Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
32 | 3208396

ឌុនកាស៊ូ 돈까스 - (ម្ហូបកូរ៉េ)
 | 미분류
최종 수정일 : 2020/08/09

여행지역 : South Korea
 | 조회수 : 216255
https://blog.lookandwalk.com/ko/blog/foodguide/5969/trackback

១. គ្គ្រឿងផ្សំ


- គ្រឿងផ្សំសំខាន់: សាច់ចំឡកជ្រូកឬក៏សាច់ត្រគៀកជ្រូក

- គ្រឿងផ្សំបន្ថែម: ទឹកជ្រលក់ឌុនកាស៊ូ, បាយ, គីមឈីនិងសាឡាត


២. ការវាយតម្លៃរសជាតិ



- រសជាតិហឹរ:☆☆☆☆☆
- រសជាតិប្រៃ:★★☆☆☆
- រសជាតិផ្អែម: ★★☆☆☆
- រសជាតិជូរ: ☆☆☆☆☆
- ក្លិនឈ្ងុយ:★★☆☆☆



៣. កាការណែនាំអំពីឌុនកាស៊ូ


ឌុនកាសឺគឺជាប្រភេទសាច់ហាន់ចំណិតរបស់កូរ៉េ. វាមិនមែនជាម្ហូបប្រពៃណីកូរ៉េក៏ប៉ុន្តែវាទទួលបានការគាំទ្រយ៉ាងខ្លាំងជាមួយប្រជាជនជាច្រើនទាំងនៅផ្ទះនិងនៅហាង.


ជាពិសេសប្រជាជនកូរ៉េដែលវ័យកណ្ដាលកើតនៅឆ្នាំ ១៩៦០ឬក៏ ១៩៧០ថ្នាក់ថ្នមអនុស្សាវរីយ៍របស់ពួកគេអំពីឌុនកាស៊ូ.


ពួកគេគិតថាវាគឺជាម្ហូបអឺរ៉ុបដំបូងនិងឆ្ងាញ់បំផុតសម្រាប់ពួកគេ. ហេតុដូច្នេះម្ហូបនេះមានអត្ថន័យពិសេសខ្លាំង. ឌុនកាស៊ូបានផ្លាស់ប្ដូរពីសាច់ហាន់ចំណិតរបស់អាមេរិកនៅក្នុងឆ្នាំ ១៨៥០ទៅប្រទេសជប៉ុន. ក្នុងអំឡុងពេលនោះរបៀបធ្វើនិងឈ្មោះរបស់ឌុនកាស៊ូបានផ្លាស់ប្ដូរ.


វាត្រូវបានគេហៅថា 'កាតស៊ូលេតស៊ូ' នៅក្នុងភាសាជប៉ុនហើយបន្ទាប់មកទៀតត្រូវកាត់បន្ថយទៅជា 'កាតស៊ូ'. នៅក្នុងភាសាកូរ៉េ 'ឌុន' មានន័យថាសាច់ជ្រូកដែលបានដាក់បន្ថែមទៅពាក្យ 'កាតស៊ូ'. ក្រោយមកវាបានក្លាយជា 'ឌុនកាស៊ូ'. សាច់ជ្រូកបន្ទះស្ដើងគឺបានចៀននៅក្នុងខ្ទះខ្លាញ់ដើម្បីធ្វើសាច់ជ្រូកបន្ទះ, សាច់ជ្រូកបន្ទះក្រាស់គឺបានបំពងនៅក្នុងខ្លាញ់ដើម្បីធ្វើម្ហូបជប៉ុន 'កាតស៊ូ'.


ជនជាតិជប៉ុនញ៉ាំវាជាមួយនឹងទឹកជ្រលក់បែបជូរអែម, សាឡាត់ស្ពៃក្ដោប, បាយនិងទឹកស៊ុបជាមួយវា. កាតស៊ូរបស់ជប៉ុននេះបានផ្លាស់ប្ដូរទៅប្រទេសកូរ៉េនៅក្នុងឆ្នាំ ១៩០០, ហើយក៏បានក្លាយជាឌុនកាស៊ូ.



Canon EOS 550D | f/2.8 | iso 640 | 2011:07:13 15:11:13 | Flash did not fire, compulsory flash mode | 30mm


ឌុនកាស៊ូ, ដែលមានប្រភពដើមមកពីប្រទេសជប៉ុន, បានផ្លាស់ប្ដូរទៅជាបែបកូរ៉េទាំងរូបរាងនិងរសជាតិ.


នៅប្រទេសកូរ៉េ, សាច់ជ្រូកបន្ទះស្ដើងនិងសំប៉ែតបានដាក់បំពងនៅក្នុងខ្លាញ់ហេតុដូច្នេះវាមានរស់ជាតិស្រួយ. ទឹកជ្រលក់ជូរអែមជាមួយនឹងសណ្ដែកដីគឺមានក្លិនឈ្ងុយនិងទន់.


