Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
587 | 3217523

ប៊ីនដេតុក 빈대떡 - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/08/17

Travel regions : South Korea
 | Hits : 214488
https://blog.lookandwalk.com/mn/blog/foodguide/5985/trackback

១. គ្គ្រឿងផ្សំ


- គ្រឿងផ្សំសំខាន់: ម្សៅសណ្ដែកខៀវ

- គ្រឿងផ្សំបន្ថែម: សាច់ជ្រូក, ដើមឈើរុក្ខជាតិមួយប្រភេទ, សណ្ដែកបណ្ដុះ, គីមឈី, លៗ


២. កាការវាយតម្លៃរសជាតិ



-រសជាតិហឹរ:☆☆☆☆☆
-រសជាតិប្រៃ: ☆☆☆☆☆
-រសជាតិផ្អែម: ☆☆☆☆☆
-រសជាតិជូរ: ☆☆☆☆☆
-ក្លិនឈ្ងុយ: ★★★★☆

៣. កាការណែនាំអំពីប៊ីនដេតុក

ប៊ីនដេតុកគឺជាប្រភេទរបស់ឆុន, ដែលបានធ្វើឡើងពីសណ្ដែកខៀវ. វាមានឈ្មោះថា 'នំផេនខេកសណ្ដែកខៀវ'.

វាមានដើមកំណើតមកពី 'ប៊ីងហ្កា' នៅក្នុងសតវត្សទី ១៧នៅប្រទេសចិនដែលបានធ្វើឡើងពីគ្រាប់សណ្ដែកខៀវកិនម៉ត់.


ពាក្យចិន 'ប៊ីងហ្កា' បានផ្លាស់ប្ដូរចេញជាភាសាកូរ៉េម្ដងទៀត. វាបានផ្លាស់ប្ដូរពី 'ប៊ីងហ្កា', ហើយបន្ទាប់ទៀតក្លាយជា 'ប៊ីនដេតុក'. នៅក្នុងសតវត្សទី ១៩, វាបានឈ្មោះរបស់វាបានដាក់ជាប់គឺ 'ប៊ីនដេតុក'.


មនុស្សមួយចំនួននិយាយថា 'ជានំអង្ករសម្រាប់ជនក្រីក្រ' ដោយសារតែជនក្រីក្រជាច្រើនបានញ៉ាំវាជំនួសឲ្យសាច់នៅពេលដែលបូជាថ្វាយព្រះ.


មានពាក្យមួយឃ្លាក្នុងបទចម្រៀងដ៏ល្បីរបស់កូរ៉េនិយាយថា, 'បើសិនជាអ្នកអត់មានលុយគួរតែទៅញ៉ាំប៊ីនដេតុក'. ដោយសារតែមូលហេតុនេះ, ប៊ីនដេតុកក៏បានក្លាយជាម្ហូបសម្រន់សម្រាប់មនុស្សធម្មតាជារយៈពេលយូរមកហើយ.


Canon EOS 550D | f/4.5 | iso 100 | 2015:04:09 13:47:27 | Flash did not fire, compulsory flash mode | 17mm


ដើម្បីធ្វើនំនេះ, លោកអ្នកត្រូវតែលាយម្សៅសណ្ដែកខៀវជាមួយនឹងគ្រឿងផ្សំជាច្រើនដូចជាដើមឈើរុក្ខជាតិម្យ៉ាង, ស្លឹកខ្ទឹម, គីមឈីនិងសាច់ជ្រូក, រួចយកទៅបំពងវា.


ឆុនជាច្រើនតែងតែធ្វើឡើងពីម្សៅមី, ក៏ប៉ុន្តែនំនេះបានធ្វើឡើងពីម្សៅសណ្ដែកខៀវ. អញ្ចឹងវាមានរសជាតិឆ្ងាញ់ហើយទន់. ប្រេងជាច្រើនបានប្រើប្រាស់នៅពេលដែលបំពងវា.


អញ្ចឹងវាពិតជាស្រួយនៅពេលដែលអ្នកខាំវាលើកដំបូង. ម្សៅសណ្ដែកខៀវគឺងាយស្រួលនិងវ៉ៃបំបែកហេតុដូច្នេះអ្នកគួរតែធ្វើវារាងក្រាស់បន្តិច.


