Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
11791 | 20175724

ម៉ូនក្យង #5 - ការដើរកំសាន្តថ្នើរជើងនៅភ្នំដេយ៉ាសាន់ (1) - (Korea Tour)
 | Holiday Journal
최종 수정일 : 2017/03/27

여행지역 : South Korea
 | 조회수 : 524416
https://blog.lookandwalk.com/ko/blog/mazinguide/1825/trackback

គំរោងដើរកំសាន្តថ្នើរជើងទី១នៅ ម៉ូនក្យងភ្នំដេយ៉ាសាន់ សន់យ៉ួដុងឆន់ណាដឺលកីល


ខ្ញុំជាអ្នកដែលចូលចិត្តធ្វើការដើរកំសាន្តថ្មើរជើង។ក្នុងចំនោមគំរោងដើរកំសាន្តថ្មើរជើងទាំងអស់ ដំណើរកំសាន្តនៅសន់យ៉ួដុងឆន់ណាដឹលកីល ពិតគួរឲ្យចាប់អារម្មណ៍ជាងគេ។ ផ្លូវលំមានលក្ខណៈស្អាតជាមួយនឹងទេសភាពភ្នំដែលមានទ្រង់ទ្រាយដ៏អស្ចារ្យ ព្រមទាំងជ្រលងភ្នំផងដែរ។ ដំណើរកំសាន្តថ្មើរជើងនេះមានពីរគំរោងគឺ គំរោងទី១និងទី២ដែលភ្ជាប់គ្នា។ ជាដំបូងខ្ញុំនឹងធ្វើការណែនាំគំរោងទី១ដល់អ្នកទាំងអស់គ្នា។

គំរោងដំណើរកំសាន្តទាំងអស់មានសរុប ៨គម ដែលមានដូចជា សាលរំលឹក អ៊ុនកាងអ៊ីកាងញន់គីញម់ក្វាន់(ចេញដំណើរ) → ឆីលអ៊ូដេ→ ប៉េកសក់ថាន់→ ហាក់ឆន់ចុង(បញ្ចប់គំរោងទី១) →យ៉ង់ឈូ→ វ៉ុលរ្យុងដេ(បញ្ចប់គំរោងទី២)



រូបខាងលើគឺជាគំរោងដំណើរកំសាន្តថ្នើរជើងទាំងមូលនៃសន់យ៉ួដុងឆន់ណាដឹលកីល។ គំរោងខាងលើគឺជាគំរោងទីមួយ ហើយខ្ញុំនឹងធ្វើការណែនាំគំរោងទី២ដល់អ្នកទាំងអស់គ្នា។




អ្នកអាចចាប់ផ្តើមធ្វើដំណើរពីមុខនកាងអ៊ីកាងញន់គីញម់ក្វាន់។


Map

អាស័យដ្ឋាន : ៩៦ វ៉ាន់ចាំងរ៉ី កាអ៊ឺនអឹបមូនក្យ៉ងស៊ីក្យងសាងប៉ុក ដូ
ទូរស័ព្ទ : ០៥៤-៥៥០-៦៤១៥



ពត៌មានបន្ថែមសំរាប់អ្នកទាំងអស់គ្នាគឺថា សាលរំលឹកអ៊ីកាងញន់ គឺជាសារមន្ទីរ និងសាលរំលឹក ដែលគោរពរំលឹកដល់សា្នដៃរបស់ងអ៊ីកាងញន់ មេដឹកនាំកងទ័ពសុច្ចរិត អ្នកដែលធ្លាប់ប្រយុទ្ធជាមួយកងទ័ពជប៉ុន។ ប្រសិនបើខ្ញុំចូលទៅក្នុង មានទិន្នន័យមួយចំនួននិយាយអំពីចលនាប្រឆាំងជប៉ុន និងអ្នកតស៊ូបង្រួបបង្រួមជាតិ ត្រូវបានដាក់តាំងបង្ហាញ និងគំនូរ រឺរូបថតរបស់អ៊ីកាងញន់ ត្រូវបានដាក់តាំងបង្ហាញនៅកន្លែងមួយចំនួន។




ខ្ញុំអាចឃើញថ្មដ៏ធំមួយនៅចំនុចចាប់ផ្ដើមនៃកន្លែងដំណើរកំសាន្តទី១ ឆ្លងពីផ្លូវនេះទៅ។ អ្នកក៏អាចសំគាល់ឃើញវាបាន បើទោះបីជាអ្នកបើកបរឆ្លងកាត់ក៏ដោយ។



នៅពេលដែលអ្នកដើរតាមផ្លូវនៅកណ្តាលវាលកសិដ្ឋានពីសាលរំលឹកអ៊ីកាងញន់ នោះអ្នកនឹងឃើញផ្លូវដ៏ស្អាតមួយជាមួយនឹងរនាបឈើ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបាន ដើរយ៉ាងស្រួលនៅលើផ្លូវដែលបានរៀបចំយ៉ាងស្អាតជាមួយនឹងធម្មជាតិ។ តើវាមើលទៅស្អាតណាស់មែនទេ? :)



