Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
1427 | 19857305

ធែអាន តុកសាន យែសាន #3 - ជូសាគីមចងហ៊ី ហើយនឹងទីកន្លែងកំណើតរបស់គាត់។ - (Korea Tour)
 | Holiday Journal
최종 수정일 : 2017/04/14

여행지역 : South Korea
 | 조회수 : 471053
https://blog.lookandwalk.com/ko/blog/mazinguide/1614/trackback


NIKON Df | f/2.0 | iso 560 | 2014:12:30 13:41:56 | Flash did not fire. | 24mm


NIKON Df | f/2.0 | iso 1000 | 2014:12:30 13:42:41 | Flash did not fire. | 24mm


NIKON Df | f/1.4 | iso 100 | 2014:12:30 13:46:19 | Flash did not fire. | 24mm


NIKON Df | f/2.0 | iso 110 | 2014:12:30 13:50:24 | Flash did not fire. | 24mm

សព្វថ្ងៃនេះ អក្សរផ្ចង់កំពុងតែមានការពេញនិយម សូម្បីតែនៅក្នុងចំណងជើងនៃរឿងកុនក៏ត្រូវបានគេសរសេរដោយដៃដែរ ហើយខ្ញុំគិតថា ជូសា គឺមនុស្សដំបូង ដែលបានសំរេចនូវការងារសិល្បៈដែលបានធ្វើអោយយើងមានអារម្មណ៍ថ្មីមួយចំពោះទំរង់ផ្សេងៗនៃការសរសេរអក្សរ។ ខ្ញុំអាចយល់ពីស្មារតីរបស់ ជូសាគីមចងហ៊ីនៅក្នុងទីកន្លែងនេះដែលជាអ្នកសិក្សានូវការសរសេរអក្សរនិងសំបុត្រជាច្រើនប្រភេទ តាមរយះឯកសារបុរាណវិទ្យា និងចារិកសាស្រ្ត ហើយបានបម្លែងវាអោយក្លាយទៅជាសិល្បៈនិងអក្សរសាស្រ្តរបស់គាត់ផ្ទាល់ដោយការសាកល្បងជាច្រើនសារ។




NIKON Df | f/2.0 | iso 1100 | 2014:12:30 13:51:19 | Flash did not fire. | 24mm


NIKON Df | f/2.0 | iso 1250 | 2014:12:30 13:51:31 | Flash did not fire. | 24mm


NIKON Df | f/2.0 | iso 1100 | 2014:12:30 13:51:42 | Flash did not fire. | 24mm


NIKON Df | f/2.0 | iso 1000 | 2014:12:30 13:51:53 | Flash did not fire. | 24mm


DMC-GX7 | f/7.1 | iso 200 | 2014:12:30 14:08:10 | Flash did not fire, compulsory flash mode | 7mm

នេះគឺជាផ្ទះរបស់ ជូសា ហើយវាជាកន្លែងមួយ ដែលអ្នកគួរតែទៅមើល (៧៩៨ យ៉ូងគូងរី ស៊ីនអាំម្ញ៉ន យែសានគូន ឈូងឆនណាមដូ) ហើយលោកយាយរបស់គាត់មានឈ្មោះថា ហ្វាស៊ូអុងជូ ដែលជាកូនស្រីទីពីររបស់ស្តេចយ៉ងចូ ហើយនាងគឺជានារីដែលមានគុណធម៌ម្នាក់។ ហើយនាងគឺជានារីតែម្នាក់គត់ដែលបានស្លាប់តាមប្តីរបស់នាង នៅក្នុងប្រវត្តិសាស្រ្តនៃរជ្ជកាលចូសន។ បន្ទាប់ពីប្តីរបស់នាងគឺ វ៉ុលសងវី គីមហាន់ស៊ីន(១៧២០ ដល់ ១៧៥៨) ដែលជាតាទួតរបស់ ជូសាគីមចងហ៊ី បានស្លាប់ដោយសារតែជំងឺ។ នៅពេលនោះនាងក៏បង្អត់បាយខ្លួនឯង ហើយបានស្លាប់នៅក្នុងរយះពេល ១៤ថ្ងៃ។ ស្តេច យ៉ងចូ បានយាងមកមើលនាងដើម្បីជួយផ្លាស់ប្តូរនូវគំនិតរបស់នាងតែមិនបានសំរេច។