ដោយសារតែវាមានខ្នាតធំហើយបានធ្វើឡើងពីគ្រឿងផ្សំជាច្រើនប្រភេទ, វាពិតជាល្អសម្រាប់ជាប្រភេទអាហារសម្រន់, អាហារប្រចាំដែលបានញ៉ាំជាមួយភេសជ្ជៈគ្រឿងស្រវឹង.



លោកអ្នកអាចឃើញនំផេនខេកពណ៌លឿងនៅពេលដែលដើរជុំវិញផ្សារប្រពៃណីឬក៏ផ្លូវធំនៅប្រទេសកូរ៉េ. វាគឺជានំ 'ប៊ីនដេតុក'. ជាពិសេសនៅផ្លូវចុងរ៉ូនៅទីក្រុងសេអ៊ូលឬក៏ផ្សារចុងរ៉ូក្វោងចាំងគឺល្បីប្រភេទនេះ.


នៅពេលដែលអ្នកឃើញនំនេះជាលើកដំបូងអ្នកប្រាកដជាហ៊ាទឹកមាត់ជាមិនខាន. កុំដើរឆ្លងកាត់វាហើយសាកល្បងញ៉ាំនំនេះមួយម៉ាត់សិនទៅ.
wikipedia에서 살펴보기


៤. ប្រភេទនៃប៊ីនដេតុក

ជាធម្មតា, នំផេនខេកបន្លែបំពងទាំងអស់បានធ្វើឡើងពីម្សៅសណ្ដែកខៀវគឺមានឈ្មោះថា 'ប៊ីនដេតុក'. មានប្រភេទនំប៊ីនដេតុកជាច្រើនប្រភេទយោងទៅតាមគ្រឿងផ្សំរបស់វា. ឧទាហរណ៍, ប៊ីនដេតុកសាច់, ប៊ីនដេតុកគីមឈីនិងប៊ីនដេតុកគ្រឿងសមុទ្រគឺល្បី. ក៏មានប្រភេទនំប៊ីនដេតុកឈីសសម្រាប់មនុស្សវ័យក្មេងនិងជនបរទេស.


Canon EOS 550D | f/4.0 | iso 3200 | 2011:10:17 18:01:14 | Flash did not fire, compulsory flash mode | 34mm


៥. របៀបដើម្បីញុាំប៊ីនដេតុកអោយកាន់តែឆ្ងាញ់


ដោយសារតែនំនេះបានបំពងជាមួយនឹងប្រេងជាច្រើន, នំថ្មីនិងស្រួយខាងក្រៅនិងទន់ខាងក្នុង. ក៏ប៉ុន្តែនំប៊ីនដេតុកក្ដៅគឺមានរសជាតិរបស់សណ្ដែកខៀវ. នៅពេលដែលម្សៅចាប់ផ្ដើមត្រជាក់វាគ្មានរសជាតិអ្វីពិសេសឡើយ. ក្រៅពីអំបិលបន្តិចអត់មានគ្រឿងផ្សំពិសេសអ្វីបានដាក់ចូលទៅឆុននោះទេ.


ដោយសារតែមូលហេតុនេះនំឆុនតែងតែបានញ៉ាំជាមួយនិងទឹកស៊ីអ៊ីវ. នំប៊ីនដេតុកក៏អញ្ចឹងដូចគ្នា.


ដើម្បីភ្លក់រសជាតិគ្រឿងផ្សំធម្មជាតិនិងសណ្ដែកខៀវ, លោកអ្នកគួរតែញ៉ាំវាដោយមិនញ៉ាំជាមួយទឹកស៊ីអ៊ីវ. ហើយបន្ទាប់មកទៀតជ្រលក់វាជាមួយនឹងទឹកស៊ីអ៊ីវរួចទទួលរសជាតិរបស់វា.



Canon EOS 550D | f/4.0 | iso 125 | 2015:04:09 13:47:37 | Flash did not fire, compulsory flash mode | 39mm


ビンデトック, 빈대떡, 전, 빙자, 팬케이크, 녹두, 간장, bindaetteok, jeon, bingja, pancake, mung-beans, soy-sauce
One line comment(5) 
PDF
Bookmark
E-mail
0bytes / 200bytes
View list