Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
261 | 3251691

បបរអាបាឡូន 전복죽 - (ម្ហូបកូរ៉េ)!
 | 미분류
최종 수정일 : 2020/08/15

여행지역 : South Korea
 | 조회수 : 218075
https://blog.lookandwalk.com/ko/blog/foodguide/5983/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: អាបាឡូននិងគ្រឿងក្នុងរបស់វា
- គ្រឿងផ្សំបន្ថែម: បាយដំណើប



២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ:☆☆☆☆☆
-រសជាតិប្រៃ: ★☆☆☆☆
-រសជាតិផ្អែម: ☆☆☆☆☆
- រសជាតិជូរ: ☆☆☆☆☆
-ក្លិនឈ្ងុយ : ★★★★☆


៣. ការណែនាំអំពីបបរអាបាឡូន


'បបរ' គឺជាប្រភេទម្ហូបប្រពៃណីកូរ៉េមួយ. វាមានរសជាតិដូច 'ទឹកស៊ុប' ព្រោះតែវាបានយកទៅស្ងោរជាមួយនឹងអង្គសើម, សាច់, គ្រឿងសមុទ្រ, បន្លែនិងគ្រាប់ធញ្ញជាតិ. មានប្រភេទបបរជាច្រើន. 'បបរអាបាឡូន' គឺល្បីក្នុងចំណោមនោះ.


អាបាឡូនគឺជាប្រភេទខ្យងសមុទ្រដែលថ្លៃជាងគេ. មិនត្រឹមតែប៉ុណ្ណោះ, វាគឺជាប្រភេទដែលសម្បូរដោយជីវជាតិ, ហើយវាគឺជាប្រភេទម្ហូបសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះ, មនុស្សចាស់ជរានិងអ្នកជំងឺ. អាបាឡូនដែលគឺជាគ្រឿងផ្សំថ្នាក់ខ្ពស់បានផ្ដល់ទៅឱ្យទៅស្ដេចពីកោះជេជូ.

អាបាឡូនប្រភពដើមគឺមកពីកោះជេជូ. មនុស្សតែងតែញ៉ាំសាច់របស់អាបាឡូន, ក៏ប៉ុន្តែប្រភេទហានន្យូបានធ្វើបបរជាមួយនឹងគ្រឿងក្នុងរបស់វាដែលបានក្លាយជាប្រភេទបបរអាបាឡូន.

ដើម្បីធ្វើបបរនេះ, លោកអ្នកត្រូវតែឆាបាយដំណើបជាមួយនឹងប្រេងល្ងង់, ហើយដាក់សាច់និងគ្រឿងក្នុងរបស់អាបាឡូនចូលទៅ. សាច់របស់អាបាឡូនគឺស្វិតប៉ុន្តែទន់. លោកអ្នកអាចហិតបានក្លិនឈ្ងុយរបស់សមុទ្រ.


យោងទៅភាពស្រស់របស់អាបាឡូន, ជនជាតិកូរ៉េនឹងដាក់គ្រឿងក្នុងវាចូលឬក៏អត់តមនឹង. គ្រឿងក្នុងរបស់វាបានប្រើប្រាស់នៅពេលដែលវាមានភាពស្រស់ខ្លាំង. វាមានពណ៌បៃតងហើយមានក្លិនដ៏ចម្លែក. វាមានរសជាតិរាងល្វិង. បើសិនជាអ្នកប្រើប្រាស់អាបាឡូនកកលោកអ្នកគួរតែកុំដាក់គ្រឿងក្នុងរបស់វាចូលដើម្បីធ្វើឲ្យវាមានរសជាតិស្រាល. អាបាឡូនរបស់កោះជេជូគឺជាប្រភេទផលិតផលដ៏ល្បីដើម្បីយកទៅថ្វាយស្ដេច.

មានហាងជាច្រើនដែរបើកដោយហានន្យូនៅកោះជេជូ. ហានន្យូចាប់អាបាឡូនធម្មជាតិដោយខ្លួនគាត់ហើយធ្វើធ្វើម្ហូបជាច្រើនមុខជាមួយនឹងវា. បើសិនជាអ្នកទៅដើរលងវិស្សមកាលរដូវក្ដៅនៅកោះជាជួរលោកអ្នកគួរតែសាកល្បងញ៉ាំបបរអបាឡូននេះ.

wikipedia에서 살펴보기


៤. ប្រភេទនៃបបរអាបាឡូន


អាបាឡូនកកតែងតែបានប្រើប្រាស់នៅទីក្រុងសេអ៊ូលឬក៏ខេត្តឃ្យុងហ្កិដូ, ហេតុដូច្នេះគ្រឿងក្នុងរបស់វាតែងតែមិនបានដាក់ចូលទៅក្នុងបបរ. ដោយឡែកផ្សេងទៀតក៏មានអាបាឡូនធម្មជាតិនៅតំបន់សមុទ្រខាងត្បូងរបស់កូរ៉េនិងកោះជេជូ.


ហេតុដូច្នេះអ្នកជនបទតែងតែញ៉ាំបបរអាបាឡូនពណ៌ខៀវដែលបានធ្វើឡើងពីគ្រឿងក្នុងរបស់អាបាឡូនស្រស់. គេក៏បានដាក់ផ្សិតសុីគេឬក៏បន្លែចូលទៅក្នុងបបរផងដែរ.



៥. របៀបដើម្បីញុាំបបរអាបាឡូនអោយកាន់តែឆ្ងាញ់

បបរអាបាឡូនគឺសម្បូរជីវជាតិខ្ពស់. ហើយប្រភេទបបរគឺងាយស្រួលញ៉ាំអញ្ចឹងវាពិតជាល្អសម្រាប់អ្នកដែលឈឺ.
បើសិនជាអ្នកសាកល្បងញាំទៀតលោកអ្នកគួរតែញ៉ាំបបរអាបាឡូនពណ៌បៃតងដែលធ្វើឡើងពីគ្រឿងក្នុងរបស់វា. វាមានរសជាតិល្វិងបន្តិចក៏ប៉ុន្តែជ្រៅ. វាគឺជាអ្វីម្យ៉ាងដែរមិនអាចបកស្រាយបាន.

ពីមុន, ប្រជាជនដែលរស់នៅដីមិនអាចញ៉ាំអាបាឡូនស្រស់បាននោះទេដោយសារតែការពិបាកក្នុងការដឹកជញ្ជូន.

ក៏ប៉ុន្តែ, សព្វថ្ងៃនេះ, លោកអ្នកអាចទទួលទានញ៉ាំបបរអាបាឡូនគ្រឿងក្នុងពោរពេញទូទាំងប្រទេស.



ジョンボクチュク, 전복죽, 스프, 죽, 전복, 제주도, 내장, Jeonbok-juk, soup, porridge, abalone, Jeju-do, gut
한줄의견(5) 
PDF
북마크
이메일
0bytes / 200bytes
목록보기