១. គ្រឿងផ្សំ
- គ្រឿងផ្សំសំខាន់: មឹកពីងពាង
- គ្រឿងផ្សំបន្ថែម: ទឹកម្ទេសក្រហម, ម្សៅម្ទេសក្រហម, ទឹកស៊ីអ៊ីវនិងស្ករស
២. ការវាយតម្លៃរសជាតិ
- រសជាតិហឹរ: ★★★★☆
- រសជាតិប្រៃ: ★★☆☆☆
- រសជាតិផ្អែម: ★☆☆☆☆
- រសជាតិជូរ: ☆☆☆☆☆
៣. ការណែនាំអំពីមឹក
ពីងពាងឆា
លោកអ្នកប្រហែលជាឃើញ 'មឹកពីងពាងឆា' ញឹកញាប់ប្រសិនជាអ្នកទៅក្រៅក្រុង. មឹកពីងពាងឆាគឺបានធ្វើឡើងពីមឹកពីងពាងនិងទឹកម្ទេសក្រហម. ជនជាតិកូរ៉េជាច្រើនចូលចិត្តរសជាតិហឹរអញ្ចឹងពួកគេតែងតែញ៉ាំសម្រាប់ធ្វើជាអាហារឬក៏ញ៉ាំលេង.
ពីងពាងឆា
លោកអ្នកប្រហែលជាឃើញ 'មឹកពីងពាងឆា' ញឹកញាប់ប្រសិនជាអ្នកទៅក្រៅក្រុង. មឹកពីងពាងឆាគឺបានធ្វើឡើងពីមឹកពីងពាងនិងទឹកម្ទេសក្រហម. ជនជាតិកូរ៉េជាច្រើនចូលចិត្តរសជាតិហឹរអញ្ចឹងពួកគេតែងតែញ៉ាំសម្រាប់ធ្វើជាអាហារឬក៏ញ៉ាំលេង.
របៀបធម្មតាដើម្បីញ៉ាំមឹកពីងពាងនោះគឺស្ងោរនៅក្នុងទឹកក្ដៅ. ក៏ប៉ុន្តែមឹកពីងពាងឆាគឺល្បីជាងជាមួយនឹងមនុស្សជាច្រើនចូលចិត្តវា. ដើម្បីធ្វើវាលោកអ្នកត្រូវតែឆាមឹកពីងពាងជាមួយនឹងទឹកជ្រលក់បែបបុរាណរបស់កូរ៉េដូចជាទឹកម្ទេសក្រហម, ម្សៅម្ទេសក្រហមនិងទឹកស៊ីអ៊ីវនៅក្នុងខ្ទះ. វារាងហឹរនៅពេលដំបូងប៉ុន្តែបន្តប់ពីពេលវេលាកន្លងទៅរសជាតិស្វិតនិងក្លិនដ៏ឈ្ងុយនឹងកើនឡើង.
ខែមីនាគឺជារដូវឆ្ងាញ់បំផុតរបស់មឹកពីងពាង. អញ្ចឹងមានបុណ្យអំពីមឹកពីងពាងជាច្រើនបានធ្វើឡើងនៅតំបន់សមុទ្រភាគខាងលិច. បើសិនជាអ្នកចង់មានការធ្វើដំណើរក្រៅទីក្រុងសេអ៊ូលខ្ញុំសូមណែនាំអ្នកទៅវតំបន់សមុទ្រភាគខាងលិច. ហេតុអ្វីបានអ្នកមិនសាកល្បងញ៉ាំមឹកពីងពាងឆានៅឯសមុទ្រហើយលំហែកាយជាមួយនឹងខ្យល់អាកាសរដូវផ្ការីកនោះ?
៤. ប្រភេទនៃមឹក
ពីងពាងឆា
ជាធម្មតាមឹកពីងពាងបានធ្វើឡើងពីទឹកម្ទេសក្រហម. វាពិតជាឆ្ងាញ់នៅពេលអ្នកចំអិនមឹកពីងពាងនៅក្នុងខ្ទះក៏ប៉ុន្តែវាកាន់តែឆ្ងាញ់បន្ថែមទៀតនៅពេលអ្នកចម្អិនវានៅលើភ្លើងធ្យូងឬក៏ភ្លើងអុស. វានឹងស្រូបយកក្លិនរបស់ភ្លើងធ្យូង.
Canon EOS 550D | f/3.5 | iso 640 | 2015:09:29 10:46:10 | Flash did not fire, compulsory flash mode | 17mm
៥. របៀបដើម្បីញ៉ាំមឹកពីងពាងឆាកាន់តែឆ្ងាញ់
សុំបីតែជនជាតិកូរ៉េក៏គិតថាមឹកពីងពាងឆាគឺជាមុខម្ហូបបែបក្ដៅ. ជាការពិតណាស់ហាងនីមួយៗអាចជ្រើសរើសកម្រិតនៃការហឹរបាន. ក៏ប៉ុន្តែមឹកពីងពាងឆាឆ្ងាញ់បំផុតនៅពេលដែលវាហឹរខ្លាំង.
មាត់របស់អ្នកអាចនឹងរលាកនៅពេលញ៉ាំមឹកពីងពាងឆានេះ. ហេតុអ្វីបានអ្នកមិនញ៉ាំជាមួយនឹងម្ហូបបន្ថែមដើម្បីធ្វើឲ្យត្រជាក់ចិត្ត?
ភាគច្រើនម្ហូបបន្ថែមគឺសម្លត្រជាក់ដូចជា 'អូអុីនេងហ្កុក (សម្លត្រសក់ត្រជាក់) និងមុខហ្កុក, ពងមាន់ចំហ៊ុយនិងបន្លែស្រស់.
សម្លត្រជាក់អាចកាត់បន្ថយភាពក្ដៅហើយពងមាន់ចំហុយអាចរំសាយក្រពះរបស់អ្នក.
ឈុតម្ហូបជាមួយមឹកពីងពាងឆានិង Gorgonzola គឺល្បីល្បាញសព្វថ្ងៃនេះ. ពិតជាការផ្សំគ្នាដ៏អស់សំណើចមួយ!
ប៉ុន្តែវានៅតែឆ្ងាញ់. Gorgonzola បែបផ្អែមនិងឈ្ងុយបន្សាបរសជាតិហឹររបស់មឹកពីងពាងឆា.
ដាក់មឹកពីងពាងឆា, សណ្ដែកបណ្ដុះ, ម្សៅលាវើនិងបាយក្នុងចានធំមួយរួចច្របល់វា. វាឆ្ងាញ់លើសលប់ខ្លាំងណាស់!