ក្នុងនាមជាគ្រួសារអភិជនដ៏ល្បីមួយ ផ្ទះរបស់ គីមចនហ៊ីមាន ថ្លាងដែកធំមួយ ដែលវាជាថ្លាងដែកបុរាណកូរ៉េដែលធ្វើឡើងពីដែក ដែលវាបានគ្រប់ដណ្តប់លើទីធ្លាដ៏ធំនៅជិតខ្លោងទ្វារ។ មានភ្នំតូចមួយនៅខាងក្រោយផ្ទះ ហើយអ្នកអាចមើលឃើញនូវវាលទំនាបដ៏ធំល្វឹងល្វើយមួយនៅចំពីមុខយើងនៅពេលដែលយើងបានឡើងទៅលើភ្នំនេះ។ នៅលើវាលទំនាបនេះ អ្នកអាចមើលឃើញនូវទីតាំងដ៏ល្អដែលជាកន្លែងប្រសព្វគ្នារវាងទន្លេសាប់ក្យូឆន និងទន្លេមូហានឆន ដែលនាំទៅកាន់ឈូងសមុទ្រអាសាន។ មានរឿងមួយដែលគេបាននិយាយថា មុនពេលដែលគាត់បានកើត បឹងនៅខាក្រោយផ្ទះរបស់ជូសា បានរីងស្ងួត ហើយស្មៅនិងដើមឈើនៅលើភ្នំផាល់ប៉ូងសានបានស្ងួតងាប់ ប៉ុន្តែស្រាប់តែមួយពព្រិចភ្នែកបន្ទាប់ពីការចាប់កំណើតរបស់គាត់ បឹងនោះមានទឹកឡើងវិញ ហើយដើមឈើនិងស្មៅនៅលើភ្នំបានចាប់ផ្តើមចុះឡើងវិញ។ នេះគឺជារឿងព្រេងមួយដែលនិយាយថាទីកន្លែងល្អនេះកើតឡើងដោយសារតែបារមីរបស់គាត់។




NIKON Df | f/1.6 | iso 100 | 2014:12:30 14:07:51 | Flash did not fire. | 24mm

ក្នុងនាមជាគ្រួសារអភិជនដ៏ល្បីល្បាញមួយ ផ្ទះជូសាគឺជាផ្ទះអភិជនប្រពៃណីបុរាណមួយដែលមានទីតាំងនៅតំបន់កណ្តាលជាកន្លែងដែលទទួលបាននូវពន្លឺព្រះអាទិត្យច្រើន។ ក្នុងនាមជាសម្បតិ្តបេតិកភណ្ឌវប្បធម៌លេខ ៤៣ នៅក្នុងតំបន់ឈូងឆនណាមដូ មានផ្ទះដែលសង់ដាច់ពីគ្នាមួយនៅខាងស្តាំដៃ ហើយមានផ្ទះធំមួយនៅពីក្រោយផ្ទះនេះ ដែលយើងអាចមើលឃើញវាបន្តិចតាមមាត់ច្រកចូល។ ហើយផ្ទះដាក់ដោយឡែកនេះបានសង់ជារៀងស្រះអារ ដែលមានបន្ទបមួយដែលមានទ្វារមួយនៅចំកណ្តាល ហើយមានសសរដែលបានឆ្លាក់នូវ វឺសកាប់ភ្លែត ដោយជូសា ហើយវាពិតជាគួរអោយមានចាប់អារម្មណ៍ក្នុងការទៅមើលបន្ទះជាច្រើនប្រភេទដែលមាននៅក្នុងបន្ទប់នីមួយៗ។




NIKON Df | f/1.6 | iso 125 | 2014:12:30 14:08:07 | Flash did not fire. | 24mm

ផ្ទះជាទូទៅគឺបែរមុខទៅទិសខាងកើត ប៉ុន្តែផ្ទះនេះបែរមុខទៅទិសខាងត្បូង។ រូបសំណាកថ្មបានមានឆ្លាក់អក្សរនេះ ដែលវាជាប្រភេទនាឡិកាព្រះអាទិត្យដើម្បីសំរាប់ផ្ទៀងពេលវេលា។




NIKON Df | f/5.0 | iso 140 | 2014:12:30 13:59:09 | Flash did not fire. | 24mm


DMC-GX7 | f/4.5 | iso 200 | 2014:12:30 13:57:50 | Flash did not fire, compulsory flash mode | 7mm


DMC-GX7 | f/6.3 | iso 200 | 2014:12:30 13:58:02 | Flash did not fire, compulsory flash mode | 7mm

ផ្ទះធំបានសង់ជារាងបួនជ្រុងការ៉េ ហើយអ្នកអាចមើលឃើញនូវទេសភាពនូវទីធ្លារបស់វែងរបស់វាបាននៅពេលដែលអ្នកបានចូលទៅក្នុង។ នៅគ្រប់ជ្រុងទាំងអស់នៃទីធ្លានែបន្ទប់ធំមានបន្ទប់ធំមួយ និងមានចង្ក្រានបាយមួយ ហើយវាក៏មានបន្ទប់ទទួលភ្ញៀវមួយនៅក្នុងធ្លាធំ ព្រមទាំងមាន ចង្ក្រានបាយតូចមួយនៅទល់មុខ។ យើងអាចស្មានបានថា ដោយសារតែអំណាចរបស់គាត់ ជាងឈើដែលមកធ្វើទ្វារនិងបង្អួចអោយគាត់នេះគឺជាជាងឈើលំដាប់ខ្ពស់នៅក្នុងសម័យហាន់យ៉ាងនោះ។