បន្ថែមទៅនេះ, គីមឈីនិងបានដាក់ចេញមកជាមួយនឹងឌុនកាស៊ូ. ដោយសារតែម្ហូបប្រពៃណីកូរ៉េភាគច្រើនគឺមិនមែនបំពងហេតុដូច្នេះមនុស្សមួយចំនួនគិតថាឌុនកាស៊ូគឺត្រឡន់. ហេតុដូច្នេះទើបគេបន្ថែមគីមឈីមកជាមួយ.


Canon EOS 550D | f/2.8 | iso 200 | 2011:07:13 15:02:24 | Flash did not fire, compulsory flash mode | 20mm


ក្នុងរបៀបញុំវា, ឌុនកាស៊ូរបស់កូរ៉េគឺស្រដៀងទៅនឹងសាច់ជ្រូកបន្ទះរបស់អឺរ៉ូបជាងកាតស៊ូរបស់ជប៉ុន.


នៅប្រទេសកូរ៉េឌុនកាស៊ូគឺបានញ៉ាំជាមួយនឹងគីមឈីនិងបាយ. ក៏ប៉ុន្តែទឹកស៊ុបនិងនំបុ័ងបានយកចេញមកមុនឌុនកាស៊ូ. អំឡុងពេលដែលសាច់ជ្រូកហាន់ប្រទះបានដាក់បម្រើនៅប្រទេសជប៉ុន, សាច់ជ្រូកទាំងដុំបានដាក់បម្រើនៅប្រទេសកូរ៉េ.


ហេតុដូច្នេះជនជាតិកូរ៉េថាប្រើប្រាស់សមនិងកាំបិត. ហើយកាហ្វេឬភេសជ្ជៈផ្សេងបានបម្រើជាអាហារលាងមាត់. ទោះបីជាវារាងឆ្គងក៏ប៉ុន្តែវានៅតែស្រដៀងទៅមុខម្ហូបរបស់ខាងអឺរ៉ូប.


wikipedia에서 살펴보기


៤. ប្រភេទនៃឌុនកាស៊ូ

មនុស្សជាច្រើនចូលចិត្តឌុនកាស៊ូហេតុដូច្នេះវាមានច្រើនប្រភេទ. ជាធម្មតាគ្រឿងផ្សំជាច្រើនបានដាក់ចូលទៅក្នុងសាច់ជ្រូក. ឌុនកាស៊ូឈីសនិងឌុនកាស៊ូដំឡូងជ្វាគឺល្បី.


ហើយលោកអ្នកក៏អាចញ៉ាំប្រភេទឌុនកាស៊ូរបស់ជប៉ុនពេញមួយប្រទេស.


Canon EOS 550D | f/3.5 | iso 1000 | 2011:05:07 20:16:26 | Flash did not fire, compulsory flash mode | 21mm


៥. របៀបដើម្បីញុាំឌុនកាស៊ូអោយកាន់តែឆ្ងាញ់


'ណាមសាន' គឺជាកន្លែងទេសចរណ៍ល្បីជាងគេរបស់កូរ៉េ. ហើយវាក៏គឺជាកន្លែងណាត់ជួបគ្នាដ៏ល្បីសម្រាប់ប្រជាជនផងដែរ.


មនុស្សជាច្រើនមានការណាត់ជួបនៅណាមសាន, ហើយញ៉ាំ 'ឌុនកាស៊ូ'. ហើយគ្រួសារជាច្រើនក៏ជិះឡានខ្សែរថហើយញ៉ាំវានៅក្នុងហាងដែរ. វារាងចាស់កម្រិលបន្តិចក៏ប៉ុន្តែវារំលឹកអំពីអនុស្សាវរីយ៍ចាស់.


ឌុនកាស៊ូរបស់ហាងណាមសានគឺល្បីសម្រាប់ 'ឌុនកាស៊ូខ្នាតយក្ស'. បើសិនជាអ្នកទៅលេងនៅទីនោះលោកអ្នកគួរតែសាកល្បងញ៉ាំឌុនកាស៊ូខ្នាតយក្សហើយដើរលេងជាមួយនឹងគូសង្សាររបស់អ្នក.


Canon EOS 550D | f/2.8 | iso 1000 | 2011:07:13 15:13:31 | Flash did not fire, compulsory flash mode | 50mm


トンカス, 돈까스, 포크커틀릿, 서양음식, 등심, 안심, 남산, 데이트코스, 추억, tonkatsu, Pork-cutlet, western-food, sirloin, Beef-Tenderloin, Namsan, date-course, memory
한줄의견(3) 
PDF
북마크
이메일
0bytes / 200bytes
목록보기