ខ្ញុំអាចដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់មូនក្យ៉ងស៊ីមកលើកន្លែងនេះ។ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញផ្លូវត្រូវបានធ្វើស្អាតយ៉ាងនេះ។



ថ្មដ៏ធំអស្ចារ្យនេះគឺ ឆីលអ៊ូដេ (七愚臺; seven Wus)។ នៅចំហៀងថ្មមានឈ្មោះអ្នកប្រាជ្ញទាំង៧ ពីកាអ៊ឺន(加恩)អឹប ហើយខ្ញុំគិតថាពួកគេហៅវាថាឆីលអ៊ូដេព្រោះដើម្បីបង្ហាញថា អ្នកទាំង៧នោះមានអក្សរ អ៊ូ(愚) នៅក្នុងឈ្មោះរបស់ពួកគេ។



នៅពេលដែលអ្នកមើលឲ្យជិត អ្នកនឹងឃើញអក្សរដែលត្រូវបានឆ្លាក់នៅលើថ្មគឺដូចក្នុងរូបថតអញ្ចឹង។ គឺដូចជាសិស្សៗសព្វថ្ងៃនេះរក្សាទុកឈ្មោះរបស់ពួកគេដើម្បីទទួលបានការទាក់ទាញ បុព្វបុរសរបស់យើងគឺតែងតែទុកឈ្មោះរបស់គាត់ឆ្លាក់ជាប់ជាមួយធម្មជាតិ ជាពិសេសគឺនៅលើថ្ម។ នៅកន្លែងណាក៏ដោយដែលអ្នកទៅក្នុងប្រទេសកូរ៉េ ដែលមានថ្មល្បីៗ អ្នកនឹងឃើញថ្មទាំងនោះមានឈ្មោះសរសេរជាអក្សរចិន ហើយខ្ញុំអាចនិយាយថាអក្សរទាំងនោះគឺគ្មានអ្វីក្រៅពីឈ្មោះរបស់អ្នកប្រាជ្ញបុរាណឡើយ។



និយាយអញ្ចឹង នៅពេលនេះខ្ញុំកំពុងដើរយ៉ាងរីករាយ នៅខណះពេលដែលខ្លួនរបស់ខ្ញុំផលិត វីតា មីនD នៅក្រោមពន្លឺព្រះអាទិត្យ។


ទឹកជ្រោះឆីលអ៊ូ គឺនៅខាងមុខបន្ទាប់ឆីលអ៊ូដេ ប៉ុន្តែទឹកនៅទីនោះស្ទើតែរីងអស់ទៅហើយ ដោយសារតែគ្មានភ្លៀង។ នៅរដូវក្ដៅ រឺបន្ទាប់ពីភ្លៀង គឺមានទឹកធ្លាក់យ៉ាងខ្លាំង។



ផ្លូវរនាបឈើ គឺផុតនៅទីនេះ ហើយចាប់ពីនេះទៅគឺផ្លូវដី។ នៅទាំងសងខាងផ្លូវ មានប្រឡាយទឹកកំពុងហូរ ដូច្នេះអ្នកអាចស្ដាប់សំលេងទឹកហូរ និងខ្យល់បក់យ៉ាងរំភើយ។ អ្នកអាចដើរកំសាន្តបានយ៉ាងសប្បាយ។



ពេលនេះយើងបានមកដល់កន្លែងមួយហៅថា ប៉េកសក់ថាន់។ មានអ្វីសរសេរនៅលើថ្ម ដូច្នេះខ្ញុំក៏ឡើងទៅដើម្បីថតមួយ។ ថ្មនេះគឺមានឆ្លាក់ឈ្មោះរបស់វា គឺ ប៉េកសក់ថាន់។ តើវាមានន័យថាយ៉ាងម៉េចទៅ? រឺក៏ដូចអក្សរចិននីមួយៗបង្ហាញនៅលើនេះ តើវាមានន័យថា ខ្សាច់ដែលមានថ្ម-សនឹងមែនទេ? យ៉ាងណាក៏ដោយ កន្លែងនេះគឺពិតជាកន្លែងដ៏អស្ចារ្យមែន។



ខ្ញុំជឿថានេះគឺជាផ្លូវដែលត្រូវទៅ ហាក់ឆន់ចុងហើយ ប្រសិនបើយើងដើរទៅតាមបណ្ដោយដងទន្លេ។


អ្វីដែលចំឡែកនោះគឺ នៅឯបាតទឹកទន្លេសន់យ៉ូដុងឆន់នេះមានដុំថ្មធំៗ មិនមែនខ្សាច់ រឺក្រួសឡើយ។ ថ្មដែលធំៗ ប៉ុនៗកន្លែងក្មេងលេង ត្រូវបានធ្វើឲ្យសឹក រឺដាច់ចេញជាបំនែកៗ រាប់រយពាន់ឆ្នាំមកហើយ។



