគិតថា៦០ភាគរយនៃនំបុ័ងនោះគឺសណ្តែកក្រហម ហើយខ្ញុំគិតថាសណ្តែកក្រហមក៏អត់មានដាក់ស្ករច្រើនដែរដោយសារតែរសជាតិរបស់វាមិនសូវផ្អែមប៉ុន្មានទេ។ទោះបីជាផ្នែកខាងក្រៅរបស់វាពោរពេញទៅដោយទឹកឃ្មុំក៏ដោយ សណ្តែក្រហមដែលជាគ្រឿងផ្សំដែលមានចំនួនច្រើនជាងគេមានរសជាតិផ្អែមល្មមដែលមានលាយជាតិប្រៃបន្តិចផងដែរ។ ញ៉ាំជាមួយនឹងកាហ្វេអាមេរិកាណូ រសជាតិផ្អែមនិងស្រទន់របស់សណ្តែកក្រហមនេះពិតជាមានរសជាតិផ្អែមល្មមមែនដែលវាបានធ្វើអោយខ្ញុំចង់ញ៉ាំវាមិនចង់ឈប់សោះ។



ខ្ញុំបានសាកល្បងញ៉ាំហាងដទៃទៀតនៅថូងយ៉ងហើយពួកវាក៏មានរសជាតិស្រដៀងទៅនឹងហាងអូមីសាគូលបុ័ងដែរ។ អ្នកអាចញ៉ាំគូលបុ័ងដែលមានរសជាតិផ្អែមនេះឆ្ងាញ់ជាបង្អែមបានបន្ទាប់ពីញ៉ាំអាហារសមុទ្ររួច រឺក៏អាចទិញវាទៅផ្ញើរមិត្តភក្រ័ដែលបានរួមដំណើរមកទីនេះជាមួយគ្នា។


Map

អាស័យដ្ឋានៈ (សាខាធំ) ២៧០-២១ ហាំងណាមដុង ទីក្រុងថូងយ៉ង ខ្យងសាំងណាមដូ (경상남도 통영시 항남동 270-21)

ទូរសព្ទ័លេខៈ ០៥៥ ៦៤៥ ៣២៣០

ម៉ោងបើកៈ ០៨:០០ព្រឹក ដល់ ០៦:០០ល្ងាច (លក់អស់ប្រហែលជាម៉ោង១១ ហើយបិទនៅថ្ងៃបុណ្យ)


소문난3대할매김밥, 오미사꿀빵, 통영꿀빵, 충무김밥, 꿀빵, Famous3rdgeneration, grandmasgimbap, OmisaKkulppang, TongyeongKkulppang, Chungmugimbap, Kkulppang, うわさの3大ハルメキンパプ, オミサはちみつパン, クルパン, 統営クルパン, 忠武のり巻き, 闻名四方的三大奶奶紫菜包饭, 五味思蜜包, 统营蜜包, 忠武紫菜包饭, 蜜包, Halmaeรีดในที่มีชื่อเสียง3, Oมวลkkulppang, ทองkkulppang, Chungmuซูชิ, kkulppang
0bytes / 200bytes
View list