ប្រទេសកូរ៉េបានអភិវឌ្ឍជាច្រើនជាងប្រទេសដទៃក្នុងរយៈពេល ៥០ឆ្នាំក្រោយមកនេះ. សេដ្ឋកិច្ចចាប់ផ្ដើមដើរទៅមុខយ៉ាងលឿនក៏ប៉ុន្តែទំនៀមទម្លាប់ជាច្រើនបានបាត់បង់នៅក្រោមឈ្មោះថាចាស់បុរាណ. កន្លែងដែលខ្ញុំទៅថ្ងៃនេះគឺហាង 'នេចាតាំងកុង (សណ្ដែកដី)', ហាងនំចំណីអាហារដែលធ្វើដោយផ្ទាល់ដៃដែលមានមនោសញ្ចេតនាដែលអាចហៅថា 'អនុស្សាវរីយ៍', មិនត្រឹមតែជាអតីតកាលនោះទេ.
SM-G986N | f/2.2 | iso 50 | 2020:07:16 15:32:40 | Flash did not fire. | 2.2mm
SM-G986N | f/2.2 | iso 80 | 2020:07:16 15:32:48 | Flash did not fire. | 2.2mm
នៅពេលដែលខ្ញុំដើរចូលទៅក្នុងហាងខ្ញុំមានអារម្មណ៍ថាដូចខ្ញុំកំពុងតែបើត្រឡប់ទៅអតីតកាលយ៉ាងអញ្ចឹង. ខ្ញុំអាចដឹងថាបរិយាកាសនៅក្នុងហាងមិនមែនបានបង្កើតបែបចាស់បុរាណឡើងដោយអចេតនានោះទេក៏ប៉ុន្តែវាបណ្ដោយទៅតាមអ្វីដែលធ្លាប់មានតែប៉ុណ្ណោះ. ទោះបីជាខ្ញុំមិនដែលបានសាកល្បងនៃអតីតកាលក៏ដោយ.
SM-G986N | f/2.2 | iso 80 | 2020:07:16 15:33:05 | Flash did not fire. | 2.2mm
ប្រហែលជាជំនាន់នៃប៉ាម៉ាក់ដែលគាត់កើតនៅក្នុងឆ្នាំ ៥០និង ៦០នឹងអាចរំលឹកអំពីអនុស្សាវរីយ៍វ័យកុមារភាពរបស់ពួកគាត់បើសិនជាពួកគាត់មកទីនេះ.
SM-G986N | f/2.2 | iso 125 | 2020:07:16 15:33:10 | Flash did not fire. | 2.2mm
SM-G986N | f/2.2 | iso 400 | 2020:07:16 15:33:46 | Flash did not fire. | 2.2mm
SM-G986N | f/2.2 | iso 320 | 2020:07:16 15:33:48 | Flash did not fire. | 2.2mm
ហាងនេះគឺល្បីឈ្មោះដែលបានធ្វើនំខុកឃីដោយផ្ទាល់ដៃដែលមានឈ្មោះថាសែនបី (ភាសាជប៉ុន), ឬក៏ចុនប្យុង. វាគឺដូចគ្នាទៅនឹងរបៀបបែបចាស់ហេតុដូច្នេះរសជាតិនិងបរិយាយកាសប្រាកដជាដូចគ្នាផងដែរ.
SM-G986N | f/1.8 | iso 40 | 2020:07:16 15:32:55 | Flash did not fire. | 5.4mm
SM-G986N | f/2.2 | iso 50 | 2020:07:16 15:33:00 | Flash did not fire. | 2.2mm
នំចុនប្យុងសណ្ដែកដីដែលល្បីឈ្មោះនោះគឺមានតម្លៃ ៧,០០០វ៉ុនក្នុងមួយថង់. នំចុនប្យុងទាំងអស់ដូចជាសណ្ដែកដី, សារ៉ាយសមុទ្រ, ខ្ញី, និងអូរ៉ានដើគឺមានតម្លៃស្មើគ្នា ៧,០០០វ៉ុនក្នុងមួយថង់. សណ្ដែកដីនិងសារាយសមុទ្រខ្ញុំបានទិញពីថង់មក.