នៅជាប់ទៅនឹងផ្លូវ ថ្មធំៗជាច្រើនកំពស់យ៉ាងតិច១០ម៉ែត្ររួមគ្នាបង្កើតជាចំណោតភ្នំ។ នេះគឺជាទេសភាពដែលអ្នកមិនអាចឃើញនៅកន្លែងណាផ្សេងឡើយ។ ដូច្នេះទើបខ្ញុំសូមណែនាំឲ្យអ្នកមកទីនេះ ប្រសិនបើអ្នកមានបំនងចង់រកកន្លែងដំណើរកំសាន្តល្អ ដែលខ្ញុំបានរៀបរាប់ខាងលើ។



ខ្ញុំមិនអាចបង្ហាញអ្នកទាំងអស់បានទេ ប៉ុន្តែមានឈ្មោះបុព្វបុរសយើងជាច្រើននៅលើថ្មទាំងនោះ។ កន្លែងនេះដូចជាមានច្រើន ដោយសារតែមានថ្មច្រើននៅទីនេះ។ វាពិតជាគួរឲ្យអស់សំណើចនៅពេលដែលស្រមៃមើលមនុស្សជំនាន់មុនពាក់មួកប្រពៃណីកូរ៉េម្យ៉ាងដែលធ្វើអំពីឬស្សី និងសក់សេះ លេងជាមួយគ្នា និងឆ្លាក់ឈ្មោះរបស់ពួកគេនៅលើថ្ម។



បាតទន្លេ និងកំទេចថ្មសំប៉ែតទាំងនោះ មើលទៅគួរឲ្យស្អាតមែនទែន។ វាត្រូវបានហ៊ុំព័ទ្ធដោយដើមឈើខ្ពស់ៗ និងធំៗជាច្រើន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅរដូវក្ដៅ។



ដោយសារតែថ្មទាំងនោះសំប៉ែត វាមិនធ្វើឲ្យយើងឈឺទេនៅពេលដែលយើងដើរជើងទទេ ហើយទឹកវិញក៏ហូរមិនសូវខ្លាំងទៀត ដូច្នេះកន្លែងនេះមើលទៅគឺជា កន្លែងដ៏ល្អបំផុតដើម្បីកំសាន្តនៅរដូវក្ដៅ។ ខ្ញុំប្រហែលជាត្រូវមកទីនេះនៅវិស្សមកាលរដូវក្ដៅហើយ។ :)



នេះគឺជាទិសដៅនៃ កន្លែងដំណើរកំសាន្តទី១ ហៅថា ហាក់ឆន់ចុង។ វាត្រូវបានកសាងឡើងដើម្បីគោរពរំលឹកនូវ ឥទ្ធិពលខាងសីលធម៌របស់ ដូអាម អ៊ី ជែ អ្នកប្រាជ្ញបុរាណពីចុងសម័យរាជ្យវង្ស ចូរសន់ ហើយយើងមិនអាចចូលទៅក្នុងបានឡើយ ដោយសារតែទ្វារត្រូវបានចាក់សោរ។



មានមនុស្សជាច្រើនមកហាក់ឆន់ចុង នៅរដូវក្ដៅ។ មានតូប និងភោជនីយដ្ឋានជាច្រើន ដែលនៅជាប់នឹងកន្លែងទឹកហូរ។ ឥលូវនេះមិនមែនជារដូវរវល់ឡើយ ដូច្នេះតូបជាច្រើនត្រូវបានបិទ ប៉ុន្តែវានឹងចង្អៀតម្ដងទៀតនៅរដូវក្ដៅ។ នេះគឺជា កន្លែងដើរកំសាន្តទី១ហើយបើតាមខ្ញុំលឺ កន្លែងដើរកំសាន្តទី២ គឺកាន់តែស្អាតជាងនេះទៅទៀត ដូច្នេះវាជាគោលដៅបន្ទាប់របស់ខ្ញុំ។


គោលដៅកន្លែងដំណើរកំសាន្តទី១ ហាក់ឆន់ចុង 학천정
Map

អាស័យដ្ឋាន : ៤០៥-២ វ៉ាន់ចាំងរីកាអ៊ឺនអឹបមូនក្យ៉ងស៊ីក្យងសាងប៉ុក ដូ (경상북도 문경시 가은읍 완장리 405-2)


대야산, 트래킹, 선유동천, 선유동천나들길, 이강년기념관, 백석탄, 1코스, 학천정, DaeyasanMountaintrekking, Seonyudongcheonstream, Seonyudongcheonnadeulgil, LeeGangNyeonMemorialHall, Baekseoktan, Course1, Hakcheonjeong, 大耶山, トラッキング, 仙遊洞天, 仙遊洞天ナドル道, 李康秊記念館, 白石灘, 1コース, 鶴泉亭, 徒步行, 仙游洞天, 仙游洞天小路, 李康秊纪念馆, 白石滩, 第一路线, 鹤泉亭, Daeyasan, ติดตาม, seonyudongผ้า, seonyudongcheonnadeulgil, yigangnyeonอนุสรณ์, baekseoktan, 1หลักสูตร, เพดานโรงเรียน
한줄의견(0) 
PDF
북마크
이메일
0bytes / 200bytes
목록보기