NIKON Df | f/5.0 | iso 200 | 2014:12:30 13:57:22 | Flash did not fire. | 24mm


NIKON Df | f/1.6 | iso 180 | 2014:12:30 14:06:58 | Flash did not fire. | 24mm

មានទីធ្លានៅខាងក្រោយផ្ទះជូសា ដែលធ្វើអោយវាកាន់តែមានភាពស្រស់សង្ហារឡើង រួមផ្សំជាមួយនឹង ស្លឹកឈើបៃតងនិងផ្ការីកនារដូវផ្ការីកនៅទីធ្លាខាងមុខផ្ទះ។




DMC-GX7 | f/6.3 | iso 200 | 2014:12:30 13:58:21 | Flash did not fire, compulsory flash mode | 7mm


DMC-GX7 | f/7.1 | iso 200 | 2014:12:30 13:58:33 | Flash did not fire, compulsory flash mode | 7mm


DMC-GX7 | f/8.0 | iso 200 | 2014:12:30 13:59:48 | Flash did not fire, compulsory flash mode | 7mm




DMC-GX7 | f/7.1 | iso 200 | 2014:12:30 14:00:52 | Flash did not fire, compulsory flash mode | 7mm


DMC-GX7 | f/7.1 | iso 200 | 2014:12:30 14:00:59 | Flash did not fire, compulsory flash mode | 7mm

ជូសាយ៉ល់ស៊ីល បានភ្ជាប់ទៅនឹងទីធ្លាខាងក្រោយ ដែលនៅខាងក្រោយផ្ទះធំដែលជាកន្លែងខ្ពស់ជាងគេនៅក្នុងផ្ទះជូសានេះ។ ជូសាយ៉ល់ស៊ីល ដែលបានសរសេរនៅលើផ្លាកឈើដោយ យីជែ ក្វន់ថូនអ៊ីន (១៧៨៣ ដល់ ១៨៥៩) ដែលជាមិត្តរបស់ជូសា។




DMC-GX7 | f/4.0 | iso 640 | 2014:12:30 14:02:14 | Flash did not fire, compulsory flash mode | 7mm


DMC-GX7 | f/8.0 | iso 200 | 2014:12:30 14:05:29 | Flash did not fire, compulsory flash mode | 7mm

នៅចំណុចដែលខ្ពស់ជាងគេនៅក្នុងផ្ទះជូសា មានទីស័ក្តិសិទ្ឋដែលសាងឡើងដើម្បីឧទ្ទិសដល់គាត់ដែលមានឈ្មោះថា “ជូសាយ៉ល់ស៊ីល”។ នៅខាងក្រោយទីស័ក្តិសិទ្ឋនេះ មានមែកឈើដែលមានពណ៌លឿងបៃតងចាស់ ដែលនៅក្នុងពន្លឺព្រះអាទិត្យពណ៌សនារដូវរងារ ដែលប្រឆាំងនឹងខ្យល់ត្រជាក់នារដូវរងា។ មានទឹកដែលបានរលាយពីទឹកកកនៅលើដំបូលដែលងាបានស្រក់ចុះក្រោមហើយបន្លឺសំលេងនៃទឹកភ្លៀងនារដូវផ្ការីកជាមួយនឹងស្លឹកឈើដែលមានពណ៌លឿងលាយបៃតង។




DMC-GX7 | f/6.3 | iso 200 | 2014:12:30 14:07:26 | Flash did not fire, compulsory flash mode | 7mm


DMC-GX7 | f/6.3 | iso 200 | 2014:12:30 14:08:43 | Flash did not fire, compulsory flash mode | 7mm




추사김정희기념관, 김정희기념관, 기념관, 생가, 추사김정희생가, 고택, 추사영실, 사당, ChusaGimJeong-heesMemorialHall, GimJeong-heesMemorialHall, Memorial, Hall, Birthplace, ChusaGimJeong-heesBirthplace, Oldhouse, Chusayeongsil, Shrine, 秋史・金正喜記念館, 金正喜, 記念館, 生家, 秋史金正喜生家, 古宅, 秋史影室, 祠堂, 秋史金正喜纪念馆, 金正喜纪念馆, 纪念馆, 故居, 秋史金正喜故居, 秋史灵堂, ChusaKimJungHeeอนุสรณ์, KimJungHeeอนุสรณ์, พิพิธภัณฑ์, สถานที่เกิด, Chusaบ้านเกิดของคิมจุงฮี, gotaek, ChusaYeongsil, ศาลเจ้า
한줄의견(0) 
PDF
북마크
이메일
0bytes / 200bytes
목록보기