SM-G986N | f/1.8 | iso 640 | 2020:07:16 20:55:25 | Flash did not fire. | 5.4mm
ជាដំបូង, ព្រោះជាសារ៉ាយសមុទ្រ. ជនជាតិកូរ៉េចូលចិត្តញ៉ាំប្រភេទសារ៉ាយសមុទ្រជាច្រើនដូចជាមូស្តាសសមុទ្រ, សារាយសមុទ្រស្ពៃក្ដោប, សារ៉ាយភ្លើង, សារាយសមុទ្រវែង, លៗ នៅក្នុងរបៀបដ៏ប្លែក. វត្ថុអនុស្សាវរីយ៍ដែលល្បីជាងគេសម្រាប់ជនបរទេសមកលេងកូរ៉េនោះគឺសារ៉ាយសមុទ្រក្រៀម (គីម). ប្រហែលជានំសារាយសមុទ្រនេះគឺល្អឥតខ្ចោះសម្រាប់ពួកគេ. វាមានសារាយសមុទ្រជាប់ស្អិតទៅលើវាហើយនៅពេលដែលលោកអ្នកទំពារវាលោកអ្នកអាចមានអារម្មណ៍ថាទទួលរសជាតិឈ្ងុយរបស់នំនិងក្លិនរបស់សមុទ្រជាមួយនឹងគ្នា.
SM-G986N | f/1.8 | iso 500 | 2020:07:16 20:56:12 | Flash did not fire. | 5.4mm
ហើយនេះគឺជានំសណ្ដែកដីនំតំណាងរបស់ហាង. វាមានច្រើនសណ្ដែកដីគួរសម. រស់ជាតិស្រួយរបស់នំនេះនឹងរសជាតិដ៏ស្រួយរបស់សណ្ដែកដីគឺពិតជាឈ្ងុយឆ្ងាញ់ណាស់. ខ្ញុំគិតថាវាប្រាកដជាឆ្ងាញ់នៅពេលដែលញ៉ាំជាមួយនឹងកាហ្វេអាមេរិកខាណូពីព្រោះតែវារាងផ្អែមបន្តិច.
SM-G986N | f/1.8 | iso 125 | 2020:07:16 15:36:03 | Flash did not fire. | 5.4mm
ហាងដែលដំណើរការយូររចនាដោយខណ្ឌចុងនូហ្កូ, នេចាតាំងកុង. វាប្រហែលជាហាងមួយដែលខុសប្លែកសម្រាប់មនុស្សមួយចំនួន, ហើយវាក៏ជាហាងដែលមានការអាឡោះអាល័យសម្រាប់មនុស្សមួយចំនួនផងដែរ.
- ម្ហូបអាហារ★★★☆☆
វាមានរសជាតិបែបអាឡោះអាល័យក៏ប៉ុន្តែដោយសារតែរឿងប៉ុណ្ណឹងគឺមិនគ្រប់គ្រាន់ដូចការរំពឹងទុក.
- អនាម័យ ★★★☆☆
ខ្ញុំមិនអាចនិយាយថាវាគឺជាហាងដែលស្អាតនោះទេក៏ប៉ុន្តែពួកគេធ្វើការដោយពាក់ស្រោមដៃ.
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★☆☆☆
វាមានអារម្មណ៍ថាដូចនៅក្នុងឈុតឆាករឿងចាស់អញ្ចឹង.
- ភាពងាយស្រួល ★★★★★
ដើរ ២នាទីពីច្រកចេញទី ២ជួរទី ៣នៅស្ថានីយ៍ខ្យុងបុកហ្កុង.
- ម្ហូបណែនាំ: នំចុនប្យុងសណ្ដែកដី (សែនបី), នំចុនប្យុងផារេ (សារាយសមុទ្រ)
- តម្លៃ: ៧,០០០វ៉ុនសម្រាប់នំចុនប្យុងនីមួយ, អត់ទទួលខាតនោះទេ
អាសយដ្ឋាន: ១១១-១ សាជីករ៉ូ, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.